+ -

عَنْ أَبِي هُرَيْرَةَ رضي الله عنه قَالَ: قَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«لَا تَحَاسَدُوا، وَلَا تَنَاجَشُوا، وَلَا تَبَاغَضُوا، وَلَا تَدَابَرُوا، وَلَا يَبِعْ بَعْضُكُمْ عَلَى بَيْعِ بَعْضٍ، وَكُونُوا عِبَادَ اللهِ إِخْوَانًا الْمُسْلِمُ أَخُو الْمُسْلِمِ، لَا يَظْلِمُهُ وَلَا يَخْذُلُهُ، وَلَا يَحْقِرُهُ التَّقْوَى هَاهُنَا» وَيُشِيرُ إِلَى صَدْرِهِ ثَلَاثَ مَرَّاتٍ «بِحَسْبِ امْرِئٍ مِنَ الشَّرِّ أَنْ يَحْقِرَ أَخَاهُ الْمُسْلِمَ، كُلُّ الْمُسْلِمِ عَلَى الْمُسْلِمِ حَرَامٌ، دَمُهُ، وَمَالُهُ، وَعِرْضُهُ».

[صحيح] - [رواه مسلم] - [صحيح مسلم: 2564]
المزيــد ...

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“ចូរពួកអ្នកកុំឈ្នានីសគ្នា កុំដេញថ្លៃទំនិញចោល កុំស្អប់ខ្ពើមគ្នា កុំបែរខ្នងដាក់គ្នា កុំលក់លើការលក់របស់អ្នកដទៃ(ដណ្ដើមភ្ញៀវពីគ្នា) ហើយត្រូវធ្វើជាខ្ញុំបម្រើអល់ឡោះក្នុងនាមជាបងប្អូននឹងគ្នា។ អ្នកមូស្លីមគឺជាបងប្អូននឹងអ្នកមូស្លីម មិនប្រព្រឹត្ដអយុត្ដិធម៌ចំពោះគ្នា មិនបោះបង់ចោលការជួយគ្នា និងមិនមើលងាយគ្នាឡើយ។ ការកោតខ្លាចអល់ឡោះ គឺស្ថិតនៅត្រង់នេះ(លោកចង្អុលទៅទ្រូងរបស់លោកបីដង)។ គ្រប់គ្រាន់ហើយប្រការអាក្រក់របស់អ្នកមូស្លីម ប្រសិនបើគេមើលស្រាលបងប្អូនរបស់ខ្លួនជាអ្នកមូស្លីម។ រវាងអ្នកមូស្លីមទាំងអស់នឹងអ្នកមូស្លីមត្រូវបានហាមឃាត់ចំពោះឈាមរបស់គេ ទ្រព្យសម្បត្ដិរបស់គេ និងកិត្ដិយសរបស់គេ”។

[صحيح] - [رواه مسلم] - [صحيح مسلم - 2564]

Explanation

ណាពី ﷺ លោកបានផ្តាំផ្ញើអ្នកមូស្លីមឱ្យធ្វើល្អចំពោះបងប្អូនមូស្លីមរបស់ខ្លួន និងបានបញ្ជាក់ពីកាតព្វកិច្ចនិងសុជីវធម៌មួយចំនួនដែលត្រូវប្រតិបត្តិចំពោះគ្នា ក្នុងចំណោមនោះមានដូចជា៖ ទីមួយ៖ កុំឈ្នានីសគ្នា ដោយការប្រាថ្នាឱ្យឧបការគុណ(នៀកម៉ាត់)របស់អ្នកដទៃបាត់បង់។ ទីពីរ៖ កុំដេញថ្លៃទំនិញចោល តាមរយៈការដំឡើងថ្លៃទំនិញទាំងដែលខ្លួនគ្មានបំណងចង់ទិញឲ្យសោះ ដោយគោលបំណងគ្រាន់តែចង់ជួយដល់អ្នកលក់ ឬធ្វើឱ្យប៉ះពាល់ដល់អ្នកទិញ។ ទីបី៖ កុំស្អប់ខ្ពើមគ្នា ពោលគឺ ប្រាថ្នាអាក្រក់លើអ្នកដទៃ ដែលផ្ទុយពីសេចក្តីស្រឡាញ់។ លើកលែងតែការស្អប់ខ្ពើមគ្នាក្នុងបុព្វហេតុអល់ឡោះប៉ុណ្ណោះ ក្នុងករណីនេះវាជាកាតព្វកិច្ច។ ទីបួន៖ កុំបែរខ្នងដាក់គ្នា ងាកចេញពីគ្នា និងបោះបង់គ្នាចោល។ ទីប្រាំ៖ កុំលក់លើការលក់របស់អ្នកដទៃ(ដណ្តើមភ្ញៀវរបស់អ្នកដទៃ) ដោយការនិយាយទៅកាន់អ្នកដែលទើបទិញទំនិញថា៖ ខ្ញុំមានទំនិញដូចនេះដែរដែលមានតម្លៃថោកជាង ឬល្អជាងក្នុងតម្លៃដូចគ្នា។ បន្ទាប់មក ណាពី ﷺ លោកបានផ្តាំផ្ញើនូវពាក្យទូន្មានរួមមួយដោយលោកបានមានប្រសាសន៍ថា៖ ចូរធ្វើដូចបងប្អូនដោយបោះបង់ចោលនូវអ្វីដែលត្រូវបានហាមឃាត់ខាងលើ និងបង្ហាញនូវក្តីស្រឡាញ់ ភាពទន់ភ្លន់ ក្តីអាណិតអាសូរ ភាពស្និទ្ធស្នាល និងការសហការគ្នាលើប្រការល្អ ព្រមទាំងមានចិត្តស្អាតស្អំ និងទូន្មានគ្នាគ្រប់កាលៈទេសៈ។ ក្នុងចំណោមលក្ខខណ្ឌនៃភាពជាបងប្អូននេះមានដូចជា៖ មិនត្រូវប្រព្រឹត្តអំពើអយុត្តិធម៌ និងរំលោភបំពានលើបងប្អូនមូស្លីមរបស់ខ្លួន។ មិនត្រូវទុកឱ្យបងប្អូនមូស្លីមរបស់ខ្លួនត្រូវគេបំពានដោយបោះបង់ការជួយដល់បងប្អូនរបស់ខ្លួនក្នុងពេលដែលខ្លួនមានសមត្ថភាពអាចជួយដល់ជននោះ និងបញ្ឈប់ការរំលោភបំពានលើជននោះបាន។ ហើយមិនត្រូវមើលងាយ បន្ទាបបន្ថោក និងមើលទៅកាន់បងប្អូនមូស្លីមរបស់ខ្លួនដោយក្រសែភ្នែកមើលស្រាលនោះឡើយ ដែលវាកើតចេញពីភាពក្រអឺតក្រទម ក្អេងក្អាងនៅក្នុងចិត្ត។ បន្ទាប់មកទៀត ណាពី ﷺ លោកបានបញ្ជាក់ចំនួនបីដងថា ការកោតខ្លាចទៅចំពោះអល់ឡោះជាម្ចាស់ គឺស្ថិតនៅក្នុងចិត្ត។ ជនណាហើយមានការកោតខ្លាចអល់ឡោះនៅក្នុងចិត្តដែលតម្រូវឱ្យមានចរិយាមាយាទល្អ ខ្លាចអល់ឡោះ និងមានការប្រុងប្រយ័ត្ន នោះរូបគេនឹងមិនមើលងាយជនមូស្លីមណាម្នាក់ឡើយ។ គ្រប់គ្រាន់ហើយសម្រាប់រូបគេដែលមានចរិតអាក្រក់ និងអាកប្បកិរិយាគួរឱ្យស្អប់ខ្ពើម នៅពេលដែលគេមើលងាយបងប្អូនមូស្លីមរបស់ខ្លួន ព្រោះនេះគឺដោយសារតែភាពក្អេងក្អាងដែលមាននៅក្នុងចិត្តរបស់គេ។ ក្រោយមក ណាពី ﷺ លោកបានបញ្ជាក់បន្ថែមទៅលើអ្វីដែលបានលើកឡើងខាងលើថា រវាងអ្នកមូស្លីមទាំងអស់នឹងអ្នកមូស្លីម គឺត្រូវបានហាមឃាត់ចំពោះឈាមរបស់គេ ដោយមិនត្រូវរំលោភបំពានលើគេតាមរយៈការសម្លាប់ ឬអ្វីដែលស្រាលជាងនេះ ដូចជាការធ្វើឱ្យមានរបួស ការវាយដំ និងអ្វីដែលស្រដៀងគ្នានេះ។ ក៏ដូចគ្នាដែរ ចំពោះទ្រព្យសម្បត្តិរបស់គេ ដោយមិនត្រូវយកទ្រព្យសម្បត្តិរបស់គេដោយខុសច្បាប់ឡើយ ហើយក៏ដូចគ្នាផងដែរចំពោះកិត្តិយសរបស់គេ ដោយមិនត្រូវនិយាយអាក្រក់ពីគេ ឬពូជពង្សរបស់គេឡើយ។

Benefits from the Hadith

  1. បង្គាប់ប្រើឲ្យអនុវត្តនូវរាល់អ្វីទាំងឡាយដែលលក្ខណៈនៃភាពជាបងប្អូនរួមជំនឿតម្រូវឲ្យមាន ហើយហាមឃាត់រាល់អ្វីទាំងឡាយដែលផ្ទុយពីវា ទាំងពាក្យសម្ដី និងទង្វើ។
  2. ស្នូលនៃការកោតខ្លាចអល់ឡោះ គឺស្ថិតនៅក្នុងចិត្ត តាមរយៈការស្គាល់អល់ឡោះ ការខ្លាចទ្រង់ និងការប្រុងប្រយ័ត្នចំពោះទ្រង់ ហើយការកោតខ្លាចនេះ នាំឱ្យរូបគេសាងនូវទង្វើល្អ។
  3. ភាពវង្វេងផ្នែកខាងក្រៅបង្ហាញពីភាពទន់ខ្សោយនៃការកោតខ្លាចអល់ឡោះនៅក្នុងចិត្ត។
  4. ហាមឃាត់ការធ្វើទុក្ខបុកម្នេញអ្នកមូស្លីមតាមគ្រប់រូបភាព ទាំងពាក្យសម្ដី និងកាយវិការ។
  5. មិនមែនជាការឈ្នានីសទេ ការដែលអ្នកមូស្លីមចង់បានដូចអ្នកដទៃ ដោយមិនប្រាថ្នាឱ្យប្រការនោះបាត់បង់ពីអ្នកដទៃ។ នេះគេហៅថា “ចង់បានដូចគេ”។ វាជាប្រការដែលគេអនុញ្ញាត ដែលជួយដល់ការប្រណាំងប្រជែងគ្នាក្នុងការធ្វើល្អ។
  6. ធម្មជាតិរបស់មនុស្ស គឺមិនពេញចិត្តឲ្យអ្នកណាម្នាក់ល្អជាងខ្លួនលើផ្នែកណាមួយឡើយ។ ដូចនេះ ប្រសិនបើរូបគេចង់ឱ្យប្រការនោះបាត់បង់ពីអ្នកដទៃ នោះហើយជាការឈ្នានីសដែលត្រូវគេស្ដីបន្ទោស។ តែប្រសិនបើរូបគេចង់ប្រណាំងប្រជែងគ្នា នោះហើយជាការចង់បានដូចគេដែលត្រូវបានអនុញ្ញាត។
  7. មិនចាត់ទុកជាការកាត់មុខលើការលក់របស់បងប្អូនមូស្លីមរបស់ខ្លួនឡើយ ប្រសិនបើគេបញ្ជាក់ប្រាប់អ្នកទិញថា រូបគេត្រូវបានគេបោកប្រាស់យ៉ាងធ្ងន់ធ្ងរក្នុងការទិញរបស់គេនោះ។ នេះគឺស្ថិតក្រោមកាតព្វកិច្ចនៃការផ្តល់ដំបូន្មានដល់បងប្អូនមូស្លីមរបស់ខ្លួន ដែលចេតនាគឺដើម្បីធ្វើការណែនាំដល់អ្នកទិញប៉ុណ្ណោះ មិនមែនធ្វើឱ្យប៉ះពាល់ដល់អ្នកលក់ឡើយ ព្រោះទង្វើទាំងឡាយ គឺអាស្រ័យលើចេតនា។
  8. មិនចាត់ទុកជាការកាត់មុខលើការទិញលក់របស់បងប្អូនមូស្លីមរបស់ខ្លួនឡើយ ប្រសិនបើអ្នកលក់ និងអ្នកទិញមិនទាន់បានយល់ព្រម និងទូទាត់តម្លៃ។
  9. ការស្អប់ក្នុងបុព្វហេតុអល់ឡោះមិនមែនជាការស្អប់ខ្ពើមដែលត្រូវបានហាមឃាត់ដូចមានចែងក្នុងហាទីស្ហនោះឡើយ។ តែតាមពិត វាគឺជាកាតព្វកិច្ច និងជាចំណងនៃសេចក្តីជំនឿដ៏រឹងមាំបំផុត។
Translation: English Urdu Spanish Indonesian Uyghur Bengali French Turkish Russian Bosnian Sinhala Indian Chinese Persian Vietnamese Tagalog Kurdish Hausa Portuguese Telgu Swahili Thai Pashto Assamese amharic Dutch Gujarati Lithuanian Dari Romanian Hungarian الموري Malagasy Kannada الولوف Azeri Uzbek Ukrainian الجورجية المقدونية الماراثية
View Translations
More ...