1. ទំព័រ​ដេីម
  2. បញ្ជីទាំងអស់
  3. Jurisprudence and Juristic Principles

ហាទីស្ហ “ដៃនៅខាងលើ គឺល្អប្រសើរជាងដៃនៅខាងក្រោម។ ដៃនៅខាងលើ គឺដៃអ្នកបរិច្ចាគ

عَنْ عَبْدِ اللَّهِ بْنِ عُمَرَ رَضِيَ اللَّهُ عَنْهُمَا:
أَنَّ رَسُولَ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ وَهُوَ عَلَى المِنْبَرِ، وَذَكَرَ الصَّدَقَةَ، وَالتَّعَفُّفَ، وَالمَسْأَلَةَ: «اليَدُ العُلْيَا خَيْرٌ مِنَ اليَدِ السُّفْلَى، فَاليَدُ العُلْيَا: هِيَ المُنْفِقَةُ، وَالسُّفْلَى: هِيَ السَّائِلَةُ».

អំពី អាប់ទុលឡោះ ពិន អ៊ូមើរ رضي الله عنهما
ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ ខណៈដែលលោកនៅលើមិមពើរ និងបានរំលឹកអំពីការបរិច្ចាគទាន ការរក្សាភាពស្អាតស្អំ និងការមិនសុំអ្នកដទៃថា៖ “ដៃនៅខាងលើ គឺល្អប្រសើរជាងដៃនៅខាងក្រោម។ ដៃនៅខាងលើ គឺដៃអ្នកបរិច្ចាគ។ ចំណែកឯដៃនៅខាងក្រោម គឺដៃអ្នកដែលសុំគេ”។

صحيح متفق عليه صحيح البخاري - 1429

ពន្យល់

ខណៈដែលណាពី ﷺ លោកថ្លែងសុន្ទរកថានៅលើមិមពើរ លោកបានរំលឹកអំពីការបរិច្ចាគទាន និងការរក្សាភាពស្អាតស្អំ មិនសុំអ្នកដទៃ។ ក្រោយមក លោកបានមានប្រសាសន៍ថា៖ ដៃដែលនៅខាងលើ ជាដៃអ្នកដែលបរិច្ចាគ អ្នកដែលផ្តល់ឲ្យ គឺល្អជាង និងជាទីស្រឡាញ់ចំពោះអល់ឡោះជាម្ចាស់ជាងដៃដែលនៅខាងក្រោម ជាដៃអ្នកដែលសុំគេ។

មេរៀនដែលទាញបានពីហាទីស្ហ

  1. ហាទីស្ហនេះ បញ្ជាក់ពីឧត្តមភាពនៃការលះបង់ និងចំណាយទ្រព្យសម្បត្តិក្នុងផ្លូវសប្បុរស និងរិះគន់ចំពោះការសុំអ្នកដទៃ។
  2. ហាទីស្ហនេះជំរុញមនុស្សឲ្យចៀសវាងការសុំអ្នកដទៃ និងមិនចាំតែរំពឹងលើគេឡើយ។ ខិតខំធ្វើអ្វីដែលផ្តល់ភាពថ្លៃថ្នូរ និងបោះបង់ចោលប្រការដែលនាំឲ្យទាបថោក ព្រោះអល់ឡោះជាម្ចាស់ស្រឡាញ់នូវរាល់កិច្ចការដែលមានភាពថ្លៃថ្នូរ។
  3. ដៃមានបួនប្រភេទ៖ ដៃដែលនៅលើគេ គឺដៃអ្នកដែលបរិច្ចាគ។ រួចមក គឺដៃអ្នកដែលមិនទទួលយករបស់អ្នកដទៃ។ បន្ទាប់មក គឺដៃអ្នកដែលទទួលយករបស់អ្នកដទៃដោយមិនសុំគេ។ បន្ទាប់ទៀត និងជាដៃដែលទាបជាងគេ គឺដៃអ្នកដែលសុំគេ។

បង្ហាញការបកប្រែ

38 ភាសា
EN English الإنجليزية
UR اردو الأوردية
ES Español الإسبانية
ID Indonesia الإندونيسية
UG ئۇيغۇرچە الأيغورية
BN বাংলা البنغالية
TR Türkçe التركية
RU Русский الروسية
BS Bosanski البوسنية
SI සිංහල السنهالية
HI हिन्दी الهندية
ZH 中文 الصينية
FA فارسی الفارسية
VI Tiếng Việt الفيتنامية
TL Tagalog تجالوج
KU Kurdî الكردية
HA Hausa الهوسا
PT Português البرتغالية
ML മലയാളം المليالم
TE తెలుగు التلغو
SW Kiswahili السواحيلية
TA தமிழ் التاميلية
MY မြန်မာ البورمية
TH ไทย التايلندية
PS پښتو بشتو
AS অসমীয়া الأسامية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
PRS دری الدرية
SR Српски الصربية
RO Română الرومانية
HU Magyar المجرية
KN ಕನ್ನಡ الكانادا
KA ქართული الجورجية
MK Македонски المقدونية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية