បញ្ជីហាទីស្ហ

1. ណាពី ﷺ លោកចូលចិត្ដចាប់ផ្ដើមពីខាងស្ដាំ ទាំងចំពោះការពាក់ស្បែកជើង ការសិតសក់ ការជម្រះសម្អាត(យកវូហ្ទុ) និងក្នុងកិច្ចការទាំងអស់របស់លោក។
عربي الإنجليزية الأوردية
2. ខ្ញុំមិនធ្លាប់ឃើញណាពី ﷺ សើចខ្លាំង រហូតដល់ឃើញកន្លើតរបស់លោកនោះឡើយ។ តាមពិត លោកគ្រាន់តែញញឹមប៉ុណ្ណោះ។ - 2 ملاحظة
عربي الإنجليزية الأوردية
3. នៅពេលដែលបុគ្គលណាម្នាក់នៃពួកអ្នកយល់សប្ដិ៍ឃើញ អ្វីដែលគាត់ស្រលាញ់ វាគឺមកអំពីអល់ឡោះ ហេតុនេះ ចូរអោយគាត់ថ្លែងអំណរ គុណចំពោះអល់ឡោះ និងនិយាយអំពីវា នៅពេលគាត់យល់សប្ដិ៍ឃើញអ្វីដែលគាត់មិនពេញចិត្ដនោះ វាគឺមកអំពីស្សៃតន (បិសាច) ហេតុនេះ ចូរអោយគាត់សុំពីអល់ឡោះ អោយបញ្ជៀសប្រការអាក្រក់ នោះអំពីគាត់ ហើយមិនត្រូវនិយាយប្រាប់អ្នកណាម្នាក់ឡើយ វានឹងមិនអាចបង្ក ភាពអាក្រក់ដល់គាត់ឡើយ"។
عربي الإنجليزية الأوردية
4. “ជនណាចិញ្ចឹមបីបាច់ថែរក្សាកូនស្រីពីរនាក់ រហូតដល់ពួកនាងទាំងពីរឈានដល់ភាពពេញវ័យ នៅថ្ងៃបរលោក ខ្ញុំនិងជននោះ គឺដូចជាម្រាមពីរនេះ”។ ហើយលោកបានភ្ជាប់ម្រាមដៃរបស់លោកចូលគ្នា។
عربي الإنجليزية الأوردية
5. “ប្រសិនបើខ្ញុំមិនខ្លាចបង្កការលំបាកដល់អ្នកមានជំនឿទាំងឡាយ (ឬដល់ប្រជាជាតិរបស់ខ្ញុំ)ទេនោះ ខ្ញុំប្រាកដជានឹងប្រើពួកគេឲ្យប្រើស៊ីវ៉ាករាល់ពេលសឡាតជាមិនខាន”។
عربي الإنجليزية الأوردية
6. “ជារៀងរាល់ព្រឹក មានម៉ាឡាអ៊ីកាត់ពីររូបចុះមក។ ម្នាក់ក្នុងចំណោមម៉ាឡាអ៊ីកាត់ទាំងពីរបាននិយាយថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាផ្តល់របស់ជំនួសដល់អ្នកដែលបរិច្ចាគផង។ រីឯម្នាក់ទៀតនិយាយថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់ផ្តល់នូវក្ដីអន្តរាយដល់អ្នកដែលរក្សាទ្រព្យទុក(កំណាញ់)ផង”។
عربي الإنجليزية الأوردية
7. “ចូរពួកអ្នកព្យាយាមធ្វើឲ្យបានត្រឹមត្រូវ និងចូរធ្វើឲ្យបានត្រឹមត្រូវ។ ត្រូវដឹងថា ជាការពិតណាស់ គ្មានអ្នកណាម្នាក់ក្នុងចំណោមពួកអ្នកអាចរួចផុតពីឋាននរកដោយសារតែទង្វើរបស់ខ្លួននោះឡើយ”។ ពួកគេបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! សូម្បីតែលោកឬ? លោកបានឆ្លើយថា៖ “សូម្បីតែខ្ញុំក៏ដោយ គ្រាន់តែអល់ឡោះបានគ្របដណ្តប់រូបខ្ញុំដោយក្តីមេត្តាករុណា និងក្តីសប្បុរសរបស់ទ្រង់ប៉ុណ្ណោះ”។
عربي الإنجليزية الأوردية
8. (ឱអល់ឡោះជាម្ចាស់! ខ្ញុំសូមជ្រកកោនដោយការពេញចិត្តរបស់ទ្រង់ ពីការក្រោធរបស់ទ្រង់ និងការលើកលែងទោសពីការដាក់ទណ្ឌកម្មរបស់ទ្រង់។ ខ្ញុំសូមជ្រកកោនចំពោះទ្រង់ ពីទណ្ឌកម្មរបស់ទ្រង់។ ខ្ញុំមិនអាចរៀបរាប់ការកោតសរសើរទ្រង់បានអស់ឡើយ។ ទ្រង់គឺដូចអ្វីដែលទ្រង់កោតសរសើរចំពោះខ្លួនទ្រង់ផ្ទាល់)។ - 2 ملاحظة
عربي الإنجليزية الأوردية
9. “តើពួកអ្នកចង់ឲ្យខ្ញុំប្រាប់អំពីអ្នកឋានសួគ៌ដែរឬទេ? គឺមនុស្សទន់ខ្សោយគ្រប់រូបដែលត្រូវបានគេមើលងាយ។ ប្រសិនបើគេស្បថចំពោះអល់ឡោះ នោះទ្រង់ប្រាកដជានឹងទទួលយក។ តើពួកអ្នកចង់ឲ្យខ្ញុំប្រាប់អំពីអ្នកឋាននរកដែរឬទេ? ពួកគេគឺជាមនុស្សដែលឃោរឃៅ លោភលន់ និងក្រអឺតក្រទម”។
عربي الإنجليزية الأوردية
10. “ខ្ញុំពិតជាដឹងនូវពាក្យមួយ ប្រសិនបើគេសូត្រវា នោះអ្វី(កំហឹង)ដែលគេមាននឹងរសាយចេញពីរូបគេជាមិនខាន។ ប្រសិនបើគេសូត្រថា៖ “أعُوذ باللهِ منَ الشَّيطَانِ الرَّجِيمِ” (ខ្ញុំសុំពីអល់ឡោះមេត្ដាបញ្ចៀសរូបខ្ញុំពីស្ហៃតនដែលត្រូវគេប្រទេចផ្តាសា) នោះអ្វី(កំហឹង)ដែលគេមាននឹងរសាយបាត់ចេញពីរូបគេ។
عربي الإنجليزية الأوردية
11. “សុបិនល្អ គឺមកពីអល់ឡោះ។ ចំណែកឯសុបិនអាក្រក់ គឺមកពីស្ហៃតន។ ហេតុនេះ ប្រសិនបើនរណាម្នាក់ក្នុងចំណោមពួកអ្នកឃើញសុបិនអាក្រក់ដែលធ្វើឱ្យគេខ្លាច ចូរឲ្យគេព្រួសទឹកមាត់តិចៗទៅខាងឆ្វេង និងចូរឲ្យគេសុំពីអល់ឡោះឲ្យបញ្ចៀសពីប្រការអាក្រក់របស់វា។ ពិតណាស់ វាមិនបង្កគ្រោះថ្នាក់អ្វីដល់គេឡើយ”។
عربي الإنجليزية الأوردية
12. ខ្ញុំបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើអ្វីទៅដែលនាំឲ្យមានសុវត្ថិភាព? លោកបានមានប្រសាសន៍ថា៖ “ចូរអ្នកគ្រប់គ្រងអណ្ដាតរបស់អ្នក ថែរក្សាផ្ទះរបស់អ្នក និងយំសោកស្ដាយចំពោះបាបកម្មរបស់អ្នក”។
عربي الإنجليزية الأوردية
13. យើងតបស្នងអាស្រ័យទៅតាមការគិតរបស់ខ្ញុំបម្រើរបស់យើងមកចំពោះយើង ហើយយើងនៅជាមួយគេនៅពេលគេរំលឹកមកចំពោះយើង។ - 6 ملاحظة
عربي الإنجليزية الأوردية
14. ខ្ញុំបានសួរអាអ៊ីស្ហះ رضي الله عنها ថា៖ តើណាពី ﷺ លោកចាប់ផ្ដើមធ្វើអ្វីមុនគេពេលដែលលោកចូលផ្ទះរបស់លោក? គាត់បានឆ្លើយថា៖ គឺស៊ីវ៉ាក។
عربي الإنجليزية الأوردية
15. គេបានរំលឹកពីបុរសម្នាក់នៅចំពោះមុខណាពី ﷺ ថា បុរសនោះគេងនៅពេលយប់ រហូតដល់ភ្លឺ។ លោកបានមានប្រសាសន៍ថា៖ “បុរសនោះត្រូវស្ហៃតននោមដាក់ត្រចៀកទាំងពីររបស់គាត់ (ឬនោមដាក់ត្រចៀកម្ខាងរបស់គាត់)”។
عربي الإنجليزية الأوردية
16. រ៉ស៊ូលុលឡោះ ﷺ លោកខិតខំប្រឹងប្រែងនៅដប់យប់ចុងក្រោយនៃខែរ៉ម៉ាហ្ទនជាងពេលណាៗទាំងអស់។
عربي الإنجليزية الأوردية
17. “អ្នកដែលលាក់បាំងប្រការមិនល្អរបស់ខ្ញុំបម្រើអល់ឡោះនៅក្នុងលោកិយ អល់ឡោះជាម្ចាស់នឹងលាក់បាំងប្រការមិនល្អរបស់ជននោះវិញនៅថ្ងៃបរលោក”។
عربي الإنجليزية الأوردية
18. “ចូរម្នាក់ៗនៃពួកអ្នកកុំទាន់ស្លាប់ លើកលែងតែគេគិតស្មានល្អចំពោះអល់ឡោះជាម្ចាស់”។
عربي الإنجليزية الأوردية
19. “ប្រសិនបើអ្នកបានធ្វើដូចអ្វីដែលអ្នកនិយាយមែន គឺហាក់ដូចជាអ្នកបានធ្វើឲ្យពួកគេទទួលទាននូវផេះក្ដៅ ហើយអ្នកនឹងទទួលបានការជួយពីអល់ឡោះលើពួកគេជានិច្ច ដរាបណាអ្នកនៅធ្វើដូច្នោះ”។
عربي الإنجليزية الأوردية
20. “ជើងរបស់ខ្ញុំបម្រើអល់ឡោះដែលប្រឡាក់ធូលីនៅក្នុងការតស៊ូក្នុងមាគ៌ាអល់ឡោះនោះ ភ្លើងនរកនឹងមិនប៉ះពាល់ជននោះឡើយ”។
عربي الإنجليزية الأوردية
21. “ក្រុមណាមួយដែលក្រោកចេញពីកន្លែងជួបជុំដោយមិនបានរំលឹកទៅចំពោះអល់ឡោះជាម្ចាស់នៅកន្លែងនោះទេនោះ គឺពួកគេក្រោកចេញ(ពីទីនោះ)ដូចជាក្រោកចេញពីសពសត្វលា ហើយពួកគេនឹងមានការស្ដាយក្រោយជាមិនខាន”។
عربي الإنجليزية الأوردية
22. “ការប្រៀបធៀបរវាងអ្នកដែលរំលឹកទៅចំពោះម្ចាស់របស់ខ្លួន និងអ្នកដែលមិនរំលឹកទៅចំពោះម្ចាស់របស់ខ្លួន គឺប្រៀបដូចជាអ្នករស់ និងអ្នកស្លាប់”។
عربي الإنجليزية الأوردية
23. “ពិតប្រាកដណាស់ ក្នុងចំណោមប្រការដែលខ្ញុំខ្លាចបំផុតចំពោះពួកអ្នកបន្ទាប់ពីខ្ញុំស្លាប់ទៅ គឺអ្វីដែលគេនឹងបើកបង្ហាញសម្រាប់ពួកអ្នកនៃភាពស្រស់បំព្រងរបស់លោកិយ និងគ្រឿងលម្អរបស់វា”។ - 2 ملاحظة
عربي الإنجليزية الأوردية
24. “បុគ្គលណារីករាយចង់ឲ្យអល់ឡោះរំដោះខ្លួនឲ្យរួចផុតពីទុក្ខលំបាកនានានៅថ្ងៃបរលោក ចូរឲ្យគេជួយសម្រួលដល់អ្នកដែលមានការលំបាក ឬ លើកលែងបំណុលនោះ”។
عربي الإنجليزية الأوردية
25. “ពិតប្រាកដណាស់ អ្នកឋាននរកដែលទទួលទណ្ឌកម្មស្រាលជាងគេបំផុត គឺអ្នកដែលពាក់ស្បែកជើងមួយគូ និងខ្សែស្បែកជើងមួយគូធ្វើពីភ្លើងដែលធ្វើឱ្យខួរក្បាលរបស់ជននោះពុះកញ្ជ្រោល ដូចជាទឹកក្នុងខ្ទះដែលកំពុងពុះ។ គេគិតថា គ្មាននរណាម្នាក់ដែលទទួលទណ្ឌកម្មធ្ងន់ធ្ងរជាងខ្លួនឡើយ តែតាមពិត គេគឺជាអ្នកដែលទទួលទណ្ឌកម្មស្រាលជាងគេបំផុត”។
عربي الإنجليزية الأوردية
26. “នៅថ្ងៃបរលោក អ្នកមានជំនឿត្រូវបានគេដាក់ឲ្យស្ថិតនៅជិតម្ចាស់របស់គេ ដើម្បីទ្រង់ផ្ដល់ក្ដីករុណាដល់គេ និងឲ្យគេទទួលស្គាល់នូវបាបកម្មទាំងឡាយរបស់ខ្លួន។
عربي الإنجليزية الأوردية
27. “ការបោះបង់ក្តីប្រាថ្នាចំពោះលោកិយនេះ នោះអល់ឡោះជាម្ចាស់នឹងស្រលាញ់មកចំពោះអ្នក។ ហើយបោះបង់ក្តីប្រាថ្នាចំពោះរបស់ដែលមនុស្សមាន នោះមនុស្សនឹងស្រលាញ់អ្នក”។
عربي الإنجليزية الأوردية
28. “អំពើល្អ គឺសីលធម៌ល្អ។ ចំណែកឯអំពើបាប គឺអ្វីដែលធ្វើឲ្យចិត្ដរបស់អ្នកអល់អែក ហើយមិនចង់ឲ្យអ្នកដទៃដឹង”។
عربي الإنجليزية الأوردية
29. “ចូរអ្នកទៅដោយនាំយកស្បែកជើងទាំងពីររបស់ខ្ញុំនេះទៅជាមួយ។ ជនណាក៏ដោយនៅពីក្រោយរបងនេះដែលអ្នកបានជួបដែលបានធ្វើសាក្សីថា “لَا إِلَهَ إِلَّا اللهُ” (គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ)ដោយជឿប្រាកដក្នុងចិត្ត ចូរអ្នកផ្តល់ដំណឹងរីករាយដល់គេនូវឋានសួគ៌
عربي الإنجليزية الأوردية
30. “អ្នកដែលសូត្រគម្ពីរគួរអានដោយស្ទាត់ជំនាញ រូបគេនឹងមានឋានៈស្មើនឹងម៉ាឡាអ៊ីកាត់ដែលមានកិត្ដិយសថ្លៃថ្នូរ អនុវត្ដតាមបទបញ្ជា។ ចំណែកឯអ្នកដែលសូត្រគម្ពីរគួរអាន ហើយរូបគេមានការរអាក់រអួល និងមានការលំបាកនោះ រូបគេនឹងទទួលបានផលបុណ្យពីរ”។ - 10 ملاحظة
عربي الإنجليزية الأوردية
31. ពេលវេលាបីដែលរ៉ស៊ូលុលឡោះ ﷺ លោកហាមឃាត់មិនឲ្យពួកយើងសឡាត ឬក៏បញ្ចុះសពអ្នកស្លាប់នៃពួកយើង
عربي الإنجليزية الأوردية
32. “តើយ៉ាងណាទៅក្រុមទាំងឡាយដែលងើយភ្នែករបស់ពួកគេទៅលើមេឃនៅក្នុងការសឡាតរបស់ខ្លួននោះ”។ លោកបានសង្កត់ធ្ងន់ទៅលើពាក្យសម្ដីរបស់លោក រហូតដល់លោកមានប្រសាសន៍ថា៖ “ចូរឲ្យពួកគេបពា្ឈប់សកម្មភាពនេះ។ បើមិនដូច្នោះទេ គេនឹងឆក់យកក្រសែភ្នែករបស់ពួកគេជាមិនខាន”។
عربي الإنجليزية الأوردية
33. “មិនចូលឋាននរកឡើយ បុរសដែលបានចូលរួមក្នុងសង្គ្រាមហ្ពាទើរ និងអាល់ហ៊ូទៃពីយ៉ះ”។
عربي الإنجليزية الأوردية
34. “ជាការពិតណាស់ កាលណាម្នាក់ៗនៃពួកអ្នកស្លាប់ គឺគេបង្ហាញឲ្យជននោះបានឃើញកន្លែងរបស់ខ្លួនទាំងពេលព្រឹក និងពេលល្ងាច
عربي الإنجليزية الأوردية
35. “សឡាតរួមគ្នា(ជើម៉ាអះ) គឺល្អប្រសើរជាងការដែលម្នាក់ៗនៃពួកអ្នកសឡាតម្នាក់ឯងចំនួនម្ភៃប្រាំកម្រិត។ ហើយម៉ាឡាអ៊ីកាត់ពេលយប់ និងម៉ាឡាអ៊ីកាត់ពេលថ្ងៃជួបជុំគ្នានៅពេលសឡាតស៊ូពុស”។
عربي الإنجليزية الأوردية
36. ពិតណាស់ ណាពី ﷺ លោកបានដាក់បណ្ដាសាចំពោះអ្នកដែលតសក់ និងអ្នកដែលសុំគេឲ្យតសក់ឲ្យ អ្នកដែលសាក់ និងអ្នកដែលសុំឲ្យគេសាក់ឲ្យ។
عربي الإنجليزية الأوردية
37. “គេលើកស្លាប់ប៉ាកកា(មិនយកទោស)ពីមនុស្សបីប្រភេទ៖ អ្នកដែលដេកលក់ រហូតដល់គេភ្ញាក់ឡើង កុមារ រហូតដល់ពេញវ័យ និងមនុស្សវិកលចរិត រហូតដល់គេមានស្មារតីវិញ”។ - 2 ملاحظة
عربي الإنجليزية الأوردية
38. “ជនណាបួសមួយថ្ងៃក្នុងផ្លូវរបស់អល់ឡោះ នោះអល់ឡោះជាម្ចាស់នឹងឲ្យមុខរបស់គេឃ្លាតឆ្ងាយពីឋាននរកចម្ងាយចិតសិបរដូវស្លឹកឈើជ្រុះ(ចិតសិបឆ្នាំ)”។
عربي الإنجليزية الأوردية
39. “មនុស្សលោកនៅតែស្ថិតក្នុងប្រការល្អជានិច្ច ដរាបណាពួកគេរួសរាន់ក្នុងការស្រាយបួស”។
عربي الإنجليزية الأوردية
40. នៅពេលដែលរ៉ស៊ូលុលឡោះ ﷺ នៅជាមួយពួកយើង ពួកយើងធ្លាប់បានបរិច្ចាគហ្សាកាត់ហ្វិត្រោះម្រាប់មនុស្សគ្រប់រូប ទាំងក្មេង ទាំងចាស់ ទាំងអ្នកដែលមានសិទ្ធិសេរីភាព និងទាំងទាសករ មួយសកនៃអាហារ ឬមួយសកនៃទឹកដោះគោស្ងួត ឬមួយសកនៃស្រូវសាឡី ឬមួយសកនៃផ្លែល្មើ ឬមួយសកនៃផ្លែទំពាំងបាយជូរក្រៀម។
عربي الإنجليزية الأوردية
41. ពួកយើងបានទទួលទានបាយបួសពេលទៀបភ្លឺ(សាហួរ)ជាមួយនឹងណាពី ﷺ ។ បន្ទាប់មក លោកបានក្រោកទៅសឡាត។ ខ្ញុំបានសួរថា៖ រវាងអាហ្សាន និងការទទួលទានបាយបួស តើមានរយៈពេលប៉ុន្មាន? គាត់បានឆ្លើយថា៖ “ប្រហែលនឹងការសូត្រគម្ពីរគួរអានចំនួន៥០អាយ៉ាត់”។
عربي الإنجليزية الأوردية
42. ពិតណាស់ ណាពី ﷺ លោកតែងអៀកទីកាហ្វនៅដប់យប់ចុងក្រោយនៃខែរ៉ម៉ាហ្ទន រហូតអល់ឡោះដកយកជីវិតលោកទៅវិញ។ បន្ទាប់មក ភរិយាទាំងឡាយរបស់លោកក៏បានអៀកទីកាហ្វបន្ទាប់ពីលោកផងដែរ។
عربي الإنجليزية الأوردية
43. “ចូរពួកអ្នកទទួលទានអាហារបួសពេលទៀបភ្លឺ(សាហួរ) ព្រោះការទទួលទានអាហារបួស គឺមានពរជ័យ”។ - 2 ملاحظة
عربي الإنجليزية الأوردية
44. “ចូរពួកអ្នកកុំបួសមុនខែរ៉ម៉ាហ្ទនមួយថ្ងៃ ឬពីរថ្ងៃ លើកលែងតែអ្នកដែលមានទម្លាប់បួសជាប្រចាំ ចូរឲ្យគេបួសចុះ”។
عربي الإنجليزية الأوردية
45. រ៉ស៊ូលុលឡោះ ﷺ បានដាក់កាតព្វកិច្ចហ្សាកាត់ហ្វីត្រោះមួយសកនៃផ្លែល្មើ ឬមួយសកនៃស្រូវសាឡីទៅលើទាសករ អ្នកដែលមានសេរីភាព ទាំងបុរស ទាំងស្ត្រី ទាំងក្មេង ទាំងចាស់ក្នុងចំណោមអ្នកមូស្លីមទាំងឡាយ។ ហើយលោកបានបង្គាប់ប្រើឱ្យបរិច្ចាគវាមុនពេលមនុស្សចេញទៅសឡាតរ៉យ៉ា។
عربي الإنجليزية الأوردية
46. “មិនអនុញ្ញាតឲ្យស្ត្រីមូស្លីមធ្វើដំណើរក្នុងរយៈចម្ងាយដើរមួយយប់ដោយគ្មានបុរសដែលជាម៉ះរ៉មរបស់នាងទៅជាមួយឡើយ”។ - 2 ملاحظة
عربي الإنجليزية الأوردية
47. “ជនណាភ្លេចខ្លួនខណៈពេលគេកំពុងបួស ហើយបានបរិភោគអាហារ ឬផឹក ចូរឱ្យគេបន្តការបួសរបស់ខ្លួន។ តាមពិត អល់ឡោះទេជាអ្នកផ្ដល់អាហារ និងទឹកដល់រូបគេ”។
عربي الإنجليزية الأوردية
48. ខ្ញុំបានចូលរួមថ្ងៃរ៉យ៉ាជាមួយអ៊ូមើរ ពិន អាល់ខត្តប رضي الله عنه។ ពេលនោះ គាត់បាននិយាយថា៖ ថ្ងៃទាំងពីរនេះ គឺជាថ្ងៃដែលរ៉ស៊ូលុលឡោះ ﷺ លោកហាមមិនឱ្យបួស៖ មួយគឺជាថ្ងៃដែលពួកអ្នកបញ្ចប់ការបួសរបស់ពួកអ្នក ហើយថ្ងៃមួយទៀត គឺពួកអ្នកទទួលទានអំពីសាច់គួរហ្ពានរបស់ពួកអ្នក។
عربي الإنجليزية الأوردية
49. ពិតណាស់ ពាក្យតាល់ពីយ៉ះរបស់រ៉ស៊ូលុលឡោះ ﷺ គឺ៖ “لَبَّيْكَ اللهُمَّ، لَبَّيْكَ، لَبَّيْكَ لَا شَرِيكَ لَكَ لَبَّيْكَ، إِنَّ الْحَمْدَ وَالنِّعْمَةَ لَكَ وَالْمُلْكَ لَا شَرِيكَ لَكَ”។
عربي الإنجليزية الأوردية
50. “ចូរពួកអ្នកស្វែងរកយប់ឡៃឡាទុលក៏ទើរនៅក្នុងយប់សេសនៃដប់យប់ចុងក្រោយនៃខែរ៉ម៉ាហ្ទន”។
عربي الإنجليزية الأوردية
51. “ខ្ញុំយល់ឃើញថា សុបិនរបស់អ្នកទាំងអស់គ្នាសុទ្ធតែត្រូវគ្នាក្នុងប្រាំពីរយប់ចុងក្រោយ។ ដូច្នេះ ជនណាដែលចង់ស្វែងរកយប់នោះ ចូរឲ្យគេស្វែងរកវាក្នុងប្រាំពីរយប់ចុងក្រោយនេះចុះ”។
عربي الإنجليزية الأوردية
52. “តើអល់ឡោះមិនបានផ្តល់អ្វីឲ្យពួកអ្នកដើម្បីបរិច្ចាគទេឬ? ពិតប្រាកដណាស់ រាល់ការតាសពេស្ហ គឺជាការបរិច្ចាគទានមួយ។ រាល់ការតឹកពៀរ គឺជាការបរិច្ចាគទានមួយ។ រាល់ការតះមីទ គឺជាការបរិច្ចាគទានមួយ។ រាល់ការតះលីល គឺជាការបរិច្ចាគទានមួយ។ ការប្រើគ្នាឲ្យធ្វើអំពើល្អ គឺជាការបរិច្ចាគទានមួយ។ ការហាមឃាត់គ្នាពីអំពើអាក្រក់ គឺជាការបរិច្ចាគទានមួយ។ ហើយការដែលនរណាម្នាក់ក្នុងចំណោមពួកអ្នករួមមេត្រីជាមួយភរិយា ក៏ជាការបរិច្ចាគទានមួយដែរ"។ - 2 ملاحظة
عربي الإنجليزية الأوردية
53. “បុគ្គលណាជួយដោះទុក្ខអ្នកមានជំនឿមួយក្នុងចំណោមទុក្ខនានាក្នុងលោកិយ អល់ឡោះជាម្ចាស់នឹងជួយដោះទុក្ខជននោះវិញក្នុងចំណោមទុក្ខនានានៅថ្ងៃបរលោក។
عربي الإنجليزية الأوردية
54. “ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នកសារភាពកំហុស(តាវហ្ពាត់)ទៅកាន់អល់ឡោះជាម្ចាស់។ ជាការពិតណាស់ ខ្ញុំសារភាពកំហុសទៅកាន់ទ្រង់ក្នុងមួយថ្ងៃមួយរយដង”។ - 2 ملاحظة
عربي الإنجليزية الأوردية
55. ជាការពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកចាកផុតពីអ្នកដែលទ្រហោយំ អ្នកកោរសក់ និងអ្នកហែកសម្លៀកបំពាក់។
عربي الإنجليزية الأوردية
56. “កាលពីមុន អម្បូរអ៊ីស្រាអែលត្រូវបានដឹកនាំដោយបណ្ដាណាពី។ រាល់ពេលដែលណាពីម្នាក់ស្លាប់ទៅ ទ្រង់ជំនួសដោយណាពីម្នាក់ទៀត។ ពិតប្រាកដណាស់ គ្មានទេណាពីបន្ទាប់ពីខ្ញុំទៅ ប៉ុន្ដែនឹងមានអ្នកគ្រប់គ្រងជាច្រើន”។
عربي الإنجليزية الأوردية
57. កាលណាចូលដល់ដប់យប់(ចុងក្រោយនៃខែរ៉ម៉ាហ្ទន) រ៉ស៊ូលុលឡោះ ﷺ លោកនៅទល់ភ្លឺ ហើយលោកដាស់គ្រួសាររបស់លោក ព្រមទាំងខិតខំប្រឹងប្រែង(ក្នុងការគោរពសក្ការៈ) និងរឹតបន្តឹងចង្កេះខោ។
عربي الإنجليزية الأوردية
58. “ការគោរពសក្ការៈ(ធ្វើអ៊ីហ្ពាហ្ទាត់)ក្នុងពេលកលិយុគ គឺប្រៀបដូចជាការធ្វើចំណាកស្រុក(ហ៊ិជ្ជរ៉ោះ)មកកាន់ខ្ញុំ”។
عربي الإنجليزية الأوردية
59. “គ្មានជនមូស្លីមណាម្នាក់សុំបួងសួងនូវការបួងសួងមួយដែលគ្មានបាបកម្មនៅក្នុងនោះ និងគ្មានការកាត់ផ្តាច់ចំណងសាច់សាលោហិត លើកលែងតែអល់ឡោះទ្រង់ផ្តល់ឱ្យជននោះនូវប្រការមួយក្នុងចំណោមប្រការបីយ៉ាងគឺ ឬមួយទ្រង់ឆ្លើយតបភ្លាមៗចំពោះការបួងសួងរបស់គេ ឬមួយទ្រង់រក្សាទុកវាសម្រាប់រូបគេនៅថ្ងៃបរលោក ឬមួយទ្រង់បង្វែររូបគេពីប្រការអាក្រក់ស្មើនឹងការបួងសួងនោះ”។ ពួកគេក៏និយាយថា៖ បើដូចនេះ ពួកយើងនឹងបួងសួងឲ្យបានច្រើន។ លោកបានមានប្រសាសន៍ថា៖ “អល់ឡោះក៏នឹងផ្ដល់ឲ្យពួកអ្នកច្រើនជាងនោះដែរ”។
عربي الإنجليزية الأوردية
60. ពិតណាស់ ណាពីរបស់អល់ឡោះ ﷺ លោកតែងសូត្រនៅពេលមានទុក្ខព្រួយថា៖ لَا إِلَهَ إِلَّا اللهُ الْعَظِيمُ الْحَلِيمُ، لَا إِلَهَ إِلَّا اللهُ رَبُّ الْعَرْشِ الْعَظِيمِ، لَا إِلَهَ إِلَّا اللهُ رَبُّ السَّمَاوَاتِ وَرَبُّ الْأَرْضِ وَرَبُّ الْعَرْشِ الْكَرِيمِ "គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះឡើយ។ ទ្រង់មហាធំធេង និងមហាខន្តី។ គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះឡើយ។ ទ្រង់ជាម្ចាស់នៃអារ៉ស្ហដ៏ធំធេង។ គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះឡើយ។ ទ្រង់ជាម្ចាស់នៃមេឃជាម្ចាស់ ជាម្ចាស់នៃផែនដី និងជាម្ចាស់នៃអារ៉ស្ហដ៏ឧត្តុង្គឧត្តម។
عربي الإنجليزية الأوردية
61. ក្រោយពេលដែលគេបានបញ្ចុះ៖ {إِذَا جَاءَ نَصْرُ اللَّهِ وَالفَتْحُ} [النصر: 1] (នៅពេលដែលជំនួយរបស់អល់ឡោះ និងជ័យជម្នះបានមកដល់) រាល់ពេលដែលណាពី ﷺ សឡាត លោកតែងសូត្រថា៖ سُبْحَانَكَ رَبَّنَا وَبِحَمْدِكَ اللَّهُمَّ اغْفِرْ لِي (ឱម្ចាស់របស់ពួកយើង! ទ្រង់ដ៏មហាបរិសុទ្ធ! រាល់ការសរសើរទាំងឡាយ គឺសម្រាប់ទ្រង់។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសឲ្យពួកយើងផង)។
عربي الإنجليزية الأوردية
62. “នៅពេលដែលនរណាម្នាក់ក្នុងចំណោមពួកអ្នកស្ងាប ចូរឲ្យគេយកដៃបិទមាត់ ព្រោះស្ហៃតនវានឹងចូល”។
عربي الإنجليزية الأوردية
63. “សិទ្ធិរបស់អ្នកមូស្លីមចំពោះអ្នកមូស្លីមមានប្រាំមួយ”។ មានគេសួរថា៖ តើមានអ្វីខ្លះទៅ ឱរ៉ស៊ូលុលឡោះ? លោកបានឆ្លើយថា៖ “នៅពេលអ្នកជួបគាត់ អ្នកត្រូវឲ្យសាឡាមទៅកាន់គាត់។ នៅពេលគាត់អញ្ជើញអ្នក អ្នកត្រូវទទួលយក។ នៅពេលគាត់សុំដំបូន្មានពីអ្នក អ្នកត្រូវផ្ដល់ដំបូន្មានដល់គាត់។ នៅពេលគាត់កណ្ដាស ហើយថ្លែងសរសើរអល់ឡោះ អ្នកត្រូវឆ្លើយតប។ នៅពេលគាត់ឈឺ អ្នកត្រូវសួរសុខទុក្ខគាត់។ ហើយនៅពេលគាត់ស្លាប់ អ្នកត្រូវដង្ហែរសពគាត់”។ - 4 ملاحظة
عربي الإنجليزية الأوردية
64. “អល់ឡោះជាម្ចាស់ទ្រង់នឹងមិនមើលទៅកាន់អ្នកដែលដើរបង្អូសសម្លៀកបំពាក់របស់ខ្លួនដោយភាពក្រអឺតក្រទមនោះឡើយ”។
عربي الإنجليزية الأوردية
65. “ជនណាស្បថដើម្បីយកកម្មសិទ្ធិអ្វីមួយពីអ្នកអ៊ីស្លាម អល់ឡោះជាម្ចាស់នឹងកាត់ទោសជននោះឲ្យចូលឋាននរក និងហាមឃាត់ជននោះពីឋានសួគ៌”។ ពេលនោះ មានបុរសម្នាក់បានសួរទៅកាន់លោកថា៖ សូម្បីតែអ្វីបន្ដិចបន្ដួចក៏ដោយឬ ឱរ៉ស៊ូលុលឡោះ? លោកបានឆ្លើយថា៖ “សូម្បីតែមែកឈើអារ៉កមួយក៏ដោយ”។
عربي الإنجليزية الأوردية
66. “ឧបការគុណ(នៀកម៉ាត់)ពីរប្រភេទដែលមនុស្សភាគច្រើនត្រូវបានខាតបង់ គឺសុខភាពល្អ និងពេលទំនេរ”។
عربي الإنجليزية الأوردية
67. ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកតែងសូត្រក្នុងពេលស៊ូជោតរបស់លោកថា៖ اللهُمَّ اغْفِرْ لِي ذَنْبِي كُلَّهُ دِقَّهُ، وَجِلَّهُ، وَأَوَّلَهُ وَآخِرَهُ وَعَلَانِيَتَهُ وَسِرَّهُ (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសចំពោះបាបកម្មរបស់ខ្ញុំទាំងអស់ផងចុះ ទាំងតូច ទាំងធំ ទាំងមុន ទាំងក្រោយ ទាំងបើកចំហ និងទាំងលាក់បាំង)”។ - 8 ملاحظة
عربي الإنجليزية الأوردية
68. “ជាការពិតណាស់ អ្នកដែលតែងដាក់បណ្តាសាគេមិនអាចក្លាយជាសាក្សី ហើយក៏មិនអាចធ្វើជាអ្នកជួយអន្តរាគមន៍បានដែរនៅថ្ងៃបរលោក”។
عربي الإنجليزية الأوردية
69. “ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់ពួកអ្នកទ្រង់ខ្មាសអៀន និងសប្បុរសបំផុត។ ទ្រង់មានការខ្មាសអៀនចំពោះខ្ញុំបម្រើរបស់ទ្រង់ នៅពេលណាដែលគេលើកដៃទាំងពីរទៅកាន់ទ្រង់ ហើយទ្រង់ឆ្លើយតបមកវិញដោយទទេនោះ”។
عربي الإنجليزية الأوردية
70. “គ្មានក្រុមមនុស្សណាមួយដែលអង្គុយនៅកន្លែងជួបជុំមួយដោយមិនរំឭកទៅចំពោះអល់ឡោះនៅទីនោះ និងមិនសឡាវ៉ាតលើណាពីរបស់ពួកគេ លើកលែងតែវានឹងក្លាយជាភាពសោកសៅសម្រាប់ពួកគេ។ ប្រសិនបើអល់ឡោះមានចេតនា ទ្រង់នឹងដាក់ទណ្ឌកម្មពួកគេ។ ហើយប្រសិនបើទ្រង់មានចេតនា ទ្រង់នឹងអភ័យទោសឱ្យពួកគេ”។
عربي الإنجليزية الأوردية
71. រ៉ស៊ូលុលឡោះ ﷺ លោកចូលចិត្តប្រើពាក្យបួងសួងដែលមានន័យទូលំទូលាយ ហើយលះបង់ចោលនូវអ្វីផ្សេងពីនេះ។
عربي الإنجليزية الأوردية
72. “ការស្បថធ្វើឱ្យទំនិញលក់ដាច់ ប៉ុន្តែធ្វើឲ្យប្រាក់ចំណេញគ្មានពរជ័យ”។
عربي الإنجليزية الأوردية
73. “ចូរពួកអ្នកកុំជេរខ្យល់។ ប្រសិនបើពួកអ្នកឃើញអ្វីដែលពួកអ្នកមិនពេញចិត្ដ ចូរពួកអ្នកសូត្រថា៖ اللَّهُمَّ إنَّا نَسْأَلُكَ مِنْ خَيْرِ هذِهِ الرِّيحِ وَخَيْرِ مَا فِيهَا وخَيْرِ مَا أُمِرَتْ بِهِ وَنَعُوذُ بِكَ مِنْ شَرِّ هذِهِ الرِّيحِ وَشَرِّ مَا فِيهَا وَشَرِّ مَا أُمِرَتْ بِهِ (ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ពួកយើងសុំពីទ្រង់នូវប្រការល្អពីខ្យល់នេះ ប្រការល្អពីអ្វីដែលនៅក្នុងវា និងប្រការល្អនៃអ្វីដែលវាត្រូវបានគេបញ្ជា។ ហើយពួកយើងសុំពីទ្រង់មេត្ដាបញ្ជៀសពួកយើងពីប្រការអាក្រក់នៃខ្យល់នេះ ប្រការអាក្រក់នៃអ្វីដែលមាននៅក្នុងវា និងប្រការអាក្រក់នៃអ្វីដែលវាត្រូវបានគេបញ្ជា)”។
عربي الإنجليزية الأوردية
74. “ចូរកុំឱ្យនរណាម្នាក់ក្នុងចំណោមពួកអ្នកបួងសួងថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំ ប្រសិនបើទ្រង់មានចេតនា។ សូមទ្រង់មេត្តាអាណិតស្រឡាញ់ដល់ខ្ញុំ ប្រសិនបើទ្រង់មានចេតនា។ សូមទ្រង់មេត្តាផ្តល់លាភសក្ការៈដល់ខ្ញុំ ប្រសិនបើទ្រង់មានចេតនា។ ប៉ុន្តែចូរឲ្យគេមានភាពប្រាកដប្រជាក្នុងការបួងសួងសុំ ពីព្រោះអល់ឡោះទ្រង់ធ្វើអ្វីដែលទ្រង់មានចេតនា ដោយគ្មានអ្នកណាអាចបង្ខិតបង្ខំទ្រង់បានឡើយ”។ - 2 ملاحظة
عربي الإنجليزية الأوردية
75. “ខាតបង់ហើយចំពោះអ្នកដែលមានគេរំលឹកពីខ្ញុំនៅចំពោះមុខខ្លួន តែរូបគេមិនបានសឡាវ៉ាតមកចំពោះខ្ញុំ។ ខាតបង់ហើយចំពោះអ្នកដែលខែរ៉ម៉ាហ្ទនបានមកដល់រូបគេ តែវាបានកន្លងផុតទៅមុនពេលដែលរូបគេត្រូវបានគេអភ័យទោសឲ្យ។ ខាតបង់ហើយចំពោះអ្នកដែលនៅទាន់ឪពុកម្ដាយរបស់ខ្លួនក្នុងពេលគាត់ចាស់ជរារស់នៅជាមួយខ្លួន តែគាត់ទាំងពីរមិនបានឲ្យរូបគេបានចូលឋានសួគ៌នោះ”។
عربي الإنجليزية الأوردية
76. គ្មានទេការបួសសម្រាប់អ្នកដែលបួសពេញមួយឆ្នាំនោះ។ បួសរយៈពេលបីថ្ងៃ(ក្នុងមួយខែ) ស្មើនឹងការបួសពេញមួយឆ្នាំ”។
عربي الإنجليزية الأوردية
77. “ហេតុអ្វីអ្នកខ្លះនិយាយបែបនេះ អ្នកខ្លះនិយាយបែបនោះ? តាមពិតទៅ ខ្ញុំសឡាតផង ដេកផង ខ្ញុំបួសផង ផ្អាកផង ហើយរៀបការជាមួយស្ត្រី។ ហេតុនេះ ជនណាដែលមិនពេញចិត្តស៊ុណ្ណះ(មាគ៌ា)របស់ខ្ញុំទេនោះ គេពុំមែនជាក្រុមរបស់ខ្ញុំឡើយ”។
عربي الإنجليزية الأوردية
78. “គ្មានមូស្លីមពីរនាក់ជួបគ្នា ហើយចាប់ដៃគ្នា លើកលែងតែពួកគេទាំងពីរត្រូវបានគេអភ័យទោសឲ្យមុនពេលដែលពួកគេបែកគ្នា”។ - 2 ملاحظة
عربي الإنجليزية الأوردية
79. “ជនណាដែលទន្ទេញចាំដប់អាយ៉ាត់ដំបូងនៃស៊ូរ៉ោះអាល់កះហ្វីនឹងត្រូវបានគេការពារពីហ្ជាច់ហ្ជាល”។ ចំណែកឯនៅក្នុងសេចក្តីរាយការណ៍មួយផ្សេងទៀត៖ “ដប់អាយ៉ាត់ចុងក្រោយនៃស៊ូរ៉ោះអាល់កះហ្វី”។
عربي الإنجليزية الأوردية
80. “ជនណាទៅសួរសុខទុក្ខអ្នកជំងឺដែលអាយុកាលកំណត់របស់ខ្លួនមិនទាន់មកដល់ ហើយគេបានសូត្រនៅក្បែរអ្នកជំងឺនោះចំនួនប្រាំពីរដងថា៖ “أَسْأَلُ اللَّهَ الْعَظِيمَ رَبَّ الْعَرْشِ الْعَظِيمِ أَنْ يَشْفِيَكَ” (ខ្ញុំសុំពីអល់ឡោះដ៏មហិមា ជាព្រះជាម្ចាស់នៃអារ៉ស្ហដ៏មហិមា សូមទ្រង់ឲ្យអ្នកជាសះស្បើយ) នោះអល់ឡោះជាម្ចាស់នឹងឲ្យរូបគេជាសះស្បើយពីជំងឺនោះ”។
عربي الإنجليزية الأوردية
81. “ពិតប្រាកដណាស់ ដួងចិត្តរបស់កូនចៅអាហ្ទាំទាំងអស់ស្ថិតនៅចន្លោះម្រាមដៃពីរក្នុងចំណោមម្រាមទាំងឡាយរបស់ព្រះជាម្ចាស់ដ៏មេត្តាករុណាបំផុត ប្រៀបដូចជាដួងចិត្តតែមួយ។ ទ្រង់បង្វែរវាតាមដែលទ្រង់មានចេតនា។ - 2 ملاحظة
عربي الإنجليزية الأوردية
82. នៅពេលដែលគេផ្តល់ឲ្យរ៉ស៊ូលុលឡោះ ﷺ ធ្វើការជ្រើសរើសរវាងប្រការពីរ លោកតែងជ្រើសយកប្រការដែលមានភាពងាយស្រួលជាងគេ ដរាបណាវាមិនមែនជាបាបកម្ម។ តែប្រសិនបើនោះជាបាបកម្មវិញ លោកគឺជាមនុស្សដែលឃ្លាតឆ្ងាយអំពីវាជាងគេបំផុត។
عربي الإنجليزية الأوردية
83. “សូមអល់ឡោះផ្តល់ពន្លឺដល់អ្នកដែលបានឮអ្វីមួយពីយើង ហើយផ្សព្វផ្សាយវាដូចដែលខ្លួនបានឮ។ ជួនកាលអ្នកដែលត្រូវគេផ្សព្វផ្សាយអាចយល់ជាងអ្នកដែលបានឮផ្ទាល់ទៅទៀត”។
عربي الإنجليزية الأوردية
84. អល់ឡោះជាម្ចាស់នឹងប្រមូលផ្តុំមនុស្សជំនាន់មុន និងមនុស្សជំនាន់ក្រោយនៅកន្លែងតែមួយ ដែលពួកគេទាំងអស់គ្នានឹងឮអ្នកដែលប្រកាសហៅពួកគេ ហើយពួកគេនឹងត្រូវបានគេមើលឃើញយ៉ាងច្បាស់។ ព្រះអាទិត្យចុះមកនៅទាប ដែលធ្វើឲ្យមនុស្សទទួលនូវទុក្ខព្រួយ និងទុក្ខលំបាកដែលពួកគេមិនអាចទ្រាំទ្របាន។
عربي الإنجليزية الأوردية
85. “ជាការពិតណាស់ សម្រាប់អ្នកមានជំនឿ នៅក្នុងឋានសួគ៌មានតង់មួយធ្វើពីគុជខ្យងដែលមានបណ្ដោយហុកសិបម៉ាយ។ សម្រាប់អ្នកមានជំនឿនៅក្នុងតង់នោះមានភរិយាជាច្រើន។ អ្នកមានជំនឿដើរជុំវិញពួកគេ ហើយពួកគេមើលមិនឃើញគ្នាឡើយ“។
عربي الإنجليزية الأوردية
86. រ៉ស៊ូលុលឡោះ ﷺ លោកបានដាក់បណ្តាសាបុរសដែលស្លៀកពាក់ដូចស្ត្រី និងស្ត្រីដែលស្លៀកពាក់ដូចបុរស។
عربي الإنجليزية الأوردية
87. “ជនណាដែលមានសត្វ(គួរហ្ពាន)ត្រូវសំឡេះ នៅពេលដែលខ្នើតខែហ្ស៊ុលហ៊ិជ្ជះបានមកដល់ហើយនោះ ចូរកុំឲ្យគេដករោម និងក្រចកឡើយ រហូតដល់គេសំឡេះគួរហ្ពានរួច”។
عربي الإنجليزية الأوردية
88. “នៅពេលដែលខែរ៉ម៉ាហ្ទនមកដល់ ទ្វារទាំងឡាយនៃឋានសួគ៌ត្រូវបានបើកចំហ ទ្វារទាំងឡាយនៃឋាននរកត្រូវបានបិទ ហើយពពួកស្ហៃតនត្រូវបានគេចាប់ចង”។
عربي الإنجليزية الأوردية