عَنْ عَائِشَةَ أُمِّ المُؤْمِنينَ رَضي الله عنها أَنَّهَا قَالَتْ:
إِنَّ أُمَّ حَبِيبَةَ بِنْتَ جَحْشٍ الَّتِي كَانَتْ تَحْتَ عَبْدِ الرَّحْمَنِ بْنِ عَوْفٍ شَكَتْ إِلَى رَسُولِ اللهِ صلى الله عليه وسلم الدَّمَ، فَقَالَ لَهَا: «امْكُثِي قَدْرَ مَا كَانَتْ تَحْبِسُكِ حَيْضَتُكِ، ثُمَّ اغْتَسِلِي». فَكَانَتْ تَغْتَسِلُ عِنْدَ كُلِّ صَلَاةٍ.

[صحيح] - [رواه مسلم] - [صحيح مسلم: 334]
المزيــد ...

អំពី អាអ៊ីស្ហះ អ៊ុមមុលមុមីនីន رضي الله عنها ពិតណាស់ គាត់បាននិយាយថា៖
អ៊ុមមូហាពីហ្ពះ ពិនទី ហ្ជះស្ហ៊ិន ដែលធ្លាប់ជាភរិយារបស់ អាប់ទុលរ៉ោះម៉ាន ពិន អោហ្វ បានត្អូញត្អែរទៅកាន់រ៉ស៊ូលុលឡោះ ﷺ អំពីឈាម(ដែលធ្លាក់មករហូត)។ ពេលនោះ លោកបានប្រាប់នាងថា៖ “ចូរអ្នករង់ចាំនូវរយៈពេលដែលរដូវរបស់អ្នកធ្លាប់មក។ បន្ទាប់មក ចូរអ្នកងូតទឹកសម្អាត”។ ដូចនេះ នាងក៏បានងូតទឹកនៅរៀងរាល់ពេលសឡាត។

[صحيح] - [رواه مسلم] - [صحيح مسلم - 334]

Explanation

មានសហាហ្ពាត់ជាស្ត្រីម្នាក់បានត្អូញត្អែរទៅកាន់ណាពី ﷺ អំពីការធ្លាក់ឈាមជាប់រហូត។ ពេលនោះ លោកបានបង្គាប់ប្រើឱ្យនាងផ្អាកសឡាតក្នុងរយៈពេលដែលនាងតែងមានរដូវមុនពេលមានបញ្ហានេះកើតឡើង។ បន្ទាប់មក នាងត្រូវងូតទឹកសម្អាតកាយ ហើយសឡាត។ ដូចនេះ នាងក៏បានងូតទឹកដោយស្ម័គ្រចិត្តរៀងរាល់ពេលសឡាត។

Benefits from the Hadith

  1. ឈាមជំងឺ គឺជាឈាមដែលនៅបន្តធ្លាក់ក្រោយពេលមានរដូវធម្មតារបស់ស្ត្រី។
  2. ស្ត្រីដែលមានបញ្ហានេះ ត្រូវចាត់ទុកខ្លួនឯងថាកំពុងមានរដូវក្នុងរយៈពេលដែលនាងតែងមករដូវជាធម្មតា មុនពេលនាងជួបបញ្ហានេះ។
  3. នៅពេលដែលផុតរយៈពេលនៃរដូវធម្មតារបស់ខ្លួន ស្ត្រីត្រូវបានចាត់ទុកថាជ្រះស្អាតពីឈាមរដូវ ទោះបីជាឈាមនៅតែបន្តធ្លាក់មកក៏ដោយ ហើយនាងត្រូវងូតទឹកសម្អាតខ្លួនពីឈាមរដូវនោះ។
  4. ស្ត្រីដែលមានបញ្ហានេះមិនតម្រូវឲ្យងូតទឹកសម្អាតខ្លួនរៀងរាល់ពេលសឡាតឡើយ។ ការងូតទឹកសម្អាតខ្លួនរបស់ស្ត្រីជាសហាហ្ពាត់ខាងលើ គឺផ្អែកលើហេតុផលផ្ទាល់ខ្លួនរបស់នាងប៉ុណ្ណោះ។ ប្រសិនបើវាជាប្រការចាំបាច់មែននោះ ច្បាស់ជារ៉ស៊ូលុលឡោះ ﷺ នឹងបញ្ជាក់ប្រាប់ដល់នាងជាមិនខាន។
  5. ស្ត្រីដែលមានឈាមជំងឺត្រូវយកវូហ្ទុរៀងរាល់ពេលសឡាត ព្រោះហាហ្ទាស(ភាពកខ្វក់)របស់នាងមានជាប់ជានិច្ច ឥតដាច់ឡើយ។ ករណីនេះដូចគ្នាទៅនឹងអ្នកដែលមានបញ្ហាទឹកនោម ឬដើរខ្យល់ជាប់ជានិច្ចដូច្នោះដែរ។
  6. ត្រូវសួរអ្នកចេះដឹងអំពីបញ្ហាក្នុងសាសនាដែលខ្លួនជួបប្រទះ ព្រោះថាស្ត្រីម្នាក់នេះបានត្អូញត្អែរទៅកាន់ណាពី ﷺ និងសួរលោកអំពីការធ្លាក់ឈាមច្រើនដែលនាងជួបប្រទះ។
View Translations
Language: English Urdu Spanish More ... (55)