عَنْ أَبِي ذَرٍّ رَضيَ اللهُ عنهُ قَالَ: قَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«يَا أَبَا ذَرٍّ إِذَا طَبَخْتَ مَرَقَةً فَأَكْثِرْ مَاءَهَا، وَتَعَاهَدْ جِيرَانَكَ».

[صحيح] - [رواه مسلم] - [صحيح مسلم: 2625]
المزيــد ...

អំពី អាពូហ្សើរ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“ឱអាពូហ្សើរ! នៅពេលអ្នកដាំស្ល សូមអ្នកដាក់ទឹកឲ្យច្រើន ហើយចែកចាយដល់អ្នកជិតខាងរបស់អ្នកផងដែរ”។

[صحيح] - [رواه مسلم] - [صحيح مسلم - 2625]

Explanation

ណាពី ﷺ លោកបានជំរុញដល់អាពូហ្សើរ អាល់ហ្គៀហ្វហ្វារី رضي الله عنه នៅពេលដែលគាត់ដាំស្លឲ្យដាក់ទឹកឲ្យច្រើន ហើយត្រូវចែកចាយ និងផ្តល់សម្លនោះដល់អ្នកជិតខាងរបស់គាត់ផងដែរ។

Benefits from the Hadith

  1. ជំរុញឲ្យមានទំនាក់ទំនងល្អជាមួយនឹងអ្នកជិតខាង។
  2. ស៊ូណិតផ្តល់ជំនូនជូនគ្នាទៅវិញទៅមករវាងអ្នកជិតខាង ព្រោះការធ្វើដូចនេះនាំមកនូវក្តីស្រឡាញ់ និងការរាប់អានគ្នារវាងអ្នកជិតខាងគ្នា ជាពិសេស ប្រសិនបើចម្អិនអាហារដែលមានក្លិនឈ្ងុយ ហើយ ដឹងថាអ្នកជិតខាងត្រូវការវា។
  3. ជំរុញឲ្យធ្វើអំពើល្អទាំងឡាយ តាមលទ្ធភាពដែលខ្លួនមាន ទោះបីតិចតួចក៏ដោយ និងផ្តល់នូវភាពរីករាយដល់អ្នកមូស្លីមដូចគ្នា។
View Translations
Language: English Urdu Spanish More ... (36)