1. ទំព័រ​ដេីម
  2. បញ្ជីទាំងអស់
  3. Virtues and Manners

ហាទីស្ហ “ចូរសូត្រថា៖ لَا إِلَهَ إِلَّا اللهُ وَحْدَهُ لَا شَرِيكَ لَهُ، اللهُ أَكْبَرُ كَبِيرًا، وَالْحَمْدُ لِلَّهِ كَثِيرًا، سُبْحَانَ اللهِ رَبِّ الْعَالَمِينَ، لَا حَوْلَ وَلَا قُوَّةَ إِلَّا بِاللهِ الْعَزِيزِ الْحَكِيمِ (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះជាម្ចាស់តែមួយគត់ គ្មានដៃគូសម្រាប់ទ្រង់ឡើយ។ អល់ឡោះជាម្ចាស់មហាធំធេងបំផុត។ ការសរសើរដ៏ច្រើនលើសលប់ គឺសម្រាប់អល់ឡោះ។ អល់ឡោះជាម្ចាស់មហាបរិសុទ្ធដែលជាម្ចាស់នៃពិភពទាំងឡាយ។ គ្មានទេអានុភាព និងឥទ្ធិពល គឺមានតែពីទ្រង់ដែលមហាខ្លាំងពូកែ មហាគតិបណ្ឌិតបំផុត)

عَنْ سَعْدٍ رضي الله عنها قَالَ:
جَاءَ أَعْرَابِيٌّ إِلَى رَسُولِ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، فَقَالَ: عَلِّمْنِي كَلَامًا أَقُولُهُ، قَالَ: «قُلْ: لَا إِلَهَ إِلَّا اللهُ وَحْدَهُ لَا شَرِيكَ لَهُ، اللهُ أَكْبَرُ كَبِيرًا، وَالْحَمْدُ لِلَّهِ كَثِيرًا، سُبْحَانَ اللهِ رَبِّ الْعَالَمِينَ، لَا حَوْلَ وَلَا قُوَّةَ إِلَّا بِاللهِ الْعَزِيزِ الْحَكِيمِ» قَالَ: فَهَؤُلَاءِ لِرَبِّي، فَمَا لِي؟ قَالَ: «قُلْ: اللهُمَّ اغْفِرْ لِي وَارْحَمْنِي وَاهْدِنِي وَارْزُقْنِي».

អំពី សាអាត់ رضي الله عنه បាននិយាយថា៖
មានបុរសអារ៉ាប់ជនបទម្នាក់បានមកជួបរ៉ស៊ូលុលឡោះ ﷺហើយបាននិយាយថា៖ សូមលោកបង្រៀនដល់ខ្ញុំនូវពាក្យពេចន៍មួយដើម្បីឲ្យខ្ញុំសូត្រវា។ លោកបានមានប្រសាសន៍ថា៖ “ចូរសូត្រថា៖ لَا إِلَهَ إِلَّا اللهُ وَحْدَهُ لَا شَرِيكَ لَهُ، اللهُ أَكْبَرُ كَبِيرًا، وَالْحَمْدُ لِلَّهِ كَثِيرًا، سُبْحَانَ اللهِ رَبِّ الْعَالَمِينَ، لَا حَوْلَ وَلَا قُوَّةَ إِلَّا بِاللهِ الْعَزِيزِ الْحَكِيمِ (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះជាម្ចាស់តែមួយគត់ គ្មានដៃគូសម្រាប់ទ្រង់ឡើយ។ អល់ឡោះជាម្ចាស់មហាធំធេងបំផុត។ ការសរសើរដ៏ច្រើនលើសលប់ គឺសម្រាប់អល់ឡោះ។ អល់ឡោះជាម្ចាស់មហាបរិសុទ្ធដែលជាម្ចាស់នៃពិភពទាំងឡាយ។ គ្មានទេអានុភាព និងឥទ្ធិពល គឺមានតែពីទ្រង់ដែលមហាខ្លាំងពូកែ មហាគតិបណ្ឌិតបំផុត)។ បុរសនោះបានតបថា៖ ពាក្យពេចន៍ទាំងនេះ គឺសម្រាប់ម្ចាស់របស់ខ្ញុំ។ ចុះអ្វីដែលសម្រាប់ខ្ញុំនោះ? លោកបានមានប្រសាសន៍ថា៖ “ចូរអ្នកសូត្រថា៖ اللهُمَّ اغْفِرْ لِي وَارْحَمْنِي وَاهْدِنِي وَارْزُقْنِي (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំ មានក្តីមេត្តាករុណាចំពោះខ្ញុំ ចង្អុលបង្ហាញដល់ខ្ញុំ និងផ្ដល់លាភសក្ការៈដល់ខ្ញុំផង)។

صحيح رواه مسلم صحيح مسلم - 2696

ពន្យល់

មានបុរសម្នាក់ដែលរស់នៅឯជនបទបានសុំឲ្យរ៉ស៊ូលុលឡោះ ﷺ បង្រៀនគាត់នូវពាក្យហ្ស៊ីកៀរដើម្បីឲ្យគាត់សូត្រវា។ ពេលនោះ ណាពី ﷺ បានមានប្រសាសន៍ទៅកាន់បុរសនោះថា៖ ចូរអ្នកសូត្រថា៖ “لَا إِلَهَ إِلَّا اللهُ وَحْدَهُ لَا شَرِيكَ لَهُ” (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះជាម្ចាស់តែមួយគត់ គ្មានដៃគូសម្រាប់ទ្រង់ឡើយ។) ចាប់ផ្តើមដោយការពោលពាក្យសក្ខីកម្មបញ្ជាក់ពីជំនឿឯកទេពនិយម(តាវហេទ) ដែលមានន័យថា គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះជាម្ចាស់ឡើយ។ “اللهُ أَكْبَرُ كَبِيرًا” (អល់ឡោះជាម្ចាស់មហាធំធេងបំផុត) ពោលគឺ អល់ឡោះជាម្ចាស់មហាធំធេងលើសអ្វីៗទាំងអស់។ “وَالْحَمْدُ لِلَّهِ كَثِيرًا” (ការសរសើរដ៏ច្រើនលើសលប់ គឺសម្រាប់អល់ឡោះ។) ពោលគឺ ការកោតសរសើរដ៏ច្រើនលើសលប់ គឺសម្រាប់អល់ឡោះជាម្ចាស់ទៅលើលក្ខណៈសម្បត្តិរបស់ទ្រង់ ទង្វើរបស់ទ្រង់ និងឧបការគុណជាច្រើនរបស់ទ្រង់ដែលមិនអាចគណនាអស់។ “سُبْحَانَ اللهِ رَبِّ الْعَالَمِينَ” "អល់ឡោះជាម្ចាស់មហាបរិសុទ្ធដែលជាម្ចាស់នៃពិភពទាំងឡាយ។ ពោលគឺ បញ្ជាក់ពីភាពបរិសុទ្ធ ជ្រះស្អាតរបស់ទ្រង់ពីលក្ខណៈខ្វះខាត។ “لَا حَوْلَ وَلَا قُوَّةَ إِلَّا بِاللهِ الْعَزِيزِ الْحَكِيمِ” (គ្មានទេអានុភាព និងឥទ្ធិពល គឺមានតែពីទ្រង់ដែលមហាខ្លាំងពូកែ មហាគតិបណ្ឌិតបំផុត)។ ពោលគឺ គ្មានការផ្លាស់ប្តូរពីស្ថានភាពមួយទៅស្ថានភាពមួយទៀតឡើយ លើកលែងតែតាមរយៈការសម្រួលពីអល់ឡោះ ជំនួយពីទ្រង់ និងការណែនាំរបស់ទ្រង់។ បុរសនោះបាននិយាយថា៖ ទាំងនេះគឺជាពាក្យពេចន៍សម្រាប់ព្រះជាម្ចាស់របស់ខ្ញុំដើម្បីរឭកដល់ទ្រង់ និងលើកតម្កើងដល់ទ្រង់។ ចុះតើមានពាក្យបួងសួងអ្វីសម្រាប់ខ្លួនខ្ញុំទេ? ណាពី ﷺ លោកបានមានប្រសាសន៍ទៅកាន់បុរសនោះថា៖ ចូរអ្នកសូត្រថា៖ " اللهُمَّ اغْفِرْ لِي " (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំ) តាមរយៈការលុបលាងអំពើអាក្រក់ និងបិទបាំងអំពើអាក្រក់នោះ។ " وَارْحَمْنِي " (មានក្តីមេត្តាករុណាចំពោះខ្ញុំ) តាមរយៈការផ្តល់នូវប្រការដែលមានប្រយោជន៍ទាំងខាងសាសនានិងលោកិយដល់រូបខ្ញុំ។ " وَاهْدِنِي " (ចង្អុលបង្ហាញដល់ខ្ញុំ) ទៅកាន់ស្ថានភាពដែលល្អបំផុត និងទៅកាន់មាគ៌ាត្រឹមត្រូវ។ " وَارْزُقْنِي" (និងផ្ដល់លាភសក្ការៈដល់ខ្ញុំផង) នៃទ្រព្យសម្បត្តិដែលស្របច្បាប់(ហាឡាល់) សុខភាពល្អ ប្រការល្អទាំងឡាយ និងភាពសុខសាន្តដល់ខ្ញុំផង។

មេរៀនដែលទាញបានពីហាទីស្ហ

  1. ជំរុញឲ្យធ្វើការហ្ស៊ីកៀរ រឭកដល់អល់ឡោះជាម្ចាស់តាមរយៈការតះលីល តឹកពៀរ តាស់មីត និងតាសពេស្ហ។
  2. ស៊ូណិតហ្ស៊ីកៀរ រឭកដល់អល់ឡោះជាម្ចាស់ និងកោតសរសើរដល់ទ្រង់មុននឹងធ្វើការបួងសួង។
  3. ស៊ូណិតបួងសួងសុំទូអាដោយពាក្យទូអាល្អៗ និងពាក្យទូអាដែលមានបញ្ជាក់ពីណាពី ﷺ ដែលមានខ្លឹមសារទូលំទូលាយក្តោបលើប្រការល្អទាំងលោកិយនិងបរលោក ហើយគេក៏អាចបួងសួងសុំតាមក្តីប្រាថ្នាផងដែរ។
  4. គប្បីលើខ្ញុំរបស់បម្រើអល់ឡោះត្រូវសិក្សារៀនសូត្រនូវអ្វីដែលផ្តល់ផលប្រយោជន៍ដល់ខ្លួនទាំងក្នុងលោកិយនិងថ្ងៃបរលោក។
  5. ជំរុញឲ្យសុំការអភ័យទោស ក្តីមេត្តាករុណា និងលាភសក្ការៈ ព្រោះវាផ្ទុកទៅដោយប្រការល្អទាំងអស់។
  6. ក្តីមេត្តាករុណារបស់ណាពី ﷺ ក្នុងការបង្រៀនប្រជាជាតិរបស់លោកនូវអ្វីដែលផ្តល់ប្រយោជន៍ដល់ពួកគេ។
  7. ក្តីមេត្តាករុណាត្រូវបានលើកឡើងបន្ទាប់ពីការអភ័យទោស ដើម្បីឲ្យការជម្រះសម្អាតមានភាពពេញលេញ។ ពិតណាស់ ការអភ័យទោស គឺជាការបិទបាំងនូវអំពើបាប និងលុបលាងបាបនោះ ហើយនិងបានរួចផុតពីភ្លើងនរក។ ចំណែកឯក្តីមេត្តាករុណា គឺការទទួលបានសេចក្តីល្អ និងការចូលឋានសួគ៌ ដែលនេះគឺជាជោគជ័យដ៏ធំធេងបំផុត។

បង្ហាញការបកប្រែ

58 ភាសា
EN English الإنجليزية
UR اردو الأوردية
ES Español الإسبانية
ID Indonesia الإندونيسية
UG ئۇيغۇرچە الأيغورية
BN বাংলা البنغالية
FR Français الفرنسية
TR Türkçe التركية
RU Русский الروسية
BS Bosanski البوسنية
SI සිංහල السنهالية
HI हिन्दी الهندية
ZH 中文 الصينية
FA فارسی الفارسية
VI Tiếng Việt الفيتنامية
TL Tagalog تجالوج
KU Kurdî الكردية
HA Hausa الهوسا
PT Português البرتغالية
ML മലയാളം المليالم
TE తెలుగు التلغو
SW Kiswahili السواحيلية
MY မြန်မာ البورمية
TH ไทย التايلندية
DE Deutsch الألمانية
PS پښتو بشتو
AS অসমীয়া الأسامية
SQ Shqip الألبانية
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
KY Кыргызча القيرقيزية
NE नेपाली النيبالية
YO Yorùbá اليوروبا
LT Lietuvių الليتوانية
PRS دری الدرية
SR Српски الصربية
SO Soomaali الصومالية
TG тоҷикӣ الطاجيكية
RW Kinyarwanda الكينياروندا
RO Română الرومانية
HU Magyar المجرية
CS Čeština التشيكية
MOS Moore الموري
MG Malagasy المالاجاشية
IT Italiano الإيطالية
OM Oromoo الأورومو
KN ಕನ್ನಡ الكانادا
WO Wolof الولوف
AZ Azərbaycan الأذربيجانية
UZ O‘zbek الأوزبكية
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية
KMR Kurmancî الكرمنجية