+ -

عَنْ أَبِي هُرَيْرَةَ رَضِيَ اللَّهُ عَنْهُ عَنِ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«مَنْ تَرَدَّى مِنْ جَبَلٍ فَقَتَلَ نَفْسَهُ فَهُوَ فِي نَارِ جَهَنَّمَ يَتَرَدَّى فِيهِ خَالِدًا مُخَلَّدًا فِيهَا أَبَدًا، وَمَنْ تَحَسَّى سُمًّا فَقَتَلَ نَفْسَهُ فَسُمُّهُ فِي يَدِهِ يَتَحَسَّاهُ فِي نَارِ جَهَنَّمَ خَالِدًا مُخَلَّدًا فِيهَا أَبَدًا، وَمَنْ قَتَلَ نَفْسَهُ بِحَدِيدَةٍ فَحَدِيدَتُهُ فِي يَدِهِ يَجَأُ بِهَا فِي بَطْنِهِ فِي نَارِ جَهَنَّمَ خَالِدًا مُخَلَّدًا فِيهَا أَبَدًا».

[صحيح] - [متفق عليه] - [صحيح البخاري: 5778]
المزيــد ...

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖
“ជនណាទម្លាក់ខ្លួនពីលើភ្នំសម្លាប់ខ្លួនឯង នោះរូបគេនឹងស្ថិតនៅក្នុងនរកជើហាន់ណាំទម្លាក់ខ្លួនដដែលៗនៅទីនោះជារៀងរហូត។ ជនណាផឹកថ្នាំពុលសម្លាប់ខ្លួនឯង នោះថ្នាំពុលនោះនឹងស្ថិតនៅក្នុងដៃរបស់គេដោយគេផឹកវានៅក្នុងនរកជើហាន់ណាំជារៀងរហូត។ ជនណាសម្លាប់ខ្លួនឯងដោយដែក នោះដែកនោះនឹងស្ថិតនៅក្នុងដៃរបស់គេដោយគេយកវាចាក់ពោះខ្លួនឯងនៅក្នុងនរកជើហាន់ណាំជារៀងរហូត”។

[صحيح] - [متفق عليه] - [صحيح البخاري - 5778]

Explanation

ណាពី ﷺ លោកបានព្រមានចំពោះអ្នកដែលធ្វើអត្តឃាតសម្លាប់ខ្លួនឯងនៅក្នុងលោកិយនេះថា ជាការពិតណាស់ នៅថ្ងៃបរលោក រូបគេនឹងត្រូវគេដាក់ទណ្ឌកម្មនៅក្នុងនរកជើហាន់ណាំដោយរបៀបដូចគ្នានឹងអ្វីដែលរូបគេបានធ្វើចំពោះខ្លួនឯងក្នុងលោកិយនេះ ជាការតបស្នងដ៏សក្តិសមបំផុត។ ដូចនេះ ជនណាដែលទម្លាក់ខ្លួនពីលើភ្នំសម្លាប់ខ្លួនឯង នោះរូបគេនឹងស្ថិតនៅក្នុងនរកជើហាន់ណាំទម្លាក់ខ្លួនពីលើភ្នំនៃនរកជើហាន់ណាំចុះទៅក្រោមជារៀងរហូត។ ជនណាដែលលេបថ្នាំពុលឬផឹកថ្នាំពុលសម្លាប់ខ្លួនឯង នោះថ្នាំពុលនោះនឹងស្ថិតនៅក្នុងដៃរបស់គេដោយគេផឹកវានៅក្នុងនរកជើហាន់ណាំជារៀងរហូត។ ជនណាដែលយកដែកចាក់ពោះសម្លាប់ខ្លួនឯង នោះដែកនោះនឹងស្ថិតនៅក្នុងដៃរបស់គេដោយគេនឹងយកវាមកចាក់ពោះខ្លួនឯងនៅក្នុងនរកជើហាន់ណាំជារៀងរហូត។

Benefits from the Hadith

  1. ហាមឃាត់ការសម្លាប់ខ្លួនឯង ហើយវាជាបាបកម្មធំមួយដែលសក្តិសមនឹងទទួលទណ្ឌកម្មដ៏ឈឺចាប់។
  2. អ្វីដែលបានលើកឡើងក្នុងហាទីស្ហ គឺជារូបភាពមួយចំនួននៃការធ្វើអត្តឃាតខ្លួនឯង។ ទោះជាយ៉ាងណា ប្រសិនបើមនុស្សធ្វើអត្តឃាតខ្លួនឯង ទោះដោយវិធីសាស្រ្តណាក៏ដោយ ជននោះនឹងត្រូវគេដាក់ទណ្ឌកម្មដូចអ្វីដែលរូបគេបានធ្វើចំពោះខ្លួនឯងនោះ។ ពិតប្រាកដណាស់ មានសេចក្តីរាយការណ៍នៅក្នុងសៀវភៅសហេសអាល់ពូខរី ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ជនដែលចងកសម្លាប់ខ្លួនឯង នោះរូបគេនឹងចងកខ្លួនឯងនៅក្នុងឋាននរក។ ហើយជនណាដែលចាក់ខ្លួនឯង នោះរូបគេនឹងចាក់ខ្លួនឯងនៅក្នុងឋាននរក”។
  3. អាន់ណាវ៉ាវី បាននិយាយថា៖ ចំពោះប្រសាសន៍របស់ណាពី ﷺ ៖ “ជននោះនឹងស្ថិតក្នុងនរកជើហាន់ណាំជាអមតៈ” មានគេនិយាយថា៖ មានទស្សនៈជាច្រើនលើកឡើងចំពោះបញ្ហានេះ។ ទីមួយ៖ នេះគឺសំដៅលើអ្នកដែលប្រព្រឹត្តិវា ព្រោះគេបានចាត់ទុកថាវាជាប្រការដែលច្បាប់អនុញ្ញាត ទោះជាគេដឹងច្បាស់ថាវាជាប្រការដែលត្រូវបានច្បាប់ហាមឃាត់ក៏ដោយ។ បុគ្គលនេះនឹងក្លាយជាអ្នកគ្មានជំនឿ(កាហ្វៀរ) ហើយនេះគឺជាទណ្ឌកម្មចំពោះរូបគេ។ ទីពីរ៖ អត្ថន័យនៃពាក្យថា អមតៈ គឺសំដៅលើរយៈពេលដ៏វែង និងការស្នាក់ដ៏យូរ មិនមែនជា ភាពស្ថិតស្ថេរ ឬអមតៈពិតប្រាកដនោះទេ ដូចដែលគេនិយាយថា៖ សូមឲ្យអល់ឡោះធ្វើឲ្យការគ្រប់គ្រងរបស់ស្ដេចសុលតនស្ថិតស្ថេរជានិច្ច។ ទីបី៖ នេះគឺជាការតបស្នងសម្រាប់ជននោះ។ ក៏ប៉ុន្តែ អល់ឡោះជាម្ចាស់បានផ្តល់ការសន្តោសប្រណី និងបានប្រាប់ថា ជាការពិតណាស់ មិនស្ថិតក្នុងឋាននរកជាអមតៈឡើយ ជនណាដែលស្លាប់ក្នុងនាមជាអ្នកមូស្លីម។
  4. នេះជាភាពស្របគ្នានៃការដាក់ទណ្ឌកម្មបរលោកទៅនឹងឧក្រិដ្ឋកម្មក្នុងលោកិយនេះ។ តាមរយៈនេះ គេអាចទាញបានថា បាបកម្មនៃឧក្រិដ្ឋកម្មដែលមនុស្សប្រព្រឹត្តលើខ្លួនឯង គឺដូចគ្នានឹងឧក្រិដ្ឋកម្មដែលរូបគេប្រព្រឹត្តលើអ្នកដទៃដែរ ពីព្រោះជីវិតរបស់គេមិនមែនជាកម្មសិទ្ធិដាច់ខាតរបស់គេឡើយ។ ផ្ទុយទៅវិញ វាជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់ប៉ុណ្ណោះ។ ដូច្នេះ គេមិនអាចប្រើប្រាស់វាក្រៅពីទៅលើអ្វីដែលទ្រង់បានអនុញ្ញាតឲ្យនោះឡើយ។
Translation: English Indonesian Bengali Turkish Russian Sinhala Vietnamese Tagalog Kurdish Hausa Portuguese Telgu Swahili Thai Assamese amharic Dutch Gujarati Dari Romanian Hungarian Malagasy الجورجية المقدونية الماراثية
View Translations
More ...