عن أبي مسعود الأنصاري رضي الله عنه قال:
جَاءَ رَجُلٌ إِلَى النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ فَقَالَ: إِنِّي أُبْدِعَ بِي فَاحْمِلْنِي، فَقَالَ: «مَا عِنْدِي»، فَقَالَ رَجُلٌ: يَا رَسُولَ اللهِ، أَنَا أَدُلُّهُ عَلَى مَنْ يَحْمِلُهُ، فَقَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: «مَنْ دَلَّ عَلَى خَيْرٍ فَلَهُ مِثْلُ أَجْرِ فَاعِلِهِ».

[صحيح] - [رواه مسلم] - [صحيح مسلم: 1893]
المزيــد ...

អំពី អាពូម៉ាស្អ៊ូទ អាល់អាន់សរី رضي الله عنه បាននិយាយថា៖
មានបុរសម្នាក់បានទៅជួបណាពី ﷺ ហើយបាននិយាយថា៖ សត្វជំនិះរបស់ខ្ញុំបានងាប់ទៅហើយ ហេតុនេះ សូមលោកដឹកខ្ញុំផង។ រ៉ស៊ូលុលឡោះបានឆ្លើយថា៖ “ខ្ញុំគ្មានអ្វី(សម្រាប់ដឹកអ្នក)ឡើយ”។ ពេលនោះ មានបុរសម្នាក់បាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! ខ្ញុំនឹងបង្ហាញបុរសនោះទៅកាន់អ្នកដែលអាចដឹកគាត់បាន។ ពេលនោះ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាដែលចង្អុលបង្ហាញ(អ្នកដទៃ)លើប្រការល្អ គឺគេនឹងទទួលបានផលបុណ្យដូចអ្នកដែលបានធ្វើទង្វើនោះដែរ”។

[صحيح] - [رواه مسلم] - [صحيح مسلم - 1893]

Explanation

មានបុរសម្នាក់បានទៅជួបណាពី ﷺ ហើយនិយាយថា ជាការពិតណាស់ សត្វជំនិះរបស់ខ្ញុំបានងាប់ទៅហើយ។ ហេតុនេះ សូមលោកផ្តល់ឲ្យខ្ញុំនូវសត្វជំនិះមួយដែលអាចនាំខ្ញុំទៅដល់គោលដៅផង។ ពេលនោះ ណាពី ﷺ លោកបានសុំការអធ្យាស្រ័យចំពោះបុរសនោះ ព្រោះលោកគ្មានអ្វីមួយដែលអាចដឹកគាត់បានឡើយ។ ខណៈនោះ មានបុរសម្នាក់ទៀតដែលមានវត្តមាននៅទីនោះដែរបាននិយាយថា៖ ៖ ឱរ៉ស៊ូលុលឡោះ! ខ្ញុំនឹងបង្ហាញបុរសនោះទៅកាន់អ្នកដែលអាចដឹកគាត់បាន។ រ៉ស៊ូលុលឡោះ ﷺ ក៏បានប្រាប់បុរសនោះថា ពិតណាស់ គាត់នឹងរួមចំណែកទទួលផលបុណ្យជាមួយនឹងអ្នកដែលបរិច្ចាគនោះដែរ ព្រោះគាត់ជាអ្នកណែនាំអ្នកដែលមានតម្រូវការទៅកាន់បុរសនោះ។

Benefits from the Hadith

  1. ជំរុញឲ្យចង្អុលបង្ហាញអ្នកដទៃលើប្រការល្អ។
  2. ការជំរុញគ្នាឲ្យធ្វើអំពើល្អ គឺជាមូលហេតុមួយដែលបង្កើតឲ្យមានសាមគ្គីភាពនិងភាពល្អឥតខ្ចោះនៅក្នុងសង្គមឥស្លាម។
  3. ភាពទូលំទូលាយនៃក្តីសប្បុរសរបស់អល់ឡោះជាម្ចាស់។
  4. ហាទីស្ហខាងលើនេះ គឺជាគោលការណ៍ទូទៅមួយដោយរាប់បញ្ចូលទៅក្នុងវាគ្រប់អំពើល្អទាំងអស់។
  5. ប្រសិនបើគេមិនអាចសម្រេចសេចក្តីត្រូវការរបស់អ្នកស្នើសុំបានទេ គឺគេត្រូវចង្អុលបង្ហាញជននោះទៅកាន់អ្នកផ្សេងទៀត(ដែលអាចមានលទ្ធភាពជួយអ្នកនោះបាន)។
View Translations
Language: English Urdu Spanish More ... (67)
More ...