1. ទំព័រ​ដេីម
  2. បញ្ជីទាំងអស់
  3. Virtues and Manners

ហាទីស្ហ “មានបុរសម្នាក់តែងឲ្យគេខ្ចីទ្រព្យសម្បត្ដិរបស់ខ្លួន។ ជានិច្ចកាលគាត់តែងនិយាយទៅកាន់អ្នកបម្រើរបស់គាត់ថា៖ នៅពេលដែលឯងទៅទារបំណុលអ្នកដែលមានការលំបាក(ជនក្រីក្រ) ចូរឯងលើកលែងឲ្យគេចុះ សង្ឃឹមថាអល់ឡោះជាម្ចាស់នឹងលើកលែងឲ្យយើងវិញ

عن أبي هريرة رضي الله عنه أن رسول الله صلى الله عليه وسلم قال:
«كان رجلٌ يُدَايِنُ الناسَ، فكان يقول لفتاه: إذا أتيتَ مُعسِرًا فتجاوز عنه، لعل اللهَ يَتجاوزُ عنا، فلقي اللهَ فتجاوز عنه».

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“មានបុរសម្នាក់តែងឲ្យគេខ្ចីទ្រព្យសម្បត្ដិរបស់ខ្លួន។ ជានិច្ចកាលគាត់តែងនិយាយទៅកាន់អ្នកបម្រើរបស់គាត់ថា៖ នៅពេលដែលឯងទៅទារបំណុលអ្នកដែលមានការលំបាក(ជនក្រីក្រ) ចូរឯងលើកលែងឲ្យគេចុះ សង្ឃឹមថាអល់ឡោះជាម្ចាស់នឹងលើកលែងឲ្យយើងវិញ។ នៅពេលដែលបុរសនោះបានទៅជួបអល់ឡោះ(ស្លាប់) ទ្រង់ក៏បានលើកលែងឲ្យគាត់”។

صحيح متفق عليه صحيح مسلم - 1562

ពន្យល់

ណាពី ﷺ លោកបានប្រាប់អំពីបុរសម្នាក់ដែលបានផ្តល់ប្រាក់កម្ចីដល់មនុស្សផ្សេងទៀត ឬជួញដូរជាមួយពួកគេដោយការជំពាក់ ឬបង់លុយពេលក្រោយ។ បុរសនោះតែងតែនិយាយទៅកាន់អ្នកបម្រើរបស់ខ្លួនដែលជាអ្នកទៅទារបំណុលពីមនុស្សម្នាថា៖ នៅពេលដែលឯងទៅជួបកូនបំណុលរបស់យើង ហើយគេមិនមានអ្វីដើម្បីសងបំណុលដែលគេបានជំពាក់ដោយសារតែគេគ្មានលទ្ធភាព “ចូរឯងលើកលែងឲ្យគេចុះ” អាចតាមរយៈការពន្យារពេលសងបំណុល និងមិនទទូចទារយកបំណុលដែលជំពាក់ ឬដោយការទទួលយកត្រឹមតែអ្វីដែលកូនបំណុលនោះមាន ទោះជាវាមិនគ្រប់ចំនួនបំណុលដែលជំពាក់ក៏ដោយ។ បុរសនោះធ្វើដូច្នោះដោយប្រាថ្នា និងមានក្តីសង្ឃឹមថា អល់ឡោះជាម្ចាស់នឹងលើកលែងឱ្យគាត់ ហើយអភ័យទោសឱ្យគាត់ដូចគ្នា។ នៅពេលដែលបុរសនោះស្លាប់ទៅ អល់ឡោះជាម្ចាស់ក៏បានអភ័យទោសឲ្យគាត់ ហើយលើកលែងទោសចំពោះអំពើអាក្រក់ទាំងឡាយរបស់គាត់។

មេរៀនដែលទាញបានពីហាទីស្ហ

  1. ការមានទំនាក់ទំនងល្អជាមួយមនុស្ស ការអភ័យទោសឱ្យពួកគេ និងបង្កលក្ខណៈងាយស្រួលដល់អ្នកដែលកំពុងជួបប្រទះការលំបាក គឺស្ថិតក្នុងចំណោមមូលហេតុដ៏ម្បងដែលនាំឲ្យរួចផុតពីទណ្ឌកម្មរបស់អល់ឡោះនៅថ្ងៃបរលោក។
  2. ការធ្វើល្អចំពោះសត្វលោក ការមានភាពជ្រះថ្លា ស្មោះសចំពោះអល់ឡោះ និងមានក្តីសង្ឃឹមចំពោះក្តីមេត្តាករុណារបស់ទ្រង់ ស្ថិតក្នុងចំណោមមូលហេតុដែលនាំឲ្យទទួលបាននូវការអភ័យទោសចំពោះបាបកម្មទាំងឡាយ។

បង្ហាញការបកប្រែ

68 ភាសា
EN English الإنجليزية
UR اردو الأوردية
ES Español الإسبانية
ID Indonesia الإندونيسية
UG ئۇيغۇرچە الأيغورية
BN বাংলা البنغالية
FR Français الفرنسية
TR Türkçe التركية
RU Русский الروسية
BS Bosanski البوسنية
SI සිංහල السنهالية
HI हिन्दी الهندية
ZH 中文 الصينية
FA فارسی الفارسية
VI Tiếng Việt الفيتنامية
TL Tagalog تجالوج
KU Kurdî الكردية
HA Hausa الهوسا
PT Português البرتغالية
ML മലയാളം المليالم
TE తెలుగు التلغو
SW Kiswahili السواحيلية
TA தமிழ் التاميلية
MY မြန်မာ البورمية
TH ไทย التايلندية
DE Deutsch الألمانية
JA 日本語 اليابانية
PS پښتو بشتو
AS অসমীয়া الأسامية
SQ Shqip الألبانية
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
KY Кыргызча القيرقيزية
NE नेपाली النيبالية
YO Yorùbá اليوروبا
LT Lietuvių الليتوانية
PRS دری الدرية
SR Српски الصربية
TG тоҷикӣ الطاجيكية
RW Kinyarwanda الكينياروندا
RO Română الرومانية
HU Magyar المجرية
CS Čeština التشيكية
MOS Moore الموري
MG Malagasy المالاجاشية
FF Fulfulde الفولانية
IT Italiano الإيطالية
OM Oromoo الأورومو
KN ಕನ್ನಡ الكانادا
WO Wolof الولوف
BG Български البلغارية
AZ Azərbaycan الأذربيجانية
EL Ελληνικά اليونانية
AK Akan الأكانية
UZ O‘zbek الأوزبكية
UK Українська الأوكرانية
KA ქართული الجورجية
LN Lingala اللينجالا
MK Македонски المقدونية
BM Bambara البامبارية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية
DA Dansk الدنماركية
RN Kirundi الكيروندي
KMR Kurmancî الكرمنجية
MS Bahasa Melayu الملايو
បញ្ជីទាំងអស់