Hadith List

1. ពិតណាស់ នៅក្នុងសង្រ្គាមមួយចំនួនរបស់ណាពី ﷺ គេបានប្រទះឃើញស្ត្រីម្នាក់ត្រូវបានគេសម្លាប់។ ពេលនោះ ណាពី ﷺ លោកបានបដិសេធចំពោះការសម្លាប់ស្ត្រី និងកុមារ។
عربي English Urdu
2. ពិតណាស់ លោកបានហាមឃាត់អំពីការសច្ចាបន់(ណាហ្សើរ) ហើយលោកបានមានប្រសាសន៍ថា៖ “ពិតណាស់ វាមិននាំមកនូវប្រការល្អឡើយ។ តាមពិត វាគ្រាន់តែមកពីប្រភពនៃមនុស្សកំណាញ់ប៉ុណ្ណោះ”។
عربي English Urdu
3. សូមស្បថនឹងអល់ឡោះ! ប្រសិនបើអល់ឡោះមានចេតនា បើសិនជាខ្ញុំស្បថលើប្រការអ្វីមួយ ក្រោយមក ខ្ញុំឃើញថា ប្រការផ្សេង គឺល្អជាង នោះខ្ញុំនឹងធ្វើការពិន័យជម្រុះសម្បថរបស់ខ្ញុំ ហើយធ្វើនូវប្រការដែលល្អជាងនោះ”។ - 2 ملاحظة
عربي English Urdu
4. “ជនណាដែលស្លៀកពាក់សូត្រក្នុងលោកិយនេះ គេនឹងមិនបានស្លៀកពាក់វាឡើយនៅថ្ងៃបរលោក”។
عربي English Urdu
5. “ក្នុងចំណោមការតស៊ូ(ជីហាទ)ដែលធំធេងបំផុត គឺការនិយាយពាក្យពិតនៅចំពោះមុខមេដឹកនាំដែលប្រព្រឹត្តអយុត្តិធម៌”។
عربي English Urdu
6. ណាពី ﷺ នៅពេលលោកក្រោកពីដំណេក លោកដុសសម្អាតមាត់ធេ្មញរបស់លោកនឹងស៊ីវ៉ាក។
عربي English Urdu
7. ពិតណាស់ មានបុរសម្នាក់បានសួរណាពី ﷺ អំពីថ្ងៃបរលោក ដោយគាត់បានសួរថា៖ តើពេលណាថ្ងៃបរលោកកើតឡើង? លោកបានមានប្រសាសន៍ថា៖ “តើអ្នកបានត្រៀមអ្វីខ្លះសម្រាប់ថ្ងៃនោះ”?
عربي English Urdu
8. “មនុស្ស គឺស្ថិតនៅលើសាសនាមិត្ដភក្ដិរបស់ខ្លួន។ ហេតុនេះ ម្នាក់ៗនៃពួកអ្នកត្រូវពិនិត្យមើលថា តើនរណាដែលខ្លួនត្រូវយកធ្វើជាមិត្ដភក្ដិ”។
عربي English Urdu
9. រ៉ស៊ូលុលឡោះ ﷺ លោកតែងសូត្រថា៖ يَا مُقَلِّبَ القُلُوبِ ثَبِّتْ قَلْبِي عَلَى دِينِكَ (ឱអ្នកដែលបង្វែរបេះដូង! សូមទ្រង់មេត្តាធ្វើឱ្យដួងចិត្តរបស់នៅនឹងនរខ្ញុំលើសាសនារបស់ទ្រង់ផង) - 2 ملاحظة
عربي English Urdu
10. “នៅពេលដែលសត្វឆ្កែបានផឹកទឹកពីសម្ភារៈដាក់ទឹករបស់នរណាម្នាក់ក្នុងចំណោមពួកអ្នក ចូរឲ្យគេលាងវាចំនួនប្រាំពីរដង”
عربي English Urdu
11. “គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ។ ក្តីអន្ដរាយនឹងកើតមានចំពោះពួកអារ៉ាប់ ព្រោះប្រការអាក្រក់ពិតជាជិតមកដល់ហើយ។ នៅថ្ងៃនេះ របាំងការពារពីយ៉ាក់ជូច និងម៉ាក់ជូច ត្រូវបានគេបើកប៉ុណេ្ណះហើយ”។
عربي English Urdu
12. ណាពី ﷺ គឺជាមនុស្សខ្មាសអៀនបំផុតជាងស្រ្តីក្រមុំនៅក្នុងវាំងននរបស់នាងទៅទៀត។ នៅពេលដែលលោកមើលឃើញអ្វីមួយដែលលោកមិនពេញចិត្ដ ពួកយើងអាចដឹងតាមរយៈទឹកមុខរបស់លោក។
عربي English Urdu
13. “បុគ្គលណាសុំពីអល់ឡោះដោយទៀងត្រង់ចង់ស្លាប់ក្នុងនាមជាអ្នកពលី(ស្ហាហ៊ីទ) អល់ឡោះជាម្ចាស់នឹងឲ្យជននោះឈានដល់ឋានៈរបស់អ្នកដែលពលី ទោះបីជាគេស្លាប់នៅលើគ្រែក៏ដោយ”។
عربي English Urdu
14. “ការសាកល្បង(ពីអល់ឡោះ)នៅតែកើតមានចំពោះអ្នកមានជំនឿទាំងប្រុសទាំងស្រីទាក់ទងនឹងខ្លួនប្រាណរបស់គេ កូនចៅរបស់គេ និងទ្រព្យសម្បត្តិរបស់គេ រហូតដល់គេជួបនឹងអល់ឡោះជាម្ចាស់ដោយគ្មានកំហុសឆ្គងអ្វីទាំងអស់”។
عربي English Urdu
15. “ពេលដែលអល់ឡោះជាម្ចាស់នៅជិតខ្ញុំបម្រើរបស់ទ្រង់បំផុត គឺនៅពេលចុងក្រោយនៃពេលយប់
عربي English Urdu
16. “នៅថ្ងៃបររលោក គេនាំបុរសម្នាក់មក ហើយបោះទម្លាក់ទៅក្នុងឋាននរក។ ពេលនោះ ពោះវៀនរបស់បុរសនោះបានធ្លាយចេញក្រៅ ហើយគេបានដើរជុំវិញពោះវៀនរបស់ខ្លួនដូចជាសត្វលាដែលបង្វិលត្បាល់កិន
عربي English Urdu
17. “នេះគឺជាដុំថ្មដែលគេបានទម្លាក់ចូលក្នុងឋាននរកតាំងពីចិតសិបឆ្នាំមុន ហើយវាធ្លាក់ចូលក្នុងឋាននរក រហូតដល់ពេលនេះទើបដល់បាតរបស់វា”។
عربي English Urdu
18. “បុគ្គលណារៀបចំ(អ្វីដែលជាតម្រូវការចាំបាច់)សម្រាប់អ្នកប្រយុទ្ធក្នុងផ្លូវអល់ឡោះ នោះគេក៏ដូចជាអ្នកប្រយុទ្ធក្នុងសង្គ្រាមដែរ។ ហើយបុគ្គលណាដែលនៅថែរក្សាការពារក្រុមគ្រួសាររបស់អ្នកប្រយុទ្ធក្នុងផ្លូវអល់ឡោះដោយក្តី សប្បុរស នោះគេក៏ដូចជាអ្នកប្រយុទ្ធក្នុងសង្គ្រាមដែរ”។
عربي English Urdu
19. “គ្រប់ណាពីដែលអល់ឡោះបានតែងតាំងមកកាន់ប្រជាជាតិមុនខ្ញុំ គឺសុទ្ធតែមានអ្នកជួយគាំទ្រ និងមិត្តភក្ដិជាច្រើនពីចំណោមប្រជាជាតិរបស់ណាពីនោះដែលទទួលយកមាគ៌ារបស់គាត់ និងអនុវត្តតាមបទបញ្ជារបស់គាត់។
عربي English Urdu
20. “គេបានផ្តល់ឲ្យខ្ញុំនូវប្រាំប្រការដែលគេមិនធ្លាប់បានផ្តល់វាដល់នរណាម្នាក់មុនខ្ញុំឡើយ
عربي English Urdu
21. ខ្ញុំសូមផ្ដាំផ្ញើអ្នកសូមកុំបោះបង់ការសូត្រនៅចុងបញ្ចប់នៃសឡាត(មុនឲ្យសាឡាម)ថា៖ " اللَّهُمَّ أعِنِّي عَلَى ذِكْرِكَ ، وَشُكْرِكَ ، وَحُسْنِ عِبَادَتِكَ" (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាជួយខ្ញុំក្នុងការរលឹកទៅចំពោះទ្រង់ ថ្លែងអំណរគុណចំពោះទ្រង់ និងធ្វើការគោពសក្ការៈឲ្យបានល្អទៅចំពោះទ្រង់ផងចុះ)។
عربي English Urdu
22. “អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ រាល់ទង្វើរបស់កូនចៅអាហ្ទាំ គឺសម្រាប់រូបគេ លើកលែងតែការបួសប៉ុណ្ណោះ វាគឺសម្រាប់យើង ហើយយើងជាអ្នកតបស្នងវា(ដោយផ្ទាល់) - 10 ملاحظة
عربي English Urdu
23. “នៅពេលបុគ្គលណាម្នាក់នៃពួកអ្នកជួបបងប្អូនរបស់ខ្លួន ចូរឲ្យគេឲ្យសាឡាម។ ហើយប្រសិនបើឃ្លាតចេញពីគ្នាដោយបាំងដើមឈើ ឬជញ្ជាំង ឬដុំថ្ម ក្រោយមកជួបគ្នាវិញ ចូរឲ្យគេឲ្យសាឡាមឡើងវិញផងដែរ”។
عربي English Urdu
24. “នៅពេលដែលនរណាម្នាក់នៃពួកអ្នកចូលគេង ស្ហៃតនបានចងនៅខាងក្រោយក្បាលរបស់គេបីចំណង ដោយវាបានសរសេរនៅលើចំណងនីមួយៗថា៖ អ្នកមានពេលយប់យូរណាស់។ ហេតុនេះ ចូរអ្នកគេងចុះ
عربي English Urdu
25. “នៅយប់ដែលគេនាំខ្ញុំអ៊ិសរ៉ក ខ្ញុំបានជួបនឹងណាពីអ៊ីព្រហ៊ីម ហើយលោកបានមានប្រសាសន៍ថា៖ ឱមូហាំម៉ាត់! ចូរអ្នកនាំសាឡាម(គារវកិច្ច)អំពីខ្ញុំដល់ប្រជាជាតិរបស់អ្នក និងចូរអ្នកប្រាប់ពួកគេថា ឋានសួគ៌ គឺជាដីល្អ ទឹកសាប - 2 ملاحظة
عربي English Urdu
26. “ពិតប្រាកដណាស់ អ្នកបានសួរនូវសំណួរដ៏ធំធេងមួយ តែវាពិតងាយស្រួលចំពោះអ្នកដែលអល់ឡោះទ្រង់សម្រួលឲ្យ
عربي English Urdu
27. “ឱមនុស្សលោកទាំងឡាយ! ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ស្អាតស្អំ។ ទ្រង់មិនទទួលយកទេ លើកលែងតែអ្វីដែលស្អាតស្អំ។ ហើយពិតណាស់ អល់ឡោះជាម្ចាស់បានដាក់បទបញ្ជាលើបណ្តាអ្នកមានជំនឿដូចអ្វីដែលទ្រង់បានដាក់លើបណ្ដាអ្នកនាំសារទាំងឡាយផងដែរ - 2 ملاحظة
عربي English Urdu
28. មនុស្សជាទីស្រលាញ់បំផុតរបស់ខ្ញុំ ﷺ បានផ្ដាំផ្ញើខ្ញុំនូវបីប្រការ៖ បួសបីថ្ងៃរៀងរាល់ខែ សឡាតហ្ទូហាពីររ៉ក្អាត់ និងឲ្យខ្ញុំសឡាតវីតៀរមុនពេលចូលគេង។
عربي English Urdu
29. “នៅពេលដែលពួកអ្នកឃើញវា(ខ្នើតខែ) ចូរពួកអ្នកបួស។ ហើយនៅពេលដែលពួកអ្នកឃើញវា ចូរពួកអ្នកស្រាយបួស។ តែប្រសិនបើវាត្រូវបានបិទបាំងពីពួកអ្នក ចូរពួកអ្នករាប់បង្គ្រប់”។
عربي English Urdu
30. “ពិតណាស់ ក្នុងចំណោមប្រសាសន៍របស់ណាពីមុនៗដែលមនុស្សបានដឹងតៗគ្នានោះគឺ ប្រសិនបើអ្នកមិនចេះខ្មាសអៀនទេនោះ ចូរអ្នកធ្វើអ្វីតាមតែចិត្ដអ្នកចុះ”។
عربي English Urdu
31. “ចូរអ្នកបោះបង់ចោលអ្វីដែលធ្វើឲ្យអ្នកមន្ទិលសង្ស័យ រួចងាកទៅរកអ្វីដែលមិនធ្វើឲ្យអ្នកមន្ទិលសង្ស័យ ព្រោះភាពទៀងត្រង់ គឺជាការស្ងប់ចិត្ត។ ចំណែកការភូតកុហក គឺជាការមន្ទិលសង្ស័យ”។
عربي English Urdu
32. “ចូរអ្នករស់នៅក្នុងលោកិយប្រៀបដូចអ្នកជាមនុស្សចម្លែកម្នាក់ ឬជាអ្នកដំណើរ”។ - 2 ملاحظة
عربي English Urdu
33. “ចូរឲ្យអណ្ដាតរបស់អ្នកសើមជាប់ជានិច្ចដោយការរលឹកទៅចំពោះអល់ឡោះ”។
عربي English Urdu
34. “ចូរអ្នកកុំសម្លាប់គេ។ ប្រសិនបើអ្នកសម្លាប់គេ គេនឹងមានឋានៈដូចអ្នកមុនពេលដែលអ្នកបានសម្លាប់គេ ហើយអ្នកនឹងមានឋានៈដូចគេមុនពេលគេពោលពាក្យនោះ”។
عربي English Urdu
35. “បុគ្គលណាទទួលទានខ្ទឹមស ឬខ្ទឹមបារាំង ចូរឲ្យគេទៅឆ្ងាយពីពួកយើង ឬលោកមានប្រសាសន៍ថា៖ ចូរឲ្យគេទៅឆ្ងាយពីម៉ាស្ជិតរបស់ពួកយើង ហើយត្រូវស្នាក់នៅក្នុងផ្ទះរបស់ខ្លួន”។
عربي English Urdu
36. “ខ្ញុំនឹងប្រគល់ទង់ជ័យនេះឲ្យទៅបុរសម្នាក់ដែលស្រលាញ់អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ហើយអល់ឡោះនឹងផ្តល់ជ័យជម្នះតាមរយៈស្នាដៃរបស់គេ
عربي English Urdu
37. “ចូរពួកអ្នកស្ដាប់បង្គាប់ និងគោរពតាម។ តាមពិត ពួកគេនឹងទទួលខុសត្រូវចំពោះអ្វីដែលពួកគេរ៉ាប់រង ហើយពួកអ្នកក៏នឹងទទួលខុសត្រូវចំពោះអ្វីដែលពួកអ្នកត្រូវរ៉ាប់រងដែរ”។
عربي English Urdu
38. “ការជេរប្រមាថអ្នកមូស្លីម គឺជាអំពើទុច្ចរិត ហើយការសម្លាប់អ្នកមូស្លីម គឺជាភាពគ្មានជំនឿ(កាហ្វៀរ)”។
عربي English Urdu
39. “ចូរពួកអ្នកកុំផ្ដើមឲ្យសាឡាមទៅចំពោះពួកយូដា និងពួកគ្រឹស្ទានមុន។ ប្រសិនបើពួកអ្នកបានជួបនរណាម្នាក់ក្នុងចំណោមពួកគេនៅតាមផ្លូវ ចូរពួកអ្នករុញគេឲ្យទៅកាន់ផ្នែកចង្អៀតនៃផ្លូវ”។
عربي English Urdu
40. “មិនមែនជាក្រុមរបស់យើងទេ អ្នកដែលទះថ្ពាល់ខ្លួនឯង ហែកសម្លៀកបំពាក់ និងបួងសួងដូចការបួងសួងនៅសម័យកាលអវិជ្ជា(ជើហ៊ីលីយ៉ះ)នោះ។
عربي English Urdu
41. “នៅពេលដែលនរណាម្នាក់នៃពួកអ្នកទៅសឡាតជុមអាត់ ចូរឲ្យគេងូតទឹក”។
عربي English Urdu
42. “ជនកំណាញ់ គឺជនដែលមានគេរំលឹកពីខ្ញុំនៅចំពោះមុខខ្លួន ប៉ុន្ដែគេមិនសឡាវ៉ាតមកចំពោះខ្ញុំ”។ - 2 ملاحظة
عربي English Urdu
43. “បុគ្គលណាដើរទៅម៉ាស្ជិតនៅពេលព្រឹក ឬពេលល្ងាច អល់ឡោះជាម្ចាស់នឹងរៀបចំកន្លែងមួយសម្រាប់ជននោះនៅក្នុងឋានសួគ៌នៅរៀងរាល់ពេលដែលគេចេញទៅនៅពេលព្រឹក ឬនៅពេលល្ងាច”។
عربي English Urdu
44. “ការបួងសួងនៅចន្លោះរវាងអាហ្សាននិងអ៊ីក៏ម៉ះ គឺមិនត្រូវបានគេបដិសេធឡើយ”។ - 2 ملاحظة
عربي English Urdu
45. اللهُمَّ أَصْلِحْ لِي دِينِي الَّذِي هُوَ عِصْمَةُ أَمْرِي، وَأَصْلِحْ لِي دُنْيَايَ الَّتِي فِيهَا مَعَاشِي، وَأَصْلِحْ لِي آخِرَتِي الَّتِي فِيهَا مَعَادِي، وَاجْعَلِ الْحَيَاةَ زِيَادَةً لِي فِي كُلِّ خَيْرٍ، وَاجْعَلِ الْمَوْتَ رَاحَةً لِي مِنْ كُلِّ شَرٍّ (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាកែតម្រូវឲ្យខ្ញុំនូវសាសនារបស់ខ្ញុំដែលវាគឺជាអ្នកការពារកិច្ចការរបស់ខ្ញុំ។ - 2 ملاحظة
عربي English Urdu
46. رَبِّ اغْفِرْ لِي خَطِيئَتِي وَجَهْلِي، وَإِسْرَافِي فِي أَمْرِي كُلِّهِ، وَمَا أَنْتَ أَعْلَمُ بِهِ مِنِّي، اللَّهُمَّ اغْفِرْ لِي خَطَايَايَ، وَعَمْدِي وَجَهْلِي وَهَزْلِي، وَكُلُّ ذَلِكَ عِنْدِي، اللَّهُمَّ اغْفِرْ لِي مَا قَدَّمْتُ وَمَا أَخَّرْتُ، وَمَا أَسْرَرْتُ وَمَا أَعْلَنْتُ، أَنْتَ المُقَدِّمُ وَأَنْتَ المُؤَخِّرُ، وَأَنْتَ عَلَى كُلِّ شَيْءٍ قَدِيرٌ (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំនូវកំហុសឆ្គងរបស់ខ្ញុំ ភាពអវិជ្ជារបស់ខ្ញុំ ការបំពានរបស់ខ្ញុំលើកិច្ចការទាំងឡាយរបស់ខ្ញុំ និងអ្វីដែលទ្រង់ដឹងបំផុតអំពីខ្ញុំ។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសចំពោះបាបកម្មទាំងឡាយរបស់ខ្ញុំ ចេតនារបស់ខ្ញុំ ភាពអវិជ្ជារបស់ខ្ញុំ ការលេងសើចរបស់ខ្ញុំ ហើយទាំងអស់នេះមាននៅជាមួយខ្ញុំ។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំនូវបាបកម្មដែលខ្ញុំបានសាងកន្លងមក បាបកម្មដែលខ្ញុំមិនទាន់បានសាង បាបកម្មដែលខ្ញុំលាក់បាំង និងបាបកម្មដែលខ្ញុំលាតត្រដាងផង។ ទ្រង់គឺជាអ្នកនាំមុខ ហើយក៏ជាអ្នកពន្យារ។ ហើយទ្រង់ជាអ្នកមានអានុភាពលើអ្វីៗទាំងអស់)។
عربي English Urdu
47. (ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំពីទ្រង់នូវភាពសុខសាន្តទាំងក្នុងលោកិយ និងថ្ងៃបរលោក - 2 ملاحظة
عربي English Urdu
48. اللَّهُمَّ إِنِّي أَسْأَلُكَ مِنْ الْخَيْرِ كُلِّهِ، عَاجِلِهِ وَآجِلِهِ، مَا عَلِمْتُ مِنْهُ وَمَا لَمْ أَعْلَمْ، وَأَعُوذُ بِكَ مِنْ الشَّرِّ كُلِّهِ، عَاجِلِهِ وَآجِلِهِ، مَا عَلِمْتُ مِنْهُ وَمَا لَمْ أَعْلَمْ، اللَّهُمَّ إِنِّي أَسْأَلُكَ مِنْ خَيْرِ مَا سَأَلَكَ عَبْدُكَ وَنَبِيُّكَ، وَأَعُوذُ بِكَ مِنْ شَرِّ مَا عَاذَ بِهِ عَبْدُكَ وَنَبِيُّكَ، اللَّهُمَّ إِنِّي أَسْأَلُكَ الْجَنَّةَ، وَمَا قَرَّبَ إِلَيْهَا مِنْ قَوْلٍ أَوْ عَمَلٍ، وَأَعُوذُ بِكَ مِنْ النَّارِ، وَمَا قَرَّبَ إِلَيْهَا مِنْ قَوْلٍ أَوْ عَمَلٍ، وَأَسْأَلُكَ أَنْ تَجْعَلَ كُلَّ قَضَاءٍ قَضَيْتَهُ لِي خَيْرًا (ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំពីទ្រង់នូវរាល់ប្រការល្អទាំងអស់ ទាំងបច្ចុប្បន្ន ទាំងអនាគត ទាំងអ្វីដែលខ្ញុំដឹង ទាំងអ្វីដែលខ្ញុំមិនដឹង។ ហើយខ្ញុំសុំពីទ្រង់បញ្ចៀសនូវរាល់ប្រការអាក្រក់ទាំងអស់ ទាំងបច្ចុប្បន្ន ទាំងអនាគត ទាំងអ្វីដែលខ្ញុំដឹង ទាំងអ្វីដែលខ្ញុំមិនដឹង
عربي English Urdu
49. اللهُمَّ إِنِّي أَعُوذُ بِكَ مِنْ زَوَالِ نِعْمَتِكَ، وَتَحَوُّلِ عَافِيَتِكَ، وَفُجَاءَةِ نِقْمَتِكَ، وَجَمِيعِ سَخَطِكَ (ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំពីទ្រង់មេត្ដាបញ្ចៀសរូបខ្ញុំពីការបាត់បង់ឧបការគុណរបស់ទ្រង់ ការផ្លាស់ប្តូរភាពសុខសាន្តដែលទ្រង់ផ្ដល់ឲ្យ ការដាក់ទណ្ឌកម្មភ្លាមៗពីទ្រង់ និងការខឹងសម្បាទាំងអស់របស់ទ្រង់)។
عربي English Urdu
50. اللَّهُمَّ إِنِّي أَعُوذُ بِكَ مِنْ غَلَبَةِ الدَّيْنِ، وَغَلَبَةِ الْعَدُوِّ، وَشَمَاتَةِ الْأَعْدَاءِ (ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំការបញ្ចៀសពីទ្រង់អំពីបំណុលវ័ណ្ឌក ការគាបសង្កត់ពីសំណាក់សត្រូវ និងពីភាពរីករាយរបស់ពួកសត្រូវផង)។
عربي English Urdu
51. (ឱអល់ឡោះជាម្ចាស់! ដោយសារទ្រង់ហើយដែលយើងខ្ញុំមកដល់ពេលព្រឹកនេះ ដោយសារទ្រង់ហើយដែលយើងខ្ញុំមកដល់ពេលល្ងាចនេះ ដោយសារទ្រង់ហើយដែលយើងខ្ញុំបានរស់ ដោយសារទ្រង់ហើយដែលយើងខ្ញុំនឹងស្លាប់ និងទៅកាន់ទ្រង់ហើយដែលយើងខ្ញុំត្រូវរស់ឡើងវិញ)។
عربي English Urdu
52. “ចូរពួកអ្នកប្រុងប្រយ័ត្នចំពោះការចូលទៅជួបស្ដ្រី”។ ពេលនោះ មានបុរសអាន់សរម្នាក់បានសួរថា៖ តើលោកយល់យ៉ាងណាដែរចំពោះសាច់ថ្លៃប្រុស? លោកបានឆ្លើយថា៖ “សាច់ថ្លៃប្រុស គឺស្លាប់(ងាយនឹងមានបញ្ហាបំផុត)”។ - 4 ملاحظة
عربي English Urdu
53. “ការដូរប្រាក់នឹងមាស គឺជាការប្រាក់ លើកលែងតែប្រគល់ឲ្យភ្លាមៗ(ហុចទៅ ហុចមក)។ ការដូរស្រូវបាឡេនឹងស្រូវបាឡេ គឺជាការប្រាក់ លើកលែងតែប្រគល់ឲ្យភ្លាមៗ។ ការដូរស្រូវសាឡីនឹងស្រូវសាឡី គឺជាការប្រាក់ លើកលែងតែប្រគល់ឲ្យភ្លាមៗ។ ការដូរផ្លែល្មើនឹងផ្លែល្មើ គឺជាការប្រាក់ លើកលែងតែប្រគល់ឲ្យភ្លាមៗ”។
عربي English Urdu
54. “ចូរអ្នកសូត្រថា៖ “اللهُمَّ اهْدِنِي وَسَدِّدْنِي” (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាចង្អុលបង្ហាញដល់ខ្ញុំនូវមាគ៌ាត្រឹមត្រូវ និងសូមឲ្យខ្ញុំប្រកាន់ខ្ជាប់នូវមាគ៌ានោះផង)។ ហើយចូរចងចាំអំពីការចង្អុលបង្ហាញ នៅពេលអ្នកដើរលើផ្លូវ។ ចំណែកឯភាពត្រឹមត្រូវ គឺដូចជាភាពត្រង់នៃព្រួញ”។
عربي English Urdu
55. “ចូរអ្នកដាក់ដៃរបស់អ្នកត្រង់កន្លែងដែលឈឺនៃខ្លួនប្រាណរបស់អ្នក ហើយសូត្រថា៖ “بسم اللهِ” (ក្នុងនាមអល់ឡោះ) ចំនួន៣ដង។ បន្ទាប់មក ចូរអ្នកសូត្រចំនួន៧ដងថា៖ أَعُوذُ بِاللهِ وَقُدْرَتِهِ مِنْ شَرِّ مَا أَجِدُ وَأُحَاذِرُ (ខ្ញុំសុំពីអល់ឡោះជាម្ចាស់និងអានុភាពរបស់ទ្រង់ឲ្យបញ្ចៀសរូបខ្ញុំពីប្រការអាក្រក់ដែលខ្ញុំជួបប្រទះ និងពីអ្វីដែលខ្ញុំខ្លាច)”។
عربي English Urdu
56. “ជនណាសូត្រថា៖ بِسْمِ اللهِ الَّذِي لا يَضُرُّ مَعَ اسْمِهِ شَيْءٌ في الأرْضِ وَلا في السَّمَاءِ وَهُوَ السَّمِيعُ العَلِيمُ (ក្នុងនាមអល់ឡោះដែលគ្មានអ្វីអាចបង្កគ្រោះថ្នាក់នឹងនាមរបស់ទ្រង់ឡើយទាំងនៅលើផែនដី និងនៅលើមេឃ។ ហើយទ្រង់មហាឮ មហាដឹងបំផុត) ចំនួនបីដង នោះគេនឹងមិនជួបគ្រោះថ្នាក់ភ្លាមៗឡើយ រហូតដល់ពេលព្រឹក
عربي English Urdu
57. “អ្នកដែលសឡាតមុនពេលថ្ងៃរះ និងមុនពេលថ្ងៃលិចនឹងមិនចូលឋាននរកឡើយ”។
عربي English Urdu
58. “ជនណាម្នាក់ដែលបានឲ្យសាឡាមមកកាន់ខ្ញុំ អល់ឡោះជាម្ចាស់នឹងបង្វិលព្រលឹងរបស់ខ្ញុំមកកាន់ខ្ញុំវិញដើម្បីឲ្យខ្ញុំតបសាឡាមចំពោះគេ”។
عربي English Urdu
59. “លក្ខណៈពីរយ៉ាងនៅក្នុងខ្លួនមនុស្សដែលជាទង្វើរបស់ពួកគ្មានជំនឿ គឺការដៀលពូជ និងការយំទួញសោកចំពោះសព”។
عربي English Urdu
60. “ម្ចាស់កម្មសិទ្ធិមាស ឬប្រាក់គ្រប់រូបដែលមិនបំពេញតាមកាតព្វកិច្ចរបស់វា នៅថ្ងៃបរលោកគេនឹងក្រាលកម្រាលជាច្រើនអំពីភ្លើងសម្រាប់ជននោះ ដោយគេយកកម្រាលនោះទៅដុតក្នុងនរក - 4 ملاحظة
عربي English Urdu
61. “(នៅពេលអ្នកឋានសួគ៌បានចូលឋានសួគ៌អស់) មានអ្នកប្រកាសម្នាក់បានប្រកាសថា៖ ពិតប្រាកដណាស់ ពួកអ្នកនឹងមានសុខភាពល្អជានិច្ចដោយពួកអ្នកនឹងមិនឈឺជារៀងរហូត។ ពិតប្រាកដណាស់ ពួកអ្នកនឹងមានជីវិតជានិច្ចដោយពួកអ្នកនឹងមិនស្លាប់ជារៀងរហូត។ ពិតប្រាកដណាស់ ពួកអ្នកនឹងកេ្មងជានិច្ចដោយពួកអ្នកនឹងមិនចាស់ជារៀងរហូត។ ពិតប្រាដកណាស់ ពួកអ្នកនឹងមានទទួលបានឧបការគុណជានិច្ចដោយពួកអ្នកនឹងមិនមានទុក្ខព្រួយជារៀងរហូត។
عربي English Urdu
62. “នៅពេលដែលអ្នកឋានសួគ៌បានចូលឋានសួគ៌ អល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលថា៖ តើពួកអ្នកត្រូវការអ្វីឲ្យយើងបន្ថែមដល់ពួកអ្នកដែរឬទេ
عربي English Urdu
63. “ទឹកសមុទ្រ គឺជ្រះស្អាត ហើយសត្វសមុទ្រដែលងាប់ គឺត្រូវបានអនុញ្ញាតឱ្យបរិភោគ”។
عربي English Urdu
64. “នៅពេលដែលទឹកមានបរិមាណស្មើនឹងពីរកុលឡះ វាមិនកើតមានភាពកខ្វក់ឡើយ”។
عربي English Urdu
65. “នៅពេលដែលនរណាម្នាក់ក្នុងចំណោមពួកអ្នកភ្ញាក់ពីដំណេក ចូរឲ្យគេញើសទឹកចេញពីច្រមុះចំនួនបីដង ព្រោះស្ហៃតនវាដេកពេលយប់ក្នុងច្រមុះរបស់គេ”។
عربي English Urdu
66. “នៅពេលនរណាម្នាក់ក្នុងចំណោមពួកអ្នកយកវូហ្ទុ ហើយគេបានពាក់ស្បែកជើងឃ្លុប ចូរឲ្យគេសឡាតដោយពាក់ស្បែកជើងនោះ និងជូតពីលើវា។ ក្រោយមក គេមិនចាំបាច់ដោះវាចេញទេ ប្រសិនបើគេចង់ លើកលែងតែមានជូនុប”។
عربي English Urdu
67. “បុរសណាដែលចោទប្រកាន់បុរសម្នាក់ទៀតថា ជាជនទុច្ចរិត ឬជាអ្នកគ្មានជំនឿ(កាហ្វៀរ) ពាក្យនោះនឹងវិលត្រឡប់មករកជននោះវិញ ប្រសិនបើអ្នកដែលជននោះចោទមិនមានលក្ខណៈដូច្នោះ”។
عربي English Urdu
68. “ជាការពិតណាស់ ស្ហៃតនវាពិតជាអស់សង្ឃឹមក្នុងការឲ្យអ្នកសឡាតគោរពសក្ការៈទៅចំពោះវានៅក្នុងឧបទ្វីបអារ៉ាប់ ប៉ុន្ដែវាមិនអស់សង្ឃឹមចំពោះការបំបែកបំបាក់រវាងពួកគេនោះទេ”។
عربي English Urdu
69. “បុគ្គលណាស្បថនឹងភាពទៀងត្រង់(អាម៉ាណះ) គឺមិនមែនជាក្រុមរបស់យើងឡើយ”។
عربي English Urdu
70. “ឱស្ត្រីទាំងឡាយ! ចូរពួកនាងធ្វើការបរិច្ចាគទាន ព្រោះគេបានបង្ហាញខ្ញុំឃើញថា ភាគច្រើននៃអ្នកឋាននរក គឺជាពួកនាង”។ ពេលនោះ ពួកនាងក៏បានសួរថា៖ តើហេតុអ្វីទៅ ឱរ៉ស៊ូលុលឡោះ? លោកបានឆ្លើយថា៖ “ពួកនាងចូលចិត្តដាក់បណ្តាសា និងមិនដឹងគុណស្វាមី។ ខ្ញុំមិនដែលឃើញនរណាម្នាក់ដែលមានភាពខ្វះខាតខាងបញ្ញានិងសាសនាដែលអាចដឹកនាំលើភាពឆ្លាតវៃរបស់បុរសជាងពួកនាងឡើយ”។ - 2 ملاحظة
عربي English Urdu
71. “បុគ្គលណាសូត្រនៅពេលឮគេអាហ្សានថា៖ اللَّهُمَّ رَبَّ هَذِهِ الدَّعْوَةِ التَّامَّةِ، وَالصَّلاَةِ القَائِمَةِ، آتِ مُحَمَّدًا الوَسِيلَةَ وَالفَضِيلَةَ، وَابْعَثْهُ مَقَامًا مَحْمُودًا الَّذِي وَعَدْتَهُ (ឱអល់ឡោះដែលជាម្ចាស់នៃការអាហ្សានដ៏ពេញលេញ និងសឡាតដែលគេប្រតិបត្ដិ! សូមទ្រង់មេត្តាផ្ដល់ឲ្យមូហាំម៉ាត់នូវតំណែងដ៏ខ្ពង់ខ្ពស់ និងពិសេសបំផុត(នៅក្នុងឋានសួគ៌) ហើយសូមទ្រង់តែងតាំងលោកនៅទីកន្លែងដែលត្រូវគេកោតសរសើរដែលទ្រង់បានសន្យាចំពោះលោកផង) នោះរូបគេនឹងទទួលបានការអន្ដរាគមន៍(ស្ហាហ្វាអាត់)របស់ខ្ញុំនៅថ្ងៃបរលោក”។
عربي English Urdu
72. “ចូរកុំឱ្យនរណាម្នាក់ក្នុងចំណោមពួកអ្នកសឡាតក្នុងសម្លៀកបំពាក់តែមួយដោយគ្មានអ្វីគ្របលើស្មារបស់ខ្លួន”។
عربي English Urdu
73. “នៅពេលដែលអ្នកស៊ូជោត ចូរដាក់បាតដៃទាំងពីររបស់អ្នក ហើយលើកកែងដៃទាំងពីររបស់អ្នក”។
عربي English Urdu
74. ខ្ញុំធ្លាប់បានសឡាតជាមួយណាពី ﷺ ។ នៅពេលលោកឲ្យសាឡាមទៅខាងស្ដាំ លោកសូត្រថា៖ “السَّلَامُ عَلَيْكُمْ وَرَحْمَةُ اللَّهِ وَبَرَكَاتُهُ” ហើយឲ្យសាឡាមទៅខាងឆ្វេងដោយសូត្រថា៖ “السَّلَامُ عَلَيْكُمْ وَرَحْمَةُ اللَّهِ” ។
عربي English Urdu
75. រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ទៅកាន់ អាពូហ្ពាកើរ និងអ៊ូមើរ ថា៖ “អ្នកទាំងពីរនេះ គឺជាចៅហ្វាយនៃមនុស្សវ៍័យចំណាស់នៅក្នុងឋានសួគ៌ ចាប់តាំងពីអ្នកជំនាន់មុន រហូតដល់អ្នកជំនាន់ក្រោយ លើកលែងតែបណ្ដាណាពី និងបណ្តារ៉សូលទាំងឡាយប៉ុណ្ណោះ”។
عربي English Urdu
76. “អាល់ហាសាន់ និង អាល់ហ៊ូសេន គឺជាចៅហ្វាយនៃយុវជននៅក្នុងឋានសួគ៌”។
عربي English Urdu
77. ពិតណាស់ ណាពី ﷺ លោកមិនធ្លាប់បោះបង់បួនរ៉ក្អាត់មុនសឡាតហ្ស៊ូហូរ និងពីររ៉ក្អាត់មុនសឡាតស៊ូពុសឡើយ។
عربي English Urdu
78. “បុគ្គលណាថែរក្សាលើការសឡាតបួនរ៉ក្អាត់មុនសឡាតហ្ស៊ូហូរ និងបួនរ៉ក្អាត់ក្រោយពីវា អល់ឡោះជាម្ចាស់នឹងដាក់បម្រាមរូបគេពីឋាននរក”។
عربي English Urdu
79. ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានសូត្រនៅក្នុងសឡាតពីររ៉ក្អាត់មុនសឡាតស៊ូពូសនឹងស៊ូរ៉ោះ៖ " قُلْ يَا أَيُّهَا الكَافِرُونَ " និង " قُلْ هُوَ اللهُ أَحَدٌ "។
عربي English Urdu
80. ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានឃើញបុរសម្នាក់សឡាតតែម្នាក់ឯងនៅពីក្រោយជួរ។ ពេលនោះ លោកក៏បានប្រើបុរសនោះឱ្យសឡាតម្តងទៀត។
عربي English Urdu
81. “ស្ត្រីណាម្នាក់ដែលរៀបការដោយគ្មានការអនុញ្ញាតពីអាណាព្យាបាល(វ៉ើលី)របស់នាង ការរៀបការនោះចាត់ទុកជាមោឃៈ”។ (លោកមានប្រសាសន៍ចំនួនបីដង)។ ”ប្រសិនបើគេបានរួមដំណេកជាមួយនាង នាងមានសិទ្ធិទទួលបានបណ្ណាការទាំងអស់ ព្រោះតែគេបានរួមដំណេកជាមួយនាងហើយ។ ហើយប្រសិនបើមានការឈ្លោះប្រកែកគ្នា នោះថ្នាក់ដឹកនាំ គឺជាអាណាព្យាបាលសម្រាប់អ្នកដែលគ្មានអាណាព្យាបាល”។
عربي English Urdu
82. “បុគ្គលណារួមមេត្រីជាមួយភរិយារបស់ខ្លួនតាមទ្វារក្រោយ ជននោះនឹងត្រូវគេដាក់បណ្ដាសា”។
عربي English Urdu
83. “អល់ឡោះជាម្ចាស់ទ្រង់មិនមើលទៅកាន់បុរសដែលរួមមេត្រីជាមួយបុរស ឬរួមមេត្រីជាមួយនឹងស្ត្រីតាមទ្វារក្រោយឡើយ”។
عربي English Urdu
84. ខ្ញុំបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើសិទ្ធិភរិយារបស់ពួកយើងចំពោះស្វាមីមានអ្វីខ្លះ? លោកបានឆ្លើយថា៖ “អ្នកត្រូវផ្ដល់អាហារដល់នាងពេលអ្នកទទួលទាន ត្រូវផ្ដល់សម្លៀកបំពាក់ដល់នាងពេលអ្នកស្លៀកពាក់ មិនត្រូវវាយមុខ មិនត្រូវជេរប្រមាថ និងមិនត្រូវបំបែកនាងពីកន្លែងដេកឡើយ លើកលែងតែនៅក្នុងផ្ទះប៉ុណ្ណោះ”។
عربي English Urdu
85. “ជនណាដែលមានភរិយាពីរ ហើយលម្អៀងទៅរកនរណាម្នាក់ក្នុងចំណោមភរិយាទាំងពីរនោះ នៅថ្ងៃបរលោក គេនឹងមកដល់ដោយចំហៀងខ្លួនម្ខាងរបស់គេផ្អៀង។
عربي English Urdu
86. “ចូរពួកអ្នកតស៊ូប្រឆាំងនឹងពួកពហុទេពនិយមដោយទ្រព្យសម្បត្តិរបស់អ្នក ខ្លួនប្រាណរបស់អ្នក និងអណ្តាតរបស់អ្នក”។
عربي English Urdu
87. “សារុង(ឬខោ)របស់អ្នកអ៊ីស្លាម គឺត្រឹមពាក់កណ្ដាលស្មងជើង។ ហើយគ្មានបញ្ហាឡើយ(គ្មានទោសពៃរ៍ឡើយ)ចំពោះការស្លៀកត្រឹមពាក់កណ្តាលកំភួនជើងនិងភ្នែកគោល។ ចំណែកអ្វីដែលហៀរក្រោមភ្នែកគោល គឺស្ថិតក្នុងឋាននរក។ ជនណាដើរបង្អូសសារុង(ឬខោ)ដោយភាពក្រអឺតក្រទមនោះ អល់ឡោះជាម្ចាស់នឹងមិនមើលទៅកាន់គេឡើយ”។
عربي English Urdu