عن جابر بن عبد الله رضي الله عنهما قال: سمعت رسول الله صلى الله عليه وسلم يقول:
«مَنْ لَقِيَ اللهَ لَا يُشْرِكُ بِهِ شَيْئًا دَخَلَ الْجَنَّةَ، وَمَنْ لَقِيَهُ يُشْرِكُ بِهِ دَخَلَ النَّارَ».  
                        
[صحيح] - [رواه مسلم] - [صحيح مسلم: 93]
                        
 المزيــد ... 
                    
អំពី ហ្ជាពៀរ ពិន អាប់ទុលឡោះ رضي الله عنهما បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“ជនណាដែលជួបអល់ឡោះដោយមិនបានធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយ នឹងបានចូលឋានសួគ៌។ រីឯជនណាដែលជួបទ្រង់ដោយបានធ្វើស្ហ៊ីរិកចំពោះទ្រង់ នឹងបានចូលឋាននរក”។ 
                                                     
                                                                                                    
[صحيح] - [رواه مسلم] - [صحيح مسلم - 93]                                            
ណាពី ﷺ លោកបានប្រាប់យើងថា ជាការពិតណាស់ ជនណាដែលបានស្លាប់ដោយមិនបានធ្វើស្ហ៊ីរិកចំពោះអល់ឡោះនឹងអ្វីមួយទេនោះ កន្លែងចុងក្រោយរបស់គេ គឺឆ្ពោះទៅកាន់ឋានសួគ៌ ទោះបីជារូបគេអាចត្រូវទទួលទណ្ឌកម្មខ្លះព្រោះតែបាបកម្មមួយចំនួនរបស់គេក៏ដោយ។ ប៉ុន្តែជនណាដែលបានស្លាប់ដោយបានធ្វើស្ហ៊ីរិកចំពោះអល់ឡោះនឹងអ្វីមួយ គឺរូបគេនឹងស្ថិតក្នុងឋាននរកជាអមតៈ។