+ -

عَنْ أَبِي هُرَيْرَةَ رَضِيَ اللَّهُ عَنْهُ عَنِ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«مَا أَسْفَلَ مِنَ الكَعْبَيْنِ مِنَ الإِزَارِ فَفِي النَّارِ».

[صحيح] - [رواه البخاري] - [صحيح البخاري: 5787]
المزيــد ...

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖
“សារុង(ឬខោ)ដែលស្លៀកហៀរភ្នែកគោលទាំងពីរ គឺស្ថិតក្នុងឋាននរក”។

[صحيح] - [رواه البخاري] - [صحيح البخاري - 5787]

Explanation

ណាពី ﷺ លោកបានព្រមានបុរសៗកុំឱ្យស្លៀកសម្លៀកបំពាក់ដូចជាសារុង ឬខោបង្អូសក្រោមភ្នែកគោល ហើយអ្វីដែលគេស្លៀកបង្អូសក្រោមភ្នែកគោលនឹងស្ថិតក្នុងឋាននរក ជាទណ្ឌកម្មចំពោះគេលើទង្វើបែបនេះ។

Benefits from the Hadith

  1. ហាមឃាត់ការស្លៀកពាក់បង្អូសក្រោមភ្នែកគោលចំពោះបុរស ហើយវាស្ថិតក្នុងចំណោមបាបកម្មធំ ។
  2. អ៊ិពនូហាជើរ បាននិយាយថា៖ ការស្លៀកបង្អូសហួសភ្នែកគោលត្រូវបានលើកលែងតែក្នុងករណីចាំបាច់ ដូចជាអ្នកដែលមានរបួសនៅត្រង់ភ្នែកគោលជាដើមដែលអាចមានសត្វរុយមករុកកួនប្រសិនបើគេមិនបិទបាំងវា ហើយគ្មានវិធីណាផ្សេងក្រៅពីការស្លៀកពាក់បែបនេះ។
  3. ច្បាប់នេះអនុវត្តចំពោះតែបុរសប៉ុណ្ណោះ ពីព្រោះស្ត្រីត្រូវបានបង្គាប់ប្រើឱ្យបង្អូសសម្លៀកបំពាក់របស់ខ្លួនក្រោមភ្នែកគោល រហូតដល់ប្រវែងមួយហត្ថ។
Translation: English Indonesian Bengali Turkish Russian Bosnian Sinhala Vietnamese Tagalog Kurdish Hausa Portuguese Telgu Swahili Thai Pashto Assamese Swedish amharic Dutch Gujarati Dari Romanian Hungarian الموري Malagasy الولوف Ukrainian الجورجية المقدونية الماراثية
View Translations