عن عبد الله بن عمرو رضي الله عنهما عن النبي صلى الله عليه وسلم قال:
«لَيْسَ الْوَاصِلُ بِالْمُكَافِئِ، وَلَكِنِ الْوَاصِلُ الَّذِي إِذَا قُطِعَتْ رَحِمُهُ وَصَلَهَا».

[صحيح] - [رواه البخاري] - [صحيح البخاري: 5991]
المزيــد ...

អំពី អាប់ទុលឡោះ ពិន អាំរ៍ رضي الله عنهما អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖
“មិនចាត់ទុកជាអ្នកផ្សារភ្ជាប់ចំណងសាច់សាលោហិតពេញលេញទេ អ្នកដែលផ្សារភ្ជាប់តែជាមួយអ្នកដែលផ្សារភ្ជាប់ជាមួយខ្លួននោះ។ ផ្ទុយទៅវិញ អ្នកដែលផ្សារភ្ជាប់ចំណងសាច់សាលោហិតពិតប្រាកដ គឺអ្នកដែលនៅពេលសាច់សាលោហិតរបស់គាត់កាត់ផ្ដាច់ទំនាក់ទំនងពីគាត់ គាត់(នៅតែ)ផ្សារភ្ជាប់ទំនាក់ទំនងជាមួយពួកគេដដែល”។

[صحيح] - [رواه البخاري] - [صحيح البخاري - 5991]

Explanation

ណាពី ﷺ លោកបានប្រាប់ថា អ្នកដែលផ្សារភ្ជាប់ចំណងសាច់សាលោហិតនិងធ្វើល្អចំពោះញាតិសន្តានពេញលេញនោះ ពុំមែនជាអ្នកដែលតបតចំពោះប្រការល្អដោយប្រការល្អនោះឡើយ។ ផ្ទុយទៅវិញ អ្នកដែលផ្សារភ្ជាប់ចំណងសាច់សាលោហិតពេញលេញពិតប្រាកដ គឺអ្នកដែលបើទោះជាសាច់ញាតិរបស់ខ្លួនកាត់ផ្តាច់ចំណងសាច់សាលោហិតពីខ្លួនក៏ដោយ ក៏គេនៅតែរក្សាចំណងសាច់សាលោហិតជាមួយពួកគេដដែល។ ហើយទោះជាពួកគេធ្វើអាក្រក់ដាក់ខ្លួនក៏ដោយ ក៏គេនៅតែឆ្លើយតប និងតបតទៅកាន់ពួកគេវិញដោយល្អប្រសើរដដែល។

Benefits from the Hadith

  1. ការផ្សារភ្ជាប់ចំណងសាច់សាលោហិតពិតប្រាកដទៅតាមច្បាប់បញ្ញត្តិឥស្លាម គឺអ្នកផ្សារភ្ជាប់សាច់សាលោហិតជាមួយអ្នកដែលកាត់ផ្ដាច់ពីអ្នក លើកលែងទោសឲ្យអ្នកដែលបំពានលើអ្នក ហើយផ្តល់ទៅឲ្យអ្នកដែលមិនផ្តល់ឲ្យអ្នក មិនមែនជាការផ្សារភ្ជាប់ក្នុងលក្ខណៈស្មើគ្នា(បើគេរាប់រក យើងក៏រាប់រក។ តែបើគេមិនរាប់រក យើងក៏មិនរាប់រកគេ)នោះទេ។
  2. ការផ្សារភ្ជាប់ចំណងសាច់សាលោហិត គឺតាមរយៈការផ្ដល់នូវប្រការល្អដល់ពួកគេតាមដែលអាចធ្វើបាន ដូចជាទ្រព្យសម្បត្តិ ការបួងសួង ការណែនាំឲ្យធ្វើអំពើល្អនិងហាមឃាត់ពីអំពើអាក្រក់ ព្រមទាំងបំបាត់នូវអំពើអាក្រក់ទាំងឡាយឱ្យអស់តាមដែលអាចធ្វើទៅបាន។
View Translations
Language: English Urdu Spanish More ... (67)