1. ទំព័រ​ដេីម
  2. បញ្ជីទាំងអស់
  3. Virtues and Manners

ហាទីស្ហ “ជាការពិតណាស់ ស្ហៃតនវាពិតជាអស់សង្ឃឹមក្នុងការឲ្យអ្នកសឡាតគោរពសក្ការៈទៅចំពោះវានៅក្នុងឧបទ្វីបអារ៉ាប់ ប៉ុន្ដែវាមិនអស់សង្ឃឹមចំពោះការបំបែកបំបាក់រវាងពួកគេនោះទេ”។

عَنْ جَابِرٍ رضي الله عنه قَالَ: سَمِعْتُ النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ يَقُولُ:
«إِنَّ الشَّيْطَانَ قَدْ أَيِسَ أَنْ يَعْبُدَهُ الْمُصَلُّونَ فِي جَزِيرَةِ الْعَرَبِ، وَلَكِنْ فِي التَّحْرِيشِ بَيْنَهُمْ».

អំពី ជើពៀរ رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮណាពី ﷺ លោកបានមានប្រសាសន៍ថា៖
“ជាការពិតណាស់ ស្ហៃតនវាពិតជាអស់សង្ឃឹមក្នុងការឲ្យអ្នកសឡាតគោរពសក្ការៈទៅចំពោះវានៅក្នុងឧបទ្វីបអារ៉ាប់ ប៉ុន្ដែវាមិនអស់សង្ឃឹមចំពោះការបំបែកបំបាក់រវាងពួកគេនោះទេ”។

صحيح رواه مسلم صحيح مسلم - 2812

ពន្យល់

ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ អ៊ីព្លិសវាអស់សង្ឃឹមក្នុងការធ្វើឱ្យអ្នកមានជំនឿដែលប្រតិបត្តិសឡាតត្រឡប់ទៅគោរពសក្ការៈចំពោះវា និងក្រាបថ្វាយបង្គំបដិមានៅក្នុងឧបទ្វីបអារ៉ាប់។ ប៉ុន្តែវានៅតែមានមហិច្ឆតា និងនៅតែបន្តការខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការបំបែកបំបាក់រវាងពួកគេតាមរយៈការបង្កជម្លោះ ការស្អប់ខ្ពើម សង្គ្រាម និងភាពវឹកវររវាងពួកគេ។

មេរៀនដែលទាញបានពីហាទីស្ហ

  1. ការគោរពសក្ការៈចំពោះស្ហៃតន គឺជាការគោរពសក្ការៈទៅចំពោះរូបបដិមា ព្រោះស្ហៃតនវាជាអ្នកបញ្ជា និងជាអ្នកអំពាវនាវទៅរកវា ដូចដែលបានបញ្ជាក់ក្នុងបន្ទូលរបស់អល់ឡោះអំពីណាពីអ៊ីព្រហ៊ីមថា៖ “ឱ លោកឪពុករបស់ខ្ញុំ! សូមលោកឪពុកកុំគោរពសក្ការៈទៅចំពោះស្ហៃតន...”។
  2. ស្ហៃតនព្យាយាមក្នុងការបង្កជម្លោះ ការស្អប់ខ្ពើម សង្គ្រាម និងភាពវឹកវររវាងជនមូស្លីមទាំងឡាយ។
  3. ក្នុងចំណោមអត្ថប្រយោជន៍នៃការសឡាតក្នុងសាសនាអ៊ីស្លាម គឺវាថែរក្សានូវក្តីស្រឡាញ់រវាងជនមូស្លីម និងពង្រឹងចំណងភាពជាបងប្អូនរវាងពួកគេ។
  4. ការសឡាត គឺជាអត្តសញ្ញាណនៃសាសនាឥស្លាមដ៏សំខាន់បំផុតបន្ទាប់ពីពាក្យសក្ខីកម្ម(ស្ហាហាហ្ទះ)ទាំងពីរ។ ដូច្នេះហើយទើបគេហៅអ្នកមូស្លីមថា អ្នកសឡាត។
  5. ឧបទ្វីបអារ៉ាប់មានលក្ខណៈពិសេសខុសពីទឹកដីផ្សេងទៀត។
  6. ប្រសិនបើមានគេនិយាយថា៖ ការគោរពសក្ការៈរូបបដិមាបានកើតមាននៅក្នុងតំបន់ខ្លះនៃឧបទ្វីបអារ៉ាប់ ខណៈដែលណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ជាការពិតណាស់ ស្ហៃតនវាពិតជាអស់សង្ឃឹមក្នុងការឲ្យអ្នកសឡាតគោរពសក្ការៈទៅចំពោះវានៅក្នុងឧបទ្វីបអារ៉ាប់...” យើងអាចតបទៅវិញថា៖ នេះគឺជាការប្រាប់ពីក្តីអស់សង្ឃឹមដែលកើតមានក្នុងចិត្តស្ហៃតននៅពេលដែលវាឃើញជ័យជម្នះនៃអ៊ីស្លាម និងការដែលមនុស្សចូលសាសនារបស់អល់ឡោះទាំងក្រុមៗ។ ដូច្នេះ ហាទីស្ហនេះគឺប្រាប់ការគិតស្មានរបស់ស្ហៃតន និងការរំពឹងទុករបស់វា។ បន្ទាប់មក ជាក់ស្តែង គឺវាផ្ទុយពីនេះដោយមានបុព្វហេតុរបស់វាដែលអល់ឡោះជាម្ចាស់ទ្រង់មានចេតនា។

បង្ហាញការបកប្រែ

49 ភាសា
EN English الإنجليزية
UR اردو الأوردية
ES Español الإسبانية
ID Indonesia الإندونيسية
BN বাংলা البنغالية
TR Türkçe التركية
RU Русский الروسية
BS Bosanski البوسنية
SI සිංහල السنهالية
HI हिन्दी الهندية
ZH 中文 الصينية
FA فارسی الفارسية
VI Tiếng Việt الفيتنامية
TL Tagalog تجالوج
KU Kurdî الكردية
HA Hausa الهوسا
PT Português البرتغالية
ML മലയാളം المليالم
TE తెలుగు التلغو
SW Kiswahili السواحيلية
TA தமிழ் التاميلية
MY မြန်မာ البورمية
TH ไทย التايلندية
DE Deutsch الألمانية
PS پښتو بشتو
AS অসমীয়া الأسامية
SQ Shqip الألبانية
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
NE नेपाली النيبالية
LT Lietuvių الليتوانية
PRS دری الدرية
SR Српски الصربية
TG тоҷикӣ الطاجيكية
RW Kinyarwanda الكينياروندا
RO Română الرومانية
HU Magyar المجرية
MOS Moore الموري
MG Malagasy المالاجاشية
OM Oromoo الأورومو
KN ಕನ್ನಡ الكانادا
WO Wolof الولوف
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية
បញ្ជីទាំងអស់