عَنْ أبي سَلَمَةَ بْنِ عَبْدِ الرَّحْمَنِ أَنَّ جَابِرَ بْنَ عَبْدِ اللَّهِ الأَنْصَارِيِّ رَضِيَ اللَّهُ عَنْهُمَا قَالَ: وَهُوَ يُحَدِّثُ عَنْ فَتْرَةِ الوَحْيِ، فَقَالَ فِي حَدِيثِهِ:
«بَيْنَا أَنَا أَمْشِي إِذْ سَمِعْتُ صَوْتًا مِنَ السَّمَاءِ، فَرَفَعْتُ بَصَرِي، فَإِذَا المَلَكُ الَّذِي جَاءَنِي بِحِرَاءٍ جَالِسٌ عَلَى كُرْسِيٍّ بَيْنَ السَّمَاءِ وَالأَرْضِ، فَرُعِبْتُ مِنْهُ، فَرَجَعْتُ فَقُلْتُ: زَمِّلُونِي، فَأَنْزَلَ اللَّهُ تَعَالَى: {يَا أَيُّهَا المُدَّثِّرُ1 قُمْ فَأَنْذِرْ} [المدثر: 2] إِلَى قَوْلِهِ {وَالرُّجْزَ فَاهْجُرْ} [المدثر: 5]. فَحَمِيَ الوَحْيُ وَتَتَابَعَ».
[صحيح] - [متفق عليه] - [صحيح البخاري: 4]
المزيــد ...
អំពី អាពូសាឡាម៉ះ ពិន អាប់ទុលរ៉ោះម៉ាន បានរៀបរាប់ថា ពិតណាស់ ជើពៀរ ពិន អាប់ទុលឡោះ អាល់អាន់សរី رضي الله عنهما បាននិយាយ(ក្នុងពេលដែលគាត់កំពុងរៀបរាប់ពីហេតុការណ៍នៃការផ្អាកវ៉ាហ៊ីមួយរយៈ)ថា៖ ក្នុងហាទីស្ហនេះ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖
“ក្នុងពេលដែលខ្ញុំកំពុងដើរ ខណៈនោះ ខ្ញុំបានឮសំឡេងមួយពីលើមេឃ។ ខ្ញុំក៏ងើយមើលទៅលើ ស្រាប់តែឃើញម៉ាឡាអ៊ីកាត់ដែលធ្លាប់បានមកជួបខ្ញុំនៅឯរូងភ្នំហ៊ីរ៉កនោះអង្គុយលើកៅអី(ក្នុងលំហអាកាស)រវាងមេឃនិងផែនដី។ ខ្ញុំមានការភិតភ័យយ៉ាងខ្លាំង ហើយខ្ញុំក៏ត្រឡប់ទៅវិញ រួចនិយាយថា៖ ចូរអ្នកដណ្តប់ភួយខ្ញុំផង។ ពេលនោះ អល់ឡោះជាម្ចាស់ក៏បានបញ្ចុះអាយ៉ាត់៖ “يَا أَيُّهَا الْمُدَّ ثِّرْ قُمْ فَأَنْذِرْ” [អាល់មុទហ្ទាសសៀរ៖១-២] រហូតដល់អាយ៉ាត់៖ “وَالرُّجْزَ فَاهْجُرْ” [អាល់មុទហ្ទាសសៀរ៖៥]។ ហើយវ៉ាហ៊ីត្រូវបានរក្សា និងបញ្ចុះមកជាបន្តបន្ទាប់”។
[صحيح] - [متفق عليه] - [صحيح البخاري - 4]
ណាពី ﷺ លោកបានបរិយាយប្រាប់ ខណៈដែលលោកមានប្រសាសន៍អំពីការផ្អាកការបញ្ចុះវ៉ាហ៊ីក្នុងពេលដែលលោកទើបតែត្រូវបានតែងតាំងជាណាពីថា៖ ក្នុងពេលដែលខ្ញុំកំពុងដើរតាមផ្លូវតូចៗក្នុងក្រុងម៉ាក្កះ ខណៈនោះ ខ្ញុំបានឮសំឡេងមួយពីលើមេឃ។ ខ្ញុំក៏ងើយមើលទៅលើ ស្រាប់តែឃើញម៉ាឡាអ៊ីកាត់ជីព្រីលដែលធ្លាប់បានមកជួបខ្ញុំនៅឯរូងភ្នំហ៊ីរ៉កនោះអង្គុយលើកៅអី(ក្នុងលំហអាកាស)រវាងមេឃនិងផែនដី។ ពេលនោះ ខ្ញុំមានការភិតភ័យ និងតក់ស្លុតយ៉ាងខ្លាំង ហើយខ្ញុំក៏ត្រឡប់ទៅកាន់គ្រួសារខ្ញុំវិញ រួចនិយាយថា៖ សូមអូនយកភួយដណ្តប់បងផង។ ពេលនោះ អល់ឡោះជាម្ចាស់ក៏បានបញ្ចុះអាយ៉ាត់ ﴿يَا أَيُّهَا الْمُدَّ ثِّرْ قُمْ فَأَنْذِرْ، وَرَبَّكَ فَكَبِّرْ، وَثِيَابَكَ فَطَهِّرْ، وَالرُّجْزَ فَاهْجُرْ،﴾ “ឱអ្នកដែលដណ្ដប់ភួយ! ចូរអ្នកក្រោកឡើង ហើយដាស់តឿនព្រមាន។ ចំពោះព្រះជាម្ចាស់របស់អ្នក ចូរអ្នកលើកតម្កើង។ ចំពោះសម្លៀកបំពាក់របស់អ្នក ចូរអ្នកសម្អាតឲ្យបានស្អាត។ ហើយចំពោះអំពើស្ហ៊ីរិក ចូរអ្នកចៀសឱ្យឆ្ងាយ”។ មានន័យថា៖ ឱអ្នកដែលដណ្ដប់ភួយ! ចូរអ្នកក្រោកឡើងធ្វើការអំពាវនាវ និងដាស់តឿនព្រមានអ្នកដែលមិនមានជំនឿនឹងសាររបស់អ្នក។ ហើយចំពោះព្រះជាម្ចាស់របស់អ្នកដែលគេត្រូវគោរពសក្ការៈនោះ ចូរអ្នកលើកតម្កើង និងថ្លែងសរសើរចំពោះទ្រង់។ ហើយចំពោះសម្លៀកបំពាក់របស់អ្នកវិញ ចូរអ្នកសម្អាតវាឲ្យបានស្អាតពីប្រការកខ្វក់ផ្សេងៗ។ ចំណែកឯការគោរពសក្ការៈរូបបដិមាផ្សេងៗ ចូរអ្នកបោះបង់ និងចៀសឆ្ងាយ។ ហើយវ៉ាហ៊ីត្រូវបានរក្សា និងបញ្ចុះមកជាបន្តបន្ទាប់”។