عَنْ عَبْدِ اللهِ بْنِ عُمَرَ رضي الله عنهما قَالَ: كَانَ مِنْ دُعَاءِ رَسُولِ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«اللهُمَّ إِنِّي أَعُوذُ بِكَ مِنْ زَوَالِ نِعْمَتِكَ، وَتَحَوُّلِ عَافِيَتِكَ، وَفُجَاءَةِ نِقْمَتِكَ، وَجَمِيعِ سَخَطِكَ».

[صحيح] - [رواه مسلم] - [صحيح مسلم: 2739]
المزيــد ...

អំពី អាប់ទុលឡោះ ពិន អ៊ូមើរ رضي الله عنهما បាននិយាយថា៖ ក្នុងចំណោមទូអារបស់រ៉ស៊ូលុលឡោះ ﷺ គឺ៖
اللهُمَّ إِنِّي أَعُوذُ بِكَ مِنْ زَوَالِ نِعْمَتِكَ، وَتَحَوُّلِ عَافِيَتِكَ، وَفُجَاءَةِ نِقْمَتِكَ، وَجَمِيعِ سَخَطِكَ (ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំពីទ្រង់មេត្ដាបញ្ចៀសរូបខ្ញុំពីការបាត់បង់ឧបការគុណរបស់ទ្រង់ ការផ្លាស់ប្តូរភាពសុខសាន្តដែលទ្រង់ផ្ដល់ឲ្យ ការដាក់ទណ្ឌកម្មភ្លាមៗពីទ្រង់ និងការខឹងសម្បាទាំងអស់របស់ទ្រង់)

[صحيح] - [رواه مسلم] - [صحيح مسلم - 2739]

Explanation

ណាពី ﷺ បានសុំការបញ្ចៀសពីបួនប្រការ៖
ទីមួយ៖ “اللهُمَّ إِنِّي أَعُوذُ بِكَ مِنْ زَوَالِ نِعْمَتِكَ” (ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំពីទ្រង់មេត្ដាបញ្ចៀសរូបខ្ញុំពីការបាត់បង់ឧបការគុណរបស់ទ្រង់) ទាំងឧបការគុណផ្នែកសាសនា និងលោកិយ និងសូមឱ្យរូបខ្ញុំមានជំហររឹងមាំនៅលើអ៊ីស្លាម ព្រមទាំងឲ្យរូបខ្ញុំចាកឆ្ងាយពីការធ្លាក់ទៅក្នុងអំពើបាបដែលនាំឱ្យបាត់បង់ឧបការគុណទាំងឡាយ។
ទីពីរ៖ “وَتَحَوُّلِ عَافِيَتِكَ” (ការផ្លាស់ប្តូរភាពសុខសាន្តដែលទ្រង់ផ្ដល់ឲ្យ) ទៅជាគ្រោះ។ ដូច្នេះ ខ្ញុំសូមពីទ្រង់នូវភាពសុខសាន្តជានិច្ច និងមានសុវត្ថិភាពចាកផុតពីការឈឺចាប់ និងជំងឺនានា។
ទីបី៖ “وَفُجَاءَةِ نِقْمَتِكَ” (ការដាក់ទណ្ឌកម្មភ្លាមៗពីទ្រង់) ដូចជាការសាកល្បង ឬគ្រោះថ្នាក់នានា ពីព្រោះទណ្ឌកម្មទាំងឡាយ កាលណាវាមកដល់ ឬកើតឡើងភ្លាមៗ គឺមិនមានពេលសម្រាប់ការសារភាពកំហុស(តាវហ្ពាត់)និងកែខ្លួនឡើយ ហើយផលប៉ះពាល់នឹងកាន់តែធ្ងន់ធ្ងរ និងធំធេង។
ទីបួន៖ “وَجَمِيعِ سَخَطِكَ” (និងការខឹងសម្បាទាំងអស់របស់ទ្រង់) ក៏ដូចជាមូលហេតុនានាដែលនាំឱ្យទ្រង់ខឹងសម្បា ព្រោះថា ជនណាហើយដែលអល់ឡោះជាម្ចាស់ទ្រង់ខឹងសម្បាចំពោះរូបគេ គឺគេច្បាស់ជាបរាជ័យនិងខាតបង់ជាមិនខាន។
ណាពី ﷺ លោកបានប្រើពាក្យក្នុងទម្រង់ពហុវចនៈដើម្បីរួមបញ្ចូលនូវគ្រប់មូលហេតុទាំងអស់ដែលនាំឲ្យអល់ឡោះជាម្ចាស់ខឹងសម្បា ទាំងពាក្យសម្តី ទង្វើ និងជំនឿ។

Benefits from the Hadith

  1. បញ្ជាក់ពីតម្រូវការរបស់ណាពី ﷺ ចំពោះអល់ឡោះជាម្ចាស់។
  2. ការសុំការបញ្ចៀសទាំងនេះផ្ទុកទៅដោយការចង្អុលបង្ហាញឲ្យថ្លែងអំណរគុណចំពោះឧបការគុណទាំងឡាយ និងការការពារពីការធ្លាក់ទៅក្នុងអំពើបាប ព្រោះវាធ្វើឲ្យឧបការគុណបាត់បង់។
  3. ជំរុញឲ្យចៀសឆ្ងាយពីប្រការទាំងឡាយដែលធ្វើឱ្យអល់ឡោះជាម្ចាស់ខឹងសម្បា។
  4. ណាពី ﷺ លោកសុំបញ្ចៀសពីការដាក់ទណ្ឌកម្មភ្លាមៗពីអល់ឡោះជាម្ចាស់ ព្រោះនៅពេលណាដែលអល់ឡោះទ្រង់ដាក់ទណ្ឌកម្មលើខ្ញុំបម្រើរបស់ទ្រង់ណាម្នាក់ នោះរូបគេប្រាកដជានឹងទទួលនូវគ្រោះថ្នាក់ដែលគ្មាននរណាអាចការពារ ឬទប់ស្កាត់បាន ទោះបីជាមនុស្សទាំងអស់រួមគ្នាក៏ដោយ។
  5. ណាពី ﷺ លោកសុំបញ្ចៀសពីការផ្លាស់ប្តូរភាពសុខសាន្តពីទ្រង់ ព្រោះប្រសិនបើទ្រង់ប្រទានភាពសុខសាន្តដល់បុគ្គលណាម្នាក់ហើយ នោះរូបគេប្រាកដជាទទួលបាននូវប្រការល្អក្នុងលោកទាំងពីរ(លោកិយ និងបរលោក)ជាមិនខាន។ តែប្រសិនបើទ្រង់ផ្លាស់ប្តូរវាពីរូបគេ នោះរូបគេប្រាកដជានឹងទទួលនូវប្រការអាក្រក់ក្នុងលោកទាំងពីរជាមិនខាន ព្រោះភាពសុខសាន្ត គឺនាំមកនូវភាពល្អប្រសើរទាំងផ្នែកសាសនា និងលោកិយ។
View Translations
Language: English Urdu Spanish More ... (48)
More ...