عَنْ كَعْبِ بْنِ عُجْرَةَ رضي الله عنه عَنْ رَسُولِ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«مُعَقِّبَاتٌ لَا يَخِيبُ قَائِلُهُنَّ -أَوْ فَاعِلُهُنَّ- دُبُرَ كُلِّ صَلَاةٍ مَكْتُوبَةٍ، ثَلَاثٌ وَثَلَاثُونَ تَسْبِيحَةً، وَثَلَاثٌ وَثَلَاثُونَ تَحْمِيدَةً، وَأَرْبَعٌ وَثَلَاثُونَ تَكْبِيرَةً».

[صحيح] - [رواه مسلم] - [صحيح مسلم: 596]
المزيــد ...

អំពី កាអាប់ ពិន អ៊ុច្ចរ៉ោះ رضي الله عنه អំពីរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“ពាក្យហ្ស៊ីកៀរដែលមិនធ្វើឲ្យអ្នកដែលសូត្រវា(ឬអ្នកដែលអនុវត្តវា)នៅរៀងរាល់ពេលក្រោយសឡាតដែលជាកាតព្វកិច្ចមិនខកបំណងនោះគឺ៖ سُبْحَان اللهِ ៣៣ដង, الحَمْدُ للهِ ៣៣ដង និង اللهُ أكْبَرُ ៣៤ដង”។

[صحيح] - [رواه مسلم] - [صحيح مسلم - 596]

ពន្យល់

ណាពី ﷺ លោកបានប្រាប់នូវពាក្យហ្ស៊ីកៀរដែលមិនធ្វើឲ្យអ្នកពោលវាខាតបង់ ឬស្តាយក្រោយឡើយ។ ផ្ទុយទៅវិញ រូបគេនឹងទទួលបានផលបុណ្យលើការពោលពាក្យទាំងនេះ ហើយគេត្រូវពោលពាក្យនេះបន្តបន្ទាប់គ្នាបន្ទាប់ពីសឡាតដែលជាកាតព្វកិច្ច។ ពាក្យទាំងនោះគឺ៖
" سُبْحَان اللهِ" (អល់ឡោះជាម្ចាស់មហាស្អាតស្អំ) ចំនួន៣៣ដង។ វាជាការបញ្ជាក់ពីភាពបរិសុទ្ធ ស្អាតស្អំរបស់ទ្រង់ពីលក្ខណៈខ្វះខាត។
"الحَمْدُ للهِ" (ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ) ចំនួន៣៣ដង។ វាជាការពណ៌នាអំពីភាពពេញលេញ ឥតខ្ចោះរបស់អល់ឡោះជាម្ចាស់ ព្រមជាមួយនឹងក្តីស្រឡាញ់ និងការលើកតម្កើងចំពោះទ្រង់។
"للهُ أكْبَرُ" (អល់ឡោះជាម្ចាស់មហាធំធេង) ចំនួន៣៤ដង។ ជាការពិតណាស់ អល់ឡោះជាម្ចាស់មហាធំធេង មហាឧត្តុង្គឧត្តម និងមហាខ្ពង់ខ្ពស់លើសអ្វីៗទាំងអស់។

មេរៀនដែលទាញបានពីហាទីស្ហ

  1. បញ្ជាក់ពីឧត្តមភាពនៃពាក្យតាសពេស្ហ តះមីត និងតឹកពៀរ ហើយវាជាអំពើល្អដែលនៅស្ថិតស្ថេរ។
បង្ហាញការបកប្រែ
ភាសា: الإنجليزية الأوردية الإسبانية បន្ថែមទៀត (56)
បន្ថែមទៀត