1. ទំព័រ​ដេីម
  2. បញ្ជីទាំងអស់
  3. Seerah and History

ហាទីស្ហ “ប្រសិនបើខ្ញុំមិនខ្លាចបង្កការលំបាកដល់អ្នកមានជំនឿទាំងឡាយ (ឬដល់ប្រជាជាតិរបស់ខ្ញុំ)ទេនោះ ខ្ញុំប្រាកដជានឹងប្រើពួកគេឲ្យប្រើស៊ីវ៉ាករាល់ពេលសឡាតជាមិនខាន”។

عَنْ أَبِي هُرَيْرَةَ رضي الله عنه عَنِ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«لَوْلَا أَنْ أَشُقَّ عَلَى الْمُؤْمِنِينَ -أَوْ: عَلَى أُمَّتِي- لَأَمَرْتُهُمْ بِالسِّوَاكِ عِنْدَ كُلِّ صَلَاةٍ».

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖
“ប្រសិនបើខ្ញុំមិនខ្លាចបង្កការលំបាកដល់អ្នកមានជំនឿទាំងឡាយ (ឬដល់ប្រជាជាតិរបស់ខ្ញុំ)ទេនោះ ខ្ញុំប្រាកដជានឹងប្រើពួកគេឲ្យប្រើស៊ីវ៉ាករាល់ពេលសឡាតជាមិនខាន”។

صحيح متفق عليه صحيح مسلم - 252

ពន្យល់

ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ ប្រសិនបើមិនមែនដោយសារតែលោកបារម្ភខ្លាចមានការលំបាកចំពោះអ្នកមានជំនឿនៃប្រជាជាតិរបស់លោកទេនោះ ប្រាកដជាលោកនឹងតម្រូវឱ្យពួកគេប្រើស៊ីវ៉ាកដុសធ្មេញរាល់ពេលប្រតិបត្តិសឡាតជាមិនខាន។

មេរៀនដែលទាញបានពីហាទីស្ហ

  1. បញ្ជាក់ពីភាពទន់ភ្លន់របស់ណាពី ﷺ ចំពោះប្រជាជាតិរបស់លោក និងខ្លាចពួកគេមានការលំបាក។
  2. ជាគោលការណ៍ ការបង្គាប់ប្រើរបស់ណាពី ﷺ គឺជាកាតព្វកិច្ច(វ៉ាជិប) លើកលែងតែមានភស្តុតាងបញ្ជាក់ថា វាជាការស្ម័គ្រចិត្ត(ស៊ូណិត)។
  3. ស៊ូណិតឱ្យប្រើស៊ីវ៉ាកនៅរាល់ពេលប្រតិបត្តិសឡាត។
  4. អ៊ិពនូ ទើគីគុលអ៊ីទ បាននិយាយថា៖ បុព្វហេតុនៃការដាក់ស៊ូណិតឱ្យប្រើស៊ីវ៉ាកនៅពេលសឡាត ព្រោះដោយសារវាជាពេលវេលាដែលរូបគេខិតជិតអល់ឡោះជាម្ចាស់។ ដូច្នេះ តម្រូវឱ្យគេស្ថិតក្នុងស្ថានភាពដែលមានភាពពេញលេញ និងមានអនាម័យ ដើម្បីបង្ហាញពីភាពឧត្តុង្គឧត្តមនៃការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់)។
  5. យោងតាមភាពទូទៅនៃហាទីស្ហនេះ គឺរួមបញ្ចូលទាំងការប្រើស៊ីវ៉ាកចំពោះអ្នកបួសផងដែរ ទោះបីជាក្រោយពេលថ្ងៃជ្រេក៏ដោយ ដូចជាពេលសឡាតហ្ស៊ូហូរ និងអាសើរ។

បង្ហាញការបកប្រែ

51 ភាសា
EN English الإنجليزية
UR اردو الأوردية
ES Español الإسبانية
ID Indonesia الإندونيسية
UG ئۇيغۇرچە الأيغورية
BN বাংলা البنغالية
TR Türkçe التركية
RU Русский الروسية
BS Bosanski البوسنية
SI සිංහල السنهالية
HI हिन्दी الهندية
ZH 中文 الصينية
FA فارسی الفارسية
VI Tiếng Việt الفيتنامية
TL Tagalog تجالوج
KU Kurdî الكردية
HA Hausa الهوسا
PT Português البرتغالية
ML മലയാളം المليالم
TE తెలుగు التلغو
SW Kiswahili السواحيلية
TA தமிழ் التاميلية
MY မြန်မာ البورمية
TH ไทย التايلندية
DE Deutsch الألمانية
PS پښتو بشتو
AS অসমীয়া الأسامية
SQ Shqip الألبانية
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
NE नेपाली النيبالية
YO Yorùbá اليوروبا
LT Lietuvių الليتوانية
PRS دری الدرية
SR Српски الصربية
TG тоҷикӣ الطاجيكية
RW Kinyarwanda الكينياروندا
RO Română الرومانية
HU Magyar المجرية
MOS Moore الموري
MG Malagasy المالاجاشية
OM Oromoo الأورومو
KN ಕನ್ನಡ الكانادا
WO Wolof الولوف
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية
បញ្ជីទាំងអស់