1. ទំព័រ​ដេីម
  2. បញ្ជីទាំងអស់
  3. Da‘wah and Hisbah

ហាទីស្ហ “ពិតប្រាកដណាស់ សាសនាអ៊ីស្លាម គឺងាយស្រួល។ បុគ្គលណាម្នាក់ដែលរឹតបន្តឹងចំពោះសាសនានេះខ្លាំងពេក នោះរូបគេនឹងបរាជ័យ ។ ហេតុនេះ ចូរពួកអ្នកធ្វើឲ្យបានត្រឹមត្រូវ និងព្យាយាមធ្វើឲ្យបានត្រឹមត្រូវ

عَنْ أَبِي هُرَيْرَةَ رضي الله عنه عَنِ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«إِنَّ الدِّينَ يُسْرٌ، وَلَنْ يُشَادَّ الدِّينَ أَحَدٌ إِلَّا غَلَبَهُ، فَسَدِّدُوا وَقَارِبُوا، وَأَبْشِرُوا، وَاسْتَعِينُوا بِالْغَدْوَةِ وَالرَّوْحَةِ وَشَيْءٍ مِنَ الدُّلْجَةِ».

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖
“ពិតប្រាកដណាស់ សាសនាអ៊ីស្លាម គឺងាយស្រួល។ បុគ្គលណាម្នាក់ដែលរឹតបន្តឹងចំពោះសាសនានេះខ្លាំងពេក នោះរូបគេនឹងបរាជ័យ ។ ហេតុនេះ ចូរពួកអ្នកធ្វើឲ្យបានត្រឹមត្រូវ និងព្យាយាមធ្វើឲ្យបានត្រឹមត្រូវ ហើយពួកអ្នកត្រូវរីករាយ និងត្រូវសុំជំនួយ(ពីអល់ឡោះ)ក្នុងការគោរពសក្ការៈ ដូចជាការចេញដំណើរពេលព្រឹក ពេលល្ងាច និងផ្នែកខ្លះនៃពេលយប់”។

صحيح رواه البخاري صحيح البخاري - 39

ពន្យល់

ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ សាសនាអ៊ីស្លាមត្រូវបានស្ថាបនាឡើងលើការផ្តល់ភាពងាយស្រួលក្នុងគ្រប់កិច្ចការទាំងអស់។ ការសម្រួល និងផ្តល់ភាពងាយស្រួលនេះកាន់តែត្រូវបានសង្កត់ធ្ងន់ថែមទៀតនៅពេលមានហេតុផល ដូចជាអសមត្ថភាព និងមានតម្រូវការចាំបាច់។ ការដាក់កំហិតក្នុងការអនុវត្តកិច្ចការសាសនា ហើយការបោះបង់ភាពនូវភាពល្មម(និយមកណ្តាល) នឹងអាចនាំទៅរកភាពទន់ខ្សោយ អសមត្ថភាពបន្តិចម្តងៗ និងបញ្ឈប់ការអនុវត្តកិច្ចការនោះទាំងស្រុង ឬមួយចំនួន។ បន្ទាប់មក ណាពី ﷺ លោកបានជំរុញឱ្យប្រកាន់ផ្លូវកណ្តាលដោយមិនត្រូវជ្រុលនិយមហួសហេតុ។ ដូចនេះ ខ្ញុំបម្រើអល់ឡោះមិនត្រូវធ្វេសប្រហែសចំពោះអ្វីដែលគេបានដាក់បទបញ្ជាឲ្យធ្វើនោះឡើយ ហើយក៏មិនត្រូវធ្វើនូវអ្វីដែលខ្លួនគ្មានលទ្ធភាពនោះដែរ។ ប្រសិនបើគេមិនអាចធ្វើវាឲ្យបានពេញលេញ គឺគេត្រូវព្យាយាមធ្វើវាឲ្យបានខ្លាំង(តាមលទ្ធភាពដែលអាចធ្វើបាន)។
ហើយណាពី ﷺ លោកបានផ្តល់ដំណឹងរីករាយពីផលបុណ្យដ៏ច្រើនលើសលប់ចំពោះទង្វើកុសលដែលគេធ្វើជាប់ជាប្រចាំ ទោះបីជាទង្វើនោះតិចតួចក៏ដោយសម្រាប់អ្នកដែលមិនអាចធ្វើវាឲ្យបានល្អពេញលេញ ព្រោះថាការអសមត្ថភាព ប្រសិនបើនោះមិនមែនកើតចេញពីផលនៃការប្រព្រឹត្តរបស់គេទេនោះ គឺមិនបណ្តាលឱ្យផលបុណ្យរបស់គេថយចុះឡើយ។
ដោយសារធាតុពិត លោកិយនេះ គឺជាកន្លែងធ្វើដំណើរនិងផ្លាស់ទីទៅកាន់ថ្ងៃបរលោក ណាពី ﷺ លោកបានបង្គាប់ប្រើឱ្យស្វែងរកជំនួយសម្រាប់ការអនុវត្តនូវកិច្ចគោរពសក្ការៈជាប្រចាំ ក្នុងពេលវេលាដ៏សកម្មទាំងបីនេះ៖
ទីមួយ. ពេលព្រឹកព្រលឹម៖ រវាងពេលសឡាតស៊ូពុស និងពេលថ្ងៃរះ។
ទីពីរ. ពេលរសៀលបន្ទាប់ពីថ្ងៃជ្រេ។
ទីបី. ពេលយប់ ដែលជាការប្រតិបត្តិពេញមួយយប់ ឬមួយផ្នែកនៃពេលយប់។ ដោយសារការប្រតិបត្តិនៅពេលយប់លំបាកជាងការប្រតិបត្តិនៅពេលថ្ងៃ ទើបលោកបានបញ្ជាឱ្យធ្វើតែមួយផ្នែកអំពីវា ដោយប្រសាសន៍របស់លោកថា៖ “និងផ្នែកខ្លះនៃពេលយប់”។

មេរៀនដែលទាញបានពីហាទីស្ហ

  1. ភាពងាយស្រួល និងការអនុគ្រោះនៃច្បាប់បញ្ញត្តិឥស្លាម ហើយនិងនិយមកណ្តាល រវាងការប្រព្រឹត្តហួសហេតុ និងការធ្វេសប្រហែស។
  2. ចាំបាច់លើខ្ញុំបម្រើអល់ឡោះត្រូវអនុវត្តបទបញ្ជាទាំងឡាយទៅតាមសមត្ថភាពរបស់ខ្លួន ដោយមិនធ្វេសប្រហែស ឬតឹងរឹងពេកនោះឡើយ។
  3. ចាំបាច់លើខ្ញុំបម្រើអល់ឡោះត្រូវជ្រើសរើសពេលវេលាដែលខ្លួនមានថាមពលសម្រាប់ការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់) ហើយពេលវេលាទាំងបីនេះជាពេលដែលរាងកាយមានភាពស្រស់ស្រាយបំផុតសម្រាប់ការគោរពសក្ការៈ ។
  4. អ៊ីម៉ាំ អ៊ិពនូហាជើរ អាល់អាស់ក៏ឡានី បាននិយាយថា៖ វាហាក់ដូចជាណាពី ﷺ លោកមានប្រសាសន៍ទៅកាន់អ្នកដំណើរម្នាក់ ហើយពេលវេលាទាំងបីនេះ គឺជាពេលដ៏ល្អបំផុតសម្រាប់អ្នកធ្វើដំណើរ ដោយលោកបានរំលឹកជននោះអំពីពេលវេលាដែលគេមានថាមពល ព្រោះប្រសិនបើអ្នកដំណើរធ្វើដំណើរទាំងថ្ងៃទាំងយប់ រូបគេនឹងអស់កម្លាំង ហើយឈប់សម្រាកជាមិនខាន។ ប៉ុន្តែ ប្រសិនបើគេជ្រើសរើសធ្វើដំណើរក្នុងពេលវេលាដែលមានថាមពលទាំងនេះ គេនឹងអាចបន្តដំណើរដោយគ្មានការលំបាក។
  5. អ៊ីម៉ាំ អ៊ិពនូហាជើរ ក៏បានបន្ថែមថា៖ ហាទីស្ហនេះចង្អុលបង្ហាញអំពីការទទួលយកការអនុញ្ញាតតាមច្បាប់សាសនា។ ការប្រកាន់យកភាពតឹងរឹងពេកក្នុងករណីដែលមានការអនុញ្ញាត(សម្រួល) គឺជាការប្រព្រឹត្តហួសហេតុ ដូចជាអ្នកដែលបដិសេធមិនតាយ៉ាំមុម(ជំនួសឲ្យការយកវូហ្ទុ) នៅពេលមិនអាចប្រើទឹកបានដែលអាចនាំឱ្យមានគ្រោះថ្នាក់។
  6. អ៊ិពនូអាល់មូនៀរ បាននិយាយាថា៖ ហាទីស្ហនេះគឺជាសញ្ញាមួយក្នុងចំណោមនៃនិមិត្តសញ្ញានៃភាពជាណាពី។ ពួកយើងបានឃើញ ហើយមនុស្សជំនាន់មុនក៏បានឃើញដែរថា អ្នកដែលប្រព្រឹត្តហួសហេតុក្នុងសាសនាតែងតែធ្លាក់ចុះ។ គោលបំណងមិនមែនដើម្បីហាមឃាត់ការស្វែងរកភាពល្អឥតខ្ចោះក្នុងការគោរពសក្ការៈនោះទេ ព្រោះវាជាអំពើល្អ ប៉ុន្តែដើម្បីការពារការប្រព្រឹត្តហួសហេតុដែលនាំឱ្យមានការនឿយណាយ ឬការគោរពសក្ការៈច្រើនពេកដែលអាចប៉ះពាល់ដល់ការគោរពសក្ការៈដែលសំខាន់ជាង ឬការសឡាតជាកាតព្វកិច្ចក្រៅពេលកំណត់ ដូចជាអ្នកដែលសឡាតពេញមួយយប់ រួចដេកជ្រុលមិនបានចូលរួមសឡាតស៊ូពុសជាលក្ខណៈរួមគ្នា(ជាម៉ាអះ) ឬរហូតដល់ព្រះអាទិត្យរះ ដែលហួសពេលកំណត់នៃការសឡាតជាកាតព្វកិច្ច។

បង្ហាញការបកប្រែ

53 ភាសា
EN English الإنجليزية
UR اردو الأوردية
ES Español الإسبانية
ID Indonesia الإندونيسية
UG ئۇيغۇرچە الأيغورية
BN বাংলা البنغالية
TR Türkçe التركية
RU Русский الروسية
BS Bosanski البوسنية
SI සිංහල السنهالية
HI हिन्दी الهندية
ZH 中文 الصينية
FA فارسی الفارسية
VI Tiếng Việt الفيتنامية
TL Tagalog تجالوج
KU Kurdî الكردية
HA Hausa الهوسا
PT Português البرتغالية
ML മലയാളം المليالم
TE తెలుగు التلغو
SW Kiswahili السواحيلية
TA தமிழ் التاميلية
MY မြန်မာ البورمية
TH ไทย التايلندية
DE Deutsch الألمانية
PS پښتو بشتو
AS অসমীয়া الأسامية
SQ Shqip الألبانية
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
KY Кыргызча القيرقيزية
NE नेपाली النيبالية
LT Lietuvių الليتوانية
PRS دری الدرية
SR Српски الصربية
TG тоҷикӣ الطاجيكية
RW Kinyarwanda الكينياروندا
RO Română الرومانية
HU Magyar المجرية
CS Čeština التشيكية
MOS Moore الموري
MG Malagasy المالاجاشية
OM Oromoo الأورومو
KN ಕನ್ನಡ الكانادا
WO Wolof الولوف
AZ Azərbaycan الأذربيجانية
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية