عن أبي موسى الأشعري رضي الله عنه قال: قال رسول الله صلى الله عليه وسلم:
«إِذَا مَرِضَ الْعَبْدُ أَوْ سَافَرَ كُتِبَ لَهُ مِثْلُ مَا كَانَ يَعْمَلُ مُقِيمًا صَحِيحًا».

[صحيح] - [رواه البخاري] - [صحيح البخاري: 2996]
المزيــد ...

អំពី អាពូមូសា អាល់អាស្ហអារី رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“នៅពេលដែលខ្ញុំបម្រើរបស់អល់ឡោះមានជំងឺ ឬធ្វើដំណើរ គេនឹងកត់ត្រាឲ្យជននោះដូចអ្វីដែលរូបគេបានធ្វើនៅពេលរូបគេស្ថិតក្នុងស្រុកភូមិ(មិនធ្វើដំណើរ) និងមានសុខភាពល្អដែរ”។

[صحيح] - [رواه البخاري] - [صحيح البخاري - 2996]

Explanation

ណាពី ﷺ លោកបានប្រាប់ពីក្ដីសប្បុរស និងក្ដីមេត្តាករុណារបស់អល់ឡោះជាម្ចាស់ ហើយថាពិតណាស់ជនមូស្លីម បើកាលណាគេទម្លាប់ធ្វើអំពើល្អក្នុងពេលដែលគេមានសុខភាពល្អ និងមិនធ្វើដំណើរ ក្រោយមក ស្រាប់តែមានឧបសគ្គរារាំងដោយគេធ្លាក់ខ្លួនឈឺមិនអាចធ្វើវាបាន ឬមានការរវល់មិនបានធ្វើអំពើល្អនោះព្រោះតែការធ្វើដំណើរ ឬក៏បញ្ហាណាមួយ គឺគេនឹងកត់ត្រាផលបុណ្យយ៉ាងពេញលេញសម្រាប់ជននោះ ដូចជាពេលដែលរូបគេធ្វើទង្វើល្អនោះក្នុងពេលដែលគេមានសុខភាពល្អ និងមិនធ្វើដំណើរដូច្នោះដែរ។

Benefits from the Hadith

  1. ភាពទូលំទូលាយនៃក្តីសប្បុរសរបស់អល់ឡោះជាម្ចាស់ចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។
  2. ជំរុញឱ្យខិតខំប្រឹងប្រែងឧស្សាហ៍ព្យាយាមក្នុងការគោរពប្រតិបត្តិចំពោះអល់ឡោះ និងឆ្លៀតទាញយកផលប្រយោជន៍ពីពេលវេលាក្នុងពេលដែលមានសុខភាពល្អ និងមានពេលទំនេរ។
View Translations
Language: English Urdu Spanish More ... (68)
More ...