عَنْ عَبْدِ اللَّهِ بْنِ عُمَرَ رَضيَ اللهُ عنهما:
سَأَلَ رَجُلٌ النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ وَهُوَ عَلَى المِنْبَرِ، مَا تَرَى فِي صَلاَةِ اللَّيْلِ، قَالَ: «مَثْنَى مَثْنَى، فَإِذَا خَشِيَ الصُّبْحَ صَلَّى وَاحِدَةً، فَأَوْتَرَتْ لَهُ مَا صَلَّى» وَإِنَّهُ كَانَ يَقُولُ: «اجْعَلُوا آخِرَ صَلاَتِكُمْ وِتْرًا» فَإِنَّ النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ أَمَرَ بِهِ.

[صحيح] - [متفق عليه] - [صحيح البخاري: 472]
المزيــد ...

អំពី អាប់ទុលឡោះ ពិន អ៊ូមើរ رضي الله عنهما
មានបុរសម្នាក់បានសួរណាពី ﷺ ខណៈពេលដែលលោកនៅលើមិមពើរថា៖ តើលោកយល់យ៉ាងណាចំពោះសឡាតពេលយប់? លោកបានឆ្លើយថា៖ “ពីររ៉ក្អាត់ឲ្យសាឡាមម្តង ពីររ៉ក្អាត់ឲ្យសាឡាមម្តង។ ប្រសិនបើគេខ្លាចពេលស៊ូពុសមកដល់ គឺគេត្រូវសឡាតមួយរ៉ក្អាតដែលជាការសឡាតវីតៀរសម្រាប់រូបគេនូវអ្វីដែលរូបគេបានសឡាត”។ ហើយលោកធ្លាប់បានមានប្រសាសន៍ថា៖ “ចូរពួកអ្នកចាត់ទុកសឡាតវីតៀរជាសឡាតចុងក្រោយរបស់ពួកអ្នក”។ ពិតណាស់ ណាពី ﷺ លោកបានបង្គាប់ប្រើដូចនេះ។

[صحيح] - [متفق عليه] - [صحيح البخاري - 472]

ពន្យល់

មានបុរសម្នាក់បានសួរណាពី ﷺ ខណៈពេលដែលលោកកំពុងថ្លែងសុន្ទរកថានៅលើមិមពើរថា៖ ឱរ៉ស៊ូលុលឡោះ! សូមលោកបង្រៀនខ្ញុំផង តើខ្ញុំត្រូវសឡាតពេលយប់យ៉ាងដូចម្តេច? ណាពី ﷺ បានឆ្លើយថា៖ គឺអ្នកត្រូវសឡាតពីររ៉ក្អាត់ឲ្យសាឡាមម្តង ពីររ៉ក្អាត់ឲ្យសាឡាមម្តង។ ប្រសិនបើអ្នកខ្លាចពេលស៊ូពុសមកដល់ ចូរអ្នកសឡាតមួយរ៉ក្អាត់ដែលជាការសឡាតវីតៀរសម្រាប់អ្នកនូវអ្វីដែលអ្នកបានសឡាត។ ហើយពិតណាស់ ណាពី ﷺ លោកធ្លាប់បានផ្តាំផ្ញើឲ្យចាត់ទុកសឡាតវីតៀរជាសឡាតចុងក្រោយនៃសឡាតពេលយប់។

មេរៀនដែលទាញបានពីហាទីស្ហ

  1. ជាការគោលការណ៍ នៅក្នុងការសឡាតពេលយប់ គឺត្រូវសឡាតពីររ៉ក្អាត់ឲ្យសាឡាមម្តង លើកលែងតែសឡាតវីតៀរ។
  2. សឡាតពេលយប់មិនមានកំណត់ចំនួនឡើយ ដោយសារតែវាស្ថិតនៅសឡាតស៊ូណិតទូទៅ។
  3. អាន់ណាវ៉ាវី បាននិយាយថា៖ សឡាតពេលយប់ និងពេលថ្ងៃ គឺពីររ៉ក្អាត់ឲ្យសាឡាមម្តង ពីររ៉ក្អាត់ឲ្យសាឡាមម្តង។ ហាទីស្ហនេះ គឺបញ្ជាក់ពីលក្ខណៈដែលល្អប្រសើរ ពោលគឺត្រូវឲ្យសាឡាមរៀងរាល់ពីររ៉ក្អាត់ម្តង។ ទោះជាសឡាតស៊ូណិតពេលយប់ ឬពេលថ្ងៃក៏ដោយ ស៊ូណិតគប្បីសឡាតពីររ៉ក្អាត់ឲ្យសាឡាមម្តង។
  4. អាន់ណាវ៉ាវី បាននិយាយថា៖ ហាទីស្ហនេះជាភស្តុតាងបញ្ជាក់ថា តាមស៊ុណ្ណះ គប្បីចាត់ទុកសឡាតវីតៀរជាសឡាតចុងក្រោយគេនៃសឡាតពេលយប់ ហើយពេលវេលារបស់វា គឺផុតនៅពេលដែលហ្វាជើររះ(អាហ្សានស៊ូពុស)។ នេះជាទស្សនៈដែលល្បីល្បាញនៅក្នុងនិកាយ(ម៉ាស្ហាប់)របស់យើង ហើយសាសនវិទូឥស្លាមភាគច្រើនក៏យល់ឃើញបែបនេះដែរ។
បង្ហាញការបកប្រែ
ភាសា: الإنجليزية الأوردية الإسبانية បន្ថែមទៀត (34)
បន្ថែមទៀត