“អ្នកមានជំនឿនៅតែស្ថិតនៅក្នុងភាពទូលំទូលាយនៃសាសនារបស់ខ្លួន ដរាបណារូបគេមិនប៉ះពាល់ឈាម(អាយុជីវិតអ្នកដទៃ)ដែលត្រូវបានហាមឃាត់”។
“ជនណាទម្លាក់ខ្លួនពីលើភ្នំសម្លាប់ខ្លួនឯង នោះរូបគេនឹងស្ថិតនៅក្នុងនរកជើហាន់ណាំទម្លាក់ខ្លួនដដែលៗនៅទីនោះជារៀងរហូត។
“ចូរកុំឲ្យនរណាម្នាក់នៃពួកអ្នកយកអាវុធចង្អុលទៅបងប្អូនរបស់ខ្លួន ដ្បិតគេមិនដឹងឡើយ ជួនកាលស្ហៃតនអាចធ្វើឱ្យរូបគេជ្រុលដៃ ដែលជាហេតុធ្វើឲ្យរូបគេធ្លាក់ទៅក្នុងរណ្ដៅនៃឋាននរក”។