عَنْ أَبِي هُرَيْرَةَ رضي الله عنه:
أَنَّ رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَرَأَ فِي رَكْعَتَيِ الْفَجْرِ: {قُلْ يَا أَيُّهَا الْكَافِرُونَ}، وَ{قُلْ هُوَ اللهُ أَحَدٌ}.

[صحيح] - [رواه مسلم] - [صحيح مسلم: 726]
المزيــد ...

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه
ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានសូត្រនៅក្នុងសឡាតពីររ៉ក្អាត់មុនសឡាតស៊ូពូសនឹងស៊ូរ៉ោះ៖ " قُلْ يَا أَيُّهَا الكَافِرُونَ " និង " قُلْ هُوَ اللهُ أَحَدٌ "

[صحيح] - [رواه مسلم] - [صحيح مسلم - 726]

Explanation

ចំពោះសឡាតពីររ៉ក្អាត់មុនសឡាតស៊ូពុស ក្រោយពីសូត្រហ្វាទីហះរួច គឺណាពី ﷺ លោកពេញចិត្តសូត្រស៊ូរ៉ោះ អាល់កាហ្វីរូន(قُلْ يَا أَيُّهَا الكَافِرُونَ) ក្នុងរ៉ក្អាត់ទីមួយ និងស៊ូរ៉ោះ អាល់អៀខ្លើស(قُلْ هُوَ اللهُ أَحَدٌ) ក្នុងរ៉ក្អាត់ទីពីរ។

Benefits from the Hadith

  1. ស៊ូណិតសូត្រស៊ូរ៉ោះទាំងពីរនេះក្រោយពីសូត្រអាល់ហ្វាទីហះរួចចំពោះសឡាតស៊ូណិតស៊ូពុស។
  2. ស៊ូរ៉ោះទាំងពីរនេះត្រូវបានគេហៅថា ស៊ូរ៉ោះ អាល់អៀខ្លើស(ជំពូក ភាពជ្រះថ្លា) ព្រោះក្នុងស៊ូរ៉ោះអាល់កាហ្វីរូន មានការបដិសេធនូវរាល់អ្វីដែលពួកពហុទេពនិយមគោរពសក្ការៈក្រៅពីអល់ឡោះ ហើយពួកគេក៏មិនមែនជាខ្ញុំបម្រើរបស់អល់ឡោះដែរ ព្រោះការធ្វើស្ហ៊ីរិករបស់ពួកគេធ្វើឱ្យទង្វើរបស់ពួកគេក្លាយជាអសារបង់ ខណៈដែលអល់ឡោះជាម្ចាស់តែមួយគត់ដែលសមនឹងគេគោរពសក្ការៈ។ ចំណែកឯនៅស៊ូរ៉ោះអាល់អៀខ្លើសវិញ គឺមានបញ្ជាក់ពីភាពជាព្រះជាម្ចាស់តែមួយគត់របស់អល់ឡោះជាម្ចាស់ ការគោរពសក្ការៈដោយស្មោះសចំពោះទ្រង់ និងការបញ្ជាក់ពីលក្ខណៈសម្បត្តិរបស់ទ្រង់។
View Translations
Language: English Urdu Spanish More ... (44)
More ...