عن ابنِ عَبَّاسٍ رضي الله عنهما عن النبيِّ صلى الله عليه وسلم قال:
«أُمِرْتُ أَنْ أَسْجُدَ عَلَى سَبْعَةِ أَعْظُمٍ: عَلَى الْجَبْهَةِ وَأَشَارَ بِيَدِهِ عَلَى أَنْفِهِ، وَالْيَدَيْنِ، وَالرُّكْبَتَيْنِ، وَأَطْرَافِ الْقَدَمَيْنِ، وَلَا نَكْفِتَ الثِّيَابَ وَالشَّعَرَ».

[صحيح] - [متفق عليه] - [صحيح البخاري: 812]
المزيــد ...

អំពី អ៊ិពនូអាប់ហ្ពាស رضي الله عنهما អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖
“ខ្ញុំត្រូវបានគេបញ្ជាឱ្យក្រាបស៊ូជោត(ក្រាបថ្វាយបង្គំ)លើអវយវៈទាំងប្រាំពីរគឺ ថ្ងាស ហើយលោកបានចង្អុលទៅកាន់ច្រមុះរបស់លោក ដៃទាំងពីរ ក្បាលជង្គង់ទាំងពីរ និងចុងម្រាមជើងទាំងពីរ។ ហើយយើងមិនត្រូវមូរសម្លៀកបំពាក់ ឬសក់ឡើយ”។

[صحيح] - [متفق عليه] - [صحيح البخاري - 812]

Explanation

ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ អល់ឡោះជាម្ចាស់បានបញ្ជាលោកឱ្យក្រាបស៊ូជោតក្នុងពេលសឡាតលើអវយវៈទាំងប្រាំពីរនៃរាងកាយ៖
ទីមួយ៖ ថ្ងាស៖ ជាផ្នែកនៃមុខដែលស្ថិតនៅខាងលើច្រមុះ និងភ្នែក។ ហើយណាពី ﷺ លោកបានចង្អុលទៅច្រមុះរបស់លោក ដើម្បីជាការបញ្ជាក់ថា ថ្ងាសនិងច្រមុះ គឺជាសរីរាង្គតែមួយក្នុងចំណោមសរីរាង្គទាំងប្រាំពីរ និងដើម្បីបញ្ជាក់ថា អ្នកស៊ូជោតត្រូវដាក់ច្រមុះប៉ះនឹងដី។
ទីពីរ និងទីបី៖ បាតដៃទាំងពីរ
ទីបួន និងទីប្រាំ៖ ក្បាលជង្គង់ទាំងពីរ
ទីប្រាំមួយ និងទីប្រាំពីរ៖ ចុងម្រាមជើងទាំងពីរ
ហើយលោកបានបង្គាប់ប្រើពួកយើងមិនឱ្យចងសក់ ឬមូរសម្លៀកបំពាក់របស់យើងពេលស៊ូជោតលើដីដើម្បីការពារវាឡើយ។ ផ្ទុយទៅវិញ យើងត្រូវទុកវាឱ្យធ្លាក់លើដី បន្ទាប់មក ក្រាបស៊ូជូតជាមួយនឹងអវយវៈទាំងនោះ។

Benefits from the Hadith

  1. ចាំបាច់ត្រូវស៊ូជោតលើអវយវៈទាំងប្រាំពីរក្នុងពេលសឡាត។
  2. ការមូរសម្លៀកបំពាក់ និងសក់នៅក្នុងពេលសឡាត គឺជាប្រការដលគេមិនពេញចិត្ត(ម៉ាក្រុះ)។
  3. ចាំបាច់លើអ្នកសឡាតត្រូវមានភាពនឹងនរក្នុងការសឡាតរបស់ខ្លួនដោយត្រូវដាក់អវយវៈស៊ូជោតទាំងប្រាំពីរលើដីឲ្យបានយូរបន្តិចដោយមិនត្រូវងើបភ្លាមនោះឡើយ ដើម្បីឲ្យគេអាចសូត្រហ្ស៊ីកៀរដែលច្បាប់បានកំណត់។
  4. ការហាមឃាត់មិនឲ្យចងសក់ គឺអនុវត្តចំពោះតែបុរសប៉ុណ្ណោះ ដោយសារស្ត្រីត្រូវបានបង្គាប់ឱ្យបិទបាំងរាយកាយនៅក្នុងពេលសឡាត។
View Translations
Language: English Urdu Spanish More ... (56)
More ...