ពួកគាត់រៀនសូត្រគម្ពីរគួរអានពីរ៉ស៊ូលុលឡោះ ﷺ ចំនួនដប់អាយ៉ាត់ ហើយពួកគាត់មិនរៀនដប់អាយ៉ាត់ផ្សេងទៀតឡើយ លុះត្រាតែពួកគាត់យល់ដឹង និងបានអនុវត្តនូវអ្វីដែលមានក្នុងអាយ៉ាត់ទាំងនោះសិន
“តាមពិត ការប្រៀបធៀបអ្នកដែលចាំគម្ពីរគួរអាន ប្រៀបដូចជាសត្វអូដ្ឋដែលត្រូវគេចង។ ប្រសិនបើគេយកចិត្ដទុកដាក់ថែរក្សា វានឹងគង់នៅ។ តែប្រសិនបើគេមិនចងវាទេ វានឹងទៅបាត់”។
ពួកយើងធ្លាប់បានរស់នៅជាមួយណាពី ﷺ ខណៈដែលពួកយើងនៅជាក្មេងជំទង់ដ៏មាំមួន។ ពួកយើងសិក្សាពីជំនឿ(អ៊ីម៉ាន)មុននឹងសិក្សាពីគម្ពីរគួរអាន។ ក្រោយមក ពួកយើងសិក្សាពីគម្ពីរគួរអាន ហើយវាក៏កាន់តែបន្ថែមដល់ពួកយើងនូវសេចក្តីជំនឿ។