+ -

عن أبي هريرة رضي الله عنه أن رسول الله صلى الله عليه وسلم قال:
«قَالَ اللهُ: أَنْفِقْ يَا ابْنَ آدَمَ أُنْفِقْ عَلَيْكَ».

[صحيح] - [متفق عليه] - [صحيح البخاري: 5352]
المزيــد ...

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ ចូរអ្នកធ្វើការបរិច្ចាគចុះ ឱកូនចៅអាហ្ទាំ នោះយើងនឹងបរិច្ចាគឲ្យអ្នកវិញ”។

[صحيح] - [متفق عليه] - [صحيح البخاري - 5352]

Explanation

ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ ចូរអ្នកធ្វើការបរិច្ចាគចុះ ឱកូនចៅអាហ្ទាំ(ទាំងការបរិច្ចាគដែលជាកាតព្វកិច្ច និងការបរិច្ចាគដែលស្ម័គ្រចិត្ត) នោះយើងនឹងផ្តល់ភាពទូលំទូលាយ(ធូរធារ)ដល់អ្នក ប្រទានដល់អ្នកនូវរបស់ជំនួស ព្រមទាំងផ្តល់នូវពរជ័យដល់អ្នកចំពោះវា។

Benefits from the Hadith

  1. ជំរុញឲ្យធ្វើការបរិច្ចាគ និងចំណាយក្នុងមាគ៌ាអល់ឡោះ។
  2. ការបរិច្ចាគទានក្នុងផ្លូវសប្បុរសស្ថិតក្នុងចំណោមមូលហេតុដ៏ចម្បងមួយដែលនាំឲ្យទទួលបាននូវពរជ័យនៅក្នុងលាភសក្ការៈ ធ្វើឲ្យលាភសក្ការៈកាន់តែកើនឡើងទ្វេដង ព្រមទាំងទទួលបាននូវការជំនួសពីអល់ឡោះចំពោះអ្វីដែលគេបានបរិច្ចាគនោះ។
  3. ហាទីស្ហនេះ ស្ថិតក្នុងចំណោមហាទីស្ហដែលណាពី ﷺ លោករាយការណ៍ពីម្ចាស់របស់លោក ដែលគេឲ្យឈ្មោះថា ហាទីស្ហគុតស៊ីយ៍ ឬ ហាទីស្ហអ៊ីឡើហ៊ីយ៍។ វាជាហាទីស្ហដែលពាក្យពេចន៍ និងអត្ថន័យរបស់វា គឺមកពីអល់ឡោះជាម្ចាស់ គ្រាន់តែវាពុំមានលក្ខណៈពិសេសណាមួយដូចគម្ពីរគួរអានដែលអល់ឡោះជាម្ចាស់ទ្រង់ផ្តល់ដល់វាលើសពីពាក្យពេចន៍ដទៃនោះឡើយ ដូចជាការសូត្រវាទទួលបាននូវផលបុណ្យ ការជម្រះសម្អាតមុនប៉ះពាល់វា ភាពអច្ឆរិយៈ និងលក្ខណៈពិសេសផ្សេងៗទៀត។
Translation: English Urdu Spanish Indonesian Uyghur Bengali French Turkish Russian Bosnian Sinhala Indian Chinese Persian Vietnamese Tagalog Kurdish Hausa Portuguese Malayalam Telgu Swahili Tamil Burmese German Japanese Pashto Assamese Albanian Swedish amharic Dutch Gujarati Kyrgyz Nepali Yoruba Lithuanian Dari Serbian Somali Tajik Kinyarwanda Romanian Hungarian Czech الموري Malagasy Oromo Kannada الولوف البلغارية Azeri Ukrainian الجورجية المقدونية
View Translations