عَنْ وَائِل بن حُجرٍ رضي الله عنه قَالَ:
صَلَّيْتُ مَعَ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، فَكَانَ يُسَلِّمُ عَنْ يَمِينِهِ: «السَّلَامُ عَلَيْكُمْ وَرَحْمَةُ اللَّهِ وَبَرَكَاتُهُ»، وَعَنْ شِمَالِهِ: «السَّلَامُ عَلَيْكُمْ وَرَحْمَةُ اللَّهِ».

[حسن] - [رواه أبو داود] - [سنن أبي داود: 997]
المزيــد ...

អំពី វ៉ាអ៊ិល ពិន ហ៊ុជ្ជរ៍ رضي الله عنه បាននិយាយថា៖
ខ្ញុំធ្លាប់បានសឡាតជាមួយណាពី ﷺ ។ នៅពេលលោកឲ្យសាឡាមទៅខាងស្ដាំ លោកសូត្រថា៖ “السَّلَامُ عَلَيْكُمْ وَرَحْمَةُ اللَّهِ وَبَرَكَاتُهُ” ហើយឲ្យសាឡាមទៅខាងឆ្វេងដោយសូត្រថា៖ “السَّلَامُ عَلَيْكُمْ وَرَحْمَةُ اللَّهِ” ។

[حسن] - [رواه أبو داود] - [سنن أبي داود - 997]

ពន្យល់

នៅពេលដែលណាពី ﷺ លោកបញ្ចប់សឡាត គឺលោកឲ្យសាឡាមទៅខាងស្តាំនិងខាងឆ្វេង ដោយងាកមុខទៅខាងស្តាំព្រមជាមួយនឹងពោលថា៖ “السَّلَامُ عَلَيْكُمْ وَرَحْمَةُ اللَّهِ وَبَرَكَاتُهُ” (សូមសន្តិភាព ក្ដីករុណា និងពរជ័យពីអល់ឡោះកើតមានដល់ពួកអ្នក) និងងាកមុខទៅខាងឆ្វេងព្រមជាមួយនឹងពោលថា៖ “السَّلَامُ عَلَيْكُمْ وَرَحْمَةُ اللَّهِ” (សូមសន្តិភាព និងក្ដីករុណារបស់អល់ឡោះកើតមានដល់ពួកអ្នក)

មេរៀនដែលទាញបានពីហាទីស្ហ

  1. បង្គាប់ប្រើឲ្យឲ្យសាឡាមចំនួនពីរដងក្នុងសឡាត ហើយពិតណាស់ វាជាគោលគ្រឹះ(រូកុន)មួយក្នុងចំណោមគោលគ្រឹះនៃសឡាត។
  2. ស៊ូណិតបន្ថែមនូវពាក្យ “وَبَرَكَاتُه” ម្តងម្កាល ពីព្រោះណាពី ﷺ មិនបានធ្វើវាជាប្រចាំឡើយ។
  3. ការពោលពាក្យឲ្យសាឡាម គឺជាគោលគ្រឹះ(រូកុន)ដែលចាំបាច់ដាច់ខាត។ ចំណែកឯការងាកមុខពេលឲ្យសាឡាម គឺជាប្រការគួរគប្បី(ស៊ូណិត)។
  4. គប្បីពោលពាក្យ “السَّلَامُ عَلَيْكُمْ وَرَحْمَةُ اللَّهِ” ព្រមគ្នាជាមួយនឹងការងាកមុខ មិនមែនមុន ឬក្រោយពេលងាកមុខឡើយ។
បង្ហាញការបកប្រែ
ភាសា: الإنجليزية الأوردية الإسبانية បន្ថែមទៀត (46)
បន្ថែមទៀត