Hadith List

1. “ចូរពួកអ្នកកុំសួរដេញដោលខ្ញុំចំពោះអ្វីដែលខ្ញុំមិនបានបញ្ជាក់ប្រាប់ដល់ពួកអ្នក។ តាមពិត អ្នកជំនាន់មុនពួកអ្នកបានវិនាសអន្តរាយ ដោយសារតែការសួរដេញដោលរបស់ពួកគេ(ចំពោះអ្វីដែលគ្មានប្រយោជន៍) ហើយនិងការដែលពួកគេធ្វើខុសនឹងបទបញ្ជាណាពីទាំងឡាយរបស់ពួកគេ។ - 2 ملاحظة
عربي English Urdu
2. “ជនណាដែលត្រូវបានគេរារាំងពីភាពទន់ភ្លន់ ប្រាកដជាត្រូវបានគេរារាំងពីប្រការល្អ”។ - 2 ملاحظة
عربي English Urdu
3. “ចាំបាច់លើពួកអ្នកត្រូវប្រកាន់ខ្ជាប់នូវភាពទៀងត្រង់ ព្រោះភាពទៀងត្រង់នាំទៅកាន់ទង្វើកុសល ហើយពិតណាស់ ទង្វើកុសលនាំទៅកាន់ឋានសួគ៌ - 2 ملاحظة
عربي English Urdu
4. “អល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលទៅកាន់អ្នកដែលទទួលទណ្ឌកម្មស្រាលជាងគេបំផុតក្នុងឋាននរកនាថ្ងៃបរលោកថា៖ ប្រសិនបើអ្នកមានអ្វីៗទាំងអស់នៅលើផែនដី តើអ្នកនឹងយកវាមកលោះខ្លួនរបស់អ្នកដែរឬទេ? ជននោះឆ្លើយថា៖ បាទ
عربي English Urdu
5. “ជនណាដែលប្រយុទ្ធដើម្បីឲ្យពាក្យបន្ទូលរបស់អល់ឡោះខ្ពង់ខ្ពស់ ជននោះហើយដែលស្ថិតក្នុងមាគ៌ារបស់អល់ឡោះជាម្ចាស់នោះ”។
عربي English Urdu
6. “ចូរពួកអ្នកកុំស្លៀកសូត្រទន់ និងកុំស្លៀកសូត្រគ្រើម។ ហើយចូរពួកអ្នកកុំផឹកទឹកនៅក្នុងសម្ភារៈធ្វើពីមាសនិងប្រាក់ និងកុំទទួលទានអាហារនៅក្នុងថាសដែលធ្វើពីសារធាតុទាំងពីរនេះ ព្រោះវាគឺសម្រាប់ពួកគេ(អ្នកគ្មានជំនឿ)នៅក្នុងលោកិយ ហើយសម្រាប់ពួកយើង(អ្នកមូស្លីម)នៅថ្ងៃបរលោក”។
عربي English Urdu
7. “ពិតប្រាកដណាស់ ខ្ញុំមិនបានសុំឲ្យពួកអ្នកស្បថដោយចោទប្រកាន់ចំពោះពួកអ្នកនោះទេ។ ក៏ប៉ុន្ដែ ម៉ាឡាអ៊ីកាត់ជីព្រីលបានមកជួបខ្ញុំ ហើយបានប្រាប់ខ្ញុំថា ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានលើកសរសើរពីពួកអ្នកនៅចំពោះមុខម៉ាឡាអ៊ីកាត់ទាំងឡាយ”។
عربي English Urdu
8. “ចូរពួកអ្នករៀបជួរ(សឡាត)របស់ពួកអ្នកឲ្យស្មើ ព្រោះការរៀបជួរឲ្យស្មើនោះជាផ្នែកមួយនៃភាពពេញលេញរបស់សឡាត”។ - 2 ملاحظة
عربي English Urdu
9. “បុរសមានជំនឿ(ជាស្វាមី)មិនត្រូវស្អប់ស្ត្រីមានជំនឿ(ជាភរិយា)ឡើយ។ ប្រសិនបើគេមិនពេញចិត្តចំពោះចរិតលក្ខណៈមួយរបស់នាង គេនឹងពេញចិត្តចំពោះចរិតលក្ខណៈផ្សេងទៀតរបស់នាង”
عربي English Urdu
10. “នៅពេលដែលពួកអ្នកបត់ជើង ចូរពួកអ្នកកុំបែរមុខទៅរកទិសគិបឡាត់ ហើយក៏កុំបែរខ្នងទៅរកវាដែរ។ ក៏ប៉ុន្តែ ចូរពួកអ្នកបែរទៅទិសខាងកើត ឬទិសខាងលិចវិញ”។
عربي English Urdu
11. “ចូរកុំឲ្យនរណាម្នាក់នៃចំណោមពួកអ្នកកាន់លិង្គរបស់ខ្លួននឹងដៃស្តាំពេលបត់ជើងតូច និងមិនត្រូវសម្អាតក្រោយពីបត់ជើងរួចដោយដៃស្តាំ ហើយក៏មិនត្រូវដកដង្ហើមក្នុងសម្ភាៈដាក់ទឹកដែរ”។
عربي English Urdu
12. ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកតែងលើកដៃទាំងពីររបស់លោកស្មើនឹងស្មានៅពេលចាប់ផ្តើមសឡាត
عربي English Urdu
13. ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាធ្វើឱ្យមានគម្លាតឃ្លាតឆ្ងាយរវាងរូបខ្ញុំ និងអំពើបាបរបស់ខ្ញុំ ដូចដែលទ្រង់បានធ្វើឱ្យមានគម្លាតឃ្លាតឆ្ងាយរវាងទិសខាងកើត និងទិសខាងលិចផង
عربي English Urdu
14. “តើខ្ញុំមិនបានប្រាប់ពួកអ្នកនូវព័ត៌មានមួយអំពីហ្ទាច់ហ្ជាលដែលណាពីមុនៗមិនធ្លាប់បានប្រាប់ដល់ក្រុមរបស់ខ្លួនទេឬ? ជាការពិតណាស់ វាគឺពិការភ្នែកម្ខាង ហើយវានឹងនាំមកជាមួយវានូវអ្វីមួយដូចជាឋានសួគ៌ និងឋាននរក។
عربي English Urdu
15. “ការប្រៀបធៀបមិត្ដល្អនិងមិត្ដអាក្រក់ គឺដូចជាម្ចាស់ហាងលក់គ្រឿងក្រអូប និងអ្នកផ្លុំភ្លើង។ - 2 ملاحظة
عربي English Urdu
16. “ចូរពួកអ្នករួសរាន់សាងទង្វើកុសលមុនពេលមានភាពវឹកវរដូចជាផ្នែកមួយនៃរាត្រីងងឹតកើតឡើង - 6 ملاحظة
عربي English Urdu
17. ពិតណាស់ នៅពេលដែលណាពី ﷺ សឡាត លោកញែកដៃទាំងពីររបស់លោកចេញពីគ្នា រហូតដល់ឃើញពណ៌សនៃក្លៀករបស់លោក។
عربي English Urdu
18. “លុយមួយទីណើរដែលល្អជាងគេបំផុតដែលបុរសចំណាយ គឺទីណើរដែលគេចំណាយទៅលើក្រុមគ្រួសាររបស់ខ្លួន និងទីណើរដែលគេចំណាយទៅលើជំនិះរបស់ខ្លួនក្នុងមាគ៌ាអល់ឡោះ ហើយនិងទីណើរដែលគេចំណាយទៅលើមិត្ដភក្ដិរបស់ខ្លួនក្នុងមាគ៌ាអល់ឡោះ”។
عربي English Urdu
19. “អស្ចារ្យណាស់កិច្ចការរបស់អ្នកមានជំនឿ! ការពិត កិច្ចការរបស់គេទាំងអស់សុទ្ធតែល្អ ហើយប្រការនេះមិនមានចំពោះអ្នកណាម្នាក់ក្រៅពីអ្នកមានជំនឿឡើយ - 2 ملاحظة
عربي English Urdu
20. របៀបងូតទឹកជូនុប
عربي English Urdu
21. កាលណារ៉ស៊ូលុលឡោះ ﷺ លោកកណ្តាស់ គឺលោកតែងដាក់ដៃរបស់លោក(ឬសម្លៀកបំពាក់របស់លោក)ខ្ទប់មាត់ ហើយបង្អន់សំឡេង(ឬបន្ថយសំឡេង)នៃការកណ្តាស់នោះ។
عربي English Urdu
22. “ពួកអ្នកប្រាកដជានឹងដើរតាមមាគ៌ានៃអ្នកជំនាន់មុនពួកអ្នក ម្តងមួយចំអាមៗ ម្តងមួយហត្ថៗ
عربي English Urdu
23. “គ្មានជំងឺណាឆ្លងដោយខ្លួនឯងឡើយ។ គ្មានប្រផ្នូលអាក្រក់ពីសត្វស្លាប គ្មានប្រផ្នូលអាក្រក់ពីសត្វទីទុយ ហើយក៏គ្មានប្រផ្នូលអាក្រក់អ្វីពីខែសហ្វើរនោះដែរ។ ហើយចូររត់គេចពីអ្នកកើតជំងឺឃ្លង់ ប្រៀបដូចជាអ្នករស់គេចពីសត្វតោ”។
عربي English Urdu
24. សូមស្បថនឹងអល់ឡោះ! ប្រសិនបើអល់ឡោះចង្អុលបង្ហាញបុរសណាម្នាក់(ឲ្យចូលអ៊ីស្លាម)តាមរយៈអ្នក គឺវាល្អប្រសើរសម្រាប់អ្នកជាងការដែលអ្នកមានសត្វអូដ្ឋពណ៌ក្រហមទៅទៀត”។ - 4 ملاحظة
عربي English Urdu
25. “ពិតប្រាកដណាស់ នៅពេលដែលមនុស្សបានឃើញអ្នកប្រព្រឹត្តអយុត្តិធម៌ តែមិនបានទាញដៃគេចេញពីទង្វើនោះទេនោះ បញ្ជាក់ថា អល់ឡោះជិតដាក់ទណ្ឌកម្មលើពួកគេទាំងអស់គ្នាហើយ”។
عربي English Urdu
26. “តើចង់ឲ្យខ្ញុំចង្អុលបង្ហាញប្រាប់ពួកអ្នកពីអ្វីដែលធ្វើឲ្យអល់ឡោះជម្រុះនូវបាបកម្ម និងលើកតម្កើងឋានៈ(នៅក្នុងឋានសួគ៌)ដែរឬទេ” - 6 ملاحظة
عربي English Urdu
27. “តើពួកអ្នកចង់ឲ្យខ្ញុំប្រាប់ពួកអ្នកពីទង្វើដ៏ល្អបំផុតរបស់ពួកអ្នក ស្អាតស្អំបំផុតនៅចំពោះម្ចាស់របស់ពួកអ្នក លើកឋានៈរបស់ពួកអ្នកឲ្យខ្ពស់ខ្ពស់បំផុត
عربي English Urdu
28. “គាត់នឹងទទួលបានជោគជ័យ ប្រសិនបើគាត់និយាយពិត”។
عربي English Urdu
29. “ថ្ងៃដ៏ល្អបំផុតដែលព្រះអាទិត្យរះលើ គឺថ្ងៃសុក្រ(ថ្ងៃជុមអាត់)។
عربي English Urdu
30. “អាប់ឱនហើយ អាប់ឱនហើយ អាប់ឱនហើយ”។ មានគេសួរថា៖ តើនរណាទៅ ឱរ៉ស៊ូលុលឡោះ? លោកបានឆ្លើយថា៖ “គឺអ្នកដែលនៅទាន់អ្នកមានគុណរបស់ខ្លួនម្នាក់ ឬទាំងពីរនាក់ពេលដែលលោកមានវ័យចាស់ជរា តែគេមិនបានចូលឋានសួគ៌”។ - 2 ملاحظة
عربي English Urdu
31. ពួកអាល់មូហ្វើររីទូន បានទៅមុនហើយ - 2 ملاحظة
عربي English Urdu
32. “ចូរអ្នកក្រាបស៊ូជោតឲ្យបានច្រើន ព្រោះរាល់ពេលដែលអ្នកក្រាបស៊ូជោតដើម្បីអល់ឡោះម្តង ទ្រង់នឹងលើកតម្កើងឋានៈអ្នកមួយកម្រិត ហើយជម្រុះចោលបាបកម្មរបស់អ្នកមួយ”។
عربي English Urdu
33. អ្នកណាដែលអនុវត្តសឡាតទាំងពីរពេលត្រជាក់ នឹងបានចូលឋានសួគ៌ - 2 ملاحظة
عربي English Urdu
34. “នៅពេលដែលជនមូស្លីមត្រូវបានគេសួរសំណួរនៅក្នុងផ្នូរ រូបគេនឹងធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ ហើយពិតណាស់ មូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះ”។
عربي English Urdu
35. “ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់អធ្យាស្រ័យចំពោះប្រជាជាតិរបស់ខ្ញុំចំពោះកំហុសឆ្គងដោយអចេតនា ការភ្លេចភ្លាំង និងអ្វីដែលពួកគេត្រូវបានគេបង្ខិតបង្ខំ”។
عربي English Urdu
36. “ចូរអ្នកកោតខ្លាចអល់ឡោះទោះបីជាអ្នកស្ថិតនៅទីណាក៏ដោយ។ ចូរអ្នកធ្វើអំពើល្អបន្ទាប់ពីធ្វើអំពើអាក្រក់រួចដើម្បីលុបលាងនូវអំពើអាក្រក់នោះ។ ហើយចូរអ្នកប្រាស្រ័យទាក់ទងជាមួយមនុស្សដោយសីលធម៌ល្អ”។
عربي English Urdu
37. “ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់លាដៃរបស់ទ្រង់នៅពេលយប់ដើម្បីទទួលយកការសារភាពកំហុសពីអ្នកដែលប្រព្រឹត្តអំពើអាក្រក់នាពេលថ្ងៃ។ ហើយទ្រង់លាដៃរបស់ទ្រង់នៅពេលថ្ងៃដើម្បីទទួលយកការសារភាពកំហុសពីអ្នកដែលប្រព្រឹត្តអំពើអាក្រក់នាពេលយប់ រហូតដល់ថ្ងៃរះពីទិសខាងលិច”។ - 2 ملاحظة
عربي English Urdu
38. “រាល់សន្លាក់ទាំងអស់របស់មនុស្សត្រូវធ្វើការបរិច្ចាគទានជារៀងរាល់ថ្ងៃដែលព្រះអាទិត្យរះឡើង។
عربي English Urdu
39. “ឈាម(អាយុជីវិត)របស់អ្នកមូស្លីមមិនត្រូវបានអនុញ្ញាតឡើយ លើកលែងតែដោយ(ការប្រព្រឹត្ត)ប្រការមួយក្នុងចំណោមប្រការទាំងបី
عربي English Urdu
40. “បុគ្គលម្នាក់ៗនៃពួកអ្នកមិនទាន់មានជំនឿពេញលេញឡើយ លុះត្រាតែរូបគេស្រលាញ់ចង់បានល្អសម្រាប់បងប្អូនរបស់ខ្លួនដូចអ្វីដែលគេចង់បានសម្រាប់ខ្លួនឯង”។ - 4 ملاحظة
عربي English Urdu
41. “បុគ្គលណាងូតទឹកនៅថ្ងៃជុមអាត់នូវការងូតទឹកសម្អាតពីជូនុប បន្ទាប់មក គេចេញទៅសឡាត គឹគេប្រៀបដូចជាបានបរិច្ចាគទានសត្វអូដ្ឋមួយក្បាល
عربي English Urdu
42. ហើយសូត្រថា៖ الحَمْدُ لِلَّهِ الَّذِي أَطْعَمَنِي هَذَا وَرَزَقَنِيهِ مِنْ غَيْرِ حَوْلٍ مِنِّي وَلاَ قُوَّةٍ (ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះដែលបានឲ្យខ្ញុំបានទទួលទានអាហារនេះ និងបានផ្ដល់លាភសក្ការៈនេះដល់ខ្ញុំដោយវាមិនមែនដោយសារការខំប្រឹងប្រែង ឬអានុភាពរបស់ខ្ញុំឡើយ) នោះគេនឹងអភ័យទោសឲ្យជននោះនូវបាបកម្មទាំងឡាយដែលរូបគេបានសាងកន្លងមក”។
عربي English Urdu
43. “ជនណាបានយកវូហ្ទុដោយល្អត្រឹមត្រូវ បន្ទាប់មក រូបគេទៅសឡាតជុមអាត់ ហើយស្តាប់(ឃុតហ្ពះ) និងនៅស្ងៀម គេនឹងអភ័យទោសឲ្យជននោះរវាងថ្ងៃជុមនេះនិងជុមអាត់បន្ទាប់ ព្រមទាំងបន្ថែមបីថ្ងៃទៀត
عربي English Urdu
44. ឱកូនចៅអាហ្ទាំ! ជាការពិតណាស់ ដរាបណាអ្នកនៅបួងសួងមកកាន់យើង និងរំពឹងមកចំពោះយើង យើងនឹងអភ័យសឲ្យអ្នកចំពោះបាបកម្មរបស់អ្នក ហើយយើងមិនយកចិត្ដទុកដាក់ឡើយ។ កូនចៅអាហ្ទាំ! ប្រសិនបើបាបកម្មរបស់អ្នកច្រើនពេញមេឃ បន្ទាប់មក អ្នកសុំការអភ័យទោសពីយើង យើងនឹងអភ័យទោសឲ្យអ្នក ហើយយើងមិនយកចិត្ដទុកដាក់(ចំពោះវាឡើយ)។ - 2 ملاحظة
عربي English Urdu
45. “ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នកផ្សព្វផ្សាយសាឡាម ផ្តល់ចំណីអាហារ ផ្សារភ្ជាប់ទំនាក់ទំនងសាច់ញាតិ និងប្រតិបត្តិសឡាតនៅពេលយប់ខណៈពេលដែលមនុស្សម្នាកំពុងគេងលក់ នោះពួកអ្នកនឹងបានចូលឋានសួគ៌ដោយសុវត្ថិភាព”។
عربي English Urdu
46. “ពិតប្រាកដណាស់ សាសនាអ៊ីស្លាម គឺងាយស្រួល។ បុគ្គលណាម្នាក់ដែលរឹតបន្តឹងចំពោះសាសនានេះខ្លាំងពេក នោះរូបគេនឹងបរាជ័យ ។ ហេតុនេះ ចូរពួកអ្នកធ្វើឲ្យបានត្រឹមត្រូវ និងព្យាយាមធ្វើឲ្យបានត្រឹមត្រូវ
عربي English Urdu
47. “ជនណាដែលមានលទ្ធភាពរៀបការ ចូរឲ្យគេរៀបការ ព្រោះវាជួយការពារភ្នែកពីការមើលប្រការដែលគេហាមឃាត់ និងការពារប្រដាប់ភេទពីអំពើអបាយមុខផ្សេងៗ។ ចំណែកឯជនណាដែលគ្មានលទ្ធភាព ចាំបាច់លើគេត្រូវបួស ព្រោះវាជាអ្វីដែលជួយកាត់បន្ថយចំណង់តណ្ហារបស់គេ”។
عربي English Urdu
48. “តើខ្ញុំមិនបានប្រាប់អ្នកទាំងពីរនូវអ្វីដែលប្រសើរជាងអ្វីដែលអ្នកទាំងពីរស្នើសុំទេឬ? គឺនៅពេលដែលអ្នកទាំងពីររៀបនឹងចូលគេង ចូរអ្នកទាំងពីរតាសពេស(សូត្រថា៖ سُبْحَانَ اللهُ) ចំនួន៣៣ដង, តះមីទ(សូត្រថា៖ اَلْحَمْدُ لِلَّه) ចំនួន៣៣ដង និងតឹកពៀរ(សូត្រថា៖ اَللهُ أَكْبَر) ចំនួន៣៤ដង។ ពិតណាស់ វាល្អប្រសើរសម្រាប់អ្នកទាំងពីរជាងការមានអ្នកបម្រើម្នាក់ទៅទៀត”។
عربي English Urdu
49. រ៉ស៊ូលុលឡោះ ﷺ លោកជាមនុស្សដែលមានចិត្ដសប្បុរសបំផុត ហើយពេលដែលលោកមានចិត្ដសប្បុរសបំផុតនោះ គឺនៅក្នុងខែរ៉ម៉ាហ្ទន នៅពេលដែលម៉ាឡាអ៊ីកាត់ជីព្រីលមកជួបលោក
عربي English Urdu
50. “ជនណាដែលបានស្បថដោយនិយាយថា៖ សូមស្បថនឹងរូបសំណាក អាល់ឡាត និង អាល់អ៊ុសហ្សា ចូរឲ្យគេពោលថា៖ “لا إلَهَ إلا اللهُ”(គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ)។ ហើយជនណាដែលនិយាយទៅកាន់មិត្ដភក្ដិរបស់ខ្លួនថា៖ មកនេះមក ខ្ញុំនឹងលេងល្បែងស៊ីសងជាមួយអ្នក ចូរឲ្យគេបរិច្ចាគទាន”។
عربي English Urdu
51. “តើពួកអ្នកដឹងដែរឬទេថា អ្វីទៅដែលហៅថា អ្នកក្ស័យធននោះ” - 2 ملاحظة
عربي English Urdu
52. “(នៅថ្ងៃបរលោក)ម្នាក់ៗនៃពួកអ្នកនឹងត្រូវអល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលផ្ទាល់ជាមួយដោយគ្មានអ្នកបកប្រែឡើយ
عربي English Urdu
53. “ជនណានិយាយនូវដំណឹងអ្វីមួយអំពីខ្ញុំដែលខ្លួនយល់ថា វាជាការភូតកុហក ពិតណាស់ រូបគេគឺជាអ្នកភូតកុហកម្នាក់ក្នុងចំណោមអ្នកភូតកុហកទាំងឡាយ”។ - 4 ملاحظة
عربي English Urdu
54. ពិតណាស់ នៅពេលដែលលោកចូលម៉ាស្ជិត លោកសូត្រថា៖ أعوذ بالله العظيم، وبوجهه الكريم، وسلطانه القديم، من الشيطان الرَّجِيم (ខ្ញុំសុំការការពារពីអល់ឡោះដ៏មហាធំធេង និងតាមរយៈវង់ភ័ក្រ្តដ៏ឧត្តុង្គឧត្តមនិងអំណាចដ៏អមតៈរបស់ទ្រង់ពីស្ហៃតនដែលត្រូវបានគេដាក់បណ្តាសា)
عربي English Urdu
55. “ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលទៅកាន់អ្នកឋានសួគ៌ថា៖ ឱអ្នកឋានសួគ៌! ពួកគេបានឆ្លើយថា៖ ក្រាបទូល។ ទ្រង់បានសួរថា៖ តើពួកអ្នកពេញចិត្ដឬទេ? ពួកគេបានឆ្លើយថា៖ តើមានអ្វីដែលពួកយើងមិនពេញចិត្ដទៅ ខណៈដែលទ្រង់បានប្រទានដល់ពួកយើងនូវអ្វីដែលទ្រង់មិនបានប្រទានដល់នរណាម្នាក់នៃភាវៈរបស់ទ្រង់ផងនោះ?
عربي English Urdu
56. ណាពី ﷺ លោកលាងឬងូតទឹកដោយប្រើទឹកពី១សក ទៅ៥មុទ ហើយលោកយកវូហ្ទុដោយប្រើទឹក១មុទ។
عربي English Urdu
57. “ជនមូស្លីមគ្រប់រូបដែលយកវូហ្ទុយ៉ាងល្អត្រឹមត្រូវ បន្ទាប់មក គេក្រោកឈរសឡាតពីររ៉ក្អាត់ ដោយផ្តោតចិត្ត និងតម្រង់កាយនោះ រូបគេនឹងត្រូវបានធានាចូលឋានសួគ៌”។ - 2 ملاحظة
عربي English Urdu
58. “ម៉ាឡាអ៊ីកាត់នឹងមិនចូលផ្ទះណាដែលមានឆ្កែ ឬរូបភាពឡើយ”។
عربي English Urdu
59. “ចូរពួកអ្នកកុំស្បថនឹងរូបបដិមានានា និងកុំស្បថនឹងជីដូនជីតារបស់ពួកអ្នក”។
عربي English Urdu
60. “ចូរពួកអ្នកកុំជេរប្រមាថសហាហ្ពាត់របស់ខ្ញុំ។ ជាការពិតណាស់ ប្រសិនបើនរណាម្នាក់នៃពួកអ្នកបរិច្ចាគមាសស្មើនឹងភ្នំអ៊ូហ៊ុទក៏ដោយ ក៏មិនអាចស្មើនឹងមួយមុទរបស់នរណាម្នាក់នៃពួកគេនោះឡើយ ហើយក៏មិនអាចស្មើនឹងពាក់កណ្តាលមុទនោះដែរ”។
عربي English Urdu
61. “ជួរដែលល្អជាងគេសម្រាប់បុរស គឺជួរទីមួយ ហើយជួរដែលអាក្រក់ជាងគេ គឺជួរចុងក្រោយ។ ចំណែកឯជួរដែលល្អជាងគេសម្រាប់ស្ដ្រី គឺជួរចុងក្រោយ ហើយជួរដែលអាក្រក់ជាងគេ គឺជួរទីមួយ”។
عربي English Urdu
62. “ជាការពិតណាស់ សឡាតទាំងពីរនេះ(សឡាតស៊ូពុសនិងអ៊ីស្ហា) គឺជាសឡាតដែលមានលក្ខណៈធ្ងន់ធ្ងរបំផុតចំពោះពួកពុតត្បុត(មូណាហ្វិក)។ ប្រសិនបើពួកអ្នកបានដឹងពីផលបុណ្យដែលមាននៅក្នុងសឡាតទាំងពីរនេះ ពួកអ្នកប្រាកដជានឹងមកចូលរួមសឡាតទាំងពីរនេះជាមិនខាន ទោះបីជាត្រូវវារក៏ដោយ - 2 ملاحظة
عربي English Urdu
63. “ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់លើកលែង(មិនយកទោសពៃរ៍)ពីប្រជាជាតិរបស់ខ្ញុំនូវអ្វីដែលគេគិតក្នុងចិត្ត ដរាបណាគេមិនទាន់បានប្រព្រឹត្ត ឬនិយាយចេញមក”។
عربي English Urdu
64. “នៅពេលដែលខែរ៉ម៉ាហ្ទនមកដល់ ចូរនាងធ្វើអ៊ុមរ៉ោះចុះ ព្រោះការធ្វើអ៊ុមរ៉ោះក្នុងខែនេះ ស្មើនឹងការធ្វើហាជ្ជី”។ - 2 ملاحظة
عربي English Urdu
65. ឱរ៉ស៊ូលុលឡោះ! ពួកយើងយល់ឃើញថា ការតស៊ូ(ជីហាទ) គឺជាទង្វើដ៏ប្រសើរបំផុត។ ហេតុនេះ តើពួកយើង(ជាស្ត្រី)មិនតស៊ូទេឬ? លោកបានឆ្លើយថា៖ “ទេ សម្រាប់ពួកនាង ការតស៊ូ(ជីហាទ)ដ៏ប្រសើរបំផុត គឺការធ្វើហាជ្ជីដែលត្រូវបានគេទទួលយក”។
عربي English Urdu
66. ខ្ញុំធ្លាប់នៅជាមួយនឹងណាពី ﷺ ។ ពេលនោះ លោកបានទៅកាន់គំនរសំរាមរបស់ក្រុមមួយ រួចលោកបានបត់ជើងតូចដោយឈរ។
عربي English Urdu
67. “ចូរពួកអ្នកកុំឈ្នានីសគ្នា កុំដេញថ្លៃទំនិញចោល កុំស្អប់ខ្ពើមគ្នា កុំបែរខ្នងដាក់គ្នា កុំលក់លើការលក់របស់អ្នកដទៃ(ដណ្ដើមភ្ញៀវពីគ្នា) ហើយត្រូវធ្វើជាខ្ញុំបម្រើអល់ឡោះក្នុងនាមជាបងប្អូននឹងគ្នា។ - 2 ملاحظة
عربي English Urdu