+ -

عَنْ مَالِكِ بْنِ أَوْسِ بْنِ الْحَدَثَانِ أَنَّهُ قَالَ: أَقْبَلْتُ أَقُولُ مَنْ يَصْطَرِفُ الدَّرَاهِمَ؟ فَقَالَ طَلْحَةُ بْنُ عُبَيْدِ اللهِ وَهُوَ عِنْدَ عُمَرَ بْنِ الْخَطَّابِ رضي الله عنهما: أَرِنَا ذَهَبَكَ، ثُمَّ ائْتِنَا، إِذَا جَاءَ خَادِمُنَا، نُعْطِكَ وَرِقَكَ، فَقَالَ عُمَرُ بْنُ الْخَطَّابِ: كَلَّا، وَاللهِ لَتُعْطِيَنَّهُ وَرِقَهُ، أَوْ لَتَرُدَّنَّ إِلَيْهِ ذَهَبَهُ، فَإِنَّ رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«الْوَرِقُ بِالذَّهَبِ رِبًا، إِلَّا هَاءَ وَهَاءَ، وَالْبُرُّ بِالْبُرِّ رِبًا، إِلَّا هَاءَ وَهَاءَ، وَالشَّعِيرُ بِالشَّعِيرِ رِبًا، إِلَّا هَاءَ وَهَاءَ، وَالتَّمْرُ بِالتَّمْرِ رِبًا، إِلَّا هَاءَ وَهَاءَ».

[صحيح] - [متفق عليه] - [صحيح مسلم: 1586]
المزيــد ...

អំពី ម៉ាលិក ពិន អ័ស ពិន អាល់ហាទើសាន ពិតណាស់ គាត់បាននិយាយថា៖ ខ្ញុំបានមកដល់ដោយសួរថា៖ តើនរណាចង់ប្តូរប្រាក់ទៀរហាំឬទេ? តល់ហះ ពិន អ៊ូពៃទិលឡះ ដែលកំពុងនៅជាមួយ អ៊ូមើរ ពិន អាល់ខត្តប رضي الله عنه បាននិយាយថា៖ សូមបង្ហាញយើងនូវមាសរបស់អ្នក ហើយមកជួបយើង។ នៅពេលដែលអ្នកបម្រើរបស់យើងមកដល់ យើងនឹងឲ្យប្រាក់ដល់អ្នក។ ពេលនោះ អ៊ូមើរ ពិន អាល់ខត្តប បាននិយាយថា៖ ទេ សូមស្បថនឹងអល់ឡោះ! អ្នកត្រូវតែឲ្យប្រាក់ដល់គាត់ភ្លាមៗ ឬត្រូវប្រគល់មាសរបស់គាត់ទៅឲ្យគាត់វិញ ព្រោះ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“ការដូរប្រាក់នឹងមាស គឺជាការប្រាក់ លើកលែងតែប្រគល់ឲ្យភ្លាមៗ(ហុចទៅ ហុចមក)។ ការដូរស្រូវបាឡេនឹងស្រូវបាឡេ គឺជាការប្រាក់ លើកលែងតែប្រគល់ឲ្យភ្លាមៗ។ ការដូរស្រូវសាឡីនឹងស្រូវសាឡី គឺជាការប្រាក់ លើកលែងតែប្រគល់ឲ្យភ្លាមៗ។ ការដូរផ្លែល្មើនឹងផ្លែល្មើ គឺជាការប្រាក់ លើកលែងតែប្រគល់ឲ្យភ្លាមៗ”។

[صحيح] - [متفق عليه] - [صحيح مسلم - 1586]

Explanation

មាលិក ពិន អ័ស ដែលជាអ្នករស់នៅទាន់ជំនាន់សហាហ្ពាត់(តាពីអ៊ីន)បានប្រាប់ថា ពិតណាស់ គាត់មានទីណើរនៃមាស ហើយចង់ប្តូរវាជាទៀរហាំនៃប្រាក់។ ពេលនោះ តល់ហះ ពិន អ៊ូពៃទិលឡះ رضي الله عنه បាននិយាយទៅកាន់គាត់ថា៖ ឲ្យទីណើររបស់អ្នកឲ្យយើងមកដើម្បីឲ្យយើងបានឃើញ។ បន្ទាប់មក ក្រោយពីគាត់បានសម្រេចចិត្តទិញ គាត់ក៏បាននិយាយទៅកាន់ ម៉ាលិក ថា៖ សូមអ្នកមកជួបយើងនៅពេលដែលអ្នកបម្រើរបស់យើងមកដល់ដើម្បីយើងនឹងប្រគល់ទៀរហាំនៃប្រាក់ឱ្យទៅអ្នក។ នៅពេលនោះ អ៊ូមើរ ពិន អាល់ខត្តប ដែលមានវត្តមាននៅកន្លែងនោះដែរក៏បានជំទាស់នឹងប្រភេទនៃប្រតិបត្តិការនេះ ហើយគាត់បានស្បថថា តល់ហះត្រូវតែប្រគល់ប្រាក់ឲ្យទៅម៉ាលិកភ្លាមៗ ឬត្រូវប្រគល់មាសរបស់ម៉ាលិកនោះឲ្យទៅម៉ាលិកវិញ។ គាត់បានបញ្ជាក់ពីមូលហេតុនោះថា ពីព្រោះរ៉ស៊ូលុលឡោះ ﷺ លោកបានរំលឹកថា ជាការពិតណាស់ ការដូរប្រាក់នឹងមាស ឬដូរមាសនឹងប្រាក់ ចាំបាច់ត្រូវប្រគល់របស់ទៅវិញទៅមកភ្លាមៗ។ បើមិនដូច្នោះទេ វានឹងក្លាយជាការប្រាក់ដែលត្រូវបានហាមឃាត់ និងជាការលក់ដូរដែលមិនត្រឹមត្រូវ។ ដូចនេះ គេមិនអាចដូរមាននឹងប្រាក់បានឡើយ ហើយក៏មិនអាចដូរប្រាក់នឹងមាសបានដែរ លុះត្រាតែប្រគល់របស់ភ្លាមៗ ឬហុចទៅ ហុចមកភ្លាមៗ។ ហើយគេក៏មិនអាចដូរស្រូវបាឡេជាមួយស្រូវបាឡេ ស្រូវធម្មតាជាមួយស្រូវធម្មតា ស្រូវសាឡីជាមួយស្រូវសាឡី និងផ្លែល្មើជាមួយផ្លែល្មើបាននោះដែរ លើកលែងតែក្នុងបរិមាណស្មើគ្នា ទម្ងន់ស្មើគ្នា វាល់ក្នុងបរិមាណស្មើគ្នា និងប្រគល់ទៅវិញទៅមកភ្លាមៗ។ ម្យ៉ាងទៀត គេមិនអាចលក់ដូរទំនិញទាំងនេះដោយពន្យារពេលទូទាត់នោះឡើយ ហើយក៏មិនអាចបែកគ្នាមុនពេលប្រគល់ទទួលរបស់បាននោះដែរ។

Benefits from the Hadith

  1. ទំនិញដែលបានលើកឡើងក្នុងហាទីស្ហនេះមានប្រាំប្រភេទ៖ មាស ប្រាក់ ស្រូវសាលី ស្រូវបាឡេ និងផ្លែល្មើ។ ដូចនេះ ប្រសិនបើគេដោះដូរទំនិញទាំងនេះក្នុងប្រភេទដូចគ្នា ដើម្បីឲ្យការលក់ដូរនោះត្រឹមត្រូវ ចាំបាច់ត្រូវមានពីរលក្ខខណ្ឌគឺ ត្រូវប្រគល់និងទទួលទំនិញទៅវិញទៅមកភ្លាមៗនៅកន្លែងចុះកិច្ចព្រមព្រៀង, ត្រូវមានទម្ងន់ស្មើគ្នា។ ឧទាហរណ៍ដូចជា មាសមួយក្រាមនឹងមាសមួយក្រាមជាដើម។ បើមិនដូច្នោះទេ វានឹងក្លាយជាការប្រាក់ដោយការបន្ថែម(ربا الفضل)។ តែប្រសិនបើទំនិញនោះជាប្រភេទខុសគ្នា ដូចជាប្រាក់ជាមួយនឹងស្រូវជាដើម ចាំបាច់ត្រូវមានមួយលក្ខខណ្ឌគឺ ត្រូវទូទាត់គ្នាភ្លាមៗនៅកន្លែងចុះកិច្ចព្រមព្រៀង។ បើមិនដូច្នោះទេ វានឹងក្លាយជាការប្រាក់ដោយការពន្យារពេល(ربا النسيئة)។
  2. កន្លែងចុះកិច្ចព្រមព្រៀង គឺសំដៅលើកន្លែងលក់ដូរឬដោះដូរទំនិញ មិនថាភាគីទាំងពីរអង្គុយ ឬដើរ ឬជិះអ្វីឡើយ។ ចំណែកឯការបែកគ្នា គឺត្រូវយកតាមទម្លាប់ទូទៅរបស់មនុស្សដែលគេចាត់ទុកថា ជាការបែកគ្នា។
  3. ការហាមឃាត់ក្នុងហាទីស្ហនេះគ្របដណ្តប់លើមាសគ្រប់ប្រភេទ ទាំងមាសកែច្នៃ និងមិនទាន់កែច្នៃ ហើយនិងទាំងប្រាក់គ្រប់ប្រភេទ ទាំងប្រាក់ដែលគេកែច្នៃហើយ និងមិនទាន់កែច្នៃ។
  4. រូបិយប័ណ្ណក្នុងសម័យកាលយើងនេះត្រូវអនុវត្តដូចគ្នាទៅនឹងការដោះដូរមាសជាមួយនឹងប្រាក់ ពោលគឺប្រសិនបើគេប្តូរប្រាក់ប្រភេទមួយជាមួយនឹងប្រភេទមួយផ្សេងទៀត ដូចជាយកប្រាក់ទៀរហាំដូរយកប្រាក់រីយ៉ាល គឺគេអាចថែមថយទៅវិញទៅមកបានអាស្រ័យតាមការព្រមព្រៀងគ្នា។ ប៉ុន្តែចាំបាច់ត្រូវតែប្រគល់ទទួលនៅនឹងកន្លែងដោះដូរនោះ។ បើមិនដូច្នោះទេ ប្រតិបត្តិការនោះនឹងចាត់ទុកជាមោឃៈ ហើយវានឹងក្លាយជាប្រតិបត្តិការដែលពាក់ព័ន្ធនឹងការប្រាក់ដែលត្រូវបានហាមឃាត់។
  5. ប្រតិបត្តិការដែលពាក់ព័ន្ធនឹងការប្រាក់ គឺមិនត្រូវបានអនុញ្ញាតឡើយ ហើយការចុះកិច្ចព្រមព្រៀងចំពោះវា គឺមិនត្រឹមត្រូវឡើយ ទោះបីភាគីទាំងពីរព្រមព្រៀងគ្នាក៏ដោយ ព្រោះសាសនាអ៊ីស្លាមការពារសិទ្ធិរបស់បុគ្គល និងសង្គមទោះបីពួកគេខ្លួនឯងបោះបង់សិទ្ធិនោះក៏ដោយ។
  6. ត្រូវហាមឃាត់គ្នាពីអំពើអាក្រក់ និងរារាំងប្រការអាក្រក់នោះ ប្រសិនបើគេមានលទ្ធភាព។
  7. ត្រូវលើកឡើងនូវភស្តុតាង និងអំណះអំណាង(ដាលីល)នៅពេលហាមឃាត់ពីអំពើអាក្រក់ ដូចដែលអ៊ូមើរ رضي الله عنه បានធ្វើ។
Translation: English Urdu Spanish Indonesian Uyghur Bengali French Turkish Russian Bosnian Sinhala Indian Chinese Persian Vietnamese Tagalog Kurdish Hausa Portuguese Malayalam Telgu Swahili Thai German Pashto Assamese Swedish amharic Dutch Gujarati Kyrgyz Nepali Lithuanian Dari Serbian Kinyarwanda Romanian Hungarian الموري Malagasy Oromo Kannada الولوف Ukrainian الجورجية المقدونية الماراثية
View Translations
More ...