عَنْ مُعَاذَةَ قَالَتْ:
سَأَلْتُ عَائِشَةَ، فَقُلْتُ: مَا بَالُ الْحَائِضِ تَقْضِي الصَّوْمَ، وَلَا تَقْضِي الصَّلَاةَ؟ فَقَالَتْ: أَحَرُورِيَّةٌ أَنْتِ؟ قُلْتُ: لَسْتُ بِحَرُورِيَّةٍ، وَلَكِنِّي أَسْأَلُ. قَالَتْ: كَانَ يُصِيبُنَا ذَلِكَ، فَنُؤْمَرُ بِقَضَاءِ الصَّوْمِ، وَلَا نُؤْمَرُ بِقَضَاءِ الصَّلَاةِ.

[صحيح] - [متفق عليه] - [صحيح مسلم: 335]
المزيــد ...

អំពី មូអាហ្សះ បាននិយាយថា៖
ខ្ញុំបានសួរអាអ៊ីស្ហះថា៖ ហេតុអ្វីបានជាអ្នកដែលមានរដូវតម្រូវឲ្យបួសសង តែមិនតម្រូវឲ្យសឡាតសង? ពេលនោះ គាត់បាននិយាយថា៖ តើនាងជាពួក “ហារូរីយ៉ះ” ឬ? ខ្ញុំបានតបថា៖ ខ្ញុំមិនមែនជាពួកហារូរីយ៉ះ ទេ។ ប៉ុន្តែខ្ញុំគ្រាន់តែសួរ(ចង់ដឹង)ប៉ុណ្ណោះ។ គាត់បាននិយាយថា៖ ពួកយើងធ្លាប់ជួបបញ្ហានេះ ហើយគេប្រើពួកយើងឲ្យបួសសង តែមិនបានប្រើពួកយើងឲ្យសឡាតសងឡើយ។

[صحيح] - [متفق عليه] - [صحيح مسلم - 335]

Explanation

មូអាហ្សះ អាល់អាទើវីយ៉ះ បានសួរអ៊ុមមុលមុមីនីន អាអ៊ីស្ហះ رضي الله عنها ថា៖ ហេតុអ្វីបានជាអ្នកដែលមានរដូវតម្រូវឲ្យបួសសង តែមិនតម្រូវឲ្យសឡាតសង? ពេលនោះ អាអ៊ីស្ហះបានសួរទៅកាន់នាងថា៖ តើនាងជាពួក“ខវ៉ារិច អាល់ហារូរីយ៉ះ”ដែលចូលចិត្តសួរសំណួរដើម្បីដេញដោល និងធ្វើឲ្យមានភាពតឹងរឹងឬ? នាងបានឆ្លើយថា៖ ខ្ញុំមិនមែនជាពួកហារូរីយ៉ះទេ។ ប៉ុន្តែខ្ញុំគ្រាន់តែសួរចង់ដឹងប៉ុណ្ណោះ។ អាអ៊ីស្ហះបានតបថា៖ ពួកយើងធ្លាប់ជួបបញ្ហានេះនៅក្នុងសម័យកាលណាពី ﷺ ហើយគេប្រើពួកយើងឲ្យបួសសង តែមិនបានប្រើពួកយើងឲ្យសឡាតសងឡើយ។

Benefits from the Hadith

  1. បដិសេធចំពោះអ្នកដែលសួរសំណួរបែបផ្ចាញ់ផ្ចាល និងដេញដោល។
  2. ហារូរីយ៉ះ គឺជាឈ្មោះដែលដាក់តាមទីក្រុងមួយនៅជិតគួហ្វះដែលមានឈ្មោះថា "ហារូរ៉ក"។ ពួកគេគឺជាក្រុមមួយនៅក្នុងចំណោមក្រុមខវ៉ារិច។ គេប្រដូចពួកគេទៅនឹងពួកខវ៉ារិច ដោយសារតែភាពតឹងរ៉ឹងក្នុងកិច្ចការរបស់ពួកគេ ក៏ដូចជាការសួរដេញដោល និងភាពរឹងចចេសរបស់ពួកគេ។
  3. អ្នកចេះដឹងចាំបាច់ត្រូវធ្វើការបញ្ជាក់ប្រាប់ចំពោះអ្នកដែលចង់ដឹង និងសុំការណែនាំពិតប្រាកដ។
  4. ការឆ្លើយតបដោយលើកយកនូវភស្តុតាង គឺជារឿងចម្បង ពីព្រោះអាអ៊ីស្ហះ رضي الله عنها មិនបានបង្ហាញចម្លើយចំពោះអត្ថន័យ ឬគោលបំណងដែលគេបានសួរគាត់នោះឡើយ។ នោះក៏ព្រោះតែការឆ្លើយដោយប្រើភស្តុតាង គឺច្បាស់ជាង និងបិទផ្លូវតវាសម្រាបអ្នកប្រឆាំង។
  5. ទទួលអនុវត្តនូវក្បួនច្បាប់របស់អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ﷺ ទោះបីជាគេមិនដឹងពីបុព្វហេតុរបស់វាក៏ដោយ។
  6. អាន់ណាវ៉ាវី បាននិយាយថា៖ អត្ថន័យនៃពាក្យសម្តីរបស់អាអ៊ីស្ហះ رضي الله عنها ដែលថា ក្រុមមួយក្នុងចំណោមពួកខវ៉ារិច គឺពួកគេដាក់កាតព្វកិច្ចឲ្យស្ត្រីត្រូវសឡាតសងវិញនៅពេលដែលខ្លួនជ្រះស្អាតពីឈាមរដូវចំពោះសឡាតដែលខ្លួនមិនប្រតិបត្តិក្នុងពេលមានរដូវ ដែលវាផ្ទុយពីការឯកភាពគ្នារបស់អ្នកឥស្លាមទាំងឡាយ។ ហើយការសួររបស់អាអ៊ីស្ហះបែបនេះ គឺជាការសួរបែបបដិសេធ ពោលគឺបដិសេធចំពោះវិធីសាស្រ្តរបស់ពួកហារូរីយ៉ះ ហើយវាជាវិធីសាស្ត្រដ៏អាក្រក់បំផុត។
View Translations
Language: English Urdu Spanish More ... (34)