80បញ្ជីហាទីស្ហ

បញ្ជីហាទីស្ហ 80

1. “ពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានហាមឃាត់ពួកអ្នកមិនឱ្យស្បថនឹងដូនតារបស់ខ្លួនឡើយ
2. “បញ្ហាដំបូងបង្អស់ដែលនឹងត្រូវគេកាត់ក្តីរវាងមនុស្សនៅថ្ងៃបរលោក គឺទាក់ទងនឹងឈាម(ជីវិត)”។
3. ពិតប្រាកដណាស់ គេទាំងពីរពិតជាកំពុងត្រូវបានគេដាក់ទណ្ឌកម្ម ហើយគេទាំងពីរមិនមែនត្រូវគេដាក់ទណ្ឌកម្មដោយសារតែរឿងធំដុំអ្វីឡើយ។ ម្នាក់ក្នុងចំណោមគេទាំងពីរ គឺមិនបានការពារខ្លួនពេលបត់ជើងតូច។ ចំណែកឯម្នាក់ទៀត គឺតែងដើរនិយាយចាក់រុកគេ - 4 ملاحظة
4. “នៅពេលពួកអ្នកឮការអាហ្សាន ចូរពួកអ្នកពោលដូចអ្វីដែលអ្នកអាហ្សានបានពោល”។
5. លែងវាចុះ ព្រោះខ្ញុំបានពាក់វានៅពេលដែលវាមានភាពជ្រះស្អាត(មានវូហ្ទុ)
6. ពីព្រោះនោះគ្រាន់តែជាឈាមកខ្វក់(ជំងឺ)ប៉ុណ្ណោះ។ ក៏ប៉ុន្តែ ចូរនាងផ្អាកសឡាតក្នុងរយៈពេលដែលនាងធ្លាប់មានរដូវក្នុងអំឡុងពេលនោះ។ បន្ទាប់មក ចូរនាងងូតទឹកសម្អាត និងសឡាតឡើងវិញ”។
7. “នៅពេលដែលនរណាម្នាក់ក្នុងចំណោមពួកអ្នកយកវូហ្ទុ ចូរឲ្យគេដាក់ទឹកក្នុងច្រមុះ រួចញើសវាចេញមកវិញ។ ហើយជនណាដែលសម្អាតបន្ទាប់ពីបន្ទោបង់រួចដោយការកិត ចូរឲ្យគេធ្វើវាក្នុងចំនួនសេស
8. “នៅពេលដែលបុរសម្នាក់ចូលក្នុងផ្ទះរបស់ខ្លួន ហើយបានរលឹកដល់អល់ឡោះទាំងនៅពេលចូល និងនៅពេលទទួលទានអាហារ នោះស្ហៃតននឹងនិយាយថា៖ គ្មានកន្លែងស្នាក់នៅ និងអាហារសម្រាប់ពួកអ្នកឡើយ - 2 ملاحظة
9. “ពិតប្រាកដណាស់ លោកិយនេះ គឺផ្អែមល្ហែម និងមានពណ៌ខៀវស្រងាត់ ហើយអល់ឡោះជាអ្នកដែលឲ្យពួកអ្នករស់នៅលើផែនដីនេះដោយគ្រប់គ្រងតគ្នាពីមួយជំនាន់ទៅមួយជំនាន់ ដើម្បីទ្រង់មើលថា តើពួកអ្នកធ្វើយ៉ាងដូចម្តេច។ ហេតុនេះ ចូរពួកអ្នកប្រុងប្រយ័ត្នចំពោះលោកិយ និងត្រូវប្រុងប្រយ័ត្នចំពោះស្ត្រី - 2 ملاحظة
10. ខ្ញុំបានចងចាំពីណាពី ﷺ ចំនួនដប់រ៉ក្អាត់
11. “តើម្នាក់ៗក្នុងចំណោមពួកអ្នក គឺអ្នកដែលងើបក្បាលរបស់ខ្លួនមុនអ៊ីម៉ាំនោះមិនខ្លាចអល់ឡោះធ្វើឲ្យក្បាលរបស់គេក្លាយជាក្បាលសត្វលា ឬធ្វើឲ្យរូបរាងរបស់គេក្លាយជារូបរាងសត្វលាទេឬ?”
12. រ៉ស៊ូលុលឡោះ ﷺ លោកបានបង្រៀនខ្ញុំនូវតាស្ហះហ៊ុទ(តះយិត) ខណៈដែលដៃរបស់ខ្ញុំនៅចន្លោះដៃទាំងពីររបស់លោក ដូចជាការដែលលោកបង្រៀនខ្ញុំនូវស៊ូរ៉ោះមួយពីគម្ពីរគួរអានថា
13. ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំពីទ្រង់មេត្ដាបញ្ចៀសរូបខ្ញុំពីទណ្ឌកម្មក្នុងផ្នូរ ពីទណ្ឌកម្មនៃឋាននរក ភាពវឹកវរនៅក្នុងជីវិតរស់នៅនិងពេលស្លាប់ និងពីភាពវឹកវរដែលបណ្ដាលមកពីម៉ាសៀហអាត់ហ្ទាច់ហ្ជាលផងចុះ) - 2 ملاحظة
14. កាលណាណាពី ﷺ ចូលបន្ទប់ទឹក លោកតែងសូត្រថា៖ «اللَّهُمَّ إِنِّي أَعُوذُ بِكَ مِنَ الخُبُثِ وَالخَبَائِثِ» "ឱអល់ឡោះជាម្ចាស់! ខ្ញុំសុំពីទ្រង់មេត្ដាបញ្ជៀសរូបខ្ញុំពីស្ហៃតនប្រុស និងស្ហៃតនស្រី "។
15. “នឹងមានមេដឹកនាំដែលគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន និងរឿងរ៉ាវជាច្រើនដែលពួកអ្នកជំទាស់(ព្រោះវាមិនត្រឹមត្រូវ)”។ ពួកគេបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើលោកប្រើពួកខ្ញុំឲ្យធ្វើដូចម្តេច? លោកបានឆ្លើយថា៖ “ចូរពួកអ្នកបំពេញនូវអ្វីដែលជាកាតព្វកិច្ចលើពួកអ្នក ហើយសុំនូវអ្វីដែលជាកម្មសិទ្ធិរបស់ពួកអ្នកពីអល់ឡោះ”។
16. កាលណារ៉ស៊ូលុលឡោះ ﷺ ងូតទឹកសម្អាតកាយពីជូនុប លោកលាងដៃទាំងពីររបស់លោក ហើយយកវូហ្ទុដូចលោកយកវូហ្ទុដើម្បីសឡាត។ បន្ទាប់មក លោកងូតទឹក
17. “ការប្រៀបធៀបអ្នកដែលរក្សានូវព្រំដែនច្បាប់របស់អល់ឡោះ និងអ្នកដែលល្មើសនឹងព្រំដែនទាំងនោះ គឺដូចជាក្រុមមួយដែលចាប់ឆ្នោតដើម្បីជិះលើសំពៅមួយ។ អ្នកខ្លះបានទទួលកន្លែងនៅជាន់លើ និងអ្នកខ្លះទៀតនៅជាន់ក្រោម - 8 ملاحظة
18. ខ្ញុំជាបុរសម្នាក់ដែលមានបញ្ហាទឹករំអិល(ម៉ាហ្ស៊ី) ហើយខ្ញុំមានការអៀនខ្មាសក្នុងការសួរណាពី ﷺ ព្រោះតែឋានៈនៃកូនស្រីរបស់លោក។ ដូច្នេះ ខ្ញុំក៏បានប្រើឱ្យ អាល់មិគហ្ទាត ពិន អាល់អាសវ៉ាត់ សួរលោក។ ពេលនោះ លោកបានឆ្លើយថា៖ “គេត្រូវលាងប្រដាប់ភេទរបស់ខ្លួន ហើយយកវូហ្ទុ”
19. “ចូរពួកអ្នកកុំនិយាយថា៖ អ្វីដែលអល់ឡោះមានចេតនា និងបុគ្គលនោះមានចេតនា(វានឹងកើតឡើង)។ ក៏ប៉ុន្តែពួកអ្នកត្រូវនិយាយថា៖ អ្វីដែលអល់ឡោះមានចេតនា(វានឹងកើតឡើង)។ បន្ទាប់មក ទើបបុគ្គលនោះមានចេតនា”។
20. “ពួកអ្នកនឹងមិនអាចចូលឋានសួគ៌បានឡើយ លុះត្រាតែពួកអ្នកមានជំនឿ ហើយពួកអ្នកគ្មានជំនឿឡើយ លុះត្រាតែ ពួកអ្នកចេះស្រលាញ់គ្នា។ តើពួកអ្នកចង់ឲ្យខ្ញុំបង្ហាញពួកអ្នកពីប្រការមួយដែលពួកអ្នកធ្វើវាទៅ នោះពួកអ្នកនឹងចេះស្រលាញ់គ្នាដែរឬទេ? ចូរពួកអ្នកផ្សព្វផ្សាយសាឡាម(គារវកិច្ច)ក្នុងចំណោមពួកអ្នក”។ - 2 ملاحظة
21. តើអំពើល្អណាមួយដែលអល់ឡោះស្រឡាញ់ជាងគេ? លោកបានឆ្លើយថា៖ “គឺការសឡាតទាន់ពេលវេលារបស់វា”។ គាត់សួរថា៖ បន្ទាប់មក តើអ្វីទៅ? លោកបានឆ្លើយថា៖ “បន្ទាប់មក គឺកតញ្ញូចំពោះឪពុកម្តាយ”។ គាត់សួរទៀតថា៖ បន្ទាប់ មក តើអ្វីទៀត? លោកបានឆ្លើយថា៖ “គឺការតស៊ូក្នុងមាគ៌ាអល់ឡោះ” - 2 ملاحظة
22. ពិតណាស់ មានបុរសម្នាក់បានបរិភោគអាហារនៅចំពោះមុខរ៉ស៊ូលុលឡោះ ﷺ ដោយដៃឆ្វេង។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “ចូរអ្នកបរិភោគដោយដៃស្តាំ”។ បុរសនោះបានឆ្លើយថា៖ ខ្ញុំមិនអាចធ្វើបានទេ
23. “ជនណាអំពាវនាវទៅកាន់ការចង្អុលបង្ហាញ(ប្រការល្អ) ជននោះនឹងទទួលបានផលបុណ្យដូចផលបុណ្យអ្នកដែលអនុវត្តតាមគាត់ដោយគេមិនកាត់បន្ថយផលបុណ្យរបស់អ្នកដែលអនុវត្តតាមគាត់បន្ដិចណាឡើយ
24. “ការជឿលើប្រផ្នូលសត្វស្លាប គឺជាអំពើស្ហ៊ីរិក។ ការជឿលើប្រផ្នូលសត្វស្លាប គឺជាអំពើស្ហ៊ីរិក។ ការជឿលើប្រផ្នូលសត្វស្លាប គឺជាអំពើស្ហ៊ីរិក”(បីដង)។ គ្មាននរណាម្នាក់ក្នុងចំណោមពួកយើង លើកលែងតែមាន(គំនិតបែបនេះ)។ ក៏ប៉ុន្តែអល់ឡោះជាម្ចាស់ទ្រង់លុបបំបាត់វាតាមរយៈការប្រគល់ការទុកចិត្ត(លើទ្រង់)។
25. ហើយពួកយើងបាននិយាយថា៖ លោកគឺជាចៅហ្វាយរបស់ពួកយើង។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “ចៅហ្វាយ(របស់ពួកយើង) គឺអល់ឡោះជាម្ចាស់”។ ពួកយើងបាននិយាយថា៖ លោកជាអ្នកដែលប្រសើរជាងគេបំផុតក្នុងចំណោមពួកយើងចំពោះឧត្តមភាព និងជាអ្នកដែលអស្ចារ្យបំផុតនៃពួកយើងចំពោះសេចក្តីល្អ។ លោកបានតបថា៖ “ចូរនិយាយនូវពាក្យសម្ដីដែលពួកអ្នកនិយាយរាល់ថ្ងៃ ឬនិយាយតែពាក្យសម្ដីខ្លះរបស់ពួកអ្នក ហើយមិនត្រូវឲ្យស្ហៃតនអូសទាញពួកអ្នកឡើយ”។
26. “ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នកប្រុងប្រយ័ត្នចំពោះភាពជ្រុលនិយមក្នុងសាសនា។ តាមពិត គេបានបំផ្លាញអ្នកជំនាន់មុនពួកអ្នក គឺដោយសារតែការមានភាពជ្រុលនិយមក្នុងសាសនានេះឯង”។
27. “ឱមា! សូមមាពោលថា៖ لَا إِلَهَ إِلَّا اللهُ (គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ) ជាពាក្យមួយដែលខ្ញុំនឹងប្រើដើម្បីនិយាយការពារមានៅចំពោះអល់ឡោះជាម្ចាស់”
28. “គ្មានជំងឺណាឆ្លងដោយខ្លួនឯងឡើយ ហើយក៏គ្មានប្រផ្នូលពីសត្វស្លាបអ្វីដែរ។ ហើយខ្ញុំចូលចិត្ដសុទិដ្ឋិនិយម”។ គាត់បាននិយាយថា៖ មានគេសួរថា៖ តើអ្វីជាសុទិដ្ឋិនិយម? លោកបានឆ្លើយថា៖ “គឺពាក្យសម្ដីល្អ”។
29. អំពីណាពី ﷺ ពិតណាស់ លោកបានមានប្រសាសន៍អំពីពួកអាន់សរថា៖ “គ្មានអ្នកណាស្រឡាញ់ពួកគេឡើយ លើកលែងតែអ្នកដែលមានជំនឿ ហើយក៏គ្មានអ្នកណាស្អប់ពួកគេដែរ លើកលែងតែជនពុតត្បុត។ ជនណាហើយស្រឡាញ់ពួកគេ នោះអល់ឡោះនឹងស្រឡាញ់ជននោះ។ ហើយជនណាដែលស្អប់ពួកគេ អល់ឡោះក៏នឹងស្អប់ជននោះដែរ”។
30. ហើយគាត់បានយកវូហ្ទុឱ្យពួកគេមើលដូចដែលណាពី ﷺ លោកបានយកវូហ្ទុ
31. “តាមពិត គ្រប់គ្រាន់ហើយសម្រាប់អ្នកដោយគ្រាន់តែធ្វើដោយដៃរបស់អ្នកបែបនេះ”។ បន្ទាប់មក លោកបានទះដៃទាំងពីររបស់លោកទៅនឹងដីចំនួនមួយដង រួចយកដៃឆ្វេងជូតទៅលើដៃស្តាំ ខ្នងដៃទាំងពីរ និងមុខរបស់លោក។
32. ខ្ញុំ និងណាពី ﷺ ធ្លាប់ងូតទឹកជាមួយគ្នាពីប្រដាប់ដាក់ទឹកតែមួយ ខណៈពេលដែលយើងទាំងពីរនាក់មានជូនុប។ ហើយលោកធ្លាប់បានប្រើឲ្យខ្ញុំស្លៀកពាក់ឱ្យ ហើយខ្ញុំក៏បានពាក់វា រួចលោកក៏បានថើបខ្ញុំ ទោះបីជាខ្ញុំកំពុងមករដូវក៏ដោយ។
33. ខ្ញុំបានសច្ចាប្រណិធាននឹងរ៉ស៊ូលុលឡោះ ﷺ លើការធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ ហើយមូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះ ហើយត្រូវបញ្ឈរសឡាត បរិច្ចាគហ្សាកាត់ ស្តាប់បង្គាប់និងគោរពតាម ព្រមទាំងផ្តល់ដំបូន្មានដល់ជនមូស្លីមគ្រប់រូប។
34. “ចូរពួកអ្នកកោតខ្លាចអល់ឡោះដែលជាព្រះជាម្ចាស់របស់ពួកអ្នក ហើយចូរពួកអ្នកប្រតិបត្តិសឡាតទាំងប្រាំពេល បួសក្នុងខែរ៉ម៉ាហ្ទន បរិច្ចាគហ្សាកាត់ទ្រព្យសម្បត្តិរបស់ពួកអ្នក និងស្តាប់បង្គាប់ថ្នាក់ដឹកនាំរបស់ពួកអ្នក នោះពួកអ្នកនឹងបានចូលឋានសួគ៌ព្រះជាម្ចាស់របស់ពួកអ្នក”។
35. សូមលោកបង្ហាញខ្ញុំពីទង្វើមួយដែលប្រសិនបើខ្ញុំធ្វើវា នោះខ្ញុំនឹងបានចូលឋានសួគ៌។ លោកបានមានប្រសាសន៍ថា៖ “អ្នកត្រូវគោរពសក្ការៈចំពោះអល់ឡោះដោយមិនត្រូវធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយឡើយ ហើយត្រូវប្រតិបត្តិសឡាតដែលជាកាតព្វកិច្ច ត្រូវបរិច្ចាគហ្សាកាត់ដែលជាកាតព្វកិច្ច និងត្រូវបួសក្នុងខែរ៉ម៉ាហ្ទន”។ - 2 ملاحظة
36. “ប្រជាជាតិរបស់ខ្ញុំទាំងអស់នឹងត្រូវគេអភ័យទោសឲ្យ លើកលែងតែអ្នកដែលប្រកាស(ពីទង្វើអាក្រក់របស់ខ្លួន)ប៉ុណ្ណោះ - 2 ملاحظة
37. ហេតុនេះ តើពួកយើងធ្វើសច្ចាប្រណិធាននឹងលោកលើប្រការអ្វី? លោកបានមានប្រសាសន៍ថា៖ “គឺលើការគោរពសក្ការៈចំពោះអល់ឡោះ និងមិនធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយឡើយ ត្រូវប្រតិបត្តិសឡាតទាំងប្រាំពេល ហើយត្រូវគោរពតាមបញ្ជារបស់ទ្រង់ (លោកបានខ្សឹបប្រាប់ពាក្យមួយ) និងមិនសុំអ្វីពីមនុស្សលោកឡើយ”។
38. “គេបានដាក់បទបញ្ជាចំពោះខ្ញុំឱ្យប្រយុទ្ធប្រឆាំងនឹងមនុស្ស រហូតដល់ពួកគេធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ ហើយមូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះ ព្រមទាំងប្រតិបត្តិសឡាត និងបរិច្ចាគហ្សាកាត់។
39. “អ្នកជិះលើជំនិះត្រូវឲ្យសាឡាមទៅកាន់អ្នកដើរ អ្នកដើរត្រូវឲ្យសាឡាមទៅកាន់អ្នកអង្គុយ ហើយអ្នកមានគ្នាតិចត្រូវឲ្យសាឡាមទៅកាន់អ្នកមានគ្នាច្រើន”
40. “សឡាតរបស់បុរសជាលក្ខណៈរួមគ្នា(ជើម៉ាអះ)ទទួលបានផលបុណ្យលើសពីសឡាតរបស់ជននោះនៅឯផ្ទះនិងនៅផ្សារច្រើនជាងម្ភៃកម្រិត
41. “នៅថ្ងៃបរលោក ជើងទាំងពីររបស់ខ្ញុំបម្រើអល់ឡោះនឹងមិនអាចធ្វើចលនាទៅណាបានឡើយ រហូតដល់គាត់ត្រូវបានគេសួរអំពីអាយុរបស់គាត់ តើគាត់បានចំណាយវាយ៉ាងដូចម្តេច? អំពីចំណេះដឹងរបស់គាត់ តើគាត់បានប្រើប្រាស់វាយ៉ាងដូចម្តេច? អំពីទ្រព្យសម្បត្តិរបស់គាត់ តើគាត់រកវាបានដោយរបៀបណា និងចំណាយវាយ៉ាងដូចម្តេច? និងអំពីរាងកាយរបស់គាត់ តើគាត់បានប្រើប្រាស់វាយ៉ាងដូចម្តេច”?
42. “តើពួកអ្នកយល់យ៉ាងណា ប្រសិនបើមានទន្លេមួយនៅពីមុខទ្វារផ្ទះរបស់នរណាម្នាក់នៃពួកអ្នក ហើយគេងូតទឹកក្នុងទន្លេនោះប្រាំដងក្នុងមួយថ្ងៃ តើអ្នកយល់ថា ការធ្វើបែបនេះ ធ្វើឲ្យមានកម្អែលនៅសេសសល់លើខ្លួនគេដែរឬទេ” - 2 ملاحظة
43. “ការប្រៀបធៀបរវាងអ្នកមានជំនឿនៅក្នុងការស្រឡាញ់ចំពោះគ្នា ការអាណិតអាសូរចំពោះគ្នា និងការការជួយគ្នាទៅវិញទៅមក គឺដូចជារាងកាយតែមួយ។ នៅពេលដែលសរីរាង្គណាមួយឈឺ រាងកាយទាំងមូលនឹងមានអារម្មណ៍ឈឺ ដោយមិនអាចដេក និងគ្រុនក្តៅ”។ - 8 ملاحظة
44. “ចូរបង្គាប់កូនៗរបស់ពួកអ្នកឲ្យប្រតិបត្តិសឡាតនៅពេលពួកគេមានអាយុប្រាំពីរឆ្នាំ និងវាយអប់រំពួកគេឲ្យសឡាត(បើពួកគេមិនសឡាត)នៅពេលពួកគេមានអាយុដប់ឆ្នាំ ហើយចូរបំបែកកន្លែងគេងរវាងពួកគេផង”។ - 2 ملاحظة
45. “គ្មានអ្វីដែលមានទម្ងន់ធ្ងន់នៅលើជញ្ជីង(ថ្លឹងទង្វើ)របស់អ្នកមានជំនឿនៅថ្ងៃបរលោកជាងសីលធម៌ល្អឡើយ ហើយអល់ឡោះជាម្ចាស់ទ្រង់ពិតជាស្អប់អ្នកដែលមានពាក្យសម្ដីអាក្រក់ និងអសីលធម៌”។ - 2 ملاحظة
46. ជាការពិតណាស់ ណាពី ﷺ លោកបានចេញមកជួបពួកយើង ហើយពួកយើងបាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! ពួកយើងបានដឹងហើយពីរបៀបឲ្យសាឡាមទៅចំពោះលោក។ ចុះតើពួកយើងត្រូវសឡាវ៉ាតទៅចំពោះលោកយ៉ាងដូចម្តេច? - 2 ملاحظة
47. “គ្មានទេការសឡាតសម្រាប់អ្នកដែលមិនបានសូត្រស៊ូរ៉ោះអាល់ហ្វាទីហះ”។ - 6 ملاحظة
48. “អ្នកមានជំនឿដែលខ្លាំង គឺល្អប្រសើរ និងជាទីស្រលាញ់ទៅចំពោះអល់ឡោះជាងអ្នកមានជំនឿដែលទន់ខ្សោយ។ តែពួកគេម្នាក់ៗ គឺសុទ្ធតែល្អ។
49. ទូអាដែលណាពី ﷺ តែងសូត្រច្រើនជាងគេគឺ៖ «اللَّهُمَّ رَبَّنَا آتِنَا فِي الدُّنْيَا حَسَنَةً، وَفِي الآخِرَةِ حَسَنَةً، وَقِنَا عَذَابَ النَّارِ» (ឱអល់ឡោះជាម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាប្រទានដល់ពួកយើងនូវប្រការល្អនៅក្នុងលោកិយនេះ និងប្រការល្អនៅថ្ងៃបរលោក ហើយសូមទ្រង់ការពារពួកយើងពីទណ្ឌកម្មនៃភ្លើងនរកផង)។
50. “ចៅហ្វាយនៃពាក្យសុំការអភ័យទោស - 4 ملاحظة
51. “ចូរប្រុងប្រយ័ត្នចំពោះការបំពាន ព្រោះការបំពាន គឺជាភាពងងឹតនៅថ្ងៃបរលោក។ ហើយចូរប្រុងប្រយ័ត្នចំពោះភាពលោភលន់ ព្រោះភាពលោភលន់បានបំផ្លាញអ្នកជំនាន់មុនពួកអ្នក - 2 ملاحظة
52. ពិតណាស់ មានបុរសម្នាក់បានសួរណាពី ﷺ ថា៖ តើអ្វីជាទង្វើល្អបំផុតក្នុងអ៊ីស្លាម? លោកបានឆ្លើយថា៖ “គឺការផ្តល់អាហារ ហើយនិងឲ្យសាឡាមដល់អ្នកដែលអ្នកស្គាល់ និងអ្នកដែលអ្នកមិនស្គាល់”។
53. “ពួកអ្នករាល់គ្នា គឺជាអ្នកមើលការខុសត្រូវ ហើយត្រូវទទួលខុសត្រូវចំពោះអ្វីដែលខ្លួនមើលការខុសត្រូវនោះ
54. សូមស្បថនឹងអ្នកដែលជីវិតរបស់ខ្ញុំស្ថិតនៅក្នុងកណ្តាប់ដៃរបស់ទ្រង់! ពួកអ្នកប្រាកដជានឹងដើរតាមមាគ៌ារបស់អ្នកជំនាន់មុនពួកអ្នកជាមិនខាន”។
55. ពិតណាស់ មានបុរសម្នាក់បានមកជួបនឹងណាពី ﷺ ហើយបាននិយាយជាមួយលោកអំពីកិច្ចការមួយចំនួន។ ក្រោយមក បុរសនោះបាននិយាយថា៖ អ្វីដែលអល់ឡោះមានចេតនា និងលោកមានចេតនា(វានឹងកើតឡើង)។ ពេលនោះ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “តើអ្នកចាត់ទុកខ្ញុំស្មើនឹងអល់ឡោះឬ? អ្នកត្រូវនិយាយថា៖ អ្វីដែលអល់ឡោះមានចេតនាតែមួយគត់(ទើបវាកើតឡើង)”។
56. មនុស្សដែលទទួលទណ្ឌកម្មធ្ងន់ធ្ងរបំផុតនៅចំពោះមុខអល់ឡោះជាម្ចាស់នាថ្ងៃបរលោក គឺអ្នកទាំងឡាយណាដែល(គូរូប)ប្រដូចទៅនឹងការបង្កើតរបស់អល់ឡោះ
57. “قُلْ هُوَ اللهُ أَحَدٌ” និង អាល់មូអាវវីហ្សាតាន នៅពេលល្ងាច និងពេលព្រឹកចំនួនបីដង។ វានឹងការពារអ្នកពីគ្រប់អ្វីៗទាំងអស់”។
58. “ចូរសូត្រថា៖ لَا إِلَهَ إِلَّا اللهُ وَحْدَهُ لَا شَرِيكَ لَهُ، اللهُ أَكْبَرُ كَبِيرًا، وَالْحَمْدُ لِلَّهِ كَثِيرًا، سُبْحَانَ اللهِ رَبِّ الْعَالَمِينَ، لَا حَوْلَ وَلَا قُوَّةَ إِلَّا بِاللهِ الْعَزِيزِ الْحَكِيمِ (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះជាម្ចាស់តែមួយគត់ គ្មានដៃគូសម្រាប់ទ្រង់ឡើយ។ អល់ឡោះជាម្ចាស់មហាធំធេងបំផុត។ ការសរសើរដ៏ច្រើនលើសលប់ គឺសម្រាប់អល់ឡោះ។ អល់ឡោះជាម្ចាស់មហាបរិសុទ្ធដែលជាម្ចាស់នៃពិភពទាំងឡាយ។ គ្មានទេអានុភាព និងឥទ្ធិពល គឺមានតែពីទ្រង់ដែលមហាខ្លាំងពូកែ មហាគតិបណ្ឌិតបំផុត) - 6 ملاحظة
59. “ជនមូស្លីមគ្រប់រូបដែលពេលណាសឡាតដែលជាកាតព្វកិច្ចមកដល់ រូបគេយកវូហ្ទុបានយ៉ាងល្អ ព្រមទាំងមានភាពស្មឹងស្មាធ និងរូកុ(ក្នុងសឡាត)បានយ៉ាងល្អនោះ វានឹងជម្រុះចោលនូវបាបកម្មកាលពីមុន ដរាបណារូបគេមិនប្រព្រឹត្ដនូវបាបកម្មធំ។ ហើយប្រការនេះនឹងកើតមានពេញមួយឆ្នាំ”។
60. “ការប្រៀបធៀបអ្នកមានជំនឿដែលសូត្រគម្ពីរគួរអាន គឺដូចជាផ្លែអ៊ុតរ៉ុច្ចះដែលមានក្លិនប្រហើរ និងរសជាតិឆ្ងាញ់ ហើយការប្រៀបធៀបអ្នកមានជំនឿដែលមិនសូត្រគម្ពីរគួរអាន គឺដូចជាផ្លែល្មើដែលគ្មានក្លិន តែមានរសជាតិផ្អែម - 8 ملاحظة
61. “ពាក្យហ្ស៊ីកៀរដែលមិនធ្វើឲ្យអ្នកដែលសូត្រវា(ឬអ្នកដែលអនុវត្តវា)នៅរៀងរាល់ពេលក្រោយសឡាតដែលជាកាតព្វកិច្ចមិនខកបំណងនោះគឺ៖ سُبْحَان اللهِ ៣៣ដង, الحَمْدُ للهِ ៣៣ដង និង اللهُ أكْبَرُ ៣៤ដង”។
62. “ជនណាដែលសូត្រនៅពេលឮអ្នកអាហ្សានថា៖ أَشْهَدُ أَنْ لَا إِلَهَ إِلَّا اللهُ وَحْدَهُ لَا شَرِيكَ لَهُ، وَأَنَّ مُحَمَّدًا عَبْدُهُ وَرَسُولُهُ، رَضِيتُ بِاللهِ رَبًّا وَبِمُحَمَّدٍ رَسُولًا، وَبِالْإِسْلَامِ دِينًا (ខ្ញុំសូមធ្វើជាសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះជាម្ចាស់តែមួយគត់ គ្មានដៃគូសម្រាប់ទ្រង់ឡើយ ហើយពិតណាស់ មូហាំម៉ាត់ គឺជាខ្ញុំបម្រើ និងជាអ្នកនាំសាររបស់ទ្រង់។ ខ្ញុំពេញចិត្ដនឹងយកអល់ឡោះធ្វើជាម្ចាស់ មូហាំម៉ាត់ជាអ្នកនាំសារ និងអ៊ីស្លាមធ្វើជាសាសនា) នោះគេនឹងអភ័យទោសឲ្យជននោះនូវបាបកម្មរបស់គេ។
63. កូនចៅអាហ្ទាំបានបដិសេធមកចំពោះយើង ខណៈដែលគេគ្មានសិទ្ធិធ្វើបែបនេះឡើយ ហើយគេបានប្រមាថមកចំពោះយើង ខណៈដែលគេក៏គ្មានសិទ្ធិធ្វើបែបនេះដែរ
64. បុគ្គលណាយកអ្នកមានជំនឿ និងកោតខ្លាចយើង(វ៉ើលីអល់ឡោះ)ធ្វើជាសត្រូវ យើងនឹងប្រកាសសង្គ្រាមជាមួយជននោះ។ ខ្ញុំបម្រើរបស់យើងមិនបានធ្វើអ្វីមួយដើម្បីឲ្យខ្លួនគេកាន់តែខិតជិតមកចំពោះយើង និងធ្វើឲ្យយើងពេញចិត្ត ជាង(ការអនុវត្ត)អ្វីដែលយើងបានដាក់ជាកាតព្វកិច្ចទៅចំពោះគេឡើយ។ - 2 ملاحظة
65. “ជនណាដែលពាក់ខ្សែគាថា គឺគេពិតជាបានប្រព្រឹត្តអំពើស្ហ៊ីរិក”។
66. មានបុរសម្នាក់បានយកវូហ្ទុ តែបានទុកកន្លែងមួយប៉ុនក្រចកនៅត្រង់ជើងរបស់ខ្លួនមិនបានលាង។ ពេលនោះ ណាពី ﷺ លោកបានឃើញ ហើយលោកក៏បានមានប្រសាសន៍ថា៖ “ចូរអ្នកត្រឡប់ទៅយកវូហ្ទុម្តងទៀតឲ្យបានល្អ”។ បុរសនោះក៏បានត្រឡប់ទៅយកវូហ្ទុម្តងទៀត រួចក៏បានសឡាត។
67. “មនុស្សពីរប្រភេទដែលស្ថិតក្នុងចំណោមអ្នកឋាននរកដែលខ្ញុំមិនទាន់បានឃើញពួកគេនៅឡើយ គឺក្រុមមួយមានដំបងកាន់ជាមួយដូចជាកន្ទុយគោ ដែលគេយកវាវាយធ្វើបាបមនុស្ស(ដោយអយុត្ដិធម៌) ហើយនិងស្ដ្រីដែលស្លៀកសម្លៀកបំពាក់ដូចនៅអាក្រាតកាយ ធ្វើដំណើរទាក់ទាញទៅរកការប្រព្រឹត្តអំពើអាក្រក់ ហើយខ្លួនពួកនាងក៏មានទំនោរទៅរកវាផងដែរ។
68. “បុរសមិនត្រូវមើលទៅកាន់កេរខ្មាស(អាវរ៉ាត់)របស់បុរសដូចគ្នាឡើយ ហើយស្ត្រីក៏មិនត្រូវមើលទៅកាន់កេរខ្មាសរបស់ស្ត្រីដូចគ្នាដែរ
69. “ម៉ាឡាអ៊ីកាត់មិនរួមដំណើរជាមួយក្រុមណាដែលមានឆ្កែ ឬកណ្តឹងនោះឡើយ”។
70. ពួកយើងមិនចាត់ទុកឈាមពណ៌ក្រហមស្រាល និងពណ៌ល្អក់ដែលចេញក្រោយពេលជ្រះស្អាតពីឈាមរដូវថាជាប្រការអ្វីមួយឡើយ។
71. “ចូរអ្នករង់ចាំនូវរយៈពេលដែលរដូវរបស់អ្នកធ្លាប់មក។ បន្ទាប់មក ចូរអ្នកងូតទឹកសម្អាត”
72. “ការងូតទឹកថ្ងៃជុមអាត់ គឺជាកាតព្វកិច្ចលើគ្រប់បុគ្គលដែលពេញវ័យ ហើយត្រូវដុសសម្អាតធ្មេញ និងប្រើគ្រឿងក្រអូប ប្រសិនបើមាន”។ - 4 ملاحظة
73. “អ្នកមូស្លីម គឺអ្នកដែលផ្តល់សុវត្ថិភាពដល់អ្នកមូស្លីមដទៃទៀតពីអណ្តាតនិងដៃរបស់ខ្លួន។ ចំណែកអ្នកហ៊ិជ្ជរ៉ោះ(ចំណាកស្រុក) គឺអ្នកដែលចាកចោលអ្វីដែលអល់ឡោះទ្រង់បានហាមឃាត់”។
74. “ស្ត្រីមិនត្រូវធ្វើដំណើរក្នុងរយៈចម្ងាយដើរពីរថ្ងៃឡើយ លើកលែងតែមានស្វាមីរបស់នាង ឬម៉ះរ៉មរបស់នាង(សាច់ញាតិដែលមិនអាចរៀបការនឹងគ្នាបាន)ទៅជាមួយ
75. ៖ “បុគ្គលណាសូត្រថា៖ سُبْحَان اللهِ (អល់ឡោះដ៏មហាបរិសុទ្ធ) ក្រោយពេលសឡាតរួចចំនួន៣៣ដង, សូត្រថា៖ الحَمْدُ للهِ (ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ) ចំនួន៣៣ដង, សូត្រថា៖ اللهُ أكْبَرُ (អល់ឡោះជាម្ចាស់ដ៏មហាធំធេង)ចំនួន៣៣ដង និងសូត្របង្គ្រប់១០០ដោយ៖ "لا إلهَ إِلا اللهُ وَحْدَهُ لا شَريكَ لَهُ ، لَهُ المُلْكُ وَلَهُ الحَمْدُ ، وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ" (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ គឺមានតែអល់ឡោះមួយគត់ គ្មានទេស្ហ៊ីរិកទៅចំពោះទ្រង់។ ទ្រង់ជាម្ចាស់កម្មសិទ្ធិ និងជាអ្នកត្រូវគេសរសើរ ហើយទ្រង់ជាអ្នកមានអានុភាពលើអ្វីៗទាំងអស់) គេនឹងអភ័យទោសឲ្យជននោះ ទោះជាបាបកម្មរបស់គាត់ច្រើនដូចពពុះទឹកសមុទ្រក៏ដោយ”។ - 2 ملاحظة
76. “ជនណាសូត្រអាយ៉ាត់កួរស៊ីយ៍រៀងរាល់ពេលក្រោយពីសឡាតដែលជាកាតព្វកិច្ចរួច គ្មានអ្វីដែលរារាំងរូបគេពីការចូលឋានសួគ៌ឡើយ លើកលែងតែការស្លាប់ប៉ុណ្ណោះ”។
77. “សាសនាឥស្លាមមួយនេះប្រាកដជានឹងទៅដល់គ្រប់ទីកន្លែងដែលពេលថ្ងៃនិងពេលយប់ទៅដល់ ហើយអល់ឡោះនឹងមិនទុកផ្ទះណាមួយនៅក្នុងទីក្រុង ឬជនបទនោះឡើយ លើកលែងតែទ្រង់នឹងបញ្ចូលសាសនានេះទៅក្នុងផ្ទះនោះ
78. “នៅពេលដែលនរណាម្នាក់ក្នុងចំណោមពួកអ្នកមានការសង្ស័យចំពោះសឡាតរបស់ខ្លួនដោយមិនដឹងថាតើរូបគេសឡាតបានបីរ៉ក្អាត់ ឬបួនរ៉ក្អាត់នោះ ចូរឲ្យគេបោះបង់ការសង្ស័យ ហើយធ្វើនូវអ្វីដែលខ្លួនប្រាកដក្នុងចិត្ត។ បន្ទាប់មក គេត្រូវស៊ូជោត(សះវី)ចំនួនពីរដងមុនពេលឲ្យសាឡាម
79. “រាល់គ្រឿងស្រវឹង គឺជាស្រា ហើយរាល់គ្រឿងស្រវឹង គឺត្រូវបានហាមឃាត់។ ជនណាដែលផឹកស្រានៅក្នុងលោកិយ ហើយស្លាប់ទៅដោយញៀនស្រា និងមិនបានសារភាពកំហុស(តាវហ្ពាត់)ទេនោះ គេនឹងមិនបានផឹកវាឡើយនៅថ្ងៃបរលោក”។ - 6 ملاحظة
80. ខ្ញុំបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើនរណាដែលខ្ញុំត្រូវធ្វើល្អជាមួយជាងគេ? លោកបានឆ្លើយថា៖ “គឺម្តាយរបស់អ្នក។ បន្ទាប់មក គឺម្តាយរបស់អ្នក។ បន្ទាប់មក គឺម្តាយរបស់អ្នក។ បន្ទាប់មក គឺឪពុករបស់អ្នក។ បន្ទាប់មកទៀត គឺអ្នកដែលជាប់សាច់ញាតិជិតជាងគេជាបន្តបន្ទាប់”។