1. ទំព័រ​ដេីម
  2. បញ្ជីទាំងអស់
  3. Virtues and Manners

ហាទីស្ហ នៅពេលណាដែលអ្នកបានឃើញ”ពួកដែលតាមតែអ្វីដែលជាភាពមិនច្បាស់លាស់” អ្នកទាំងនោះហើយជាអ្នកដែលអល់ឡោះបានលើកឈ្មោះពួកគេនោះ។ ហេតុនេះ ចូរពួកអ្នកប្រុងប្រយ័ត្នអំពីពួកគេ

عَنْ ‌عَائِشَةَ رَضِيَ اللهُ عَنْهَا قَالَتْ:
تَلَا رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ هَذِهِ الْآيَةَ: {هُوَ الَّذِي أَنْزَلَ عَلَيْكَ الْكِتَابَ مِنْهُ آيَاتٌ مُحْكَمَاتٌ هُنَّ أُمُّ الْكِتَابِ وَأُخَرُ مُتَشَابِهَاتٌ فَأَمَّا الَّذِينَ فِي قُلُوبِهِمْ زَيْغٌ فَيَتَّبِعُونَ مَا تَشَابَهَ مِنْهُ ابْتِغَاءَ الْفِتْنَةِ وَابْتِغَاءَ تَأْوِيلِهِ، وَمَا يَعْلَمُ تَأْوِيلَهُ إِلَّا اللَّهُ، وَالرَّاسِخُونَ فِي الْعِلْمِ يَقُولُونَ آمَنَّا بِهِ كُلٌّ مِنْ عِنْدِ رَبِّنَا وَمَا يَذَّكَّرُ إِلَّا أُولُو الْأَلْبَابِ} [آل عمران: 7]. قَالَتْ: قَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: «فَإِذَا رَأَيْتِ الَّذِينَ يَتَّبِعُونَ مَا تَشَابَهَ مِنْهُ فَأُولَئِكَ الَّذِينَ سَمَّى اللهُ، فَاحْذَرُوهُمْ».

អំពី អាអ៊ីស្ហះ رضي الله عنها បាននិយាយថា៖
រ៉ស៊ូលុលឡោះ ﷺ បានសូត្រអាយ៉ាត់នេះ៖ ﴿هُوَ الَّذِي أَنْزَلَ عَلَيْكَ الْكِتَابَ مِنْهُ آيَاتٌ مُحْكَمَاتٌ هُنَّ أُمُّ الْكِتَابِ وَأُخَرُ مُتَشَابِهَاتٌ فَأَمَّا الَّذِينَ فِي قُلُوبِهِمْ زَيْغٌ فَيَتَّبِعُونَ مَا تَشَابَهَ مِنْهُ ابْتِغَاءَ الْفِتْنَةِ وَابْتِغَاءَ تَأْوِيلِهِ وَمَا يَعْلَمُ تَأْوِيلَهُ إِلَّا اللَّهُ وَالرَّاسِخُونَ فِي الْعِلْمِ يَقُولُونَ آمَنَّا بِهِ كُلٌّ مِنْ عِنْدِ رَبِّنَا وَمَا يَذَّكَّرُ إِلَّا أُولُو الْأَلْبَابِ﴾ [سورة آل عمران(7)] (អល់ឡោះគឺជាអ្នកដែលបានបញ្ចុះគម្ពីរ(គួរអាន)ទៅឱ្យអ្នក(មូហាំម៉ាត់)ដែលមានអាយ៉ាត់មួយចំនួនមានភាពច្បាស់លាស់។ វានោះគឺជាមូលដ្ឋានគ្រឹះនៃគម្ពីរ ហើយមានអាយ៉ាត់ខ្លះទៀតដែលមានភាពមិនច្បាស់លាស់។ រីឯអ្នកដែលនៅក្នុងចិត្ដរបស់ពួកគេមានភាពលម្អៀងទៅរកភាពវងេ្វង គឺពួកគេតាមតែអ្វីដែលជាភាពមិនច្បាស់លាស់ដើម្បីបង្កឱ្យមានភាពចលាចល និងស្វែងរកអត្ថន័យខុសពីបន្ទូលពិត។ ហើយគ្មានអ្នកដែលដឹងពីអត្ថន័យពិតរបស់វាក្រៅពីអល់ឡោះឡើយ។ ហើយបណ្ដាអ្នកដែលស៊ីជម្រៅនៅក្នុងចំណេះដឹង(សាសនា) ពួកគេនិយាយថា៖ ពួកយើងបានជឿនឹងវា(គម្ពីរគួរអាន)ហើយ ។ ទាំងអស់នោះសុទ្ធតែមកពីម្ចាស់របស់ពួកយើង។ ហើយការក្រើនរំលឹកគ្មានប្រយោជន៍ឡើយ លើកលែងតែពួកបញ្ញាជនប៉ុណ្ណោះ។) អាអ៊ីស្ហះបាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នៅពេលណាដែលអ្នកបានឃើញ”ពួកដែលតាមតែអ្វីដែលជាភាពមិនច្បាស់លាស់” អ្នកទាំងនោះហើយជាអ្នកដែលអល់ឡោះបានលើកឈ្មោះពួកគេនោះ។ ហេតុនេះ ចូរពួកអ្នកប្រុងប្រយ័ត្នអំពីពួកគេ”។

صحيح متفق عليه صحيح البخاري - 4547

ពន្យល់

រ៉ស៊ូលុលឡោះ ﷺ បានសូត្រអាយ៉ាត់នេះ៖ ﴿هُوَ الَّذِي أَنْزَلَ عَلَيْكَ الْكِتَابَ مِنْهُ آيَاتٌ مُحْكَمَاتٌ هُنَّ أُمُّ الْكِتَابِ وَأُخَرُ مُتَشَابِهَاتٌ فَأَمَّا الَّذِينَ فِي قُلُوبِهِمْ زَيْغٌ فَيَتَّبِعُونَ مَا تَشَابَهَ مِنْهُ ابْتِغَاءَ الْفِتْنَةِ وَابْتِغَاءَ تَأْوِيلِهِ وَمَا يَعْلَمُ تَأْوِيلَهُ إِلَّا اللَّهُ وَالرَّاسِخُونَ فِي الْعِلْمِ يَقُولُونَ آمَنَّا بِهِ كُلٌّ مِنْ عِنْدِ رَبِّنَا وَمَا يَذَّكَّرُ إِلَّا أُولُو الْأَلْبَابِ﴾ [سورة آل عمران(7)] (អល់ឡោះគឺជាអ្នកដែលបានបញ្ចុះគម្ពីរ(គួរអាន)ទៅឱ្យអ្នក(មូហាំម៉ាត់)ដែលមានអាយ៉ាត់មួយចំនួនមានភាពច្បាស់លាស់។ វានោះគឺជាមូលដ្ឋានគ្រឹះនៃគម្ពីរ ហើយមានអាយ៉ាត់ខ្លះទៀតដែលមានភាពមិនច្បាស់លាស់។ រីឯអ្នកដែលនៅក្នុងចិត្ដរបស់ពួកគេមានភាពលម្អៀងទៅរកភាពវងេ្វង គឺពួកគេតាមតែអ្វីដែលជាភាពមិនច្បាស់លាស់ដើម្បីបង្កឱ្យមានភាពចលាចល និងស្វែងរកអត្ថន័យខុសពីបន្ទូលពិត។ ហើយគ្មានអ្នកដែលដឹងពីអត្ថន័យពិតរបស់វាឡើយក្រៅពីអល់ឡោះ។ ហើយបណ្ដាអ្នកដែលស៊ីជម្រៅនៅក្នុងចំណេះដឹង(សាសនា) ពួកគេនិយាយថា៖ ពួកយើងបានជឿនឹងវា(គម្ពីរគួរអាន)ហើយ ។ ទាំងអស់នោះសុទ្ធតែមកពីម្ចាស់របស់ពួកយើង។ ហើយការក្រើនរំលឹកគ្មានប្រយោជន៍ឡើយ លើកលែងតែពួកបញ្ញាជនប៉ុណ្ណោះ។) នៅក្នុងអាយ៉ាត់នេះ អល់ឡោះជាម្ចាស់ទ្រង់បានប្រាប់ថា ជាការពិតណាស់ ទ្រង់គឺជាអ្នកដែលបញ្ចុះគម្ពីរគួរអានទៅកាន់ណាពីរបស់ទ្រង់ មូហាំម៉ាត់ ﷺ ដែលអាយ៉ាត់ជាច្រើនមានភាពច្បាស់លាស់ ក្បួនច្បាប់របស់វាត្រូវបានគេដឹងជាទូទៅដោយគ្មានការមន្ទិលសង្ស័យចំពោះវាឡើយ ហើយវាជាមូលដ្ឋាននៃគម្ពីរ និងជាប្រភពយោងដែលគេត្រូវវិលត្រឡប់ទៅកាន់នៅពេលដែលមានការខ្វែងយោបល់គ្នា។ ហើយមានអាយ៉ាត់ជាច្រើនទៀត គឺជាអាយ៉ាត់ដែលមានភាពមិនច្បាស់លាស់ ព្រោះវាមានអត្ថន័យច្រើនដែលធ្វើឲ្យមនុស្សមួយចំនួនមានការភ័ន្តច្រឡំពីអត្ថន័យរបស់វា ឬធ្វើឲ្យគេគិតថា រវាងអាយ៉ាត់នេះ និងអាយ៉ាត់ផ្សេងទៀត គឺមានភាពផ្ទុយគ្នា។ ក្រោយមក អល់ឡោះជាម្ចាស់ទ្រង់បានបញ្ជាក់ពីទំនាក់ទំនងរបស់មនុស្សជាមួយនឹងអាយ៉ាត់ទាំងនេះថា ចំពោះអ្នកដែលដួងចិត្តរបស់ពួកគេលម្អៀងចេញពីការពិត គឺពួកគេបោះបង់អាយ៉ាត់ដែលមានភាពច្បាស់លាស់ ហើយទទួលយកអាយ៉ាត់ដែលមានភាពមិនច្បាស់លាស់ មានអត្ថន័យច្រើនទៅវិញដោយពួកគេធ្វើដូច្នោះ គឺដើម្បីធ្វើឲ្យមនុស្សមានភាពស្រពេចស្រពិល និងវង្វេង ហើយពួកគេធ្វើដូច្នោះក៏ដើម្បីឲ្យពួកគេអាចបកស្រាយអាយ៉ាត់ទាំងនោះស្របតាមទំនើងចិត្តរបស់ខ្លួនផងដែរ។ រីឯអ្នកដែលមានចំណេះដឹងច្បាស់លាស់វិញ គឺពួកគេដឹងពីអាយ៉ាត់ដែលមិនច្បាស់លាស់ទាំងនោះ ហើយត្រឡប់វាទៅកាន់អ្វីដែលមានភាពច្បាស់លាស់វិញ។ ពួកគេមានជំនឿចំពោះវា និងជឿជាក់ថា វាមកពីអល់ឡោះជាម្ចាស់ ហើយមិនអាចទេដែលថាវាមានភាពស្រពេចស្រពិល ឬមានភាពផ្ទុយគ្នានោះ។ ក៏ប៉ុន្តែគ្មានអ្នកដែលនឹកឃើញដូច្នោះឡើយ ហើយក៏គ្មានអ្នកដែលយកវាជាមេរៀននោះដែរ លើកលែងតែអ្នកដែលមានសតិបញ្ញាស្អាតស្អំប៉ុណ្ណោះ។ ក្រោយមក ណាពី ﷺ បានមានប្រសាសន៍ទៅកាន់អ៊ុមមុលមុមីនីន អាអ៊ីស្ហះ رضي الله عنها ថា ប្រសិនបើគាត់បានឃើញ”ពួកដែលតាមតែអ្វីដែលជាភាពមិនច្បាស់លាស់” ជាពួកដែលអល់ឡោះបានលើកយកឈ្មោះពួកគេនៅក្នុងបន្ទូលរបស់ទ្រង់ថា៖ “ឯអ្នកដែលនៅក្នុងចិត្ដរបស់ពួកគេមានភាពលម្អៀងទៅរកភាពវងេ្វង”នោះ ចូរពួកអ្នកប្រុងប្រយ័ត្នអំពីពួកគេ ហើយកុំស្តាប់ពួកគេ។

មេរៀនដែលទាញបានពីហាទីស្ហ

  1. អាយ៉ាត់នៃគម្ពីរគួរអានដែលច្បាស់លាស់ គឺសំដៅលើអាយ៉ាត់ដែលមានការណែនាំច្បាស់លាស់ និងមានអត្ថន័យច្បាស់លាស់។ ចំណែកឯអាយ៉ាត់ដែលមិនច្បាស់លាស់ គឺសំដៅលើអាយ៉ាត់ដែលមានផ្ទុកនូវអត្ថន័យច្រើនជាងមួយ ហើយទាមទារឲ្យមានការពិនិត្យ និងឈ្វេងយល់។
  2. ប្រុងប្រយ័ត្នពីការនៅលាយឡំជាមួយនឹងជនដែលចិត្តរបស់ពួកគេមានភាពលម្អៀង ជនដែលបង្កើតថ្មីក្នុងសាសនា(ជនពិទអះ) និងជនទាំងឡាយដែលបង្ហាញនូវបញ្ហាផ្សេងៗក្នុងបំណងធ្វើឲ្យមនុស្សវង្វេង និងធ្វើឲ្យពួកគេមានការមន្ទិលសង្ស័យ។
  3. នៅចុងបញ្ចប់នៃអាយ៉ាត់ អល់ឡោះបានមានបន្ទូលថា៖ “وما يذكر إلا أولو الألباب “ (ហើយការក្រើនរំលឹកគ្មានប្រយោជន៍ឡើយ លើកលែងតែពួកបញ្ញាជនប៉ុណ្ណោះ) គឺជាការស្តីបន្ទោសដល់ពួកដែលលម្អៀងចេញពីការពិត ហើយកោតសរសើរដល់អ្នកដែលមានចំណេះដឹងផ្នែកសាសនាជ្រៅជ្រះ។ មានន័យថា៖ ជនណាដែលមិននឹកឃើញដូច្នោះ និងមិនយកវាជាមេរៀន ព្រមទាំងដើរតាមទំនើងចិត្តខ្លួនឯងនោះ គឺពុំមែនស្ថិតក្នុងចំណោមបញ្ញាជននោះឡើយ។
  4. ការដើរតាមប្រការមិនច្បាស់លាស់ជាមូលហេតុធ្វើឲ្យដួងចិត្តមានភាពលម្អៀងចេញពីការពិត។
  5. ចាំបាច់ត្រូវត្រឡប់អាយ៉ាត់ដែលមានភាពមិនច្បាស់លាស់ដែលជួនកាលអាចធ្វើឲ្យមនុស្សមិនយល់ពីអត្ថន័យរបស់វាទៅកាន់អាយ៉ាត់ដែលមានភាពច្បាស់លាស់។
  6. អល់ឡោះជាម្ចាស់ធ្វើឲ្យអាយ៉ាត់មួយចំនួននៃគម្ពីរគួរអានជាអាយ៉ាត់ដែលច្បាស់លាស់ និងអាយ៉ាត់ខ្លះទៀតមានភាពមិនច្បាស់លាស់ ក្នុងបំណងសាកល្បងមនុស្សលោកដើម្បីបែងចែកអ្នកមានជំនឿចេញពីអ្នកដែលវង្វេង។
  7. អត្ថិភាពនៃអាយ៉ាត់ដែលមានភាពមិនច្បាស់លាស់នៅក្នុងគម្ពីរគួរអាន គឺដើម្បីបង្ហាញពីឧត្តមភាពរបស់អ្នកមានចំណេះដឹងជ្រៅជ្រះលើអ្នកផ្សេងក្រៅពីពួកគេ និងជាការប្រាប់ឲ្យដឹងអំពីដែនកំណត់នៃសមត្ថភាពបញ្ញារបស់មនុស្ស ដើម្បីឱ្យគេចុះចូលចំពោះព្រះអម្ចាស់របស់គេ និងទទួលស្គាល់ភាពទន់ខ្សោយរបស់ខ្លួន។
  8. គុណតម្លៃនៃការចេះដឹងដ៏ជ្រៅជ្រះ និងភាពចាំបាច់នៃការខ្ជាប់ខ្ជួននៅលើវា។
  9. មានមតិពីរយោងរបស់អ្នកជំនាញផ្នែកតាហ្វសៀរ(បកស្រាយ)ទាក់ទងនឹងការឈប់ត្រង់ពាក្យ "អល់ឡោះ" នៅក្នុងពាក្យរបស់ទ្រង់៖ "وَمَا يَعْلَمُ تَأْوِيلَهُ إِلَّا اللَّهُ وَالرَّاسِخُونَ فِي الْعِلْمِ" (ហើយគ្មានអ្នកដែលដឹងពីអត្ថន័យពិតរបស់វាឡើយក្រៅពីអល់ឡោះ ហើយបណ្ដាអ្នកដែលស៊ីជម្រៅនៅក្នុងចំណេះដឹង(សាសនា))។ អ្នកដែលឈប់ត្រង់ពាក្យ "អល់ឡោះ" នោះមានន័យថា អ្វីដែលជាអត្ថន័យពិត គឺការដឹងពីខ្លឹមសារនៃអ្វីមួយនិងអ្វីដែលមិនអាចដឹងបានដូចជាវិញ្ញាណ និងថ្ងៃជំនុំជម្រះ ដែលជាចំណេះដឹងដែលត្រូវបានលាក់ដោយអល់ឡោះ។ អ្នកដែលមានចំណេះដឹងជ្រៅជ្រះ ពួកគេជឿលើវា ហើយប្រគល់ខ្លឹមសាររបស់វាទៅអល់ឡោះ។ ពួកគេចុះចូល ហើយប្រគល់ទៅកាន់ទ្រង់។ ខណៈពេលដែលអ្នកដែលសូត្រតត្រង់ពាក្យ "អល់ឡោះ" នោះមានន័យថា អ្វីដែលជាអត្ថន័យពិត គឺខ្លឹមសារនិងការពន្យល់នោះគឺអល់ឡោះដឹងអំពីវា ហើយអ្នកដែលមានចំណេះដឹងជ្រៅជ្រះក៏ដឹងដែរ ពួកគេជឿលើវា ហើយប្រគល់វាទៅអ្វីដែលមានភាពច្បាស់លាស់។

បង្ហាញការបកប្រែ

67 ភាសា
EN English الإنجليزية
UR اردو الأوردية
ES Español الإسبانية
ID Indonesia الإندونيسية
UG ئۇيغۇرچە الأيغورية
BN বাংলা البنغالية
FR Français الفرنسية
TR Türkçe التركية
RU Русский الروسية
BS Bosanski البوسنية
SI සිංහල السنهالية
HI हिन्दी الهندية
ZH 中文 الصينية
FA فارسی الفارسية
VI Tiếng Việt الفيتنامية
TL Tagalog تجالوج
KU Kurdî الكردية
HA Hausa الهوسا
PT Português البرتغالية
ML മലയാളം المليالم
TE తెలుగు التلغو
SW Kiswahili السواحيلية
TA தமிழ் التاميلية
MY မြန်မာ البورمية
TH ไทย التايلندية
DE Deutsch الألمانية
JA 日本語 اليابانية
PS پښتو بشتو
AS অসমীয়া الأسامية
SQ Shqip الألبانية
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
KY Кыргызча القيرقيزية
NE नेपाली النيبالية
YO Yorùbá اليوروبا
LT Lietuvių الليتوانية
PRS دری الدرية
SR Српски الصربية
TG тоҷикӣ الطاجيكية
RW Kinyarwanda الكينياروندا
RO Română الرومانية
HU Magyar المجرية
CS Čeština التشيكية
MOS Moore الموري
MG Malagasy المالاجاشية
FF Fulfulde الفولانية
IT Italiano الإيطالية
OM Oromoo الأورومو
KN ಕನ್ನಡ الكانادا
WO Wolof الولوف
BG Български البلغارية
AZ Azərbaycan الأذربيجانية
EL Ελληνικά اليونانية
UZ O‘zbek الأوزبكية
UK Українська الأوكرانية
KA ქართული الجورجية
LN Lingala اللينجالا
MK Македонски المقدونية
BM Bambara البامبارية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية
DA Dansk الدنماركية
RN Kirundi الكيروندي
KMR Kurmancî الكرمنجية
MS Bahasa Melayu الملايو