1. ទំព័រ​ដេីម
  2. បញ្ជីទាំងអស់
  3. Jurisprudence and Juristic Principles

ហាទីស្ហ ពិតណាស់ ណាពី ﷺ លោកបានដាក់បណ្ដាសាចំពោះអ្នកដែលតសក់ និងអ្នកដែលសុំគេឲ្យតសក់ឲ្យ អ្នកដែលសាក់ និងអ្នកដែលសុំឲ្យគេសាក់ឲ្យ។

عن عبد الله بن عمر رضي الله عنهما قال:
لعن النبي صلى الله عليه وسلم الوَاصِلَةَ والمُسْتَوْصِلَةَ، والوَاشِمَةَ والمُسْتَوشِمَةَ.

អំពី អាប់ទុលឡោះ ពិន អ៊ូមើរ رضي الله عنهما បាននិយាយថា៖
ពិតណាស់ ណាពី ﷺ លោកបានដាក់បណ្ដាសាចំពោះអ្នកដែលតសក់ និងអ្នកដែលសុំគេឲ្យតសក់ឲ្យ អ្នកដែលសាក់ និងអ្នកដែលសុំឲ្យគេសាក់ឲ្យ។

صحيح متفق عليه صحيح البخاري - 5947

ពន្យល់

ណាពី ﷺ លោកបានដាក់បណ្តាសា បួងសួងសុំឲ្យអល់ឡោះជាម្ចាស់បណ្តេញចេញពីក្តីករុណារបស់ទ្រង់ចំពោះបុគ្គលបួនប្រភេទ៖ ទីមួយ៖ អ្នកដែលតសក់៖ គឺស្ត្រីដែលតសក់ឲ្យខ្លួនឯង ឬតសក់ឲ្យអ្នកដទៃដោយប្រើសក់អ្នកផ្សេង។ ទីពីរ៖ អ្នកដែលសុំគេឲ្យតសក់ឲ្យ៖ គឺស្ត្រីដែលស្នើសុំអ្នកដទៃឲ្យតសក់ឲ្យខ្លួនដោយប្រើសក់អ្នកផ្សេង។ ទីពីរ៖ អ្នកដែលសុំគេឲ្យតសក់ឲ្យ៖ គឺស្ត្រីដែលស្នើសុំអ្នកដទៃឲ្យតសក់ឲ្យខ្លួនដោយប្រើសក់អ្នកផ្សេង។ ទីបួន៖ អ្នកដែលសុំឲ្យគេសាក់ឲ្យ។ ទង្វើទាំងអស់នេះ គឺសុទ្ធតែស្ថិតក្នុងចំណោមបាបកម្មធំ។

មេរៀនដែលទាញបានពីហាទីស្ហ

  1. អ៊ិពនូហាជើរ បាននិយាយថា៖ ការហាមឃាត់នេះ គឺចំពោះការតសក់ដោយប្រើសក់។ ចំណែកឯការតសក់ដោយប្រើអ្វីផ្សេងក្រៅពីសក់ ដូចជាក្រណាត់ជាដើម គឺមិនចូលក្នុងការហាមឃាត់នេះឡើយ។
  2. ហាមឃាត់ការសហការគ្នាលើអំពើបាប។
  3. ហាមឃាត់ការកែប្រែការបង្កើតរបស់អល់ឡោះ ព្រោះនោះជាការក្លែងបន្លំ និងបោកប្រាស់។
  4. អនុញ្ញាតឲ្យដាក់បណ្តាសាជាលក្ខណៈរួម(មិនចំឈ្មោះ)ចំពោះអ្នកដែលអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់បានដាក់បណ្តាសា។
  5. ចូលក្នុងការតសក់ដែលត្រូវបានហាមឃាត់នៅក្នុងសម័យកាលយើងនេះដែរ គឺការពាក់សក់។ វាត្រូវបានហាមឃាត់ ត្បិតការធ្វើដូច្នោះ គឺជាការប្រដូចនឹងពួកគ្មានជំនឿ ជាការបោកប្រាស់ និងបន្លំភ្នែកអ្នកដទៃ។
  6. អាល់ឃីត៏ពី បាននិយាយថា៖ តាមពិត មានភស្តុតាងបញ្ជាក់ពីការព្រមានយ៉ាងធ្ងន់ធ្ងរចំពោះប្រការទាំងអស់នេះ ពីព្រោះប្រការទាំងនេះ គឺជាការបោកប្រាស់ និងបន្លំ។ ប្រសិនបើពួកគេត្រូវបានអនុញ្ញាត វានឹងនាំទៅដល់ការអនុញ្ញាតឱ្យមានការក្លែងបន្លំទម្រង់ផ្សេងទៀត។ ម្យ៉ាងទៀត ការធ្វើដូចនេះ គឺជាការកែប្រែការបង្កើតរបស់អល់ឡោះជាម្ចាស់ ដែលត្រូវបានចង្អុលបង្ហាញនៅក្នុងហាទីស្ហដែលរាយការណ៍ដោយអ៊ិពនូម៉ាស្អូទ ដោយប្រសាសន៍របស់លោកថា៖ “អ្នកដែលកែប្រែការបង្កើតរបស់អល់ឡោះ”។ អល់ឡោះជាម្ចាស់មហាដឹងបំផុត។
  7. អាន់ណាវ៉ាវី បាននិយាយថា៖ ប្រការនេះត្រូវបានហាមឃាត់ទាំងចំពោះបុគ្គលដែលធ្វើ និងបុគ្គលដែលគេធ្វើឲ្យ ហើយកន្លែងដែលគេសាក់នោះ ត្រូវក្លាយជាប្រការកខ្វក់(ណាជិស)។ ប្រសិនបើអាចយកចេញបានដោយការព្យាបាល នោះត្រូវតែធ្វើវា ទោះបីត្រូវវះកាត់ក៏ដោយ ប៉ុន្តែប្រសិនបើគេខ្លាចថា វានឹងបណ្តាលឱ្យស្លាប់ បាត់បង់សរីរាង្គ ឬមានការប៉ះពាល់ដល់ការប្រើប្រាស់វា ឬកន្លែងសំខាន់ណាមួយនោះ គឺមិនតម្រូវឲ្យបំបាត់វាចេញឡើយ។ ហើយនៅពេលដែលគេប្រែចិត្ត សុំការអភ័យទោស នោះគេនឹងលែងមានបាបទៀតហើយ។ ប្រសិនបើគ្មានអ្វីប៉ះពាល់ ឬធ្វើឲ្យគេខ្វល់ខ្វាយទេនោះ គឺតម្រូវឲ្យបំបាត់វាចេញ ហើយគេនឹងទទួលបាប ប្រសិនបើគេពន្យារពេល។

បង្ហាញការបកប្រែ

38 ភាសា
EN English الإنجليزية
UR اردو الأوردية
ID Indonesia الإندونيسية
BN বাংলা البنغالية
TR Türkçe التركية
RU Русский الروسية
BS Bosanski البوسنية
SI සිංහල السنهالية
HI हिन्दी الهندية
ZH 中文 الصينية
FA فارسی الفارسية
VI Tiếng Việt الفيتنامية
TL Tagalog تجالوج
KU Kurdî الكردية
HA Hausa الهوسا
PT Português البرتغالية
ML മലയാളം المليالم
TE తెలుగు التلغو
SW Kiswahili السواحيلية
MY မြန်မာ البورمية
TH ไทย التايلندية
PS پښتو بشتو
AS অসমীয়া الأسامية
SQ Shqip الألبانية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
PRS دری الدرية
SR Српски الصربية
RO Română الرومانية
HU Magyar المجرية
MOS Moore الموري
KN ಕನ್ನಡ الكانادا
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية