1. ទំព័រ​ដេីម
  2. បញ្ជីទាំងអស់
  3. The Creed

ហាទីស្ហ ពិតប្រាកដណាស់ ខ្ញុំសូមប្រកាសអំពីភក្ដីភាពរបស់ខ្ញុំចំពោះអល់ឡោះ ដោយបដិសេធមិនទទួលយកអ្នកណាម្នាក់ជាទីស្រឡាញ់(ខលីល)ឡើយ។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានជ្រើសរើសខ្ញុំធ្វើជាមនុស្សជាទីស្រឡាញ់(ខលីល) ដូចដែលទ្រង់បានជ្រើសរើសណាពីអ៊ីព្រហ៊ីមធ្វើជាមនុស្សជាទីស្រឡាញ់(របស់ទ្រង់)ដែរ

عن جندب رضي الله عنه قال:
سَمِعْتُ النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَبْلَ أَنْ يَمُوتَ بِخَمْسٍ وَهُوَ يَقُولُ «إِنِّي أَبْرَأُ إِلَى اللهِ أَنْ يَكُونَ لِي مِنْكُمْ خَلِيلٌ فَإِنَّ اللهَ تَعَالَى قَدِ اتَّخَذَنِي خَلِيلًا كَمَا اتَّخَذَ إِبْرَاهِيمَ خَلِيلًا، وَلَوْ كُنْتُ مُتَّخِذًا مِنْ أُمَّتِي خَلِيلًا لَاتَّخَذْتُ أَبَا بَكْرٍ خَلِيلًا! أَلَا وَإِنَّ مَنْ كَانَ قَبْلَكُمْ كَانُوا يَتَّخِذُونَ قُبُورَ أَنْبِيَائِهِمْ وَصَالِحِيهِمْ مَسَاجِدَ، أَلَا فَلَا تَتَّخِذُوا الْقُبُورَ مَسَاجِدَ! إِنِّي أَنْهَاكُمْ عَنْ ذَلِكَ».

អំពី ជុនទប់ رضي الله عنه បាននិយាយថា៖
ខ្ញុំបានឮណាពី ﷺ លោកបានមានប្រសាសន៍ប្រាំថ្ងៃមុនពេលលោកទទួលមរណភាពថា៖ “ពិតប្រាកដណាស់ ខ្ញុំសូមប្រកាសអំពីភក្ដីភាពរបស់ខ្ញុំចំពោះអល់ឡោះ ដោយបដិសេធមិនទទួលយកអ្នកណាម្នាក់ជាទីស្រឡាញ់(ខលីល)ឡើយ។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានជ្រើសរើសខ្ញុំធ្វើជាមនុស្សជាទីស្រឡាញ់(ខលីល) ដូចដែលទ្រង់បានជ្រើសរើសណាពីអ៊ីព្រហ៊ីមធ្វើជាមនុស្សជាទីស្រឡាញ់(របស់ទ្រង់)ដែរ។ ហើយប្រសិនបើខ្ញុំជ្រើសរើសយកមនុស្សម្នាក់ក្នុងចំណោមប្រជាជាតិរបស់ខ្ញុំធ្វើជាមនុស្សជាទីស្រឡាញ់(របស់ខ្ញុំ)នោះ ខ្ញុំប្រាកដជានឹងជ្រើសយកអាពូហ្ពាកើរធ្វើជាមនុស្សជាទីស្រឡាញ់ជាមិនខាន។ ជាការពិតណាស់ អ្នកជំនាន់មុនពួកអ្នក ពួកគេបានយកផ្នូររបស់បណ្តាណាពី និងកុសលបុគ្គលទាំងឡាយរបស់ពួកគេធ្វើជាម៉ាស្ជិត(ទីសក្ការៈ)។ តែពួកអ្នកមិនត្រូវយកផ្នូរទាំងឡាយធ្វើជាម៉ាស្ជិតឡើយ។ ពិតប្រាកដណាស់ ខ្ញុំសូមហាមឃាត់ពួកអ្នកពីការធ្វើដូច្នោះ”។

صحيح رواه مسلم صحيح مسلم - 532

ពន្យល់

ណាពី ﷺ លោកបានប្រាប់ពីឋានៈរបស់លោកនៅឯអល់ឡោះជាម្ចាស់ ហើយថាវាបានឈានដល់កម្រិតកំពូលនៃសេចក្តីស្រឡាញ់ ដូចដែលណាពីអ៊ីព្រហ៊ីមបានទទួល។ ដូច្នោះហើយទើបលោកបានបដិសេធក្នុងការមានអ្នកជាទីស្រឡាញ់សម្រាប់រូបលោកក្រៅពីអល់ឡោះជាម្ចាស់ ដោយសារដួងចិត្តរបស់លោកពេញទៅដោយសេចក្ដីស្រឡាញ់ ការលើកតម្កើង និងការស្គាល់អល់ឡោះ។ ដូច្នេះ វាគ្មានកន្លែងទូលាយសម្រាប់អ្នកណាផ្សេងទៀតក្រៅពីអល់ឡោះនោះឡើយ។ ហើយប្រសិនបើលោកអាចជ្រើសរើសយកមនុស្សម្នាក់ក្នុងចំណោមមនុស្សលោកធ្វើជាអ្នកជាទីស្រឡាញ់របស់លោកនោះ ប្រាកដជាលោកនឹងជ្រើសយកអាពូហ្ពាកើរ رضي الله عنه ជាមិនខាន។ បន្ទាប់មក លោកបានព្រមានពីការបំពានព្រំដែនដែលគេអនុញ្ញាតពាក់ព័ន្ធនឹងក្ដីស្រឡាញ់ ដូចដែលពួកយូដា(យ៉ាហ៊ូទី) និងពួកគ្រឹស្ទាន(ណាសរ៉នី)បានធ្វើចំពោះផ្នូររបស់បណ្តាណាពី និងកុសលបុគ្គលទាំងឡាយរបស់ពួកគេ រហូតដល់ពួកគេប្រែក្លាយអ្នកទាំងនោះទៅជាព្រះគោរពបូជាក្រៅពីអល់ឡោះ ជាម្ចាស់ ហើយបានសាងសង់ម៉ាស្ជិត និងវិហារនៅលើផ្នូររបស់អ្នកទាំងនោះ។ ហើយណាពី ﷺ លោកបានហាមឃាត់ប្រជាជាតិរបស់លោកមិនឲ្យធ្វើដូចពួកគេឡើយ។

មេរៀនដែលទាញបានពីហាទីស្ហ

  1. ឧត្តមភាពរបស់ អាពូហ្ពាកើរ អាស្ស៊ិទ្ទីក رضي الله عنه។ គាត់គឺជាសហាហ្ពាត់ដ៏ល្អជាងគេបំផុត និងជាមនុស្សដែលសក្តិសមធ្វើជាអ្នកដឹកនាំ(ខលីហ្វះ)បំផុតបន្ទាប់ពីណាពី ﷺ ទទួលមរណភាព។
  2. ការសាងសង់ម៉ាស្ជិតនៅលើផ្នូរស្ថិតក្នុងចំណោមអំពើអាក្រក់របស់ប្រជាជាតិជំនាន់មុនៗ។
  3. ហាមឃាត់មិនឱ្យយកផ្នូរធ្វើជាកន្លែងគោរពសក្ការៈដើម្បីសឡាតនៅទីនោះ ឬសឡាតឆ្ពោះទៅទីនោះ ការសាងសង់ម៉ាស្ជិត ឬដំបូលគ្របពីលើផ្នូរ ដើម្បីជាការប្រុងប្រយ័ត្នកុំឲ្យធ្លាក់ចូលទៅក្នុងអំពើស្ហ៊ីរិកដោយសារតែរឿងនោះ។
  4. ព្រមានមិនឲ្យជ្រុលនិយមចំពោះកុសលបុគ្គលទាំងឡាយ ព្រោះវានឹងនាំទៅរកប្រការស្ហ៊ីរិក។
  5. បង្ហាញពីភាពគ្រោះថ្នាក់នៃប្រការដែលណាពី ﷺ លោកបានព្រមានអំពីវា ខណៈដែលលោកសង្កត់ធ្ងន់លើប្រការទាំងនោះដោយបានរំលឹកតែប្រាំថ្ងៃប៉ុណ្ណោះមុនលោកទទួលមរណភាព។

បង្ហាញការបកប្រែ

68 ភាសា
EN English الإنجليزية
UR اردو الأوردية
ES Español الإسبانية
ID Indonesia الإندونيسية
UG ئۇيغۇرچە الأيغورية
BN বাংলা البنغالية
FR Français الفرنسية
TR Türkçe التركية
RU Русский الروسية
BS Bosanski البوسنية
SI සිංහල السنهالية
HI हिन्दी الهندية
ZH 中文 الصينية
FA فارسی الفارسية
VI Tiếng Việt الفيتنامية
TL Tagalog تجالوج
KU Kurdî الكردية
HA Hausa الهوسا
PT Português البرتغالية
ML മലയാളം المليالم
TE తెలుగు التلغو
SW Kiswahili السواحيلية
TA தமிழ் التاميلية
MY မြန်မာ البورمية
TH ไทย التايلندية
DE Deutsch الألمانية
JA 日本語 اليابانية
PS پښتو بشتو
AS অসমীয়া الأسامية
SQ Shqip الألبانية
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
KY Кыргызча القيرقيزية
NE नेपाली النيبالية
YO Yorùbá اليوروبا
LT Lietuvių الليتوانية
PRS دری الدرية
SR Српски الصربية
TG тоҷикӣ الطاجيكية
RW Kinyarwanda الكينياروندا
RO Română الرومانية
HU Magyar المجرية
CS Čeština التشيكية
MOS Moore الموري
MG Malagasy المالاجاشية
FF Fulfulde الفولانية
IT Italiano الإيطالية
OM Oromoo الأورومو
KN ಕನ್ನಡ الكانادا
WO Wolof الولوف
BG Български البلغارية
AZ Azərbaycan الأذربيجانية
EL Ελληνικά اليونانية
AK Akan الأكانية
UZ O‘zbek الأوزبكية
UK Українська الأوكرانية
KA ქართული الجورجية
LN Lingala اللينجالا
MK Македонски المقدونية
BM Bambara البامبارية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية
DA Dansk الدنماركية
RN Kirundi الكيروندي
KMR Kurmancî الكرمنجية
MS Bahasa Melayu الملايو