عن أبي هريرة رضي الله عنه أن رسول الله صلى الله عليه وسلم قال:
«لَيْسَ الشَّدِيدُ بِالصُّرَعَةِ، إِنَّمَا الشَّدِيدُ الَّذِي يَمْلِكُ نَفْسَهُ عِنْدَ الْغَضَبِ».

[صحيح] - [متفق عليه] - [صحيح البخاري: 6114]
المزيــد ...

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“មិនមែនជាអ្នកខ្លាំងពូកែដោយការបោកចំបាប់ឡើយ។ តាមពិតអ្នកខ្លាំងពូកែ(ពិតប្រាកដ) គឺអ្នកដែលអាចទប់ខ្លួនបាននៅពេលខឹង”។

[صحيح] - [متفق عليه] - [صحيح البخاري - 6114]

Explanation

ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ ភាពខ្លាំងពូកែពិតប្រាកដ គឺពុំមែនជាភាពខ្លាំងពូកែខាងរាងកាយ ឬក៏អ្នកដែលអាចផ្តួលអ្នកខ្លាំងពូកែឲ្យរាបនោះឡើយ។ តាមពិត អ្នកខ្លាំងពូកែពិតប្រាកដ គឺអ្នកដែលតស៊ូយកឈ្នះលើខ្លួនឯងនៅពេលដែលខ្លួនក្រោធខឹងខ្លាំង ព្រោះនេះគឺបង្ហាញពីភាពខ្លាំងលើការគ្រប់គ្រងខ្លួនឯង និងការយកឈ្នះលើស្ហៃតន។

Benefits from the Hadith

  1. ឧត្តមភាពនៃការមានភាពខន្តី និងការចេះទប់ខ្លួននៅពេលខឹង ហើយវាជាទង្វើកុសលមួយដែលឥស្លាមជំរុញ។
  2. ការតស៊ូយកឈ្នះលើខ្លួនឯងនៅពេលក្រោធខឹង គឺធ្ងន់ធ្ងរជាងការតស៊ូយកឈ្នះលើសត្រូវទៅទៀត។
  3. សាសនាឥស្លាមបានផ្លាស់ប្តូរការយល់ឃើញដែលអវិជ្ជាពាក់ព័ន្ធនឹងភាពខ្លាំងទៅកាន់អត្តចរិតមួយដ៏ប្រពៃ។ ជាការពិតណាស់ អ្នកខ្លាំងពិតប្រាកដ គឺអ្នកដែលអាចទប់កំហឹងខ្លួនឯងបាន។
  4. ត្រូវចៀសវាងឲ្យឆ្ងាយពីការខឹងសម្បា ព្រោះវាជាមូលហេតុមួយដែលអាចនាំមកនូវគ្រោះថ្នាក់ដល់បុគ្គល និងសង្គម។
View Translations
Language: English Urdu Spanish More ... (67)
More ...