عن ابن عباس رضي الله عنهما قال:
كُنْتُ خَلْفَ رَسُولِ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ يَوْمًا، فَقَالَ: «يَا غُلَامُ، إِنِّي أُعَلِّمُكَ كَلِمَاتٍ، احْفَظِ اللهَ يَحْفَظْكَ، احْفَظِ اللهَ تَجِدْهُ تُجَاهَكَ، إِذَا سَأَلْتَ فَاسْأَلِ اللهَ، وَإِذَا اسْتَعَنْتَ فَاسْتَعِنْ بِاللهِ، وَاعْلَمْ أَنَّ الْأُمَّةَ لَوِ اجْتَمَعَتْ عَلَى أَنْ يَنْفَعُوكَ بِشَيْءٍ، لَمْ يَنْفَعُوكَ إِلَّا بِشَيْءٍ قَدْ كَتَبَهُ اللهُ لَكَ، وَلَوِ اجْتَمَعُوا عَلَى أَنْ يَضُرُّوكَ بِشَيْءٍ، لَمْ يَضُرُّوكَ إِلَّا بِشَيْءٍ قَدْ كَتَبَهُ اللهُ عَلَيْكَ، رُفِعَتِ الْأَقْلَامُ وَجَفَّتِ الصُّحُفُ».
[صحيح] - [رواه الترمذي] - [سنن الترمذي: 2516]
المزيــد ...
អំពី អ៊ិពនូអាប់ហ្ពាស رضي الله عنهما បាននិយាយថា៖
ថ្ងៃមួយ ខ្ញុំបាននៅពីក្រោយរ៉ស៊ូលុលឡោះ ﷺ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “នែកេ្មងប្រុស! ពិតណាស់ យើងនឹងបង្រៀនអ្នកនូវពាក្យពេចន៍ខ្លះៗ៖ ចូរអ្នកថែរក្សា(ក្បួនច្បាប់)អល់ឡោះ ទ្រង់នឹងថែរក្សាអ្នកវិញ។ ចូរអ្នកថែរក្សា(ក្បួនច្បាប់)អល់ឡោះ នោះអ្នកនឹងទទួលបានការចង្អុលបង្ហាញពីទ្រង់នៅពីមុខអ្នកជានិច្ច។ កាលណាអ្នកចង់សុំអ្វីមួយ ចូរអ្នកសុំពីអល់ឡោះ។ ហើយកាលណាអ្នកចង់សុំជំនួយ ចូរអ្នកសុំជំនួយពីអល់ឡោះ។ ចូរអ្នកដឹងថា មនុស្សលោកទាំងអស់ ប្រសិនបើពួកគេរួបរួមគ្នាដើម្បីផ្តល់ផលប្រយោជន៍អ្វីមួយដល់អ្នក ពួកគេនឹងមិនអាចផ្តល់ផលប្រយោជន៍នោះដល់អ្នកបានឡើយ លើកលែងតែអ្វីដែលអល់ឡោះបានកត់ត្រាសម្រាប់អ្នករួចប៉ុណ្ណោះ។ ហើយប្រសិនបើពួកគេរួបរួមគ្នាបង្កគ្រោះថ្នាក់(ធ្វើបាប)អ្នកលើបញ្ហាអ្វីមួយ ពួកគេក៏មិនអាចបង្កគ្រោះថ្នាក់ដល់អ្នកបាននោះដែរ លើកលែងតែអ្វីដែលអល់ឡោះបានកត់ត្រាចំពោះអ្នករួចប៉ុណ្ណោះ។ គេបានលើកស្លាបប៉ាកកា ហើយក្រដាសទាំងឡាយក៏បានស្ងួតអស់ដែរ(ការកត់ត្រារួចរាល់ហើយ)”។
[صحيح] - [رواه الترمذي] - [سنن الترمذي - 2516]
អ៊ិពនូអាប់ហ្ពាស رضي الله عنهما បានប្រាប់ថា កាលគាត់នៅតូច គាត់ធ្លាប់ជិះសត្វជាមួយណាពី ﷺ។ ពេលនោះ ណាពី ﷺ លោកបានមានប្រសាសន៍មកកាន់គាត់ថា៖ ពិតប្រាកដណាស់ ខ្ញុំនឹងបង្រៀនអ្នកនូវកិច្ចការ និងបញ្ហាមួយចំនួនដែលនឹងផ្តល់ផលប្រយោជន៍ដល់អ្នក៖
ចូរអ្នកថែរក្សា(ក្បួនច្បាប់)អល់ឡោះ៖ តាមរយៈការថែរក្សា(អនុវត្ត)នូវបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសឆ្ងាយពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់ដោយត្រូវឲ្យទ្រង់ឃើញអ្នកស្ថិតនៅលើការគោរពប្រតិបត្តិ និងការបញ្ជិតខ្លួនទៅកាន់ទ្រង់ជានិច្ច ហើយមិនត្រូវឲ្យទ្រង់ឃើញអ្នកស្ថិតក្នុងអំពើល្មើស និងបាបកម្មឡើយ។ ប្រសិនបើអ្នកធ្វើដូច្នោះ ការតបស្នងដែលអ្នកទទួលបាន គឺអល់ឡោះជាម្ចាស់នឹងថែរក្សាអ្នកពីប្រការអាក្រក់ទាំងឡាយទាំងក្នុងលោកិយ និងនៅថ្ងៃបរលោក ហើយទ្រង់នឹងជួយដល់អ្នកលើគ្រប់កិច្ចការរបស់អ្នក គ្រប់ទីកន្លែងដែលអ្នកទៅ។
បើកាលណាអ្នកចង់សុំអ្វីមួយ ចូរអ្នកកុំសុំពីនរណាក្រៅពីអល់ឡោះ ព្រោះមានតែទ្រង់មួយគត់ដែលជាអ្នកឆ្លើយតបចំពោះអ្នកដែលស្នើសុំទាំងឡាយ។
ហើយបើកាលណាអ្នកចង់សុំជំនួយអ្វីមួយ ចូរអ្នកកុំសុំជំនួយពីនរណាក្រៅពីអល់ឡោះឡើយ។
ហើយអ្នកត្រូវមានការជឿជាក់ប្រាកដក្នុងចិត្តថា គ្មានផលប្រយោជន៍(ប្រការលល្អ)អ្វីមួយកើតឡើងចំពោះអ្នកជាដាច់ខាត បើទោះជាអ្នកនៅលើផែនដីទាំងអស់ប្រមូលផ្តុំគ្នា និងរួបរួមគ្នាផ្តល់ផលប្រយោជន៍នោះដល់អ្នកក៏ដោយ លើកលែងតែអ្វីដែលអល់ឡោះបានកត់ត្រាសម្រាប់អ្នករួចប៉ុណ្ណោះ។ ហើយក៏គ្មានគ្រោះថ្នាក់ណាមួយកើតឡើងចំពោះអ្នកជាដាច់ខាត បើទោះជាអ្នកនៅលើផែនដីទាំងអស់ប្រមូលផ្តុំគ្នានិងរួបរួមគ្នាបង្កគ្រោះថ្នាក់ដល់អ្នក(ធ្វើបាបអ្នក)ក៏ដោយ លើកលែងតែអ្វីដែលអល់ឡោះបានកត់ត្រាចំពោះអ្នករួចប៉ុណ្ណោះ។
ពិតប្រាកដណាស់ កិច្ចការនេះអល់ឡោះជាម្ចាស់ពិតជាបានកត់ត្រាវា និងបានកំណត់វាស្របទៅតាមគតិបណ្ឌិត និងចំណេះដឹងរបស់ទ្រង់ ហើយគ្មានការផ្លាស់ប្តូរឡើយចំពោះអ្វីដែលអល់ឡោះបានកត់ត្រា។