عَنْ أَنَسٍ رضي الله عنه قَالَ:
كَانَ النَّبِيُّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ يَغْسِلُ، أَوْ كَانَ يَغْتَسِلُ، بِالصَّاعِ إِلَى خَمْسَةِ أَمْدَادٍ، وَيَتَوَضَّأُ بِالْمُدِّ.

[صحيح] - [متفق عليه] - [صحيح البخاري: 201]
المزيــد ...

អំពី អាណាស رضي الله عنه បាននិយាយថា៖
ណាពី ﷺ លោកលាងឬងូតទឹកដោយប្រើទឹកពី១សក ទៅ៥មុទ ហើយលោកយកវូហ្ទុដោយប្រើទឹក១មុទ។

[صحيح] - [متفق عليه] - [صحيح البخاري - 201]

ពន្យល់

ណាពី ﷺ លោកងូតទឹកសម្អាតកាយពីជូនុបដោយប្រើទឹកចន្លោះពី ១សក ដល់ ៥មុទ ហើយលោកយកវូហ្ទុដោយប្រើទឹក១មុទ។ ១សក ស្មើនឹង ៤មុទ ហើយ ១មុទ គឺស្មើនឹងបរិមាណមួយកំបង់ដៃនៃមនុស្សដែលមានទំហំរាងកាយមធ្យម។

មេរៀនដែលទាញបានពីហាទីស្ហ

  1. បង្គាប់ប្រើឲ្យមានការសន្សំសំចៃក្នុងការប្រើប្រាស់ទឹកដើម្បីយកវូហ្ទុនិងងូតទឹក ហើយមិនត្រូវខ្ជះខ្ជាយឡើយ ទោះបីជាទឹកមានច្រើនក៏ដោយ។
  2. ស៊ូណិតឱ្យមានការសន្សំសំចៃនៅក្នុងការប្រើប្រាស់ទឹកទៅតាមកម្រិតដែលចាំបាច់នៅក្នុងការយកវូហ្ទុនិងងូតទឹក ហើយនេះជាការចង្អុលបង្ហាញរបស់ណាពី ﷺ ។
  3. គោលបំណងនោះគឺ យកវូហ្ទុនិងងូតទឹកទៅតាមរបៀបរបស់វាឲ្យបានល្អពេញលេញ ដោយយកចិត្តទុកដាក់លើប្រការស៊ុណ្ណះ និងសុជីវធម៌របស់វា ដោយមិនខ្ជះខ្ជាយ ឬសន្សំសំចៃហួសហេតុពេកឡើយ និងត្រូវពិនិត្យទៅលើពេលវេលា បរិមាណទឹកច្រើនឬតិច និងកត្តាផ្សេងៗទៀត។
  4. ជូនុបសំដៅទៅលើការចេញទឹកកាម ឬការរួមភេទ។ គេឲ្យឈ្មោះវាបែបនេះ ព្រោះអ្នកដែលមានជូនុបមិនអាចប្រតិបត្តិសឡាត និងធ្វើការគោរពសក្ការៈផ្សេងៗបានឡើយ រហូតទាល់តែគេបានជម្រះសម្អាតខ្លួនអំពីវា។
  5. សក៖ ជាឯកតារង្វាស់ដែលគេស្គាល់ជាទូទៅ ដែលសំដៅលើសកណាពី ហើយវាមានទម្ងន់៤៨០ មីសកុល នៃស្រូវសាលីដែលមានគុណភាពល្អ ដែលគិតជាលីត្រ គឺស្មើនឹង ៣លីត្រ។
  6. មុទ៖ ជាឯកតារង្វាស់នៅក្នុងច្បាប់បញ្ញត្តិឥស្លាម។ វាមានបរិមាណមួយកំបង់ដៃនៃមនុស្សដែលទំហំរាងកាយមធ្យម។ មួយមុទ ស្មើនឹងមួយភាគបួននៃសក នេះបើយោងទៅតាមការឯកភាពគ្នារបស់អ្នកប្រាជ្ញផ្នែកច្បាប់ឥស្លាម ដែលគិតជាលីត្រ គឺស្មើនឹង ៧៥០ មីលីលីត្រ។
បង្ហាញការបកប្រែ
ភាសា: الإنجليزية الأوردية الإسبانية បន្ថែមទៀត (51)