عَنْ ابْنَ عُمَرَ رَضِيَ اللَّهُ عَنْهُمَا قَالَ: سَمِعْتُ رَسُولَ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ يَقُولُ:
«إِذَا رَأَيْتُمُوهُ فَصُومُوا، وَإِذَا رَأَيْتُمُوهُ فَأَفْطِرُوا، فَإِنْ غُمَّ عَلَيْكُمْ فَاقْدُرُوا لَهُ».

[صحيح] - [متفق عليه] - [صحيح البخاري: 1900]
المزيــد ...

អំពី អ៊ិពនូអ៊ូមើរ رضي الله عنهما បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“នៅពេលដែលពួកអ្នកឃើញវា(ខ្នើតខែ) ចូរពួកអ្នកបួស។ ហើយនៅពេលដែលពួកអ្នកឃើញវា ចូរពួកអ្នកស្រាយបួស។ តែប្រសិនបើវាត្រូវបានបិទបាំងពីពួកអ្នក ចូរពួកអ្នករាប់បង្គ្រប់”។

[صحيح] - [متفق عليه] - [صحيح البخاري - 1900]

Explanation

ណាពី ﷺ លោកបានបញ្ជាក់អំពីសញ្ញានៃការចូលមកដល់ និងចាកចេញទៅវិញនៃខែរ៉ម៉ាហ្ទន ដោយលោកបានមានប្រសាសន៍ថា៖ នៅពេលដែលពួកអ្នកឃើញខ្នើតខែរ៉ម៉ាហ្ទន ចូរពួកអ្នកបួស។ តែប្រសិនបើមានពពកបាំងមិនអាចឲ្យពួកអ្នកមើលឃើញខ្នើតខែបាន ចូរពួកអ្នករាប់បង្គ្រប់ខែស្ហាក់ហ្ពានឲ្យគ្រប់៣០ថ្ងៃ។ ហើយនៅពេលអ្នកឃើញខ្នើតខែស្ហាវវ៉ាល ចូរពួកអ្នកស្រាយបួស(បញ្ចប់ការបួស)។ តែប្រសិនបើមានពពកបាំងមិនអាចឲ្យពួកអ្នកមើលឃើញខ្នើតខែបាន ចូរពួកអ្នករាប់បង្គ្រប់ខែរ៉ម៉ាហ្ទនឲ្យគ្រប់៣០ថ្ងៃ។

Benefits from the Hadith

  1. ការកំណត់ការចាប់ផ្តើមចូលខែថ្មី គឺផ្អែកលើការមើលខ្នើតខែ មិនមែនផ្អែកលើការគណនាឡើយ។
  2. អ៊ិពនុលមុនហ្សៀរ បានលើកឡើងអំពីការឯកភាពគ្នារបស់អ្នកប្រាជ្ញថា ជាការពិតណាស់ ប្រសិនបើការចាប់ផ្តើមខែរ៉ម៉ាហ្ទនត្រូវបានកំណត់ដោយការគណនាតែប៉ុណ្ណោះដោយគ្មានការមើលខ្នើតខែទេនោះ គឺមិនចាំបាច់ត្រូវបួសឡើយ។
  3. ចាំបាច់ត្រូវរាប់បង្គ្រប់ខែស្ហាក់ហ្ពានឲ្យគ្រប់៣០ថ្ងៃ នៅពេលដែលមានពពក ឬអ្វីផ្សេងទៀតបាំងដែលរារាំងមិនឲ្យឃើញខ្នើតខែរ៉ម៉ាហ្ទន។
  4. ខែចន្ទគតិអាចមានតែ២៩ថ្ងៃ ឬ៣០ថ្ងៃប៉ុណ្ណោះ។
  5. ចាំបាច់ត្រូវរាប់បង្គ្រប់ខែរ៉ម៉ាហ្ទនឲ្យគ្រប់៣០ថ្ងៃ នៅពេលដែលមានពពក ឬអ្វីផ្សេងទៀតបាំងដែលរារាំងមិនឲ្យឃើញខ្នើតខែស្ហាវវ៉ាល។
  6. ចំពោះអ្នកដែលរស់នៅកន្លែងដែលគ្មានអ្នកតាមដានលើបញ្ហាទាក់ទងនឹងការបួសរបស់អ្នកមូស្លីម ឬនៅក្នុងចំណោមអ្នកដែលមិនអើពើនឹងរឿងនេះ នោះគេគប្បីតាមដាននិងយកចិត្តទុកដាក់ដោយខ្លួនឯង ឬតាមរយៈការសួរទៅកាន់អ្នកដែលគួរឲ្យទុកចិត្ត ដើម្បីចាប់ផ្តើមបួសនិងចេញបួស។
View Translations
Language: English Urdu Spanish More ... (49)
More ...