عَنْ أُمِّ سَلَمَةَ أُمِّ المُؤمنين رضي الله عنها: أَنَّ رَسُولَ اللهِ صلى الله عليه وسلم قَالَ:
«سَتَكُونُ أُمَرَاءُ فَتَعْرِفُونَ وَتُنْكِرُونَ، فَمَنْ عَرَفَ بَرِئَ، وَمَنْ أَنْكَرَ سَلِمَ، وَلَكِنْ مَنْ رَضِيَ وَتَابَعَ» قَالُوا: أَفَلَا نُقَاتِلُهُمْ؟ قَالَ: «لَا، مَا صَلَّوْا».
المزيد
អំពី អ៊ុមមូសាឡាម៉ះ អ៊ុមមុលមុមីនីន رضي الله عنها ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“នឹងមានមេដឹកនាំជាច្រើនដែលទងើ្វរបស់ពួកគេខ្លះ ពួកអ្នកយល់ស្រប ហើយទង្វើរបស់ពួកគេខ្លះទៀត ពួកអ្នកមិនយល់ស្របឡើយ។ ដូចនេះ ជនណាមិនពេញចិត្ត(ចំពោះទង្វើអាក្រក់នោះ) គឺគេនឹងរួចផុតពីបាបកម្ម។ ហើយជនណាដែលហាមឃាត់(ចំពោះទង្វើអាក្រក់នោះ) គឺគេមានសុវត្ថិភាព។ ក៏ប៉ុន្តែ ជនណាហើយដែលពេញចិត្ត និងធ្វើតាម(នឹងមានបាបកម្ម)”។ ពួកគេបានសួរថា៖ តើយើងមិនត្រូវប្រយុទ្ធប្រឆាំងនឹងពួកទាំងនោះទេឬ? លោកបានឆ្លើយថា៖ “ទេ ដរាបណាពួកគេនៅតែប្រតិបត្តិសឡាត”។