عن مَعقِلِ بن يَسار المُزَنِيّ رضي الله عنه قال: إني سمعت رسول الله صلى الله عليه وسلم يقول:
«مَا مِنْ عَبْدٍ يَسْتَرْعِيهِ اللهُ رَعِيَّةً، يَمُوتُ يَوْمَ يَمُوتُ وَهُوَ غَاشٌّ لِرَعِيَّتِهِ، إِلَّا حَرَّمَ اللهُ عَلَيْهِ الْجَنَّةَ».

[صحيح] - [متفق عليه] - [صحيح مسلم: 142]
المزيــد ...

អំពី ម៉ាក់គីល ពិន យ៉ាសើរ អាល់មូហ្សើនី رضي الله عنه បាននិយាយថា៖ ពិតណាស់ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“ខ្ញុំបម្រើអល់ឡោះគ្រប់រូបដែលអល់ឡោះបានផ្ដល់ឲ្យរូបគេក្លាយជាអ្នកគ្រប់គ្រង ហើយរូបគេបានស្លាប់ដោយនៅថ្ងៃដែលគេស្លាប់នោះ រូបគេបានកេងប្រវ័ញ្ចចំពោះអ្នកដែលនៅក្រោមការគ្រប់គ្រងរបស់ខ្លួននោះ អល់ឡោះជាម្ចាស់នឹងហាមឃាត់រូបគេអំពីឋានសួគ៌”។

[صحيح] - [متفق عليه] - [صحيح مسلم - 142]

Explanation

ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ បុគ្គលគ្រប់រូប អល់ឡោះជាម្ចាស់ទ្រង់បានចាត់តាំងរូបគេជាអ្នកគ្រប់គ្រង និងជាអ្នកទទួលខុសត្រូវលើមនុស្ស មិនថាជាការគ្រប់គ្រងទូទៅ ដូចជាមេដឹកនាំ ឬជាការគ្រប់គ្រងដោយឡែក ដូចជាបុរសជាមេគ្រួសារដែលជាអ្នកគ្រប់គ្រងនៅក្នុងផ្ទះរបស់ខ្លួន ហើយស្ត្រីជាអ្នកគ្រប់គ្រងនៅក្នុងផ្ទះរបស់ខ្លួន ក្រោយមក រូបគេធ្វេសប្រហែសចំពោះសិទ្ធិអ្នកដែលស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន ហើយក្បត់ពួកគេដោយការមិនអើពើនឹងសិទ្ធិខាងសាសនា និងសិទ្ធិខាងលោកិយ។ ដូច្នេះ គេគឺសក្តិសមបំផុតនឹងទទួលទណ្ឌកម្មដ៏ធ្ងន់ធ្ងរបែបនេះ។

Benefits from the Hadith

  1. ការព្រមាននេះ គឺពុំមែនសម្រាប់តែអ្នកដឹកនាំធំៗ និងមន្រ្តីៗរបស់ពួកគេប៉ុណ្ណោះទេ។ ផ្ទុយទៅវិញ គឺទូទៅទាំងអស់ទៅលើរាល់ជនទាំងឡាយណាដែលអល់ឡោះទ្រង់បានផ្ដល់ឲ្យរូបគេជាអ្នកគ្រប់គ្រង។
  2. ចាំបាច់លើអ្នកដែលគ្រប់គ្រងលើកិច្ចការណាមួយក្នុងចំណោមកិច្ចការទាំងឡាយរបស់អ្នកមូស្លីមត្រូវចេះផ្តល់ដំបូន្មាន និងការណែនាំដល់ពួកគេ ហើយត្រូវព្យាយាមបំពេញនូវទំនួលខុសត្រូវ(អាម៉ាណះ)ឲ្យបានល្អ និងត្រូវចៀសវាងនូវការបោកប្រាស់។
  3. បង្ហាញពីទំនួលខុសត្រូវដ៏ធំធេងរាល់អ្នកគ្រប់គ្រងទាំងអស់ មិនថាការគ្រប់គ្រងនោះជាការគ្រប់គ្រងទូទៅឬដោយឡែក មិនថាគ្រប់គ្រងលើការងារធំឬតូចនោះឡើយ។
View Translations
Language: English Urdu Spanish More ... (67)