The Hereafter Life

21បញ្ជីហាទីស្ហ

បញ្ជីហាទីស្ហ 21

“បុគ្គលណាពន្យារពេលសងបំណុលដល់អ្នកទីទ័លក្រ ឬលើកលែងបំណុលឲ្យគេ អល់ឡោះជាម្ចាស់នឹងឲ្យគាត់បាននៅក្រោមម្លប់អារ៉ស្ហរបស់ទ្រង់នៅថ្ងៃដែលគ្មានម្លប់ណាផេ្សងក្រៅពីម្លប់របស់ទ្រង់ឡើយ”។
ជាការពិតណាស់ ពួកអ្នកពិតជានឹងបានឃើញព្រះជាម្ចាស់របស់ពួកអ្នកដូចដែលពួកអ្នកឃើញព្រះចន្ទនេះដូច្នោះដែរដោយពួកអ្នកនឹងមិនប្រជ្រៀតគ្នាដើម្បីមើលទ្រង់ឡើយ
“បញ្ហាដំបូងបង្អស់ដែលនឹងត្រូវគេកាត់ក្តីរវាងមនុស្សនៅថ្ងៃបរលោក គឺទាក់ទងនឹងឈាម(ជីវិត)”។
“តើពួកអ្នកចង់ឲ្យខ្ញុំប្រាប់អំពីអ្នកឋានសួគ៌ដែរឬទេ? គឺមនុស្សទន់ខ្សោយគ្រប់រូបដែលត្រូវបានគេមើលងាយ។ ប្រសិនបើគេស្បថចំពោះអល់ឡោះ នោះទ្រង់ប្រាកដជានឹងទទួលយក។ តើពួកអ្នកចង់ឲ្យខ្ញុំប្រាប់អំពីអ្នកឋាននរកដែរឬទេ? ពួកគេគឺជាមនុស្សដែលឃោរឃៅ លោភលន់ និងក្រអឺតក្រទម”។
“នៅថ្ងៃបរលោក ជើងទាំងពីររបស់ខ្ញុំបម្រើអល់ឡោះនឹងមិនអាចធ្វើចលនាទៅណាបានឡើយ រហូតដល់គាត់ត្រូវបានគេសួរអំពីអាយុរបស់គាត់ តើគាត់បានចំណាយវាយ៉ាងដូចម្តេច? អំពីចំណេះដឹងរបស់គាត់ តើគាត់បានប្រើប្រាស់វាយ៉ាងដូចម្តេច? អំពីទ្រព្យសម្បត្តិរបស់គាត់ តើគាត់រកវាបានដោយរបៀបណា និងចំណាយវាយ៉ាងដូចម្តេច? និងអំពីរាងកាយរបស់គាត់ តើគាត់បានប្រើប្រាស់វាយ៉ាងដូចម្តេច”?
“តើពួកអ្នកដឹងដែរឬទេថា អ្វីទៅដែលហៅថា អ្នកក្ស័យធននោះ”
“ម្ចាស់កម្មសិទ្ធិមាស ឬប្រាក់គ្រប់រូបដែលមិនបំពេញតាមកាតព្វកិច្ចរបស់វា នៅថ្ងៃបរលោកគេនឹងក្រាលកម្រាលជាច្រើនអំពីភ្លើងសម្រាប់ជននោះ ដោយគេយកកម្រាលនោះទៅដុតក្នុងនរក
“បុគ្គលណាសូត្រនៅពេលឮគេអាហ្សានថា៖ اللَّهُمَّ رَبَّ هَذِهِ الدَّعْوَةِ التَّامَّةِ، وَالصَّلاَةِ القَائِمَةِ، آتِ مُحَمَّدًا الوَسِيلَةَ وَالفَضِيلَةَ، وَابْعَثْهُ مَقَامًا مَحْمُودًا الَّذِي وَعَدْتَهُ (ឱអល់ឡោះដែលជាម្ចាស់នៃការអាហ្សានដ៏ពេញលេញ និងសឡាតដែលគេប្រតិបត្ដិ! សូមទ្រង់មេត្តាផ្ដល់ឲ្យមូហាំម៉ាត់នូវតំណែងដ៏ខ្ពង់ខ្ពស់ និងពិសេសបំផុត(នៅក្នុងឋានសួគ៌) ហើយសូមទ្រង់តែងតាំងលោកនៅទីកន្លែងដែលត្រូវគេកោតសរសើរដែលទ្រង់បានសន្យាចំពោះលោកផង) នោះរូបគេនឹងទទួលបានការអន្ដរាគមន៍(ស្ហាហ្វាអាត់)របស់ខ្ញុំនៅថ្ងៃបរលោក”។
“ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មិនបំពានលើអំពើល្អរបស់អ្នកមានជំនឿឡើយ។ ទ្រង់នឹងផ្ដល់លាភសក្ការៈដល់គេនៅក្នុងលោកិយ ព្រមទាំងតបស្នងនូវផលបុណ្យនៅថ្ងៃបរលោកថែមទៀត
“ប្រាកដណាស់ ខ្ញុំនៅឯស្រះដើម្បីមើលថា តើនរណានឹងមករកខ្ញុំក្នុងចំណោមអ្នករាល់គ្នា។ ទោះយ៉ាងណាក៏ដោយ មានមនុស្សមួយចំនួនដែលនៅឆ្ងាយពីខ្ញុំ ដូច្នេះខ្ញុំមានប្រសាសន៍ថា៖ បរពិត្រព្រះជាម្ចាស់របស់ខ្ញុំ! ពួកគេជាក្រុមរបស់ខ្ញុំ ជាប្រជាជាតិរបស់ខ្ញុំ
﴿ثُمَّ لَتُسْأَلُنَّ يَوْمَئِذٍ عَنِ النَّعِيمِ﴾ [سورة التكاثر(8)] (ក្រោយមក ពួកអ្នកពិតជានឹងត្រូវគេសួរនៅថ្ងៃនោះអំពីឧបការគុណទាំងឡាយ)
“ជនណាបានបំពានលើបងប្អូនរបស់ខ្លួន មិនថាកិត្តិយស ឬអ្វីមួយ ចូរឲ្យជននោះសុំការអភ័យទោសពីគេវិញនៅថ្ងៃនេះ មុនពេលដែលលែងមាន(លុយកាក់ ដូចជា)ទីណារ ឬទៀរហាំ
“មនុស្សលោកនឹងត្រូវគេប្រមូលផ្ដុំនៅថ្ងៃបរលោកដោយគ្មានស្បែកជើងពាក់ គ្មានសម្លៀកបំពាក់ និងមិនទាន់ខតាន់
“អ្នកអាហ្សានទាំងឡាយ គឺជាមនុស្សដែលមានកវែងជាងគេនៅថ្ងៃបរលោក”។
“ពួកយើងជាប្រជាជាតិចុងក្រោយគេបង្អស់ តែជាប្រជាជាតិដែលគេជំនំជម្រះមុនគេ(នៅថ្ងៃបរលោក)។
“ឱពីឡាល! សូមអ្នកប្រាប់ខ្ញុំពីទង្វើមួយដែលអ្នកបានសាងនៅក្នុងសាសនាអ៊ីស្លាមដែលអ្នកសង្ឃឹមបំផុតចំពោះវា
ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នៅថ្ងៃបរលោក ព្រះអាទិត្យនឹងត្រូវគេបន្ទាបមកនៅជិតភាវៈ(ម៉ាខ្លូក)ទាំងឡាយ រហូតដល់ចម្ងាយប្រហែលមួយម៉ាយល៍”។
ជាការពិតណាស់ អ្នកនឹងទទួលបានអ្វីដែលអ្នកប៉ងប្រាថ្នា ហើយនិងទទួលបានដូចគ្នានេះពីលើថែមទៀត”។
អល់ឡោះជាម្ចាស់នឹងប្រមូលផ្តុំមនុស្សជំនាន់មុន និងមនុស្សជំនាន់ក្រោយនៅកន្លែងតែមួយ ដែលពួកគេទាំងអស់គ្នានឹងឮអ្នកដែលប្រកាសហៅពួកគេ ហើយពួកគេនឹងត្រូវបានគេមើលឃើញយ៉ាងច្បាស់។ ព្រះអាទិត្យចុះមកនៅទាប ដែលធ្វើឲ្យមនុស្សទទួលនូវទុក្ខព្រួយ និងទុក្ខលំបាកដែលពួកគេមិនអាចទ្រាំទ្របាន។
“ពិតប្រាកដណាស់ ក្រុមទីមួយដែលចូលឋានសួគ៌មុនគេ គឺមានពន្លឺដូចជាព្រះចន្ទពេញបូណ៌មី។ បន្ទាប់មក អ្នកដែលស្ថិតនៅក្នុងលំដាប់បន្ទាប់ពីពួកគេ គឺដូចជាតារាដែលមានពន្លឺភ្លឺជាងគេនៅលើមេឃ។
ហេតុនេះ នៅពេលដែលពួកអ្នកសុំពីអល់ឡោះ ចូរពួកអ្នកសុំទ្រង់នូវឋានសួគ៌ហ្វៀរទ័ស”។