Hadith List

1. “គេស្ថាបនាអ៊ីស្លាមលើមូលដ្ឋានគ្រឹះប្រាំគឺ៖ - 2 ملاحظة
عربي English Urdu
2. “បុគ្គលណាហើយក្នុងចំណោមពួកអ្នកបានឃើញប្រការអាក្រក់ ចូរឲ្យគេកែប្រែវាដោយដៃរបស់ខ្លួន។ តែបើគ្មានលទ្ធភាពទេ ចូរឲ្យគេកែប្រែវាដោយអណ្តាតរបស់ខ្លួន។ បើនៅតែគ្មានលទ្ធភាពទៀត ត្រូវកែប្រែវាដោយចិត្តរបស់ខ្លួន តែការធ្វើដូចេ្នះ វាជាកម្រិតខ្សោយបំផុតនៃជំនឿ”។ - 4 ملاحظة
عربي English Urdu
3. ជនណាធ្វើល្អក្នុងឥស្លាម គឺគេមិនយកទោសពៃរ៍ចំពោះអ្វីដែលរូបគេបានធ្វើក្នុងសម័យកាលអវិជ្ជា(មុនចូលឥស្លាម)ឡើយ។ តែជនណាដែលធ្វើអាក្រក់ក្នុងឥស្លាម គឺគេនឹងយកទោសពៃរ៍ទាំងមុន ទាំងក្រោយ”។
عربي English Urdu
4. តើលោកយល់យ៉ាងណា ប្រសិនបើខ្ញុំប្រតិបត្តិសឡាតដែលគេដាក់កាតព្វកិច្ច ខ្ញុំបួសខែរ៉ម៉ាហ្ទន ខ្ញុំប្រព្រឹត្តនូវអ្វីដែលគេអនុញ្ញាត ខ្ញុំចៀសវាងពីប្រការដែលគេហាមឃាត់
عربي English Urdu
5. “ភាពជ្រះស្អាត គឺជាពាក់កណ្តាលនៃជំនឿ។ ការសូត្រថា៖ “الْحَمْدُ لِلهِ” (ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ) គឺបំពេញភ្នែកជញ្ជីង(ថ្ងៃបរលោក)។ ការសូត្រថា៖ “سُبْحَانَ اللهِ وَالْحَمْدُ لِلهِ” (អល់ឡោះមហាស្អាតស្អំ ហើយការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ) ពាក្យទាំងពីរនេះ (ឬពាក្យនេះ) គឺបំពេញនូវអ្វីៗដែលនៅចន្លោះមេឃជាច្រើនជាន់ និងផែនដី - 2 ملاحظة
عربي English Urdu
6. “ចូរជ្រាបចុះថា ពេលវេលាជិតដល់ ហាទីស្ហរបស់ខ្ញុំនឹងទៅដល់បុរសម្នាក់ ខណៈដែលរូបគេអង្គុយទម្រេតខ្លួនលើគ្រែរបស់ខ្លួន ហើយនិយាយថា៖ នៅចំពោះមុខពួកយើងនិងចំពោះមុខពួកអ្នក គឺមានគម្ពីររបស់អល់ឡោះ(គម្ពីរគួរអាន) - 6 ملاحظة
عربي English Urdu
7. ពិតប្រាកដណាស់ សិទ្ធិរបស់អល់ឡោះទៅលើខ្ញុំបម្រើទាំងឡាយ គឺពួកគេត្រូវគោរពសក្ការៈចំពោះទ្រង់តែមួយគត់ និងមិនត្រូវធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយឡើយ។ ចំណែកឯសិទ្ធិរបស់ខ្ញុំបម្រើទាំងឡាយចំពោះអល់ឡោះវិញ គឺទ្រង់មិនដាក់ទណ្ឌកម្មចំពោះអ្នកដែលមិនធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយឡើយ
عربي English Urdu
8. ជនណាដែលស្លាប់ដោយមិនបានធ្វើស្ហ៊ីរិកចំពោះអល់ឡោះនឹងអ្វីមួយ នឹងបានចូលឋានសួគ៌។ ហើយជនណាដែលស្លាប់ដោយបានធ្វើស្ហ៊ីរិកចំពោះអល់ឡោះនឹងអ្វីមួយ នឹងបានចូលឋាននរក”។
عربي English Urdu
9. សូមលោកប្រាប់ខ្ញុំនូវពាក្យមួយក្នុងសាសនាឥស្លាម(ដែលមានលក្ខណៈគ្រប់គ្រាន់)ដែលខ្ញុំមិនចាំបាច់សួរនរណាម្នាក់ផ្សេងទៀតក្រៅពីលោក។ លោកបានឆ្លើយថា៖ “ចូរអ្នកពោលថា៖ ខ្ញុំមានជំនឿលើអល់ឡោះហើយ។ បន្ទាប់មក ចូរអ្នកប្រកាន់ឲ្យបានខ្ជាប់ខ្ជួន”។ - 2 ملاحظة
عربي English Urdu
10. “ជាការពិតណាស់ អល់ឡោះជាម្ចាស់នឹងជ្រើសរើសបុរសម្នាក់ពីក្នុងចំណោមប្រជាជាតិរបស់ខ្ញុំមុនគេបង្អស់នៅថ្ងៃបរលោក
عربي English Urdu
11. “នៅពេលដែលអល់ឡោះជាម្ចាស់បានបង្កើតឋានសួគ៌ និងឋាននរក ទ្រង់បានបញ្ជូនម៉ាឡាអ៊ីកាត់ជីព្រីល អាឡៃហ៊ិស្សាឡាម
عربي English Urdu
12. “អល់ឡោះជាម្ចាស់ទ្រង់បានកត់ត្រាព្រេងវាសនាភាវៈ(ម៉ាខ្លូក)ទាំងឡាយមុននឹងទ្រង់បង្កើតមេឃនិងផែនដីប្រាំម៉ឺនឆ្នាំ
عربي English Urdu
13. “ខ្ញុំសូមផ្តាំផ្ញើពួកអ្នកឲ្យកោតខ្លាចអល់ឡោះ ហើយត្រូវស្តាប់បង្គាប់ និងគោរពតាមមេដឹកនាំ ទោះបីមេដឹកនាំនោះ ជាទាសករក៏ដោយ។ ហើយបន្ទាប់ពីខ្ញុំទៅ ពួកអ្នកនឹងឃើញមានការខ្វែងយោបល់គ្នាយ៉ាងខ្លាំងក្លា។ ហេតុនេះ ចូរពួកអ្នកប្រកាន់ខ្ជាប់នូវមាគ៌ា(ស៊ុណ្ណះ)របស់ខ្ញុំ និងមាគ៌ារបស់អ្នកគ្រប់គ្រងដ៏ឈ្លាសវៃដែលត្រូវបានគេចង្អុលបង្ហាញផ្លូវឲ្យ(ឃូឡាហ្វាកអើររ៉ស្ហ៊ីទីន)។ - 8 ملاحظة
عربي English Urdu
14. “នៅពេលដែលអ្នកអាហ្សានសូត្រថា៖ الله أَكْبَرُ الله أَكْبَرُ ពេលនោះ ម្នាក់ៗនៃពួកអ្នកត្រូវសូត្រថា៖ الله أَكْبَرُ الله أَكْبَرُ ។
عربي English Urdu
15. “ជនណាដែលភ្លេចភ្លាំងមិនបានសឡាត ចូរឲ្យគេសឡាតនៅពេលណាដែលគេនឹកឃើញដោយគ្មានការពិន័យអ្វីឡើយ ក្រៅតែពីនេះ៖
عربي English Urdu
16. “ភាពខុសគ្នារវាងអ្នកអ៊ីស្លាម និងអំពើស្ហ៊ីរិក ហើយនិងភាពគ្មានជំនឿ គឺការបោះបង់សឡាត”។ - 2 ملاحظة
عربي English Urdu
17. “ភាពខុសគ្នារវាងពួកយើង និងពួកគេ(អ្នកគ្មានជំនឿ) គឺការសឡាត។ ហេតុនេះ ជនណាបោះបង់សឡាត គេពិតជាក្លាយជាអ្នកគ្មានជំនឿ(កាហ្វៀរ)”។ - 2 ملاحظة
عربي English Urdu
18. “អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ យើងបានបែងចែកសឡាតរវាងយើង និងខ្ញុំបម្រើរបស់យើងជាពីរចំណែក ហើយសម្រាប់ខ្ញុំបម្រើរបស់យើងនឹងទទួលបាននូវអ្វីដែលគេសុំ។ ដូចនេះ នៅពេលដែលខ្ញុំបម្រើរបស់យើងសូត្រថា៖ “الْحَمْدُ لِلَّهِ رَبِّ الْعَالَمِينَ” (ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះដែលជាម្ចាស់គ្រប់គ្រងពិភពទាំងអស់។) អល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលថា៖ “حَمِدَنِي عَبْدِي”(ខ្ញុំបម្រើរបស់យើងបានថ្លែងសរសើរយើង)។ នៅពេលដែលគេសូត្រថា៖ “الرَّحْمَنِ الرَّحِيمِ” (ជាម្ចាស់មហាសប្បុរស មហាអាណិតស្រឡាញ់) អល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលថា៖ “ أَثْنَى عَلَيَّ عَبْدِي “ (ខ្ញុំបម្រើរបស់យើងបានកោតសរសើរមកចំពោះយើង)។ ហើយនៅពេលដែលគេសូត្រថា៖ “ مَالِكِ يَوْمِ الدِّينِ “ (ជាសេ្ដច(គ្រប់គ្រង)នៃថ្ងៃជំនុំជំរះ(បរលោក)។) ទ្រង់បានមានបន្ទូលថា៖ “ مَجَّدَنِي عَبْدِي “ (ខ្ញុំបម្រើរបស់យើងបានលើកតម្កើងយើង) ហើយទ្រង់មានបន្ទូលទៀតដែរថា៖ “ فَوَّضَ إِلَيَّ عَبْدِي “(ខ្ញុំបម្រើរបស់យើងបានប្រគល់កិច្ចការរបស់គេមកយើង)។ ហើយនៅពេលដែលគេសូត្រថា៖ “ إِيَّاكَ نَعْبُدُ وَإِيَّاكَ نَسْتَعِينُ “ (ចំពោះទ្រង់តែមួយគត់ដែលពួកយើងគោរពសក្ការៈ ហើយ ចំពោះទ្រង់តែមួយគត់ដែលពួកយើងសុំឱ្យជួយ។) ទ្រង់បានមានបន្ទូលថា៖ “هَذَا بَيْنِي وَبَيْنَ عَبْدِي وَلِعَبْدِي مَا سَأَلَ” នេះគឺរវាងយើង និងខ្ញុំបម្រើរបស់យើង ហើយសម្រាប់ខ្ញុំបម្រើរបស់យើងនឹងទទួលបាននូវអ្វីដែលគេស្នើសុំ។ ហើយនៅពេលដែលគេសូត្រថា៖ اهْدِنَا الصِّرَاطَ الْمُسْتَقِيمَ - 2 ملاحظة
عربي English Urdu
19. ឱរ៉ស៊ូលុលឡោះ! គ្មានបាបកម្មធំតូចណាមួយនោះឡើយ លើកលែងតែខ្ញុំបានប្រព្រឹត្តវា។ ណាពី ﷺ បានសួរថា៖ “តើអ្នកមិនបានធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ មានតែអល់ឡោះ ហើយពិតណាស់មូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះទេឬ”?
عربي English Urdu
20. ពីព្រោះថា គ្មានថ្ងៃណាមួយដែលគាត់ពោលថា៖ “رَبِّ اغْفِرْ لِي خَطِيئَتِي يَوْمَ الدِّينِ” (បរពិត្រព្រះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំចំពោះកំហុសឆ្គងរបស់ខ្ញុំនៅថ្ងៃជំនុំជម្រះផងចុះ) នោះឡើយ”។
عربي English Urdu
21. តើពួកអ្នកដឹងឬទេថា ម្ចាស់របស់ពួកអ្នកបានមានបន្ទូលអ្វីខ្លះ”? ពួកគេបានឆ្លើយថា៖ អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ដឹងបំផុត។ “គឺទ្រង់បានមានបន្ទូលថា៖ នៅពេលព្រឹកឈានមកដល់ មានខ្ញុំបម្រើរបស់យើងមួយចំនួនមានជំនឿចំពោះយើង និងមួយចំនួនទៀតគ្មានជំនឿ
عربي English Urdu
22. ពិតប្រាកដណាស់ យើងបានរកឃើញនៅក្នុងខ្លួនយើងនូវអ្វីមួយដែលពិបាកនឹងនិយាយ។ លោកបានសួរថា៖ “តើពួកអ្នកពិតជារកឃើញដូចនេះឬ”? ពួកគេបានឆ្លើយថា៖ បាទ (ពិតមែនហើយ)។ លោកបានមានប្រសាសន៍ថា៖ “នោះហើយជាការបង្ហាញអំពីជំនឿដ៏ពិតប្រាកដ”។
عربي English Urdu
23. ការសរសើរទាំងអស់គឺសម្រាប់តែអល់ឡោះដែលបានកាត់បន្ថយល្បិចកលរបស់ស្ហៃតនឱ្យនៅគ្រាន់តែជាការខ្សឹបខ្សៀវ"។
عربي English Urdu
24. “ស្ហៃតនបានមកដល់នរណាម្នាក់នៃពួកអ្នក ហើយវាសួរថា៖ តើអ្នកណាបង្កើតរបស់នេះ? តើអ្នកណាបង្កើតរបស់នោះ? រហូតដល់វាសួរថា៖ តើនរណាបង្កើតព្រះជាម្ចាស់របស់អ្នក? ប្រសិនបើគេបានឈានដល់ចំណុចនេះ សូមឲ្យគេស្វែងរកការជ្រកកោនពីអល់ឡោះ ហើយកុំបន្តទៀត”។ - 2 ملاحظة
عربي English Urdu
25. “ទង្វើទាំងឡាយមានប្រាំមួយប្រភេទ។ ចំណែកឯមនុស្សមានបួនប្រភេទ។ (ទង្វើទាំងប្រាំមួយប្រភេទ)គឺមាន កត្តាចាំបាច់ទាំងពីរ មួយស្មើមួយ អំពើល្អមួយស្មើដប់ និងអំពើល្អមួយស្មើប្រាំពីររយ
عربي English Urdu
26. “ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មិនបំពានលើអំពើល្អរបស់អ្នកមានជំនឿឡើយ។ ទ្រង់នឹងផ្ដល់លាភសក្ការៈដល់គេនៅក្នុងលោកិយ ព្រមទាំងតបស្នងនូវផលបុណ្យនៅថ្ងៃបរលោកថែមទៀត
عربي English Urdu
27. អ្នកបានចូលឥស្លាមដោយទទួលបាននូវអ្វីដែលអ្នកបានសាងកន្លងមកនៃអំពើល្អ”។
عربي English Urdu
28. “ជាការពិតណាស់ អល់ឡោះជាម្ចាស់ពេញចិត្តឲ្យគេអនុវត្តប្រការដែលទ្រង់អនុគ្រោះឲ្យ ដូចដែលទ្រង់ពេញចិត្តចង់ឲ្យគេអនុវត្តប្រការដែលទ្រង់ដាក់ជាកាតព្វកិច្ចដូច្នោះដែរ”។
عربي English Urdu
29. “ការប្រៀបធៀបជនពុតត្បុត(មូណាហ្វិក) គឺប្រៀបដូចជាសត្វពពែខ្វាក់មួយក្បាលដែលនៅរវាងចៀមពីរក្បាល។ ម្តងវាងាកទៅរកមួយនេះ ម្តងវាងាកទៅរកមួយនោះ។
عربي English Urdu
30. “ពិតប្រាកដណាស់ ជំនឿនឹងរេចរឹលនៅក្នុងទ្រូងរបស់អ្នកម្នាក់ ដូចជាសម្លៀកបំពាក់ដែលរេចរឹលនោះដែរ។ ហេតុនេះ ចូរពួកអ្នកសុំពីអល់ឡោះសូមឲ្យសេចក្តីជំនឿ(អ៊ីម៉ាន)ថ្មីឡើងវិញនៅក្នុងដួងចិត្តរបស់ពួកអ្នក”។
عربي English Urdu
31. “ពិតប្រាកដណាស់ ក្នុងចំណោមសញ្ញានៃថ្ងៃបរលោក គឺ ចំណេះដឹងត្រូវបានគេដកយក ភាពល្ងង់ខ្លៅ អំពើហ្ស៊ីណា និងការផឹកស្រាមានកាន់តែច្រើន។ ចំណែកឯបុរសមានកាន់តែតិច ខណៈដែលស្រ្តីមានកាន់តែច្រើន រហូតដល់ស្ត្រីហាសិបនាក់ គឺស្ថិតនៅក្រោមការមើលថែរបស់បុរសតែម្នាក់ប៉ុណ្ណោះ”។
عربي English Urdu
32. “ថ្ងៃបរលោកនឹងមិនកើតឡើងឡើយ លុះត្រាតែមានបុរសម្នាក់ដើរកាត់ផ្នូររបស់បុរសម្នាក់ទៀត ហើយនិយាយថា៖ ឱអនិច្ចា! ប្រសិនបើខ្ញុំស្ថិតនៅកន្លែងរបស់គេ”។
عربي English Urdu
33. “ថ្ងៃបរលោកនឹងមិនកើតឡើងឡើយ រហូតទាល់តែដុំថ្មដែលពួកយូដាលាក់ខ្លួននៅពីក្រោយវានិយាយថា៖ ឱអ្នកមូស្លីម! នេះជាពួកយូដាដែលលាក់ពួនពីក្រោយខ្ញុំ។ សូមអ្នកសម្លាប់គេទៅ”។
عربي English Urdu
34. “សូមស្បថនឹងអ្នកដែលជីវិតរបស់ខ្ញុំស្ថិតនៅក្នុងកណ្តាប់ដៃទ្រង់! ពេលវេលាដែលកូនប្រុសរបស់ម៉ារយ៉ាំ(ណាពីអ៊ីសា)នឹងចុះមកក្នុងចំណោមពួកអ្នកក្នុងនាមជាអ្នកកាត់សេចក្តីដ៏យុត្តិធម៌ គឺជិតមកដល់ហើយ។ ហើយគាត់នឹងបំបាក់ឈើឆ្កាង សម្លាប់សត្វជ្រូក លុបបំបាត់ការបង់ពន្ធ ហើយទ្រព្យសម្បត្តិនឹងសម្បូរហូរហៀរ រហូតដល់គ្មាននរណាម្នាក់នឹងទទួលយកវាទៀតឡើយ”។
عربي English Urdu
35. “ថ្ងៃបរលោកនឹងមិនកើតឡើងឡើយ លុះត្រាតែព្រះអាទិត្យរះពីទិសខាងលិច។ នៅពេលដែលវារះ មនុស្សលោកបានឃើញវា ពេលនោះ ពួកគេក៏មានជំនឿទាំងអស់គ្នា
عربي English Urdu
36. “ថ្ងៃបរលោកនឹងមិនកើតឡើងឡើយ រហូតទាល់តែពេលវេលាកាន់តែខ្លីចូលគ្នា(ពេលវេលាដើរលឿន)
عربي English Urdu
37. “អល់ឡោះជាម្ចាស់នឹងក្តាប់ផែនដី និងមូរមេឃាដោយព្រះហស្តស្តាំរបស់ទ្រង់។ បន្ទាប់មក ទ្រង់មានបន្ទូលថា៖ យើងជាស្តេច។ តើស្តេចផែនដីទាំងឡាយនៅឯណា”?
عربي English Urdu
38. “ស្រះទឹករបស់ខ្ញុំ (មានប្រវែងស្មើ)ចម្ងាយដើរមួយខែ។ ទឹករបស់វាសជាងទឹកដោះគោ។ ក្លិនរបស់វាក្រអូបជាងក្លិនទឹកអប់ - 2 ملاحظة
عربي English Urdu
39. “ប្រាកដណាស់ ខ្ញុំនៅឯស្រះដើម្បីមើលថា តើនរណានឹងមករកខ្ញុំក្នុងចំណោមអ្នករាល់គ្នា។ ទោះយ៉ាងណាក៏ដោយ មានមនុស្សមួយចំនួនដែលនៅឆ្ងាយពីខ្ញុំ ដូច្នេះខ្ញុំមានប្រសាសន៍ថា៖ បរពិត្រព្រះជាម្ចាស់របស់ខ្ញុំ! ពួកគេជាក្រុមរបស់ខ្ញុំ ជាប្រជាជាតិរបស់ខ្ញុំ
عربي English Urdu
40. សូមស្បថនឹងអ្នកដែលជីវិតរបស់មូហាំម៉ាត់ស្ថិតក្នុងកណ្តាប់ដៃរបស់ទ្រង់! ភាជន៍របស់វា គឺពិតជាមានចំនួនច្រើនជាងផ្កាយ និងភពដែលមាននៅលើមេឃដែលភ្លឺចែងចាំងក្នុងរាត្រី
عربي English Urdu
41. “(នៅថ្ងៃបរលោក)គេនាំយកសេចក្តីស្លាប់មកដែលវាមានរូបរាងប្រៀបដូចជាសត្វចៀមដែលមានពណ៌សលាយខ្មៅ - 2 ملاحظة
عربي English Urdu
42. “ភ្លើងដែលពួកអ្នកប្រើសព្វថ្ងៃនេះ ត្រឹមតែមួយភាគនៃចិតសិបភាគរបស់ភ្លើងនរកជើហាន់ណាំប៉ុណ្ណោះ
عربي English Urdu
43. រ៉ស៊ូលុលឡោះ ﷺ ដែលជាអ្នកសច្ចៈទៀងត្រង់ និងជាអ្នកត្រូវបានគេជឿជាក់បានមានប្រសាសន៍ប្រាប់ពួកយើងថា៖ “ពិតប្រាកដណាស់ ម្នាក់ៗនៃពួកអ្នកត្រូវបានគេប្រមូលផ្ដុំកំណើតនៅក្នុងផ្ទៃម្ដាយរបស់ខ្លួនរយៈពេលសែសិបថ្ងៃ(ដំបូង ជាតំណក់ទឹកកាម) - 4 ملاحظة
عربي English Urdu
44. “រាល់អ្វីៗទាំងអស់ គឺត្រូវបានកំណត់រួចជាសេ្រច(នៅក្នុងគម្ពីរកំណត់ត្រា) សូម្បីតែភាពទន់ខ្សោយនិងភាពវៃឆ្លាត ឬភាពវៃឆ្លាតនិងភាពទន់ខ្សោយក៏ដោយ”។
عربي English Urdu
45. “នៅពេលដែលអល់ឡោះកំណត់ឲ្យខ្ញុំបម្រើ(របស់ទ្រង់)ស្លាប់នៅកន្លែងណាមួយ គឺទ្រង់នឹងឲ្យជននោះមានតម្រូវការទៅកាន់កន្លែងនោះ”។
عربي English Urdu
46. “ជនណាដែលកុហកបំផ្លើសមកលើខ្ញុំដោយចេតនា ចូរឱ្យគេរៀបចំកន្លែងអង្គុយមួយសម្រាប់ខ្លួនឯងក្នុងឋាននរកចុះ”។ - 8 ملاحظة
عربي English Urdu
47. ហើយខ្ញុំ គឺ ហ្ទាំម៉ាម ពិន សាក់ឡើហ្ពះ ជាបងប្អូនអម្បូរសាអាត់ ពិន ហ្ពាកើរ។
عربي English Urdu
48. ណាពី ﷺ លោកបានរំលឹកអំពីរឿងមួយ។ ក្រោយមក លោកបានមានប្រសាសន៍ថា៖ “នោះគឺនៅពេលដែលដល់ពេលវេលាដែលចំណេះដឹងត្រូវបាត់បង់
عربي English Urdu
49. ចូរពួកអ្នកកុំជឿជាក់ចំពោះពួកអះលីគីតាប ហើយក៏កុំបដិសេធពួកគេដែរ។ តែពួកអ្នកត្រូវនិយាយថា៖ “ពួកយើងមានជំនឿចំពោះអល់ឡោះ និងអ្វីដែលគេបានបញ្ចុះមកកាន់ពួកយើង”
عربي English Urdu
50. “ចូរពួកអ្នកកុំស្វែងរកចំណេះវិជ្ជាដើម្បីបង្អួតអ្នកចេះដឹង ឬក៏ដើម្បីជជែកដេញដោលនឹងមនុស្សល្ងង់ - 2 ملاحظة
عربي English Urdu
51. “អល់ឡោះជាម្ចាស់ទ្រង់លើកយកផ្លូវត្រង់មួយធ្វើជាឧទាហរណ៍
عربي English Urdu
52. គេបានបញ្ចុះ(វ៉ាហ៊ី)ឲ្យរ៉ស៊ូលុលឡោះ ﷺ ក្នុងពេលដែលលោកមានអាយុសែសិបឆ្នាំ - 4 ملاحظة
عربي English Urdu
53. ណាពី ﷺ លោកមិនដឹងថាស៊ូរ៉ោះណាចប់ត្រឹមណានោះឡើយ រហូតទាល់តែគេបញ្ចុះ “بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ” មកកាន់លោក។
عربي English Urdu
54. “តើម្នាក់ៗនៃពួកអ្នកចង់បានដែរឬទេនៅពេលដែលរូបគេត្រឡប់ទៅកាន់គ្រួសាររបស់ខ្លួនវិញ គឺប្រទះឃើញសត្វអូដ្ឋញីផើម និងធាត់ៗចំនួនបីក្បាលនោះ
عربي English Urdu
55. “(នៅថ្ងៃបរលោក)គេនិយាយទៅកាន់ជនគួរអានថា៖ ចូរអ្នកសូត្រ និងបង្កើនឋានៈ។ ចូរអ្នកសូត្រដូចដែលអ្នកបានសូត្រវានៅក្នុងលោកិយ ព្រោះឋានៈចុងក្រោយរបស់អ្នក គឺស្ថិតនៅលើអាយ៉ាត់ចុងក្រោយដែលអ្នកសូត្រវា”។ - 4 ملاحظة
عربي English Urdu
56. “អ្នកដែលលាតត្រដាងការសូត្រគម្ពីរគួរអាន ដូចជាអ្នកដែលលាតត្រដាងការបរិច្ចាគទាន ហើយអ្នកដែលលាក់បាំងការសូត្រគម្ពីរគួរអាន ដូចជាអ្នកដែលលាក់បាំងការបរិច្ចាគទានដូច្នោះដែរ”។ - 2 ملاحظة
عربي English Urdu
57. ពួកគាត់រៀនសូត្រគម្ពីរគួរអានពីរ៉ស៊ូលុលឡោះ ﷺ ចំនួនដប់អាយ៉ាត់ ហើយពួកគាត់មិនរៀនដប់អាយ៉ាត់ផ្សេងទៀតឡើយ លុះត្រាតែពួកគាត់យល់ដឹង និងបានអនុវត្តនូវអ្វីដែលមានក្នុងអាយ៉ាត់ទាំងនោះសិន
عربي English Urdu
58. ឱអាពូអាល់មុនហ្សៀរ! តើអ្នកដឹងដែរឬទេថា តើអាយ៉ាត់ណាមួយនៃគម្ពីររបស់អល់ឡោះនៅជាមួយអ្នកដែលមានលក្ខណៈធំធេងជាងគេ”? គាត់បាននិយាយថា៖ ខ្ញុំបានឆ្លើយថា៖ គឺ៖ " اللهُ لا إلَهَ إِلا هُوَ الحَيُّ القَيُّومُ " (អាយ៉ាត់គួរស៊ីយ៍)។ គាត់បានបន្តថា៖ ពេលនោះ លោកបានអង្អែលទ្រូងខ្ញុំ ហើយមានប្រសាសន៍ថា៖ “ដោយអល់ឡោះ សូមឲ្យចំណេះដឹងមានភាពងាយស្រួលសម្រាប់អ្នកក្នុងការរៀនសូត្រផងចុះ ឱអាពូអាល់មុនហ្សៀរ”។ - 10 ملاحظة
عربي English Urdu
59. ពិតណាស់ ណាពី ﷺ នៅពេលលោកចូលគេងរៀងរាល់យប់ លោកក្បង់ដៃទាំងពីររបស់លោក រួចស្ដោះតិចៗទៅក្នុងកំបង់ដៃនោះ ហើយសូត្រ៖ " قُلْ هُوَ اللهُ أحَدٌ " " قَلْ أعُوذُ بِرَبِّ الفَلَقِ " "قُلْ أعُوذُ بِرَبِّ النَّاسِ
عربي English Urdu
60. “ពួកជ្វីហ្វ គឺជាពួកដែលត្រូវបានគេខឹងសម្បា។ រីឯពួកគ្រឹស្ទាន គឺជាពួកដែលវង្វេង”។
عربي English Urdu
61. នៅពេលណាដែលអ្នកបានឃើញ”ពួកដែលតាមតែអ្វីដែលជាភាពមិនច្បាស់លាស់” អ្នកទាំងនោះហើយជាអ្នកដែលអល់ឡោះបានលើកឈ្មោះពួកគេនោះ។ ហេតុនេះ ចូរពួកអ្នកប្រុងប្រយ័ត្នអំពីពួកគេ
عربي English Urdu
62. “បុគ្គលគ្រប់រូបដែលសាងបាបកម្ម បន្ទាប់មក គេក្រោកឈរ ហើយធ្វើការជម្រះសម្អាត(យកវូហ្ទុ) បន្ទាប់មក គេសឡាត។ បន្ទាប់មកទៀត គេសុំការអភ័យទោសពីអល់ឡោះ នោះអល់ឡោះជាម្ចាស់នឹងអភ័យទោសឲ្យគេ
عربي English Urdu
63. តើពុំមែនទេឬ អ្នកដែលឲ្យរូបគេដើរនឹងជើងទាំងពីរនៅក្នុងលោកិយ ក៏ជាអ្នកដែលមានសមត្ថភាពអាចឲ្យរូបគេដើរនឹងមុខរបស់ខ្លួននៅថ្ងៃបរលោកនោះ
عربي English Urdu
64. សូមមាពោលថា៖ “لَا إِلَهَ إِلَّا اللهُ” (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ)។ តាមរយៈពាក្យនេះ ខ្ញុំនឹងធ្វើជាសាក្សីក្នុងការការពារឲ្យមានៅថ្ងៃបរលោក
عربي English Urdu
65. ពិតប្រាកដណាស់ អ្វីដែលអ្នកនិយាយ និងអ្វីដែលអ្នកកំពុងតែអំពាវនាវទៅកាន់វា គឺពិតជាល្អណាស់។ ប្រសិនបើអ្នកអាចប្រាប់ពួកយើងបានថា តើមានអ្វីដែលអាចលុបលាងទោសចំពោះអ្វីដែលយើងបានធ្វើដែរឬទេ
عربي English Urdu
66. ចូរអ្នកទៅរកគាត់ ហើយនិយាយទៅកាន់គាត់ថា៖ ជាការពិតណាស់ អ្នកមិនមែនស្ថិតក្នុងចំណោមអ្នកឋាននរកឡើយ។ ផ្ទុយទៅវិញ គឺស្ថិតក្នុងចំណោមអ្នកឋានសួគ៌”។
عربي English Urdu
67. ឱមនុស្សលោកទាំងឡាយ! ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានលុបបំបាត់ភាពល្ងង់ខ្លៅនៃសម័យកាលអវិជ្ជា និងភាពក្រអឺតក្រទមរបស់ពួកគេទៅនឹងបុព្វបុរសរបស់ពួកគេ - 2 ملاحظة
عربي English Urdu
68. ﴿ثُمَّ لَتُسْأَلُنَّ يَوْمَئِذٍ عَنِ النَّعِيمِ﴾ [سورة التكاثر(8)] (ក្រោយមក ពួកអ្នកពិតជានឹងត្រូវគេសួរនៅថ្ងៃនោះអំពីឧបការគុណទាំងឡាយ)
عربي English Urdu
69. “នៅសម័យកាលចុងក្រោយនៃប្រជាជាតិរបស់ខ្ញុំ(កៀកនឹងថ្ងៃបរលោក) នឹងមានមនុស្សជាច្រើននិយាយប្រាប់ពួកអ្នកនូវអ្វីដែលពួកអ្នក ក៏ដូចជាជីដូនជីតារបស់ពួកអ្នកមិនធ្លាប់ដែលឮ។ ហេតុនេះ ចូរពួកអ្នកប្រុងប្រយ័ត្នអំពីពួកគេ”។ - 2 ملاحظة
عربي English Urdu
70. ចូរអ្នកកត់ត្រាចុះ។ ពិតណាស់ ខ្ញុំសូមស្បថនឹងអ្នកដែលជីវិតរបស់ខ្ញុំស្ថិតក្នុងកណ្តាប់ដៃទ្រង់ថា គ្មានអ្វីមួយដែលចេញអំពីវា(មាត់រ៉ស៊ូលុលឡោះ)ឡើយ លើកលែងតែជាការពិត”។ - 4 ملاحظة
عربي English Urdu
71. ណាពី ﷺ លោកតែងយកទឹកវូហ្ទុរៀងរាល់ពេលសឡាត
عربي English Urdu
72. ណាពី ﷺ លោកយកវូហ្ទុមួយៗ។
عربي English Urdu
73. ពិតណាស់ណាពី ﷺ លោកយកវូហ្ទុពីរៗដង។
عربي English Urdu
74. “នៅពេលដែលនរណាម្នាក់ក្នុងចំណោមពួកអ្នកមានអារម្មណ៍ថាអ្វីមួយនៅក្នុងពោះរបស់ខ្លួន ហើយរូបគេសង្ស័យថា តើមានអ្វីមួយចេញមកអំពីវា ឬអត់នោះ ចូរកុំឲ្យគេចេញពីម៉ាស្ជិត លុះត្រាតែគេឮសំឡេង ឬធុំក្លិន”។
عربي English Urdu
75. “ជនមូស្លីមគ្រប់រូបមានកាតព្វកិច្ចត្រូវងូតទឹករៀងរាល់ប្រាំពីរថ្ងៃម្តង ដោយត្រូវងូតលើក្បាល និង ដងខ្លួនរបស់គេ”។
عربي English Urdu
76. ខ្ញុំបានទៅជួបនឹងណាពី ﷺ ដោយខ្ញុំចង់ចូលសាសនាឥស្លាម។ ពេលនោះ លោកបានប្រើខ្ញុំឲ្យងូតទឹកនឹងទឹកស្លឹកពុទ្រា។
عربي English Urdu
77. “នៅពេលពួកអ្នកឮអ្នកអាហ្សាន(បានអាហ្សាន) ចូរពួកអ្នកសូត្រដូចអ្វីដែលអ្នកអាហ្សានបានសូត្រ។ បន្ទាប់មក ចូរពួកអ្នកសឡាវ៉ាតមកចំពោះខ្ញុំ
عربي English Urdu
78. ជនណាដែលបានសាងសង់ម៉ាស្ជិតមួយដើម្បីអល់ឡោះ អល់ឡោះជាម្ចាស់នឹងសាងសង់ដូចគ្នាវិញសម្រាប់ជននោះនៅក្នុងឋានសួគ៌”។
عربي English Urdu
79. “សឡាតនៅក្នុងម៉ាស្ជិតរបស់ខ្ញុំនេះ(ម៉ាស្ជិតណាហ្ពាវី)មួយដង គឺល្អជាងសឡាតនៅក្នុងម៉ាស្ជិតផ្សេងមួយពាន់ដង លើកលែងតែម៉ាស្ជិតអាល់ហារ៉មប៉ុណ្ណោះ(ដែលទទួលបានផលបុណ្យលើសនេះ)”។
عربي English Urdu
80. “នៅពេលដែលនរណាម្នាក់ក្នុងចំណោមពួកអ្នកចូលម៉ាស្ជិត ចូរឲ្យគេសឡាតពីររ៉ក្អាត់សិនមុននឹងអង្គុយចុះ”។
عربي English Urdu
81. រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នៅពេលដែលនរណាម្នាក់ក្នុងចំណោមពួកអ្នកចូលម៉ាស្ជិត ចូរឲ្យគេសូត្រថា៖ اللَّهُمَّ افْتَحْ لِي أَبْوَابَ رَحْمَتِكَ (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាបើកនូវបណ្តាទ្វារនៃក្តីមេត្តាករុណារបស់ទ្រង់សម្រាប់ខ្ញុំផងចុះ)។ ហើយនៅពេលដែលគេចេញមកវិញ ចូរឲ្យគេសូត្រថា៖ اللَّهُمَّ إِنِّي أَسْأَلُكَ مِنْ فَضْلِكَ (ឱអល់ឡោះជាម្ចាស់! ពិតណាស់ខ្ញុំសុំពីទ្រង់នូវក្ដីសប្បុរសរបស់ទ្រង់)។
عربي English Urdu
82. “ឱពីឡាល! ចូរអ្នកអ៊ីក៏ម៉ាត់សឡាត ផ្តល់ឲ្យយើងបានសម្រាកជាមួយនឹងសឡាត”។
عربي English Urdu
83. ឱមនុស្សលោកទាំងឡាយ! តាមពិតខ្ញុំធ្វើ(មិមពើរ)នេះ គឺដើម្បីឲ្យអ្នកទាំងអស់គ្នាអាចតាមដាន និងរៀនសូត្រពីការសឡាតរបស់ខ្ញុំ”។
عربي English Urdu
84. “នៅពេលដែលពួកអ្នកសឡាត ចូរពួកអ្នកតម្រៀបជួរ(សាហ្វ)របស់ពួកអ្នកឲ្យបានត្រង់ ហើយចូរឲ្យមនុស្សម្នាក់ក្នុងចំណោមពួកអ្នកធ្វើជាអ៊ីម៉ាំពួកអ្នក។ ដូចនេះ នៅពេលដែលអ៊ីម៉ាំតឹកពៀរ ចូរពួកអ្នកតឹកពៀរ
عربي English Urdu
85. សូមស្បថនឹងអ្នកដែលជីវិតខ្ញុំស្ថិតក្នុងកណ្តាប់ដៃទ្រង់! ជាការពិតណាស់ ខ្ញុំពិតជាអ្នកដែលសឡាតស្រដៀងនឹងសឡាតរបស់រ៉ស៊ូលុលឡោះ ﷺ ជាងគេក្នុងចំណោមពួកអ្នក។ ពិតណាស់ នេះគឺជាការសឡាតរបស់លោក រហូតដល់លោកលាចាកលោកិយ។
عربي English Urdu
86. “ចោរដែលអាក្រក់បំផុត គឺចោរដែលលួចសឡាតរបស់ខ្លួន”។ គាត់បានសួរថា៖ តើគេលួចសឡាតរបស់គេយ៉ាងដូចម្តេច? លោកបានឆ្លើយថា៖ “គឺគេមិនបំពេញនូវការរូកុ និងស៊ូជោតបានពេញលក្ខណៈ”។
عربي English Urdu
87. រ៉ស៊ូលុលឡោះ ﷺ នៅពេលដែលលោកងើបខ្នងរបស់លោកពីរូកុវិញ លោកសូត្រថា៖ «سَمِعَ اللهُ لِمَنْ حَمِدَهُ - 2 ملاحظة
عربي English Urdu
88. ពិតណាស់ណាពី ﷺ លោកតែងតែសូត្រនៅខាងចុងសឡាតរាល់សឡាតដែលជាកាតព្វកិច្ចថា
عربي English Urdu
89. ពិតណាស់ណាពី ﷺ លោកតែងសូត្រក្នុងចន្លោះស៊ូជោតទាំងពីរថា៖ “رَبِّ اغْفِرْ لِي، رَبِّ اغْفِرْ لِي” (បរពិត្រព្រះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំផង។ បរពិត្រព្រះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំផង)។
عربي English Urdu
90. នោះគឺស្ហៃតនដែលគេហៅវាថា ឃិនហ្សាប់។ ប្រសិនបើអ្នកមានអារម្មណ៍ចំពោះវា ចូរអ្នកសុំការបញ្ចៀសពីអល់ឡោះអំពីវា ហើយស្តោះផ្លុំទៅខាងឆ្វេងចំនួនបីដង
عربي English Urdu