عَنْ سَلْمَانَ رضي الله عنه قَالَ: قَالَ رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«إِنَّ رَبَّكُمْ حَيِيٌّ كَرِيمٌ، يَسْتَحْيِي مِنْ عَبْدِهِ إِذَا رَفَعَ يَدَيْهِ إِلَيْهِ أَنْ يَرُدَّهُمَا صِفْرًا».

[حسن] - [رواه أبو داود والترمذي وابن ماجه] - [سنن أبي داود: 1488]
المزيــد ...

អំពី សាល់ម៉ាន رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់ពួកអ្នកទ្រង់ខ្មាសអៀន និងសប្បុរសបំផុត។ ទ្រង់មានការខ្មាសអៀនចំពោះខ្ញុំបម្រើរបស់ទ្រង់ នៅពេលណាដែលគេលើកដៃទាំងពីរទៅកាន់ទ្រង់ ហើយទ្រង់ឆ្លើយតបមកវិញដោយទទេនោះ”។

[حسن] - [رواه أبو داود والترمذي وابن ماجه] - [سنن أبي داود - 1488]

Explanation

ណាពី ﷺ លោកបានជំរុញឱ្យលើកដៃទាំងពីរនៅពេលធ្វើការបួងសួង ហើយលោកបានប្រាប់ថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាខ្មាសអៀនបំផុត ហើយទ្រង់មិនដែលឈប់ផ្តល់ឱ្យទេ។ ទ្រង់ធ្វើចំពោះខ្ញុំបម្រើរបស់ទ្រង់នូវអ្វីដែលធ្វើគេរីករាយ ហើយបោះបង់នូវអ្វីដែលធ្វើឱ្យមានការប៉ះពាល់ដល់គេ។ ទ្រង់មហាសប្បុរសបំផុតដោយទ្រង់ផ្តល់ឱ្យដោយមិនចាំបាច់សុំ ចុះទម្រាំតែពេលសុំទៀតនោះ! ទ្រង់មានការខ្មាសអៀនចំពោះខ្ញុំបម្រើរបស់ទ្រង់ដែលមានជំនឿ ប្រសិនបើទ្រង់ទុកឱ្យដៃខ្ញុំបម្រើរបស់ទ្រង់ត្រឡប់មកវិញដោយភាពទទេ គ្មានបានអ្វីសោះបន្ទាប់ពីគេបានលើកដៃទាំងពីរទៅកាន់ទ្រង់ដើម្បីបួងសួងដោយមិនទទួលយកការបួងសួងនោះ។

Benefits from the Hadith

  1. កាលណាមនុស្សកាន់តែបង្ហាញពីភាពតោកយ៉ាករបស់ខ្លួនទៅកាន់អល់ឡោះ និងគោរពសក្ការៈ គឺកាន់តែមានសង្ឃឹម និងកាន់តែកៀកបំផុតទៅនឹងការឆ្លើយតបចំពោះការបួងសួង។
  2. លើកទឹកចិត្តឱ្យធ្វើការបួងសួង ហើយស៊ូណិតលើកដៃទាំងពីរនៅពេលបួងសួង ព្រោះវាជាមូលហេតុមួយដែលនាំឲ្យមានការឆ្លើយតប។
  3. បញ្ជាក់ពីភាពទូលំទូលាយនៃក្តីសប្បុរសរបស់អល់ឡោះជាម្ចាស់ និងក្តីមេត្តាករុណារបស់ទ្រង់ចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។
View Translations
Language: English Urdu Spanish More ... (43)
More ...