عَنْ حُمْرَانَ مَوْلَى عُثْمَانَ بْنِ عَفَّانَ رضي الله عنه:
أَنَّهُ رَأَى عُثْمَانَ بْنَ عَفَّانَ دَعَا بِوَضُوءٍ، فَأَفْرَغَ عَلَى يَدَيْهِ مِنْ إِنَائِهِ، فَغَسَلَهُمَا ثَلَاثَ مَرَّاتٍ، ثُمَّ أَدْخَلَ يَمِينَهُ فِي الْوَضُوءِ، ثُمَّ تَمَضْمَضَ وَاسْتَنْشَقَ وَاسْتَنْثَرَ، ثُمَّ غَسَلَ وَجْهَهُ ثَلَاثًا، وَيَدَيْهِ إِلَى الْمِرْفَقَيْنِ ثَلَاثًا، ثُمَّ مَسَحَ بِرَأْسِهِ، ثُمَّ غَسَلَ كُلَّ رِجْلٍ ثَلَاثًا، ثُمَّ قَالَ: رَأَيْتُ النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ يَتَوَضَّأُ نَحْوَ وُضُوئِي هَذَا، وَقَالَ: «مَنْ تَوَضَّأَ نَحْوَ وُضُوئِي هَذَا ثُمَّ صَلَّى رَكْعَتَيْنِ لَا يُحَدِّثُ فِيهِمَا نَفْسَهُ غَفَرَ اللهُ لَهُ مَا تَقَدَّمَ مِنْ ذَنْبِهِ».
[صحيح] - [متفق عليه] - [صحيح البخاري: 164]
المزيــد ...
អំពី ហ៊ុមរ៉ន ដែលជាអ្នកបម្រើរបស់អ៊ូស្មាន ពិន អាហ្វហ្វាន ពិតណាស់ គាត់បានឃើញអ៊ូស្មាន ពិន អាហ្វហ្វាន សុំទឹកសម្រាប់ទឹកវូហ្ទុ។ បន្ទាប់មក គាត់ចាក់ទឹកពីធុងដាក់ក្នុងដៃទាំងពីរ រួចលាងវាបីដង ហើយគាត់ដាក់ដៃស្តាំរបស់គាត់ចូលក្នុងទឹកវូហ្ទុ រួចគាត់ខ្ពុរមាត់ និងស្រូបទឹកចូលច្រមុះ រួចញើសចេញមកវិញ។ បន្ទាប់មក គាត់លាងមុខរបស់គាត់ចំនួនបីដង និងលាងដៃទាំងពីររបស់គាត់រហូតដល់កែងដៃចំនួនបីដង។ ក្រោយមក គាត់ជូតក្បាលរបស់គាត់។ រួចមក គាត់លាងជើងម្ខាងៗចំនួនបីដង។ បន្ទាប់មក គាត់បាននិយាយថា៖ ខ្ញុំបានឃើញណាពី ﷺ លោកយកវូហ្ទុដូចការយកវូហ្ទុរបស់ខ្ញុំនេះ ហើយលោកបានមានប្រសាសន៍ថា៖ “ជនណាហើយដែលយកវូហ្ទុដូចកវូហ្ទុរបស់ខ្ញុំនេះ បន្ទាប់មក គេសឡាតពីររ៉ក្អាត់ ដោយមិនគិតអំពីវត្ថុលោកិយនៅក្នុងចិត្តរបស់គេនៅក្នុងរ៉ក្អាត់ទាំងពីរនោះ អល់ឡោះជាម្ចាស់នឹងអភ័យទោសឲ្យជននោះនូវបាបកម្មទាំងឡាយដែលរូបគេបានសាងកន្លងមក”។
[صحيح] - [متفق عليه] - [صحيح البخاري - 164]
អ៊ូស្មាន ពិន អាហ្វហ្វាន رضي الله عنه បានបង្រៀនពីរបៀបយកទឹកវូហ្ទុរបស់ណាពី ﷺ តាមវិធីសាស្ត្រអនុវត្តផ្ទាល់ដើម្បីឲ្យកាន់តែច្បាស់ និងងាយយល់។ គាត់បានសុំទឹកពីគេមួយធុង រួចគាត់ចាក់ទឹកលើដៃរបស់គាត់ទាំងពីរ(លាងប្រអប់ដៃ)ចំនួនបីដង។ បន្ទាប់ពីនោះមក គាត់ដាក់ដៃស្តាំរបស់គាត់ចូលក្នុងធុងនោះ។ បន្ទាបមក គាត់ក្បុងទឹកដាក់ចូលមាត់ រួចខ្ពុរមាត់ ហើយខ្ជាក់ចេញមកវិញ។ បន្ទាប់មកគាត់បានស្រូបទឹកចូលច្រមុះ រួចញើសចេញមកវិញ។ បន្ទាប់មក គាត់លាងមុខរបស់គាត់ចំនួនបីដង។ បន្ទាប់មកទៀត គាត់លាងដៃទាំងពីររបស់គាត់រហូតដល់កែងដៃចំនួនបីដង។ ក្រោយមក គាត់ផ្សើមដៃរបស់គាត់នឹងទឹក រួចជូតក្បាលចំនួនមួយដង។ បន្ទាប់មកទៀត គាត់លាងជើងទាំងពីររបស់គាត់រហូតដល់ភ្នែកគោលចំនួនបីដង។
នៅពេលដែលគាត់យកវូហ្ទុរួចរាល់ អ៊ូស្មាន رضي الله عنه បានប្រាប់ពួកគេថា ជាការពិតណាស់ គាត់បានឃើញណាពី ﷺ យកវូហ្ទុតាមរបៀបនេះ ហើយណាពី ﷺ លោកបានផ្តល់ដំណឹងរីករាយដល់ពួកគេថា ជាការពិតណាស់ ជនណាហើយដែលបានយកវូហ្ទុដូចវូហ្ទុរបស់លោក បន្ទាប់មក គេសឡាតចំនួនពីររ៉ក្អាត់ប្រកបដោយការកោតខ្លាចនិងនឹងនរនៅចំពោះមុខអល់ឡោះជាម្ចាស់ នោះអល់ឡោះជាម្ចាស់នឹងតបស្នងចំពោះការយកវូហ្ទុយ៉ាងពេញលេញ និងការសឡាតដោយចិត្តជ្រះថ្លារបស់គេនេះនូវការអភ័យទោសដល់រូបគេនូវបាបកម្មទាំងឡាយដែលរូបគេបានសាងកន្លងមក។