عَنِ أَبِي مُوسَى رضي الله عنه، عَنِ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ أَنَّهُ كَانَ يَدْعُو بِهَذَا الدُّعَاءِ:
«رَبِّ اغْفِرْ لِي خَطِيئَتِي وَجَهْلِي، وَإِسْرَافِي فِي أَمْرِي كُلِّهِ، وَمَا أَنْتَ أَعْلَمُ بِهِ مِنِّي، اللَّهُمَّ اغْفِرْ لِي خَطَايَايَ، وَعَمْدِي وَجَهْلِي وَهَزْلِي، وَكُلُّ ذَلِكَ عِنْدِي، اللَّهُمَّ اغْفِرْ لِي مَا قَدَّمْتُ وَمَا أَخَّرْتُ، وَمَا أَسْرَرْتُ وَمَا أَعْلَنْتُ، أَنْتَ المُقَدِّمُ وَأَنْتَ المُؤَخِّرُ، وَأَنْتَ عَلَى كُلِّ شَيْءٍ قَدِيرٌ».

[صحيح] - [متفق عليه] - [صحيح البخاري: 6398]
المزيــد ...

អំពី អាពូមូសា رضي الله عنهអំពីណាពីﷺ ពិតណាស់លោកតែងបួងសួងដោយពាក្យទូអានេះ៖
رَبِّ اغْفِرْ لِي خَطِيئَتِي وَجَهْلِي، وَإِسْرَافِي فِي أَمْرِي كُلِّهِ، وَمَا أَنْتَ أَعْلَمُ بِهِ مِنِّي، اللَّهُمَّ اغْفِرْ لِي خَطَايَايَ، وَعَمْدِي وَجَهْلِي وَهَزْلِي، وَكُلُّ ذَلِكَ عِنْدِي، اللَّهُمَّ اغْفِرْ لِي مَا قَدَّمْتُ وَمَا أَخَّرْتُ، وَمَا أَسْرَرْتُ وَمَا أَعْلَنْتُ، أَنْتَ المُقَدِّمُ وَأَنْتَ المُؤَخِّرُ، وَأَنْتَ عَلَى كُلِّ شَيْءٍ قَدِيرٌ (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំនូវកំហុសឆ្គងរបស់ខ្ញុំ ភាពអវិជ្ជារបស់ខ្ញុំ ការបំពានរបស់ខ្ញុំលើកិច្ចការទាំងឡាយរបស់ខ្ញុំ និងអ្វីដែលទ្រង់ដឹងបំផុតអំពីខ្ញុំ។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសចំពោះបាបកម្មទាំងឡាយរបស់ខ្ញុំ ចេតនារបស់ខ្ញុំ ភាពអវិជ្ជារបស់ខ្ញុំ ការលេងសើចរបស់ខ្ញុំ ហើយទាំងអស់នេះមាននៅជាមួយខ្ញុំ។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំនូវបាបកម្មដែលខ្ញុំបានសាងកន្លងមក បាបកម្មដែលខ្ញុំមិនទាន់បានសាង បាបកម្មដែលខ្ញុំលាក់បាំង និងបាបកម្មដែលខ្ញុំលាតត្រដាងផង។ ទ្រង់គឺជាអ្នកនាំមុខ ហើយក៏ជាអ្នកពន្យារ។ ហើយទ្រង់ជាអ្នកមានអានុភាពលើអ្វីៗទាំងអស់)

[صحيح] - [متفق عليه] - [صحيح البخاري - 6398]

Explanation

ក្នុងចំណោមពាក្យទូអាបួងសួងរបស់ណាពី ﷺ គឺលោកបួងសួងថា៖
“رَبِّ اغْفِرْ لِي خَطِيئَتِي وَجَهْلِي” (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំនូវកំហុសឆ្គងរបស់ខ្ញុំ បាបកម្មរបស់ខ្ញុំ និងភាពអវិជ្ជារបស់ខ្ញុំ ហើយនិងអ្វីដែលកើតចេញអំពីខ្ញុំដោយគ្មានចំណេះដឹង។
“وَإِسْرَافِي فِي أَمْرِي كُلِّهِ” (ការបំពានរបស់ខ្ញុំលើកិច្ចការទាំងឡាយរបស់ខ្ញុំ) ការធ្វេសប្រហែសរបស់ខ្ញុំ ហើយនិងការបំពានព្រំដែនរបស់ខ្ញុំ។
“وَمَا أَنْتَ أَعْلَمُ بِهِ مِنِّي” (និងអ្វីដែលទ្រង់ដឹងបំផុតអំពីខ្ញុំ) ដែលទ្រង់បានដឹង ហើយខ្ញុំភ្លេចវា។
“اللَّهُمَّ اغْفِرْ لِي خَطَايَايَ، وَعَمْدِي” (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសចំពោះបាបកម្មទាំងឡាយរបស់ខ្ញុំ ចេតនារបស់ខ្ញុំ) ហើយនិងបាបកម្មដែលកើតចេញអំពីខ្ញុំដោយចេតនា និងដឹងច្បាស់។
“وَجَهْلِي وَهَزْلِي” (ភាពអវិជ្ជារបស់ខ្ញុំ ការលេងសើចរបស់ខ្ញុំ) និងអ្វីដែលកើតឡើងនៅលើមូលដ្ឋាននៃការលេងសើច និងអ្វីគ្រប់យ៉ាងដែលខ្ញុំធ្វើក្នុងស្ថានភាពទាំងពីរនោះ។
“وَكُلُّ ذَلِكَ عِنْدِي” (ហើយទាំងអស់នេះមាននៅជាមួយខ្ញុំ។) ដោយរួមបញ្ចូលនូវអំពើបាបនិងប្រការមិនល្អដែលបានលើកឡើង។
“اللَّهُمَّ اغْفِرْ لِي مَا قَدَّمْتُ وَمَا أَخَّرْتُ” (អល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំនូវបាបកម្មដែលខ្ញុំបានសាងកន្លងមក ក្នុងអតីតកាល និងបាបកម្មដែលខ្ញុំមិនទាន់បានសាង នាពេលអនាគត។
“وَمَا أَسْرَرْتُ وَمَا أَعْلَنْتُ” (បាបកម្មដែលខ្ញុំលាក់បាំង មិនឲ្យគេដឹង និងបាបកម្មដែលខ្ញុំលាតត្រដាង) និងបង្ហាញឲ្យគេបានដឹង។
“أَنْتَ المُقَدِّمُ وَأَنْتَ المُؤَخِّرُ” (ទ្រង់គឺជាអ្នកនាំមុខ ហើយក៏ជាអ្នកពន្យារ) ទ្រង់ជាអ្នកនាំមុខគេក្នុងការផ្តល់ឱ្យជនណាដែលទ្រង់មានចេតនាក្នុងចំណោមភាវៈ(ម៉ាខ្លូក)របស់ទ្រង់ទៅកាន់ក្តីមេត្តាករុណារបស់ទ្រង់ ដោយការចង្អុលបង្ហាញរូបគេទៅកាន់អ្វីដែលទ្រង់ពេញចិត្ត។ ហើយទ្រង់ជាអ្នកពន្យារទៅលើជនណាដែលទ្រង់មានចេតនាចំពោះប្រការទាំងនោះតាមរយៈការបោះបង់រូបគេចោល។ ដូចនេះ គ្មាននរណាអាចនាំយកអ្វីដែលទ្រង់បានពន្យារ ហើយក៏គ្មានអ្នកណាអាចពន្យារនូវអ្វីដែលទ្រង់ដាក់ឲ្យនៅខាងមុខនោះដែរ។
“وَأَنْتَ عَلَى كُلِّ شَيْءٍ قَدِيرٌ” (ហើយទ្រង់ជាអ្នកមានអានុភាពលើអ្វីៗទាំងអស់) ទ្រង់មានអំណាចពេញលេញ និងឆន្ទៈពេញលេញ អាចធ្វើអ្វីគ្រប់យ៉ាងដែលទ្រង់មានចេតនា។

Benefits from the Hadith

  1. បញ្ជាក់ពីឧត្តមភាពនៃទូអានេះ ហើយត្រូវយកចិត្តទុកដាក់ចំពោះវា ជាការអនុវត្តតាមគំរូរបស់ណាពី ﷺ ។
  2. ហាមឃាត់ការបំពានព្រំដែនច្បាប់ ហើយពិតណាស់ អ្នកដែលបំពានព្រំដែនច្បាប់នឹងទទួលទណ្ឌកម្ម។
  3. អល់ឡោះជាម្ចាស់ដឹងច្បាស់អំពីមនុស្សជាងខ្លួនគេផ្ទាល់ទៅទៀត។ ហេតុនេះ ចាំបាច់លើគេត្រូវប្រគល់កិច្ចការរបស់គេទៅកាន់អល់ឡោះ ព្រោះគេអាចធ្វើខុសដោយមិនដឹងខ្លួន។
  4. មនុស្សអាចត្រូវគេយកទោសពៃរ៍ចំពោះការលេងសើចរបស់ខ្លួន ដូចដែលគេយកទោសពៃរ៍ចំពោះភាពហ្មត់ចត់របស់ខ្លួនដែរ។ ដូចនេះ គេត្រូវមានការប្រុងប្រយ័ត្នក្នុងការលេងសើច។
  5. អ៊ិពនូហាជើរ អាល់អាសក៏ឡានី បាននិយាយថា៖ ខ្ញុំមិនបានរកឃើញការពន្យល់ណាមួយអំពីកន្លែងដែលត្រូវសូត្រទូអានេះនៅក្នុងហាទីស្ហណាមួយឡើយ។ ប៉ុន្តែប្រយោគខាងចុងមួយផ្នែកធំ គឺត្រូវបានលោកសូត្រវាក្នុងពេលសឡាតពេលយប់។ វាក៏ត្រូវបានគេលើកឡើងថា លោកបានសូត្រវានៅចុងបញ្ចប់នៃសឡាតផងដែរ។ ក៏ប៉ុន្តែមានសេចក្តីរាយការណ៍ខ្លះបានលើកឡើងថា សូត្រមុនឱ្យសាឡាម ខ្លះទៀតថាបន្ទាប់ពីឱ្យសាឡាម ទាំងពីរករណីសុទ្ធត្រូវបានលើកឡើង។
  6. តើណាពី ﷺ លោកធ្វើខុសដែរឬ ទើបលោកសុំការអភ័យទោសពីអល់ឡោះ? អ្នកប្រាជ្ញមួយចំនួននិយាយថា៖ លោកធ្វើដូចនេះ គឺដើម្បីជាការឱនលំទោន និងបន្ទាបខ្លួន ឬលោកចាត់ទុកថាខ្លួនឯងខ្វះភាពល្អឥតខ្ចោះ ហើយចាត់ទុកការមិនធ្វើអ្វីដែលសំខាន់ជាងគឺជាអំពើបាប ឬមួយលោកចង់សំដៅលើអ្វីដែលលោកធ្វើដោយភ្លេច ឬមួយអ្វីដែលកើតមានមុនពេលលោកក្លាយជាណាពី។ ហើយអ្នកខ្លះនិយាយថា៖ ការសុំការអភ័យទោស គឺចាត់ទុកជាការគោរពសក្ការៈដែលគេចាំបាច់ត្រូវធ្វើ ពុំមែនដើម្បីតែសុំការលើកលែងទោសនោះឡើយ។ ផ្ទុយទៅវិញ វាជាការគោរពសក្ការៈ។ ហើយអ្នកខ្លះទៀតនិយាយថា៖ លោកធ្វើដូច្នោះ គឺដើម្បីជាការដាស់អារម្មណ៍ និងបង្រៀនប្រជាជាតិរបស់លោកដើម្បីកុំឲ្យពួកគេគិតថាខ្លួនមានសុវត្ថិភាព ហើយបោះបង់ការសុំអភ័យទោសពីអល់ឡោះ។
View Translations
Language: English Urdu Spanish More ... (49)
More ...