+ -

عَنْ عُبَادَةَ بْنِ الصَّامِتِ رَضيَ اللهُ عنهُ قَالَ: قَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«الذَّهَبُ بِالذَّهَبِ، وَالْفِضَّةُ بِالْفِضَّةِ، وَالْبُرُّ بِالْبُرِّ، وَالشَّعِيرُ بِالشَّعِيرِ، وَالتَّمْرُ بِالتَّمْرِ، وَالْمِلْحُ بِالْمِلْحِ، مِثْلًا بِمِثْلٍ، سَوَاءً بِسَوَاءٍ، يَدًا بِيَدٍ، فَإِذَا اخْتَلَفَتْ هَذِهِ الْأَصْنَافُ، فَبِيعُوا كَيْفَ شِئْتُمْ، إِذَا كَانَ يَدًا بِيَدٍ».

[صحيح] - [رواه مسلم] - [صحيح مسلم: 1587]
المزيــد ...

អំពី អ៊ូហ្ពាហ្ទះ ពិន អាសស៏មិត رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“មាសដូរនឹងមាស ប្រាក់ដូរនឹងប្រាក់ ស្រូវសាលីដូរនឹងស្រូវសាលី ស្រូវបាឡេដូរនឹងស្រូវបាឡេ ផ្លែល្មើដូរនឹងផ្លែល្មើ និងអំបិលដូរនឹងអំបិល ត្រូវដូរដោយស្មើគ្នា បរិមាណស្មើគ្នា និងត្រូវប្រគល់ឱ្យគ្នាទៅវិញទៅមកភ្លាមៗ។ ប្រសិនបើទំនិញទាំងនេះខុសប្រភេទគ្នា ពួកអ្នកអាចលក់តាមចិត្តចង់ ដរាបណាប្រគល់ឱ្យគ្នាទៅវិញទៅមកភ្លាមៗ”។

[صحيح] - [رواه مسلم] - [صحيح مسلم - 1587]

Explanation

ណាពី ﷺ លោកបានបញ្ជាក់ពីវិធីសាស្ត្រដែលត្រឹមត្រូវនៅក្នុងការលក់ដូរទំនិញទាំងប្រាំមួយប្រភេទដែលអាចកើតមាននូវប្រាក់ការ(រីហ្ពា)គឺ មាស ប្រាក់ ស្រូវសាលី ស្រូវបាឡេ ផ្លែល្មើ និងអំបិល។ ប្រសិនបើគេលក់ដូរទំនិញប្រភេទដូចគ្នា ដូចជាមាសនឹងមាស ឬប្រាក់នឹងប្រាក់ ចាំបាច់ត្រូវមានពីរលក្ខខណ្ឌ៖ ទីមួយ៖ ត្រូវមានទម្ងន់ស្មើគ្នា ប្រសិនបើវាជារបស់ដែលគេថ្លឹង ដូចជាមាសនិងប្រាក់ ឬបរិមាណស្មើគ្នាប្រសិនបើវាជារបស់ដែលគេវាស់ ដូចជាស្រូវសាលី ស្រូវបាឡេ ផ្លែល្មើ និងអំបិល។ ទីពីរ៖ អ្នកលក់ត្រូវទទួលបានប្រាក់ ហើយអ្នកទិញត្រូវទទួលបានទំនិញភ្លាមៗ ពោលគឺត្រូវទូទាត់គ្នាភ្លាមៗនៅកន្លែងដែលធ្វើកិច្ចព្រមព្រៀងលក់ដូរនោះ។ តែប្រសិនបើគេលក់ដូរទំនិញប្រភេទខុសគ្នា ដូចជាមាសនឹងប្រាក់ ឬផ្លែល្មើនឹងស្រូវសាលីជាដើម គឺគេអនុញ្ញាតឲ្យធ្វើបានដោយមានលក្ខខណ្ឌតែមួយគត់ គឺត្រូវទូទាត់ភ្លាមៗនៅកន្លែងដែលធ្វើកិច្ចព្រមព្រៀងលក់ដូរនោះ។ បើមិនដូច្នោះទេ ការលក់ដូរនោះនឹងមិនត្រឹមត្រូវឡើយ ហើយទាំងអ្នកលក់និងអ្នកទិញអាចនឹងធ្លាក់ទៅក្នុងការពាក់ព័ន្ធនឹងការប្រាក់ដែលត្រូវបានហាមឃាត់។

Benefits from the Hadith

  1. បញ្ជាក់ពីប្រភេទទ្រព្យសម្បត្តិដែលអាចកើតមាននូវប្រាក់ការ(រីហ្ពា) និងរបៀបឬវិធីសាស្ត្រក្នុងការលក់ដូរទ្រព្យសម្បត្តិទាំងនោះ។
  2. ហាមឃាត់ការលក់ដូរដែលមានការប្រាក់។
  3. ចំពោះរូបិយប័ណ្ណ ឬក្រដាសប្រាក់ គឺត្រូវអនុវត្តដូចច្បាប់មាស និងប្រាក់ដែរ។
  4. ការទិញលក់ទំនិញដែលអាចកើតមាននូវប្រាក់ការ(រីហ្ពា)ទាំងប្រាំមួយប្រភេទ មានច្រើនករណីដូចជា៖ ១. លក់ទំនិញដែលអាចកើតមាននូវប្រាក់ការ(រីហ្ពា)នឹងទំនិញដែលអាចកើតមាននូវប្រាក់ការក្នុងប្រភេទដូចគ្នា ដូចជាមាសនឹងមាស ផ្លែល្មើនឹងផ្លែល្មើ.... ដើម្បីឲ្យការទិញលក់នេះត្រឹមត្រូវ តម្រូវឱ្យមានពីរលក្ខខណ្ឌ៖ ត្រូវមានទម្ងន់ស្មើគ្នា ឬបរិមាណស្មើគ្នា, ត្រូវទូទាត់ភ្លាមៗនៅពេលធ្វើកិច្ចព្រមព្រៀងទិញលក់។ ២. លក់ទំនិញដែលអាចកើតមាននូវប្រាក់ការ(រីហ្ពា)នឹងទំនិញដែលអាចកើតមាននូវប្រាក់ការក្នុងប្រភេទខុសគ្នា ប៉ុន្តែមានមូលហេតុដូចគ្នា ដូចជាមាសនឹងប្រាក់ ឬស្រូវសាលីនឹងស្រូវបាឡេជាដើម គឺតម្រូវឱ្យទូទាត់គ្នាភ្លាមៗនៅពេលធ្វើកិច្ចព្រមព្រៀងទិញលក់ប៉ុណ្ណោះ ដោយមិនតម្រូវឲ្យមានបរិមាណស្មើគ្នានោះទេ។ ៣. លក់ទំនិញដែលអាចកើតមាននូវប្រាក់ការ(រីហ្ពា)នឹងទំនិញដែលអាចកើតមាននូវប្រាក់ការក្នុងប្រភេទខុសគ្នា និងមានមូលហេតុខុសគ្នា។ ក្នុងករណីនេះ គេមិនដាក់លក្ខខណ្ឌឱ្យមានការទូទាត់ភ្លាមៗឡើយ ហើយក៏មិនតម្រូវឲ្យមានបរិមាណស្មើគ្នានោះដែរ ដូចជាការលក់មាសនឹងផ្លែល្មើជាដើម។
  5. ការទិញលក់ទំនិញក្រៅពីទំនិញដែលអាចកើតមាននូវប្រាក់ការ(រីហ្ពា) ឬ មួយជាទំនិញដែលអាចកើតមាននូវប្រាក់ការ ហើយមួយទៀតមិនមែនជាទំនិញដែលអាចកើតមាននូវប្រាក់ការ គឺគេមិនដាក់លក្ខខណ្ឌឱ្យមានការទូទាត់ភ្លាមៗឡើយ ហើយក៏មិនតម្រូវឲ្យមានបរិមាណស្មើគ្នានោះដែរ ដូចជាការលក់អចលនទ្រព្យជាមួយនឹងមាសជាដើម។
Translation: English Indonesian Bengali Turkish Russian Bosnian Sinhala Vietnamese Tagalog Kurdish Hausa Portuguese Malayalam Telgu Swahili Thai Pashto Assamese amharic Dutch Gujarati Dari Romanian Hungarian Malagasy Ukrainian الجورجية المقدونية الماراثية
View Translations