1. ទំព័រ​ដេីម
  2. បញ្ជីទាំងអស់
  3. Virtues and Manners

ហាទីស្ហ “ចូរអ្នកកោតខ្លាចអល់ឡោះទោះបីជាអ្នកស្ថិតនៅទីណាក៏ដោយ។ ចូរអ្នកធ្វើអំពើល្អបន្ទាប់ពីធ្វើអំពើអាក្រក់រួចដើម្បីលុបលាងនូវអំពើអាក្រក់នោះ។ ហើយចូរអ្នកប្រាស្រ័យទាក់ទងជាមួយមនុស្សដោយសីលធម៌ល្អ”។

‌عَنْ ‌أَبِي ‌ذَرٍّ، ‌جُنْدُبِ ‌بْنِ ‌جُنَادَةَ، ‌وَأَبِي ‌عَبْدِ ‌الرَّحْمَنِ، ‌مُعَاذِ بْنِ جَبَلٍ رَضِيَ اللَّهُ عَنْهُمَا عَنْ رَسُولِ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«اتَّقِ اللَّهَ حَيْثُمَا كُنْت، وَأَتْبِعْ السَّيِّئَةَ الْحَسَنَةَ تَمْحُهَا، وَخَالِقْ النَّاسَ بِخُلُقٍ حَسَنٍ».

អំពី អាពូហ្សើរ ជុនទុប ពិន ជូណាហ្ទះ និង អាពូអាប់ទុលរ៉ោះម៉ាន មូអាស ពិន ជើហ្ពាល់ رضي الله عنهما អំពីរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“ចូរអ្នកកោតខ្លាចអល់ឡោះទោះបីជាអ្នកស្ថិតនៅទីណាក៏ដោយ។ ចូរអ្នកធ្វើអំពើល្អបន្ទាប់ពីធ្វើអំពើអាក្រក់រួចដើម្បីលុបលាងនូវអំពើអាក្រក់នោះ។ ហើយចូរអ្នកប្រាស្រ័យទាក់ទងជាមួយមនុស្សដោយសីលធម៌ល្អ”។

قال الترمذي: حديث حسن رواه الترمذي الأربعون النووية - 18

ពន្យល់

ណាពី ﷺ លោកបានបង្គាប់ប្រើនូវបីប្រការ៖ ទីមួយ៖ ត្រូវកោតខ្លាចអល់ឡោះជាម្ចាស់ដោយអនុវត្តនូវបទបញ្ជាទាំងឡាយរបស់ទ្រង់ និងបោះបង់នូវប្រការទាំងឡាយដែលទ្រង់បានហាមឃាត់នៅគ្រប់ទីកន្លែង គ្រប់ពេលវេលា និងគ្រប់ស្ថានភាព ទាំងពេលស្ងាត់កំបាំង ទាំងបើកចំហ ទាំងក្នុងពេលសុខសាន្ត និងទាំងក្នុងពេលជួបគ្រោះ។ ទីពីរ៖ នៅពេលដែលអ្នកបានជ្រុលជ្រួសប្រព្រឹត្តអំពើអាក្រក់ ចូរអ្នករួសរាន់សាងអំពើល្អបន្ទាប់ពីនោះ ដូចជាការសឡាត បរិច្ចាគទាន ធ្វើអំពើសប្បុរស ភ្ជាប់ទំនាក់ទំនង និងសារភាពកំហុស(តាវហ្ពាត់)ជាដើម ព្រោះការធ្វើដូច្នោះ គឺជួយលុបលាងនូវអំពើអាក្រក់។ ទីបី៖ ត្រូវប្រាស្រ័យទាក់ទងជាមួយមនុស្សប្រកបដោយសីលធម៌ល្អ ដូចជាមានទឹកមុខញញឹម មានភាពទន់ភ្លន់ ធ្វើអំពើល្អ និងមិនធ្វើអាក្រក់ដាក់ពួកគេ។

មេរៀនដែលទាញបានពីហាទីស្ហ

  1. បញ្ជាក់ពីក្តីសប្បុរសរបស់អល់ឡោះជាម្ចាស់ចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ដោយទ្រង់ផ្តល់នូវក្ដីមេត្តាករុណា ការអភ័យទោស និងការអធ្យាស្រ័យចំពោះបាបកម្មទាំងឡាយ។
  2. ហាទីស្ហនេះផ្ទុកទៅដោយសិទ្ធិទាំងបី៖ សិទ្ធិរបស់អល់ឡោះជាម្ចាស់ តាមរយៈការកោតខ្លាចចំពោះទ្រង់ សិទ្ធិចំពោះខ្លួនឯង តាមរយៈការធ្វើអំពើល្អ និងចាកឆ្ងាយពីអំពើអាក្រក់ ហើយនិងសិទ្ធិចំពោះមនុស្ស តាមរយៈការប្រាស្រ័យទាក់ទងជាមួយនឹងពួកគេដោយសីលធម៌ល្អ។
  3. ជំរុញឲ្យធ្វើអំពើល្អបន្ទាប់ពីជ្រុលជ្រួសធ្វើអំពើអាក្រក់។ សីលធម៌ល្អ ក៏ការកត្តាចំបាច់មួយនៃការកោតខ្លាចអល់ឡោះដែរ។ ការលើកឡើងពីវាជាពិសេសនៅត្រង់នេះ គឺដោយសារតែត្រូវការបញ្ជាក់ប៉ុណ្ណោះ។

បង្ហាញការបកប្រែ

49 ភាសា
EN English الإنجليزية
UR اردو الأوردية
ES Español الإسبانية
ID Indonesia الإندونيسية
BN বাংলা البنغالية
FR Français الفرنسية
TR Türkçe التركية
RU Русский الروسية
BS Bosanski البوسنية
SI සිංහල السنهالية
HI हिन्दी الهندية
ZH 中文 الصينية
FA فارسی الفارسية
VI Tiếng Việt الفيتنامية
TL Tagalog تجالوج
KU Kurdî الكردية
HA Hausa الهوسا
PT Português البرتغالية
ML മലയാളം المليالم
TE తెలుగు التلغو
SW Kiswahili السواحيلية
TA தமிழ் التاميلية
MY မြန်မာ البورمية
TH ไทย التايلندية
DE Deutsch الألمانية
PS پښتو بشتو
SQ Shqip الألبانية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
NE नेपाली النيبالية
YO Yorùbá اليوروبا
LT Lietuvių الليتوانية
PRS دری الدرية
SR Српски الصربية
TG тоҷикӣ الطاجيكية
RO Română الرومانية
HU Magyar المجرية
CS Čeština التشيكية
MOS Moore الموري
MG Malagasy المالاجاشية
KN ಕನ್ನಡ الكانادا
UZ O‘zbek الأوزبكية
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية
DA Dansk الدنماركية
KMR Kurmancî الكرمنجية
បញ្ជីទាំងអស់