“ម៉ាឡាអ៊ីកាត់ជីព្រីលនៅតែផ្ដាំផ្ញើខ្ញុំជានិច្ចអំពីអ្នកជិតខាង រហូតដល់ខ្ញុំគិតថា គាត់នឹងដាក់ភាពជាអ្នកជិតខាងជាមូលហេតុនៃការទទួលមរតក”។
“សូមស្បថនឹងអល់ឡោះ! គេមិនទាន់មានជំនឿឡើយ! សូមស្បថនឹងអល់ឡោះ! គេមិនទាន់មានជំនឿឡើយ។ សូមស្បថនឹងអល់ឡោះ! គេមិនទាន់មានជំនឿឡើយ”។ មានគេសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើអ្នកណាទៅ? លោកបានឆ្លើយថា៖ “គឺអ្នកដែលអ្នកជិតខាងគ្មានភាពសុខសាន្ដពីទង្វើអាក្រក់របស់ខ្លួន”។