1. ទំព័រ​ដេីម
  2. បញ្ជីទាំងអស់
  3. Da‘wah and Hisbah

ហាទីស្ហ “រាល់សន្លាក់ទាំងអស់របស់មនុស្សត្រូវធ្វើការបរិច្ចាគទានជារៀងរាល់ថ្ងៃដែលព្រះអាទិត្យរះឡើង។

عَنْ أَبِي هُرَيْرَةَ رَضِيَ اللَّهُ عَنْهُ قَالَ: قَالَ رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«كُلُّ سُلَامَى مِنَ النَّاسِ عَلَيْهِ صَدَقَةٌ، كُلَّ يَوْمٍ تَطْلُعُ فِيهِ الشَّمْسُ تَعْدِلُ بَيْنَ الِاثْنَيْنِ صَدَقَةٌ، وَتُعِينُ الرَّجُلَ فِي دَابَّتِهِ فَتَحْمِلُهُ عَلَيْهَا أَوْ تَرْفَعُ لَهُ عَلَيْهَا مَتَاعَهُ صَدَقَةٌ، وَالكَلِمَةُ الطَّيِّبَةُ صَدَقَةٌ، وَكُلُّ خُطْوَةٍ تَمْشِيهَا إِلَى الصَّلَاةِ صَدَقَةٌ، وَتُمِيطُ الأَذَى عَنِ الطَّرِيقِ صَدَقَةٌ».

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“រាល់សន្លាក់ទាំងអស់របស់មនុស្សត្រូវធ្វើការបរិច្ចាគទានជារៀងរាល់ថ្ងៃដែលព្រះអាទិត្យរះឡើង។ ការផ្សះផ្សារវាងបុគ្គលពីរនាក់ដោយយុត្ដិធម៌ ជាការបរិច្ចាគទានមួយ។ ការជួយមនុស្សម្នាក់ឲ្យឡើងជំនិះរបស់ខ្លួន ឬជួយលើកឥវ៉ាន់ដាក់លើជំនិះរបស់គាត់ ជាការបរិច្ចាគទានមួយ។ ពាក្យសម្ដីល្អ ជាការបរិច្ចាគទានមួយ។ រាល់ជំហានដែលគេដើរទៅសឡាត ជាការបរិច្ចាគទានមួយ ហើយការយកអ្វីដែលបង្កបញ្ហាដល់អ្នកដំណើរចេញពីផ្លូវ ក៏ជាការបរិច្ចាគទានមួយដែរ”។

صحيح رواه البخاري ومسلم الأربعون النووية - 26

ពន្យល់

ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ ជនមូស្លីមគ្រប់រូបត្រូវធ្វើការបរិច្ចាគទានជារៀងរាល់ថ្ងៃសម្រាប់សន្លាក់ឆ្អឹងនីមួយៗនៃរាងកាយរបស់ខ្លួនដោយស្ម័គ្រចិត្តទៅចំពោះអល់ឡោះដើម្បីសម្តែងនូវការថ្លែងអំណរគុណដល់អល់ឡោះសម្រាប់ភាពសុខសាន្ត និងសម្រាប់ការដែលទ្រង់បានបង្កើតសម្រាប់ឆ្អឹងនូវសន្លាក់ដែលធ្វើឲ្យគេអាចធ្វើចលនាបាន។ ការបរិច្ចាគទានទាំងនេះអាចត្រូវបានបំពេញតាមរយៈអំពើល្អផ្សេងៗដោយមិនកំណត់ត្រឹមតែការបរិច្ចាគទានដោយទ្រព្យសម្បត្តិនោះឡើយ។ ក្នុងចំណោមនោះមាន៖ ការផ្សះផ្សារវិវាទរវាងគូជម្លោះពីរនាក់ដោយយុត្តិធម៌ គឺជាការបរិច្ចាគទានមួយ។ ការជួយដល់អ្នកដែលត្រូវការជំនួយឲ្យបានឡើងលើសត្វជំនិះរបស់ខ្លួនដោយជួយលើកគាត់ឡើង ឬជួយលើកអីវ៉ាន់ឲ្យគាត់ គឺជាការបរិច្ចាគទានមួយ។ ពាក្យសម្តីល្អៗ ដូចជាហ្ស៊ីកៀរ រឭកទៅចំពោះអល់ឡោះជាម្ចាស់ ការបួងសួង និងការឲ្យសាឡាមជាដើម គឺជាការបរិច្ចាគទានមួយ។ រាល់ជំហាននីមួយៗដែលគេដើរទៅសឡាត គឺជាការបរិច្ចាគទានមួយ។ ការយកអ្វីដែលបង្កបញ្ហាដល់អ្នកដំណើរចេញពីផ្លូវ គឺជាការបរិច្ចាគទានមួយ។

មេរៀនដែលទាញបានពីហាទីស្ហ

  1. រចនាសម្ព័ន្ធនៃឆ្អឹងមនុស្ស និងភាពប្រក្រតីរបស់វា គឺជាឧបការគុណដ៏ធំធេងពីអល់ឡោះជាម្ចាស់។ ដូច្នេះ ឆ្អឹងនីមួយៗត្រូវការផ្តល់ទានជាចាំបាច់ ដើម្បីបង្ហាញនូវការដឹងគុណដ៏ពេញលេញសម្រាប់ឧបការគុណនេះ។
  2. ជំរុញឱ្យធ្វើការថ្លែងអំណរគុណដល់អល់ឡោះជាម្ចាស់ជារៀងរាល់ថ្ងៃចំពោះឧបការគុណដែលគេទទួលបាន។
  3. លើកទឹកចិត្តឲ្យប្រតិបត្តិសឡាតស៊ូណិត និងធ្វើការបរិច្ចាគទានជារៀងរាល់ថ្ងៃ។
  4. ឧត្តមភាពនៃការផ្សះផ្សាររវាងមនុស្ស។
  5. ជំរុញឱ្យជួយដល់បងប្អូនរបស់ខ្លួន ព្រោះការជួយដល់ពួកគេ គឺជាការបរិច្ចាគទាន។
  6. ជំរុញឱ្យចូលរួមសឡាតជាលក្ខណៈរួមគ្នា ដើរទៅកាន់ម៉ាស្ជិត និងអភិរក្សម៉ាស្ជិតតាមរយៈសកម្មភាពទាំងនេះ។
  7. ចាំបាច់ត្រូវមានការគោរពដល់ផ្លូវដើររបស់អ្នកមូស្លីមដោយចៀសវាងអ្វីដែលអាចបង្កគ្រោះថ្នាក់ ឬធ្វើឱ្យប៉ះពាល់ដល់ពួកគេ។

បង្ហាញការបកប្រែ

57 ភាសា
EN English الإنجليزية
UR اردو الأوردية
ES Español الإسبانية
ID Indonesia الإندونيسية
BN বাংলা البنغالية
FR Français الفرنسية
TR Türkçe التركية
RU Русский الروسية
BS Bosanski البوسنية
SI සිංහල السنهالية
HI हिन्दी الهندية
ZH 中文 الصينية
FA فارسی الفارسية
VI Tiếng Việt الفيتنامية
TL Tagalog تجالوج
KU Kurdî الكردية
HA Hausa الهوسا
PT Português البرتغالية
ML മലയാളം المليالم
TE తెలుగు التلغو
SW Kiswahili السواحيلية
TA தமிழ் التاميلية
TH ไทย التايلندية
DE Deutsch الألمانية
PS پښتو بشتو
AS অসমীয়া الأسامية
SQ Shqip الألبانية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
KY Кыргызча القيرقيزية
NE नेपाली النيبالية
LT Lietuvių الليتوانية
PRS دری الدرية
SR Српски الصربية
TG тоҷикӣ الطاجيكية
RW Kinyarwanda الكينياروندا
RO Română الرومانية
HU Magyar المجرية
CS Čeština التشيكية
MOS Moore الموري
MG Malagasy المالاجاشية
OM Oromoo الأورومو
KN ಕನ್ನಡ الكانادا
WO Wolof الولوف
AZ Azərbaycan الأذربيجانية
UZ O‘zbek الأوزبكية
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
BM Bambara البامبارية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية
DA Dansk الدنماركية
RN Kirundi الكيروندي
KMR Kurmancî الكرمنجية
MS Bahasa Melayu الملايو