“ពិតប្រាកដណាស់ អ្វីដែលខ្ញុំខ្លាចបំផុតចំពោះពួកអ្នក គឺស្ហ៊ីរិកតូច”។ ពួកគេបានសួរថា៖ តើអ្វីទៅជាស្ហ៊ីរិកតូចនោះ ឱរ៉ស៊ូលុលឡោះ? លោកបានឆ្លើយថា៖ “គឺរីយ៉ាក(ធ្វើល្អចង់ឲ្យគេមើលឃើញ)
اللَّهُمَّ مَنْ وَلِيَ مِنْ أَمْرِ أُمَّتِي شَيْئًا فَشَقَّ عَلَيْهِمْ فَاشْقُقْ عَلَيْهِ، وَمَنْ وَلِيَ مِنْ أَمْرِ أُمَّتِي شَيْئًا فَرَفَقَ بِهِمْ فَارْفُقْ بِهِ" (ឱអល់ឡោះជាម្ចាស់! ជនណាដែលគ្រប់គ្រងកិច្ចការអ្វីមួយរបស់ប្រជាជាតិខ្ញុំ ហើយគេបង្កការលំបាកដល់ពួកគេនោះ សូមទ្រង់បង្កការលំបាកដល់គេវិញផង។ ហើយជនណាដែលគ្រប់គ្រងកិច្ចការអ្វីមួយរបស់ប្រជាជាតិខ្ញុំ ហើយគេធ្វើទន់ភ្លន់ចំពោះពួកគេ សូមទ្រង់មេត្តាទន់ភ្លន់ចំពោះគេវិញផង)។
ណាពី ﷺ លោកចូលចិត្ដចាប់ផ្ដើមពីខាងស្ដាំ ទាំងចំពោះការពាក់ស្បែកជើង ការសិតសក់ ការជម្រះសម្អាត(យកវូហ្ទុ) និងក្នុងកិច្ចការទាំងអស់របស់លោក។
“តើខ្ញុំមិនបានប្រាប់ពួកអ្នកនូវព័ត៌មានមួយអំពីហ្ទាច់ហ្ជាលដែលណាពីមុនៗមិនធ្លាប់បានប្រាប់ដល់ក្រុមរបស់ខ្លួនទេឬ? ជាការពិតណាស់ វាគឺពិការភ្នែកម្ខាង ហើយវានឹងនាំមកជាមួយវានូវអ្វីមួយដូចជាឋានសួគ៌ និងឋាននរក។
“គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ។ ក្តីអន្ដរាយនឹងកើតមានចំពោះពួកអារ៉ាប់ ព្រោះប្រការអាក្រក់ពិតជាជិតមកដល់ហើយ។ នៅថ្ងៃនេះ របាំងការពារពីយ៉ាក់ជូច និងម៉ាក់ជូច ត្រូវបានគេបើកប៉ុណេ្ណះហើយ”។
ណាពី ﷺ គឺជាមនុស្សខ្មាសអៀនបំផុតជាងស្រ្តីក្រមុំនៅក្នុងវាំងននរបស់នាងទៅទៀត។ នៅពេលដែលលោកមើលឃើញអ្វីមួយដែលលោកមិនពេញចិត្ដ ពួកយើងអាចដឹងតាមរយៈទឹកមុខរបស់លោក។
កាលណារ៉ស៊ូលុលឡោះ ﷺ លោកកណ្តាស់ គឺលោកតែងដាក់ដៃរបស់លោក(ឬសម្លៀកបំពាក់របស់លោក)ខ្ទប់មាត់ ហើយបង្អន់សំឡេង(ឬបន្ថយសំឡេង)នៃការកណ្តាស់នោះ។
“ប្រសិនបើខ្ញុំមិនខ្លាចបង្កការលំបាកដល់អ្នកមានជំនឿទាំងឡាយ (ឬដល់ប្រជាជាតិរបស់ខ្ញុំ)ទេនោះ ខ្ញុំប្រាកដជានឹងប្រើពួកគេឲ្យប្រើស៊ីវ៉ាករាល់ពេលសឡាតជាមិនខាន”។
សូមស្បថនឹងអល់ឡោះ! ប្រសិនបើអល់ឡោះចង្អុលបង្ហាញបុរសណាម្នាក់(ឲ្យចូលអ៊ីស្លាម)តាមរយៈអ្នក គឺវាល្អប្រសើរសម្រាប់អ្នកជាងការដែលអ្នកមានសត្វអូដ្ឋពណ៌ក្រហមទៅទៀត”។
ខ្ញុំ និងណាពី ﷺ ធ្លាប់ងូតទឹកជាមួយគ្នាពីប្រដាប់ដាក់ទឹកតែមួយ ខណៈពេលដែលយើងទាំងពីរនាក់មានជូនុប។ ហើយលោកធ្លាប់បានប្រើឲ្យខ្ញុំស្លៀកពាក់ឱ្យ ហើយខ្ញុំក៏បានពាក់វា រួចលោកក៏បានថើបខ្ញុំ ទោះបីជាខ្ញុំកំពុងមករដូវក៏ដោយ។
រ៉ស៊ូលុលឡោះ ﷺ លោកជាមនុស្សដែលមានចិត្ដសប្បុរសបំផុត ហើយពេលដែលលោកមានចិត្ដសប្បុរសបំផុតនោះ គឺនៅក្នុងខែរ៉ម៉ាហ្ទន នៅពេលដែលម៉ាឡាអ៊ីកាត់ជីព្រីលមកជួបលោក
“ជនណាម្នាក់ដែលបានឲ្យសាឡាមមកកាន់ខ្ញុំ អល់ឡោះជាម្ចាស់នឹងបង្វិលព្រលឹងរបស់ខ្ញុំមកកាន់ខ្ញុំវិញដើម្បីឲ្យខ្ញុំតបសាឡាមចំពោះគេ”។
“ប្រសិនបើពួកគេចូលទៅក្នុងភ្លើងនោះ ពួកគេនឹងមិនអាចចេញពីវាបានឡើយ រហូតដល់ថ្ងៃបរលោក។ ការគោរពប្រតិបត្តិ(ចំពោះនរណាម្នាក់) គឺចំពោះតែប្រការល្អប៉ុណ្ណោះ”។
មានម្តងនោះ អ្នកនាំសាររបស់អល់ឡោះ ﷺ ចូលទៅកន្លែងបន្ទោបង់។ ដូច្នេះ ខ្ញុំនិងអ្នកបម្រើម្នាក់ដែលមានអាយុប្រហែលនឹងខ្ញុំបាននាំយកធុងដែលពេញទៅដោយទឹកនិងដំបងមួយ។ បន្ទាប់មក លោកបានធ្វើការលាងសម្អាតដោយទឹក។
ពិតណាស់ណាពី ﷺ លោកបានសរសេរសារទៅកាន់ស្តេចគីសរ៉ ស្តេចក័យសើរ ស្តេចណាជើស្ហ៊ី និងទៅកាន់រាល់អ្នកដែលកាន់កាប់អំណាចទាំងឡាយ ដោយអំពាវនាវស្តេចទាំងនោះទៅកាន់អល់ឡោះជាម្ចាស់
“ឱអល់ឡោះជាម្ចាស់! តាមពិត ខ្ញុំគ្រាន់តែជាមនុស្សធម្មតាម្នាក់ប៉ុណ្ណោះ។ ហេតុនេះ បុរសណាក៏ដោយក្នុងចំណោមអ្នកមូស្លីមដែលរូបខ្ញុំបានជេរប្រមាថ ឬដាក់បណ្តាសាគេ ឬវាយគេនឹងរំពាត់ សូមទ្រង់មេត្តាចាត់ទុកប្រការទាំងនោះជាហ្សាកាត់ និងជាក្តីមេត្តាករុណាសម្រាប់រូបគេផងចុះ”។
ក្រុមគ្រួសាររបស់ណាពីមូហាំម៉ាត់ ﷺ មិនដែលទទួលទានអាហារបានឆ្អែតពីរពេលក្នុងមួយថ្ងៃឡើយ លើកលែងតែអាហារមួយពេលក្នុងចំណោមនោះ គឺផ្លែល្មើ។
តាំងពីមកដល់ក្រុងម៉ាទីណះមក ក្រុមគ្រួសាររបស់ណាពីមូហាំម៉ាត់ ﷺ មិនដែលទទួលទានអាហារធ្វើពីស្រូវបាឡេបានឆ្អែតចំនួនបីយប់ជាប់ៗគ្នាឡើយ រហូតដល់លោកទទួលមរណភាព។
នៅពេលដែលរ៉ស៊ូលុលឡោះ ﷺ ទទួលមរណភាព លោកមិនបានបន្សល់ទុកនូវមួយទៀរហាំ ឬមួយទីណើរ ឬទាសាទាសី ឬក៏អ្វីមួយនោះឡើយ លើកលែងតែសេះទេសពណ៌សរបស់លោក អាវុធ ហើយនិងដីមួយកន្លែងដែលលោកដាក់វាជាទ្រព្យបរិច្ចាគប៉ុណ្ណោះ។
“ជាការពិតណាស់ រូបខ្ញុំមិនត្រូវបានគេតែងតាំងមកជាអ្នកប្រទេចផ្តាសានោះឡើយ។ តាមពិត រូបខ្ញុំត្រូវបានគេតែងតាំងមកដើម្បីជាក្តីមេត្តាករុណាប៉ុណ្ណោះ”។
វ៉ាហ៊ីដែលបានមកដល់រ៉ស៊ូលុលឡោះ ﷺ ដំបូងគេបង្អស់នោះគឺ ការយល់សុបិនល្អក្នុងដំណេក។ លោកពុំធ្លាប់សុបិនឃើញអ្វីឡើយ លើកលែងតែវាបានកើតឡើង(ពិតប្រាកដ)ប្រៀបបាននឹងអារុណ្ណោភាសបានរះឡើង។ បន្ទាប់មក លោកចូលចិត្តនៅស្ងាត់តែម្នាក់ឯង។ លោកធ្លាប់ស្ថិតនៅតែឯងក្នុងរូងភ្នំហ៊ីរ៉កដោយលោកធ្វើសក្ការៈ(ចំពោះអល់ឡោះ)នៅក្នុងរូងនោះជាច្រើនយប់មុននឹងលោកទៅកាន់គ្រួសាររបស់លោក ហើយលោកក៏បានត្រៀមស្បៀងអាហារសម្រាប់ស្នាក់នៅក្នុងរូងនោះផងដែរ។ ក្រោយមក លោកវិលត្រឡប់ទៅកាន់(ភរិយារបស់លោក)ខទីហ្ជះ រួចលោកបានត្រៀមស្បៀងដូច្នោះទៀត រហូតដល់សេចក្តីពិតបានមកដល់លោកក្នុងពេលដែលលោកកំពុងស្នាក់នៅក្នុងរូងភ្នំហ៊ីរ៉ក។ ពេលនោះ ម៉ាឡាអ៊ីកាត់(ជីព្រីល)បានមកកាន់លោក ហើយនិយាយថា៖ ចូរអ្នកអាន។ លោកបានតបថា៖ “ខ្ញុំមិនចេះអានទេ”។ លោកបានមានប្រសាសន៍ថា៖ “ពេលនោះ ម៉ាឡាអ៊ីកាត់ក៏បានស្ទុះមកអោបរឹតខ្ញុំ រហូតខ្ញុំប្រឹងរើបម្រាស់យ៉ាងខ្លាំង។ ក្រោយមក គេក៏ព្រលែងខ្ញុំវិញ ហើយនិយាយថា៖ ចូរអ្នកអានទៅ។ ខ្ញុំបានឆ្លើយថា៖ ខ្ញុំមិនចេះអានទេ។ ពេលនោះ គេក៏បានចាប់អោបរឹតខ្ញុំជាលើកទីពីរ រហូតខ្ញុំប្រឹងរើបម្រាស់យ៉ាងខ្លាំង។ បន្ទាប់មក គេក៏ព្រលែងខ្ញុំវិញ រួចនិយាយថា៖ ចូរអ្នកអាន។ ខ្ញុំបានឆ្លើយថា៖ ខ្ញុំមិនចេះអានទេ។ ពេលនោះ គេក៏ចាប់អោបរឹតខ្ញុំជាលើកទីបីទៀត បន្ទាប់មក គេក៏ព្រលែងខ្ញុំវិញ រួចពោលថា៖ ﴿إِقْرَاءْ بِاسْمِ رَبِّكَ الَّذِيْ خَلَقَ، خَلَقَ اْلإِنْسَانَ مِنْ عَلَقٍ، إِقْرَاءْ وَرَبُّكَ اْلأَكْرَامُ﴾ មានន័យថា៖ “ចូរអ្នកសូត្រក្នុងនាមម្ចាស់របស់អ្នកដែលបានបង្កើត(អ្វីៗទាំងអស់)ចុះ
“ក្នុងពេលដែលខ្ញុំកំពុងដើរ ខណៈនោះ ខ្ញុំបានឮសំឡេងមួយពីលើមេឃ។ ខ្ញុំក៏ងើយមើលទៅលើ ស្រាប់តែឃើញម៉ាឡាអ៊ីកាត់ដែលធ្លាប់បានមកជួបខ្ញុំនៅឯរូងភ្នំហ៊ីរ៉កនោះ
“ហេតុអ្វីអ្នកខ្លះនិយាយបែបនេះ អ្នកខ្លះនិយាយបែបនោះ? តាមពិតទៅ ខ្ញុំសឡាតផង ដេកផង ខ្ញុំបួសផង ផ្អាកផង ហើយរៀបការជាមួយស្ត្រី។ ហេតុនេះ ជនណាដែលមិនពេញចិត្តស៊ុណ្ណះ(មាគ៌ា)របស់ខ្ញុំទេនោះ គេពុំមែនជាក្រុមរបស់ខ្ញុំឡើយ”។
នៅពេលដែលគេផ្តល់ឲ្យរ៉ស៊ូលុលឡោះ ﷺ ធ្វើការជ្រើសរើសរវាងប្រការពីរ លោកតែងជ្រើសយកប្រការដែលមានភាពងាយស្រួលជាងគេ ដរាបណាវាមិនមែនជាបាបកម្ម។ តែប្រសិនបើនោះជាបាបកម្មវិញ លោកគឺជាមនុស្សដែលឃ្លាតឆ្ងាយអំពីវាជាងគេបំផុត។
លោកមិនមែនជាមនុស្សអសីលធម៌ និងមិនធ្វើទង្វើអសីលធម៌នោះឡើយ ហើយក៏មិនមែនជាមនុស្សដែលស្រែកឡូឡានៅតាមផ្សារនោះដែរ។ ហើយលោកមិនតបតអំពើអាក្រក់ដោយអំពើអាក្រក់នោះឡើយ។ ក៏ប៉ុន្តែ លោកលើកលែងទោស និងអធ្យាស្រ័យ។